-
ឯកឧត្តម សោម ស៊ុន បានអញ្ជើញទៅ សំណេះសំណាលសមាជិកក្រុមគ្រួសារបក្ស មានជីវភាពលំបាកខ្វះខាតនៅតាមខ្នងផ្ទះ

កំពង់ធំ ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អនុប្រធានក្រុមការងារចុះជួយស្រុកស្ទោង ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ក្រុមការងារ រួមជាមួយសាខាបក្សភូមិសួរសុខទុក្ខ សមាជិកក្រុមគ្រួសារបក្ស មានជីវភាពខ្វះខាត នៅភូមិពោធិ៍ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃអាទិត្យទី ១៦ ខែមករាឆ្នាំ ២០២២ ។
-
អគារបឋមសិក្សាក្របីរៀល ១ខ្នង ២ជាន់ ស្មើ ១០បន្ទប់ ត្រូវបានបើកសម្ភោធដាក់ឱ្យសិស្សចូលរៀនក្នុងឆ្នាំសិក្សាថ្មីនេះ

សៀមរាប ៖ អគារបឋមសិក្សាក្របីរៀល ១ខ្នង ២ជាន់ ស្មើ ១០បន្ទាប់ ចំណាយអស់ថវិកាប្រមាណជាង ១៤ម៉ឺនដុល្លាអាមេរិក ត្រូវបានបើកសម្ភោធដាក់ឱ្យសិស្សចូលរៀនក្នុងឆ្នាំសិក្សាថ្មីនេះ ស្ថិតនៅភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ នៃព្រឹទ្ធសភា ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមទាំងព្រះសង្ឃ សិស្សានុសិស្សជាច្រើនទៀត ។
-
អភិបាលរាជធានី៖ គម្រោងអភិវឌ្ឍន៍លំនៅឋាន របស់បុរីសូណាត្រា នឹងក្លាយជា ជម្រើសថ្មីបន្ថែមទៀត សម្រាប់បំពេញតម្រូវការទីផ្សារអចលនទ្រព្យ

ភ្នំពេញ៖ លោកឃួង ស្រេង បានបអរសាទរ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន សូណាត្រា គ្រុប ដែល បានបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យ អចលនទ្រព្យ, សំណង់, ហិរញ្ញប្បទាន, គណនេយ្យ-សវនកម្ម និង ភោជនីយដ្ឋានជប៉ុន ព្រមទាំងការវិនិយោគមួយចំនួនទៀត ក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ។ នេះពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យ ថ្មីមួយទៀតរបស់កម្ពុជា ក្នុងការទាក់ទាញ ការវិនិយោគទាំងក្នុង និងក្រៅប្រទេស មកបណ្តាក់ទុន ធ្វើអាជីវកម្មនៅកម្ពុជា កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
-
អភិបាលខេត្តកំពត បានបន្តដោះស្រាយពាក្យបណ្ដឹងចំនួន ០៧ករណីក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋ
-
ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានជួសជុលកែលម្អរួចរាល់ហើយ ដើម្បីស្វាគមន៍ថ្នាក់ដឹកនាំជាន់ខ្ពស់មកបំពេញការងារ

-
នារីម្នាក់ បើករថយន្តស៊េរីទំនើប បុកដើមឈើបាក់មួយដើម ហើយរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកខឿនចិញ្ចើមផ្លូវ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ នារីជនជាតិចិនម្នាក់ បើកបររថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿង ក្នុងល្បឿនលឿន រេឡើងលើចិញ្ចើមផ្លូវទៅបុកដើមឈើបាក់អស់មួយដើម ហើយរថយន្តនៅមិនទាន់អស់ល្បឿន ក៏បន្តជ្រុលទៅបុកខឿនចិញ្ចើមផ្លូវទៅមុខលែងរួច បណ្តាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្តាលឱ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
-
សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល ចុះសួរសុខទុក្ខនិងនាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួន ៨លានរៀល ជូនដល់គ្រួសារសពសមាជិក ស.អ.ក ខេត្តកណ្តាល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នេះ លោក វរៈសេនីយ៍ឯក ឈៀ វណ្ណឌី មេបញ្ជាការ រង តំណាង ឯកឧត្តម ឧត្ដម សេនីយ៍ ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្ដាល និងជាប្រធាន ស.អ.ក ខេត្តក បានអញ្ជើញដឹកនាំក្រុមការងារ ស.អ.ក ខេត្ត ក្រុងតាខ្មៅ ចុះសួរសុខទុក្ខ និងនាំយកថវិការបេឡាមរណៈសង្រ្គោះចំនួន ៨លានរៀលប្រគល់ជូនដល់គ្រសារសពចំនួន២គ្រួសារដែលជាសមាជិក ស. អ. ក ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។
-
គណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ បន្តចាប់ផ្តើមរឹតបន្តឹង និងផ្សព្វផ្សាយពីវិធានការពារ

ភ្នំពេញ ៖ អនុប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ លោក គ្រី ហ៊ុច តំណាងឱ្យលោក គួច ចំណាន ប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ បានចាប់ផ្តើមចែកម៉ាសជូនដល់ក្រុមអាជីវករ ដែលកំពុងលក់ដូរនៅក្នុងផ្សារ ព្រមទាំងអតិថិជន ប្រជាពលរដ្ឋ ដែលធ្វើដំណើរចេញចូលផ្សារ និងតាមច្រកចូលផ្សារនីមួយៗ ដើម្បីបន្តរឹតបន្តឹងវិធានការពារ និងបានណែនាំឱ្យបន្តចូលរួមទប់ស្កាត់វីរុសកូវីដ-១៩ ជាប្រភេទបំប្លែងថ្មី អូមីក្រុង (Omicron) នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ស្ថិតនៅផ្សារច្បារអំពៅ សង្កាត់ច្បារពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឲ្យសហការីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារសពមន្ត្រីដោះមីន ដែលបានស្លាប់ក្នុងហេតុការណ៍ផ្ទុះមីន នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ព្រះវិហារ ៖ បន្ទាប់ពីបានទទួលដំណឹងដ៏សែនក្តុកក្តួលនៃការបាត់បង់ជីវិត នៃមន្ត្រីដោះមីនចំនួន៣នាក់ ក្នុងឧបទ្ទវហេតុដោះមីននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ភ្លាមៗនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារសពមន្ត្រីនៃក្រុមកម្ទេចគ្រឿងផ្ទុះ របស់អង្គការដោះមីនកម្ពុជា និងសង្គ្រោះជនពិការដោយសារមីនចំនួន ៣គ្រួសារ ដល់គេហដ្ឋាន នៅថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២២នេះ។
-
កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោក ស៊ុន វង់ ដែលបានស្លាប់ដោយសារផ្ទុះគ្រាប់មីននៅស្រុកជាំក្សាន្តខេត្តព្រះវិហារ

កំពង់ធំ ៖ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជាបាននាំយកថវិកានិងសម្ភារៈចូលរួមរំលែកទុក្ខជាមួយគ្រួសារសព លោក ស៊ុន វង់ ជាមន្ត្រីនៃក្រុមកម្ទេចគ្រឿងផ្ទុះរបស់អង្គការដោះមីនកម្ពុជា និងសង្គ្រោះជនពិការដោយសារមីនដែលបានស្លាប់ដោយសារផ្ទុះគ្រាប់មីននៅស្រុកជាំក្សាន្តខេត្តព្រះវិហារកាលពីថ្ងៃទី១០ ខែមករានេះ នៅភូមិក្បិល ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ។