Category: វីដេអូ

  • Khmer Insider – S01E17 – 3 Arts

    Khmer Insider – S01E17 – 3 Arts

    សម្រាប់អាជីវកម្ម មានដើមទុនតិចមិនសំខាន់ពេកនោះទេ សំខាន់អាច រកសមាជិកដែលហ៊ានតស៊ូ សហការ និងយល់ពីគ្នាទៅវិញទៅមក។ នេះជារឿងរ៉ាវរបស់ យុវជនបីនាក់ដែលជួបគ្នាចៃដន្យ និងចាប់ដៃគ្នាកសាងអាជីវកម្មថ្មីប្លែកមានឈ្មោះថា 3 Arts។ អាជីវកម្មនេះ កំពុងមានមានតម្រូវខ្ពស់ ព្រោះវាអាចជួយបង្កើនភាពទាក់ទាញកាន់តែខ្លាំងសម្រាប់ហាង ឬភោជនីយដ្ឋាននានា។

  • Khmer Insider – S01E16 – Clothesline

    Khmer Insider – S01E16 – Clothesline

    លក់ត្រឹមអាវមួយទឹក ក៏ត្រូវមានយុទ្ធសាស្រ្តថ្មីប្លែក ធ្វើយ៉ាងណា​ឲ្យម៉ូយចាស់នោះត្រលប់មកទិញយើងម្តងទៀត។ នេះជាការតាំងចិត្តរបស់សហគ្រិនស្រ្តីពីររូបដែលបង្កើតអាជីវកម្មលក់ផលិតផលដែលប្រើប្រាស់រួចហើយ ដែលចង់អោយអ្នកទិញរបស់ខ្លួន ត្រលប់មកទិញអ្វីដែលគេស្រលាញ់ ជួយដល់បរិស្ថាន និងសន្សំសំចៃថវិកាផងដែរ។

  • Khmer Insider – S01E15 – គ្រឿងអលង្កាស្នែងក្របី

    Khmer Insider – S01E15 – គ្រឿងអលង្កាស្នែងក្របី

    ពីសំណល់ដែលគេបោះចោលក្បែរផ្ទះ មានក្លិនមិនល្អ ប្រែក្លាយជា អាជីវកម្មកម្រមួយដែលប្តីប្រពន្ធ មួយគូតាំងចិត្តធ្វើវា ឱ្យចេញជារូបរាង បន្ទាប់ពីខិតខំរចនាផលិតផលធ្វើពីស្នែងអស់រយៈពេល ១៨ឆ្នាំមកហើយ ។

  • Khmer Insider – S01E14 – ArrowDot

    Khmer Insider – S01E14 – ArrowDot

    ២០១២ ដល់ ២០១៨ ពោលគឺ ៦ឆ្នាំដែលអាជីវកម្មបច្ចេកវិទ្យា Arrowdot ប្រែក្លាយខ្លួនជាក្រុមហ៊ុនពេញលេញ ក្រោមស្នាដៃស្ថាបនិកបីនាក់ដែលមានជំនាញបច្ចេកវិទ្យាស្រាប់ និងសន្សំថវិកាពីគម្រោងបន្ទាប់បន្សំ រហូតបានចុះបញ្ជីជាក្រុមហ៊ុនស្របច្បាប់។ ជាលទ្ធផល ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ មានឱកាសទទួលគម្រោងធំៗជាច្រើនពាក់ពន្ធ័ នឹង ប្រព័ន្ធស្វ័យប្រវត្តិកម្ម និង IOT ទៀតផង។ អាជីវកម្មដែលកម្រមាននៅកម្ពុជាមួយនេះស្រមៃថា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអភិវឌ្ឍឧស្សាហកម្ម៤.០សម្រាប់កម្ពុជា។

  • Khmer Insider – S01E13 – កត់លុយ ជាកម្មវិធីទូរស័ព្ទដៃ

    Khmer Insider – S01E13 – កត់លុយ ជាកម្មវិធីទូរស័ព្ទដៃ

    សុខភាពហិរញ្ញវត្ថុ ជារឿងសំខាន់ខ្លាំងណាស់សម្រាប់ការរស់នៅ ព្រោះកាលណាយើងគ្រប់គ្នាមិនយកចិត្តទុកដាក់លើបញ្ហានេះ ជីវិតរបស់យើងនឹងធ្លាក់ទៅក្នុងបញ្ហាភ្លាម។ កត់លុយ ជាកម្មវិធីទូរស័ព្ទដៃ (app) ដែលផ្តោតសំខាន់លើការកត់ត្រាលុយកាក់ និងអប់រំពីចំណេះដឹងហិរញ្ញវត្ថុដើម្បីជួយឱ្យប្រជាជនខ្មែរយើងយកចិត្តទុកដាក់កាន់តែខ្លាំង និងមានសមត្ថភាពកាន់តែខ្ពស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

