-
Khmer Insider – S01E07 – Angkor Bullet
ពីវត្ថុដែលគេខ្លាចរអា តើគ្រាប់កាំភ្លើងអាចធ្វើអ្វីបានខ្លះ? ចម្លើយមួយដែលនឹក ស្មានមិនដល់ ពីបុរសដែលកំព្រាឪពុកកាលពីសម័យប៉ុលពតបានចាប់ចិត្ត និងប្រឹងប្រែងកែច្នៃសំបកគ្រាប់កាំភ្លើងទៅជាគ្រឿងអលង្ការដ៍ស្រស់ស្អាត និងច្នៃបានគ្រប់ម៉ូត គ្រប់ទំហំទៀតផងបន្ទាប់ពីលោក ធឿន ចាន់ថា មិនចង់ឲ្យកាំភ្លើងជាគ្រឿងអាវុធសម្លាប់មនុស្ស ដូចដែលប៉ុលពតធ្លាប់សម្លាប់ឪពុកលោកនោះទេ។ បើនិយាយពីការចាប់ផ្តើមអាជីវកម្មដំបូងរបស់លោកកំឡុងឆ្នាំ២០១០ បុរសមានកូន២ នាក់ក្នុងបន្ទុករូបនេះ មានត្រឹមប្រាក់ខែ៣ ខែចុងក្រោយប្រមាណ៥០០ដុល្លារ ប៉ុណ្ណោះដើម្បីដំណើរការអាជីវកម្មរបស់លោក ប្រកបដោយការតាំងចិត្ត ស្រលាញ់ និងមានជំនាញជាជាងទងស្រាប់។
-
Khmer Insider – S01E06 – Cloud Tea
យុវតីម្នាក់ដែលធ្វើឲ្យក្តីស្រមៃរបស់ខ្លួនបានសម្រេចក្នុងការបើកអាជីវកម្មភេសជ្ជៈមួយ ថ្មីប្លែក បូករួម ការគាំទ្រផ្លែឈើខ្មែរ ជាគ្រឿងផ្សំពិសេស ក្នុងភេសជ្ជៈរបស់នាង។ ជាពិសេស នាងអាចជំនះឧបសគ្គក្នុងការ បើកអាជីវកម្មត្រឹមតែរយៈពេល ២ ខែ កំឡុងពេលនៃវបត្តិកូវីដ ១៩។
-
Khmer Insider – S01E05 – Ocean Technology
ចំនងដៃពីមង្គលការ ពិតជាមានប្រយោជន៍ ដល់គូស្វាមីភរិយាមួយគូ អាចយកមកវិនិយោគលើផ្នែកបច្ចេកវិទ្យាថ្មីប្លែកដែលមនុស្សមួយចំនួនស្ទើរតែមិនស្គាល់សោះខ្ទង់ឆ្នាំ ២០១០។ លោក សូផា រតនៈនាំយកប្រពន្ធ័បច្ចេកវិទ្យាម្យ៉ាងមានសមត្ថភាពប្រមូលទិន្នន័យ ដោយបំពាក់តាមទូរសព្ទ័ អាចកំណត់ទីតាំងពីការបង្លាស់ទីបានយ៉ាងមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ ទម្រាំអាចឲ្យអតិថិជនបានស្គាល់ផលិតផលបច្ចេកវិទ្យារបស់គាត់ទៅមហាជន គាត់ចំណាយពេល ដល់ទៅ10ឆ្នាំ ក្នុងការពង្រឹងគុណភាព និងអភិវឌ្ឍប្រពន្ធ័បច្ចេកវិទ្យាទាំងនេះឲ្យថ្មីជានិច្ច។
-
Khmer Insider – S01E04 – Virak Buntham
វីរៈប៊ុនថាំ ជាឈ្មោះដែលយើងបានលឺ ញឹកញាប់ជាងគេ ខ្ទង់ឆ្នាំ ២០០៤ ដែលផ្តាច់មុខលើការដឹកជញ្ចូនភ្ញៀវពីតំបន់មួយទៅតំបន់មួយ។ ប៉ុន្តែស្ថិតក្នុងឆ្នាំ ២០២១ អាជីវកម្មមួយនេះបានវិវឌ្ឍខ្លួនបង្កើនសេវាកម្មផ្នែកដឹកជញ្ចូនទំនិញ បែបឆាប់រហ័ស ក៍ដូចជាផ្សារអនឡាយ ដែលមានទំនិញរាប់រយមុខផងដែរ។ លោក សូរ វីរៈ ស្ថាបនិកនៃក្រុមហ៊ុនឯកទេសផ្នែកដឹកជញ្ចូនលើកឡើងថា លោកមិនចង់ឲ្យប្រជាពលរដ្ឋនៅនឹងថ្កល់មួយកន្លែងទេ ត្រូវតែផ្លាស់ប្តូរ និងដើរឲ្យនឹងបច្ចេកវិទ្យាសម័យថ្មី។
-
Khmer Insider – S01E03 – Klem Box
ប្រអប់ខ្លឹម គឺជា អាជីវកម្មក្មេងខ្ជីមួយ តែប្រកបដោយការច្នៃប្រឌិត ក្នុងការផលិតឧបករណ៍ ឆ្លាតវៃ ដើម្បីផ្សារភ្ជាប់ការអនុវត្ត ផ្នែកវិទ្យាសាស្ត្រជាមួយនឹងមេរៀនក្នុងសាលានៅកម្រិតមធ្យមសិក្សា។ យុវជនដែលផលិតប្រអប់ខ្លឹមនេះ មានគ្នាត្រឹមតែបីនាក់ប៉ុណ្ណោះ តែពួកគេបានចំណាយពេលអភិវឌ្ឍផលិតផលអោយថ្មីជានិច្ច និងស្វះស្វែងរកថវិកាពីមូលនិធិផ្សេងៗ ដើម្បីធានាថា អាជីវកម្មរបស់ពួកគេនឹងមានដង្ហើមជានិច្ចនៅប្រទេសកម្ពុជា។
-
សាវតារលើជញ្ជាំង ភាគទី២២ (ចប់): សិលាចារឹកនៅប្រាសាទលាក់នាង
-
សាវតារលើជញ្ជាំង ភាគទី២១: សិលាចារឹតព្រះមហាក្សត្រ
-
សាវតារលើជញ្ជាំង ភាគទី២០: សិលាចារឹកនៅប្រាសាទបាយ័ន
-
សាវតារលើជញ្ជាំង ភាគទី១៩: សិលាចរឹកសម្បថមន្ត្រីរាជការ ស.វ ទី១១
-
សាវតារលើជញ្ជាំង ភាគទី១៨: សិលាចារឹកបណ្ឌិតជ័យនន្ទ