-
សាវតារលើជញ្ជាំង ភាគទី៦: សង្គ្រាមជើងទឹករវាងខ្មែរនិងចាម
ថែវខាងត្បូងស្លាបខាងកើត នៃប្រាសាទបាយ័ន ថែវនេះគឺរៀបរាប់លម្អិត អំពីសង្គ្រាមជើងទឹករវាងខ្មែរនិងចាម។ ចាប់ផ្ដើមដំបូង ពីរូបធំមួយដែលកំពុងអង្គុយធ្វើសាវនាការ ហើយយើងសន្និដ្ឋានថា ជារូបព្រះបាទជ័យរវ្ម័នទី៧។ ក្រៅពីនោះ ឃើញមានរូបកងទ័ពជិះទូក ដែលមានប្រើសុទ្ធតែលំពែង។ រីឯផ្នែកម្ខាងទៀត គឺជាកងទ័ពចាម ដោយមានលក្ខណៈសម្គាល់សំខាន់គឺ មានពាក់មួករាងសំបកផ្កាឈូកផ្កាប់ មានអ្នកអុំ និងមានអ្នកប្រយុទ្ធដូចកងទ័ពខ្មែរយើងដែរ និងត្រូវលំពែងចាក់ត្រូវធ្លាក់ចូលទឹកបន្តតាម។ មានរូបចម្លាក់គ្រូពេទ្យកំពុងតែពិនិត្យជំងឺ ដែលមានអ្នកឈឺដេករង់ចាំការពិនិត្យ។ ហើយក៏ មានចម្លាក់ពីការជល់មាន់ ធ្វើម្ហូប ចាប់ត្រីស្ងោរ មានការជល់ជ្រូក ម្ដាយប្រឡែងជាមួយកូន និងមានរូបឈឺពោះឆ្លងទន្លេ ព្រោះយើងបានដឹងហើយថា នៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ មានកសាងមន្ទីរពេទ្យ និងសាលាសំណាក់ជាច្រើន ដើម្បីជួយសម្រួលជីវភាពរស់នៅរបស់ប្រជាជន ។ ចំណែករូបនៅម្ខាងទៀត មានការភ័ន្តច្រឡំជាច្រើនថា ដោយយើងឃើញមានកងទ័ពអុំទូករបស់ខ្មែរអង្គុយអុំទូក រីឯកងទ័ពចាមដែលមានសម្លៀកបំពាក់ជាចាម ឈរអុំទូកកាន់អាវុធប្រយុទ្ធ។ អ្នកខ្លះមិនយល់ពីប្រវត្តិសាស្ត្រ បានលើកឡើងថាជាកងទ័ពខ្មែរ ត្រូវកងទ័ពចាមចាប់យកទៅធ្វើជាសឹក ប៉ុន្តែមិនមែនដូច្នេះឡើយ ព្រោះចម្លាក់នេះសំដៅលើកងទ័ពចាមមួយផ្នែកនេះ ឋិតនៅក្រោមបញ្ជាគ្រប់គ្រងរបស់ព្រះបាទជ័យវរ្ម័នទី៧ ព្រោះព្រះអង្គមានកូនធម៌ជាព្រះអង្គម្ចាស់ចាម។ នៅពេលវិលមករំដោះប្រទេស លោកបានឲ្យព្រះអង្គម្ចាស់ចាមជាកូនធម៌ កែនទ័ពចាមមកជួយវាយចាមដែលរំលោភបំពានទឹកដីអាណាចក្រខ្មែរ ឲ្យផុតពីទឹកដីយើង ហើយជាលទ្ធផលទ័ពចាមពេលនោះចាញ់ ហើយបានដកទ័ព និងរត់រប៉ាត់រប៉ាយអស់។ យើងឃើញមានចម្លាក់រូបកំពុងឈូសដាប់ និងរូបដែលសំខាន់នោះគឺការអាំងត្រីជាដំបុតៗ។ នេះបញ្ជាក់ច្បាស់ មានក្បាច់ភ្ញីភ្លើង…
-
សាវតារលើជញ្ជាំង ភាគទី៥: ចម្លាក់ព្យុះហយាត្រាកងទ័ពនៃប្រាសាទបាយ័ន