  • Khmer Insider – S01E12 – Doy Doy Toy

    Khmer Insider – S01E12 – Doy Doy Toy

    DOYDOY ជាឈ្មោះនៃសម្ភារក្មេងលេងមួយប្រភេទបង្កើតឡើងដោយសហគ្រិនវ័យក្មេងមួយរូប ជាមួយនឹងការបូកបញ្ចូលទ្រឹស្តីបែបវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកកម្ម សិល្បៈ និងគណិតវិទ្យា (STEAM)ដែលអនុញ្ញាតឱ្យកុមារកំសាន្ត  និងរៀនសូត្រក្នុងពេលតែមួយ។ អាជីវកម្មកម្រក្នុងស្រុក ដែលមានសមត្ថភាពប្រកួតប្រជែងជាមួយបរទេសនេះ បានធ្វើឱ្យលោក ឯម ច័ន្ទរិទិ្ធកុរ ខិតខំប្រឹងយ៉ាងខ្លាំងក្នុងការផលិតផលដើម្បីជួយកុមារ និងយុវជនកម្ពុជាឱ្យធំធាត់ឡើងដោយមានភាពវ័យឆ្លាត មានភាពឆ្នៃប្រឌិត ព្រមទាំងរឹងមាំ។ ក្តីស្រមៃរបស់លោកគឺ ចង់ឃើញ ពួកគាត់អាចមានអនាគតភ្លឺស្វាងក្នុងដំណើរជីវិត។

  • Khmer Insider – S01E11 – Meet Doctor

    Khmer Insider – S01E11 – Meet Doctor

    Meet Doctor ជាឈ្មោះវេជ្ជសាស្ត្រថ្មីមួយបែប tele medicine ដែលបង្កើតឡើងដោយ យុវជនពីរនាក់មានជំនាញជាវេជ្ជបណ្ឌិតស្រាប់ មានគោលបំណង អនុញ្ញាតឱ្យអ្នកជំងឺជួបជាមួយវេជ្ជបណ្ឌិត ពិគ្រោះគ្នា តាមរយៈបច្ចេកវិទ្យា។ បច្ចេកវិទ្យាមួយនេះ ត្រូវបានវេជ្ជបណ្ឌិតវ័យក្មេងបញ្ជាក់ថា ផលប្រយោជន៍មានពីរធំៗ ទី១គឺចំណេញទាំងពេលវេលា ទី២គឺចំណេញទាំងលុយ មានន័យថា ​ប្រជាពលរដ្ឋមិនចាំបាច់អង្គុយរងចាំយូរ គឺគ្រាន់ទំនាក់ទំនងលក្ខណៈបឋមតាមប្រពន្ធ័អនឡាយសិន រួច វេជ្ជបណ្ឌិតទាំងនោះនឹងផ្តល់ជាដំណោះស្រាយនិងមធ្យោបាយព្យាបាលជម្ងឺចំគោលដៅ។​

  • Khmer Insider – S01E10 – ផ្ទះបាយស្រួយៗ

    Khmer Insider – S01E10 – ផ្ទះបាយស្រួយៗ

    ស្រួយៗ អាចដឹងជាសាមញ្ញថា ជាប្រភេទអាហារដែលចំអិនក្តៅៗ ស្រួយៗ ឆ្ងាញ់ និងចង់ទទួលទាន។ ដូច្នេះជាមូលហេតុដែល លោក មិន ផាណ្ណារ៉ាក់ និងភរិយា បង្កើតតូបអាហារតូចមួយដោយ ច្នៃគ្រឿងផ្សំមកចំអិនចង្រិត កណ្តូប អាពីង ជាដើម។ តែដោយសារគ្រឿងក្លែមទាំងនេះមិនសូវសំបូរ និងមានតាមរដូវនោះ ធ្វើឲ្យលោក និងភរិយា សម្រេចចិត្តបង្កើតមុខម្ហួបប្រចាំថ្ងៃជាប្រភេទចាក់ស្រាក់ដាក់ខែ ជូនបុគ្គលិកនៅក្រុមហ៊ុនវិញ។ ​សំខាន់ជាងនេះលោកបានកៀងគរមិត្តភក្តិដែលផ្គត់ផ្គង់គ្រឿងសមុទ្រ បន្លែ ប្រហិត មកចូលហ៊ុនជាមួយគ្នា សម្រាប់បំរើដល់សេវាកម្មម្ហូបពេលល្ងាច។ មើលទៅដូចជាលក់ចង្រិតផង បាយស្រាក់ផង គ្រឿងសមុទ្រផងជ បែបចាប់ហួយបន្តិច តែលោក មិន ផាណ្ណារ៉ាក់បានបញ្ជាក់ថា កំឡុងពេលកូវីដ យើងមិនអាចលក់អ្វីដែលមួយមុខទេ គឺត្រូវUpdate រហូត ផ្អែកតាមតំរូវការរបស់ប្រជាជននិងនិន្នាការសង្គម បើនៅតែមួយកន្លែង អាជីវកម្មយើងក៏នៅទ្រីងតាមនោះ។