ចម្លាក់នៅលើជញ្ជាំង ផ្ទាំងខាងកើតចំហៀងខាងត្បូង នៅប្រាសាទបាយ័ន ជាចម្លាក់ដែលរៀបរាប់ពីព្យុះហយាត្រារបស់កងទ័ព ហើយក៏មានវត្តនាមរបស់ព្រះមហាក្សត្រខ្មែរដ៏អស្ចារ្យរបស់យើង គឺ ព្រះបាទជ័យវរ្ម័នទី៧ជាអ្នកដឹកនាំបញ្ជាទ័ពផ្ទាល់។ ប្រាសាទបាយ័ន ត្រូវបានអ្នកប្រាជ្ញហៅថា សារមន្ទីរជាតិពិន្ទុវិជ្ជា ដែលមានរៀបរាប់ពីសកម្មភាព និងជីវភាពរស់នៅរបស់ប្រជាជន។ នៅផ្ទាំងជញ្ញាំងនេះ ក៏ឃើញមានវត្តមានជនជាតិចិនដំបូង នៅលើទឹកដីកម្ពុជាយើងផងដែរ។ ការទស្សនាប្រាសាទបាយ័ន គឺផ្ទុយគ្នាស្រឡះពីប្រាសាទអង្គរវត្ត។ លក្ខណៈទស្សនានៅប្រាសាទបាយ័ន គឺចាប់ផ្តើមទស្សនាដោយយកប្រាសាទដាក់នៅខាងស្ដាំដៃ ដូច្នេះនៅពេលចាប់ផ្ដើមទស្សនាដំបូង គឺយើងត្រូវចាប់ផ្ដើមទស្សនា ពីថែវខាងកើតស្លាបខាងត្បូងនេះមុនគេ។ ថែវនេះ បរិយាពីព្យុះហយាត្រាកងទ័ពដ៏អង់អាចរបស់ខ្មែរ ដែលមានព្រះមហាក្សត្រចូលរួម ដឹកនាំ និងបញ្ជារទ័ពដោយផ្ទាល់ផងដែរ។ ឋានន្តរសក្កិរបស់មេទ័ព ដែលជិះដំរីក្ដី ជិះសេះក្ដី គឺអាស្រ័យទៅតាមក្លស់។ យើងឃើញមានទ័ពភ្លេង ដែលបញ្ជាទ័ព ដោយមានគួសគងជាសញ្ញា។ នៅចំពីលើ ដែលជារូបជិះសេះដ៏ធំជាងគេនោះ គេសន្និដ្ឋានថាជារូប ព្រះបាទជ័យវរ្ម័នទី៧ ក្នុងចម្លាក់ទ្រង់ទ្រាយនៅពេលដែលព្រះអង្គចូលរួមបញ្ជាទ័ព ទៅវាយចាមដើម្បីរំដោះប្រទេស។ចំពោះរូបបដិមារបស់ព្រះបាទជ័យវរ្ម័នទី៧ គឺពុំមានសិលាចារឹកកំណត់ទេ ប៉ុន្តែអ្នកស្រាវជ្រាវបានលើកជាសមតិកម្ម ហើយផ្គួបផ្សំនឹងចម្លាក់នេះ ទើបមានការអនុម័តថា រូបបដិមាអង្គុយសមាធិក្ដី សំពះក្ដី ក៏សុទ្ធតែជាបដិមារបស់ព្រះបាទជ័យវរ្ម័នទី៧។ នៅពីក្រោយរូបរបស់ព្រះអង្គ គឺជាចម្លាក់រូបព្រះជាយា ដែលកំពុងអង្គុយក្នុងអង្រឹង ដែលមានសេនាហែហម និងមានអ្នកសែងនេះ។ លើសពីកងទ័ព ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី២ ដែលមាននៅក្នុងចម្លាក់ប្រាសាទអង្គរវត្ត កងទ័ពព្រះបាទជ័យវរ្ម័នទី៧ មានទាំងទ័ពស្បៀង សម្រាប់ដឹកជញ្ជូនស្បៀងបម្រើកងទ័ពនៅពេលប្រយុទ្ធ ដែលមានដឹកដោយរទេះដឹកសត្វនេះ ហើយកងទ័ពស្បៀងទាំងអស់នោះ បាននាំទាំងប្រពន្ធកូនរួមដំណើរទៅជាមួយនៅពេលចេញធ្វើសង្រ្គាមផងដែរ។ នៅពេលកងទ័ពចេញទៅច្បាំង…
-
សាវតារលើជញ្ជាំង ភាគទី៤: ជ័យជំនះរបស់ពួកទេវៈ (ចម្លាក់ក្រោយសម័យអង្គរ)
ភាគទី៤៖ ជ័យជំនះរបស់ពួកទេវៈ (ចម្លាក់ក្រោយសម័យអង្គរ) ចម្លាក់នៅផ្ទាំងខាងកើតចំហៀងខាងជើង និងផ្ទាំងខាងជើងចំហៀងខាងកើត នៅប្រាសាទអង្គរវត្ត ទាំងពីរផ្ទាំងនេះ រៀបរាប់អំពី ជ័យជំនះរបស់ពួកទេវៈ។ អ្វីដែលកត់សម្គាល់ នៅលើថែវទាំងពីរផ្ទាំងនេះ គឺមានលក្ខណៈខុសពីផ្ទាំងដទៃ ព្រោះជាចម្លាក់ធ្វើឡើងក្រោយសម័យអង្គរ ក្នុងរាជព្រះបាទអង្គចន្ទរាជា។ ព្រះអង្គបានបញ្ជាឲ្យជាងឆ្លាក់បង្ហើយ ដោយគោរពតាមគោលការណ៍របស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលគោរពព្រហ្មញ្ញសាសនា។ ទឹកដៃចម្លាក់នៅលើថែវនេះ ឆ្លាក់ក្នុងរាជកាលអង្គចន្ទរាជា ដែលជាក្សត្របានសោយរាជ្យនៅក្រុងលង្វែក។ ដោយព្រះអង្គឃើញថា ព្រះបាទសូរ្យវរ្ម័នទី២ កាលនោះមិនបានឆ្លាក់បង្ហើយចម្លាក់នៅជ្រុងទាំងពីរនេះ ដូច្នេះ ព្រះបាទអង្គចន្ទរាជា ទ្រង់ក៏បានចាត់ជាងចម្លាក់ មកឆ្លាក់បង្ហើយនូវចម្លាក់ទាំងពីរផ្ទាំងនេះ នៅក្នុងឆ្នាំ១៥៤៦ នៃគ្រិស្តសករាជ។ ជាហេតុធ្វើចម្លាក់នេះ មានលក្ខណៈខុសពីចម្លាក់ដ៏ទៃ នៅក្នុងតំបន់ប្រាសាទអង្គរវត្ត ព្រោះឆ្លាក់ខុសគ្នាដល់ទៅ៤សតវត្ស តាំងពីសតវត្សទី១២ មកទល់នឹងសតវត្សទី១៦។ សាច់រឿងនៅថែវទាំងពីរនេះ និយាយអំពីរឿងទេវកថា ផ្នែកព្រហ្មញ្ញសាសនាទាំងអស់ ទោះបីជាព្រះអង្គចន្ទរាជា លោកជាអ្នកកាន់ព្រះពុទ្ធសាសនា ផ្នែកថេរវាទក៏ដោយ ប៉ុន្តែលោកគោរពតាមគោលការណ៍របស់ព្រះបាទសូរ្យវរ្ម័នទី២។ ក្រោយពីទ្រង់បានកសាងបង្ហើយចម្លាក់ទាំងពីរផ្ទាំងនេះហើយ ទ្រង់ក៏បានកសាងវត្តពុទ្ធសាសនាមួយបន្ថែមនៅក្បែរនោះ ដើម្បីជាការតបស្នងសងគុណដល់បុព្វការីជនជំនាន់មុន ដែលបានកសាង និងពង្រីកទឹកដីរបស់កម្ពុជាយើង។ ——— បរិយាយដោយ៖ សាស្រ្តាចារ្យ ថ្លាង សាឃឿន ផលិតដោយ៖ ក្រុមការងារ លោក សុខ ជំនោរ
-
សាវតារលើជញ្ជាំង ភាគទី៣: រឿងមហាភារតៈ (កូសមុទ្រទឹកដោះ)
នៅប្រាសាទអង្គរវត្ត នៅផ្ទាំងខាងកើតចំហៀងខាងត្បូង គឺជាចម្លាក់រឿង កូសមុទ្រទឹកដោះ។ ជាវគ្គមួយ ក្នុងរឿងមហាភារតៈ ដែលបាននិទានរៀបរាប់ពីវីរភាពរបស់ព្រះវិស្ណុ អាទិទេពសំខាន់នៃព្រហ្មញ្ញសាសនា ដែលមានឥទ្ធិពលយ៉ាងខ្លាំងមកលើសង្គមខ្មែរ ពិសេសសម័យចក្រភពអង្គរ។ រឿងកូសមុទ្រទឹកដោះ ជាប្រភេទរឿងបែបទេវកថា ដែលបង្ហាញពីចម្បាំងរវាង ពួកអសុរៈនិងពួកទេវៈ។ រឿងនេះ ត្រូវបានឆ្លាក់លើជញ្ជាំងប្រាសាទអង្គរវត្ត ដែលមានបណ្ដោយ ៤៩ម៉ែត្រ និងកម្ពស់ ២ម៉ែត្រ។ ក្រុមអសុរៈគឺក្រុមយក្ស