  • Khmer Insider – S01E9 – Craftman (ចម្លាក់គ្រឿងស្ពាន់)

    Khmer Insider – S01E9 – Craftman (ចម្លាក់គ្រឿងស្ពាន់)

    បើលោកអ្នកធ្វើដំណើរចេញពីភ្នំពេញតំម្រង់ទៅស្ពានព្រែកក្តាម ប្រមាណ ៣០គីឡូ លោកអ្នកនឹងឃើញទិដ្ឋភាពនៃសិប្បករជាច្រើនតាមផ្ទះរៀងៗខ្លួន រវល់ដំប៉ូងបាំងៗ លើចម្លាក់ស្ពាន់ទៅជាវត្ថុផ្សេងគួរឲ្យកោតសរសើរ​អាចនិយាយថា ទីណាមានចម្លាក់ស្ពាន់ គឺគេគិតដល់ស្ពានព្រែកក្តាមមុនគេ។  ប៉ុន្តែសិប្បកម្មដែលធ្វើដោយដៃនេះ មិនសូវមានទីផ្សារខ្លាំងឡើយ គឺលក់ពឹងផ្អែកតាមអ្នកដំណើរចូលតំបន់នោះតែប៉ុណ្ណោះ។ ដោយសារមានទឹកចិត្តស្រលាញ់​​ មានបងប្អូនជាអ្នកឆ្លាក់ស្រាប់នៅតំបន់នោះ និងចង់ស្វែងរកទីផ្សារឲ្យកាន់តែច្រើន លោកស្រី ឈឺន ពុទ្ធារី ម្ចាស់ហាងម៉ាដាមច្នៃ បានឆក់ឪកាសនេះ យកចម្លាក់ស្ពាន់មកលក់នៅភ្នំពេញ និង លក់តាមអនឡាយ ហើយសន្ទុះនៃការទិញពីភ្ញៀវក៏រាងគួរសម កំឡុងពេលលោកស្រី ពុទ្ធារីព្យាយាមផ្សព្វផ្សាយលក់តាមហ្វេសប៊ុក។

  • Khmer Insider – S01E8 – ហាងកាត់ស្បែកជើង

    Khmer Insider – S01E8 – ហាងកាត់ស្បែកជើង

    ងារជាកូនប្រសារស្រី លោកស្រី ហ៊ួន ផល្លី បានស្នើសុំឪពុកក្មេករបស់ខ្លួន​ក្នុងការបង្រៀននិងបើកអាជីវកម្មកាត់ស្បែកជើងឡើងវិញ បន្ទាប់ពីអាជីវកម្មមួយនេះ បានក្ស័យធន់ និងម៉ូយជាច្រើនជំពាក់មិនសងកាលពីឆ្នាំ២០១២មកម្លេះ ។ ៣ឆ្នាំបន្ទាប់ដោយចេះចាំនិងមានស្នងជំនាញពីឪពុកក្មេក សហគ្រិនស្ត្រីរូបនេះ បានប្រឹងប្រែង និងកាន់កាប់អាជីវកម្ម ដែលមានឈ្មោះថា សាជីវកម្មខ្មែរ ទាំងស្រុង ដោយបែងចែកធ្វើស្បែកជើងនារី និងកុមារ ហើយស្បែកជើងមនុស្សប្រុស គឺជាការទទួលខុសត្រូវរបស់ឪពុកក្មេក។ លោកស្រី ផល្លី ធ្លាប់មានក្តីសម្រៃថា បើអ្នកចូលហាងរបស់ខ្ញុំអង្គុយតែមួយម៉ោងអ្នកនឹងទទួលបានស្បែកជើង តាមម៉ូត ទំហំ ពណ៌ ដែលអ្នកចង់បាន។