នៅខាងឆ្វេងដៃចំនួន ៩២អង្គ និងក្រុមទេវៈ នៅខាងស្ដាំដៃចំនួន ៨៨អង្គ។ មូលហេតុដែលនាំឲ្យមានការកូសមុទ្រទឹកដោះ ព្រោះតែមានវិវាទគ្នាជាជាប់ប្រចាំ រវាងអសុរៈជាមួយនឹងអាទិទេព ដែលជាហេតុនាំឲ្យពួកអាទិទេព នាំគ្នាទៅប្ដឹងដល់អាទិទេពធំ គឺព្រះវិស្ណុ ដើម្បីជួយកាត់ក្ដី។ ព្រះវិស្ណុ បានសម្រេចថា ឲ្យនាំគ្នាកូសមុទ្រទឹកដោះ ដើម្បីរកទឹកអម្រឹត។ អ្នកណាដែលទទួលបានទឹកអម្រឹត អ្នកនោះនឹងមានជីវិតអមតៈ។ ទឹកអម្រឹតត្រូវបានចាប់ផ្ដើមកូរ ដោយបានសត្វពស់នាគវាសុគិមក ស្ម័គ្រខ្លួនធ្វើជាខ្សែសម្រាប់កូ និងយកភ្នំមន្ទឬមន្តរៈ ធ្វើជាស្នូលកណ្ដាល។ ក្នុងការកូនេះ ពួកអាសុរៈបានរើសយកផ្នែកខាងក្បាល ព្រោះពួកនេះឆ្លាត គិតថាពស់លូនទៅមុខ ជាហេតុដែលពេលទាញទៅ មិនធ្វើឲ្យពួកហត់ប្រើកម្លាំងច្រើន ចំណែកពួកអាទិទេព ឈរនៅផ្នែកខាងកន្ទុយនាគ។ លុះកូបានរាប់ពាន់ឆ្នាំ ជិតតែនឹងបានសម្រេច ទឹកនៃការកូសមុទ្រទឹកដោះនេះក៏ពុះឡើង ហើយបានផុសចេញនូវពួកទេពអប្សរហោះរេរាំនៅលើអាកាស ដើម្បីអបអរសាទរនៃការកូសមុទ្រទឹកដោះជិតបានសម្រេច។ ស្រាប់តែកូបន្ត ក៏បានផុសចេញនូវ វត្ថុទិព្វ ចំនួន៥…
-
Khmer Insider – S01E02 – Smart Farm Assistance
Smart Farm Assistance គឺជាប្រព័ន្ធដែលអាចបញ្ជាការបិទ បើកទឹកស្រោចដំណាំបានពីចម្ងាយ នៅលើអេប (App) ស្មាតហ្វូន។ ក្រុមយុវជនដែលមានសមាជិក៦នាក់ ដែលមានឪពុកម្តាយជាកសិករ តាមបែបបុរាណចំណាយទាំងពេលវេលាខ្វះបច្ចេកទេស និងកំលាំងពលកម្មជាច្រើន ដូច្នេះ ពួកគេនាំគ្នាស្វែងរកដំណោះស្រាយតាមបែបទំនើប ដោយប្រើប្រាស់ប្រពន្ធ័បច្ចេកវិទ្យា។
-
AMS Muzic: ថែភ្នំក្រវាញ
-
AMS Muzic: បេះដូងឧទ្យានុរក្ស
-
AMS Muzic: ខ្នាញ់ប្រុសឆ្មាំព្រៃ
-
Khmer Insider – S01E01 – My Dream Home
My Dream Home គឺជា សហគ្រាសសង្គម មួយដែលផលិត ឥដ្ឋបរិស្ថាន ដើម្បី សាងសង់ ផ្ទះលក់ ក្នុងតម្លៃសមរម្យ និងមានរហស្សនាមថាជា ផ្ទះ តាមក្តីប្រាថ្នា។ ស្ថាបនិកដែលមានមហិច្ចតាគិតគូរពីបរិស្ថាន និងផ្តល់ឳកាសការងារដល់បុគ្គលទូទៅ លោក ហាវ គង់ងី ក៏មានក្តីសម្រៃនាថ្ងៃអនាគត ថាចង់ផលិតឥដ្ឋ និងផ្ទះអោយបាន១០ម៉ឺនខ្នង ។
-
សូមរីករាយកម្សាន្តជាមួយបទចម្រៀង៖ ផ្លូវល្បឿនលឿនដំបូងបង្អស់ (សុន ស្រីពេជ្រ)