-
AMS Muzic: គោយន្ត
-
Studio11: បើសិនគ្មានបង
-
សាវតារលើជញ្ជាំង ភាគទី២: វិចិត្រសាលប្រវត្តិសាស្ត្រ
នៅពេលលោកអ្នកអញ្ជើញទៅទស្សនានៅប្រាសាទអង្គរវត្ត សូមកុំរំលងឱ្យសោះ ក្នុងការទស្សនាចម្លាក់នៅផ្ទាំងខាងត្បូងចំហៀងខាងលិច នេះគឺជា វិចិត្រសាលប្រវត្តិសាស្ត្រ ដែលបានកើតឡើងក្នុងជំនាន់ព្រះរាជា ព្រះបាទសូរ្យវរ្ម័នទី២។ ចម្លាក់ផ្ទាំងនេះ បង្ហាញពីក្បួនហែសឹក ជំនិះព្រះមហាក្សត្រ មន្ត្រី សភាវុធ និងគ្រឿងកិត្តិយសនៅក្នុងរជ្ជកាលរបស់ព្រះអង្គ ព្រះបាទសូរ្យវរ្ម័នទី២។ មានការសន្និដ្ឋានថា ចម្លាក់នេះបានឆ្លាក់ក្រោយពេលដែលព្រះអង្គសុគតបន្តិច ត្បិតព្រះនាមដែលចារឹកនៅជិតព្រះអង្គ គឺព្រះបរមវិស្ណុលោក។ វិចិត្រសាលខាងត្បូងស្លាបខាងលិច ដែលត្រូវបានគេឲ្យឈ្មោះថា វិចិត្រសាលប្រវត្តិសាស្ត្រ ដោយរៀបរាប់អំពីរព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្ថាបនិកនៃប្រាសាទអង្គរវត្តនេះ។ រូបព្រះអង្គអង្គុយធ្វើសាវនាការ រូបនេះពេញនិយមបំផុត នៅតាមសណ្ឋាគារក្ដី ជាពិសេសនៅតុលាការ ដោយគេយកទៅដាក់ជាសញ្ញានៅគ្រប់ច្រកចូល។ ព្រះអង្គធ្វើសាវនាការនេះ នៅលើកំពូលភ្នំសិវបាទបូព៌ា ដែលអ្នកសិក្សាក្រោយមក សន្និដ្ឋានថាគឺជាភ្នំព្រះវិហារ។ បន្ទាប់មកមានចម្លាក់ រូបមន្ត្រីកំពុងរាយការណ៍ អំពីស្ថានភាពនានានៅក្នុងប្រទេស អាចទាក់ទងទៅនឹងបញ្ហាកងទ័ព។ រួចបន្តមក ព្រះអង្គក៏បានបញ្ជា ឲ្យលើកទ័ពទៅវាយស្ដេចដាយវៀត(វៀតណាម)។ កងទ័ពខ្មែរ ចាប់ផ្ដើមធ្វើព្យុះហយាត្រា មានមេទ័ព ទ័ពដំរី ទ័ពខ្លះកាន់អាវុធមានលំពែងចេញទៅ កងទ័ពថ្មើជើង និងទ័ពសេះផងដែរ។ យាន្តជំនិះ ឬព្រះទីន័ង ដែលព្រះរាជាប្រើ មានការតាក់តែងផ្សេងៗដូចជា មានក្លស់ច្រើន មានផ្លឹត ហើយដំរីជាទីន័ងរបស់ព្រះអង្គ គឺមានពាក់មង្កុដ។ ព្រះរាជាកាន់ ផ្គាក់មានសង្វារ ជាអាវុធ ហើយផ្គាក់នេះ នៅមានសល់ប្រើ តែអ្នកខេត្តសៀមរាបប៉ុណ្ណោះ។ ផ្ទាំងខាងមុខបន្តទៀត ឃើញមានទង់របស់ព្រះអង្គ ដែលមានរូបព្រះវិស្ណុជិះលើគ្រុឌ បានសេចក្ដីថា…
-
សាវតារលើជញ្ជាំង ភាគទី១: មហាភារតយុទ្ធ
នៅប្រាសាទអង្គរវត្ត ផ្ទាំងខាងលិចចំហៀងខាងត្បូង មានផ្ទាំងចម្លាក់ដែលរៀបរាប់អំពីរឿង មហាភារតយុទ្ធដែលជារឿងចម្បាំងដ៏ធំមួយ ប្រហែលគ្នានឹងរឿងរាមកេរ្ដិ៍ដែរ។ មហាភារតយុទ្ធ ជារឿងបុរាណកើតឡើងក្នុងប្រទេសឥណ្ឌា មុនរឿងរាមកេរ្ដិ៍ទៅទៀត តែរឿងនេះ ត្រូវបានកំបាំងបាត់ទៅជាយូរមកហើយ។ ប៉ុន្តែ ដោយសារនៅសម័យដើម ខ្មែរយើងជាអ្នកដែលចេះដឹងរឿងនេះប្រាកដ ទើបឆ្លាក់រឿងនេះ នៅប្រាសាទអង្គរវត្ត។ ការទស្សនាប្រាសាទអង្គរវត្ត គឺត្រូវចាប់ផ្ដើមពីថែវនេះ (ខាងលិចចំហៀងខាងត្បូង)។ យើងយកថែវមហាភារតៈ ធ្វើជាដើមទី សម្រាប់រៀបទិសដៅទស្សនា ដោយទុកកំពូលប្រាសាទខាងលើនៅខាងបេះដូងយើង។ ចម្លាក់នេះ ជាទីវគ្គ១ នៅក្នុងមហាគម្ពីរមហាភារតៈ។ រូបស្ដេចដែលសុគតដោយសារត្រូវព្រួញគឺ ព្រះបាទភិស្មៈ ជាជីតារបស់ក្រុមគ្រួសារនៃស្ដេចទាំងពីរដែលធ្វើសង្គ្រាម មានឈ្មោះ ទុរយោជន៍ នៃកុលសម្ព័ន្ធបាណ្ឌវ និងអរជុន នៃកុលសម្ព័ន្ធកុលល្វៈ។ ចំណែក ព្រះបាទភិស្មៈ គាត់នៅខាងកុលសម្ពន្ធនៃកុលល្វៈ ដែលកំពុងគ្រប់គ្រងរាជ្យសម្បត្តិ។ ដោយសារសង្គ្រាមមិនចេះចប់មិនចេះហើយ អូសបន្លាយយូររកចាញ់ឈ្មះមិនបញ្ចប់ ដូច្នេះក្រុមគ្រួសារស្តេចដែលធ្វើសង្គ្រាមទាំងពីរ ក៏បានទៅពឹងពាក់ស្ដេចជាសម្ពន្ធភាព រវាងក្រុមគ្រួសាររបស់ព្រះអង្គ គឺ ព្រះបាទក្រឹស្ណ នៃនគរមកធៈ។ ពេលនោះ ទុរយោជន៍បានទៅដល់មុន ហើយក៏អង្គុយទន្ទឹមនឹងក្បាលនឹងដំណេក ពេលដែលក្រឹស្ណកំពុងតែផ្ទុំ។ អរជុន ពេលចូលទៅក្រោយ ក៏អង្គុយនៅចុងជើង។ ទាំងពីរនាក់គ្មាននរណាហ៊ានដាស់ ក្រឹស្ណ ឱ្យភ្ញាក់ឡើយ ដោយអង្គុយរងចាំឱ្យស្តេចភ្ញាក់ដោយខ្លួនឯង។ នៅពេលដែលក្រឹស្ណ ភ្ញាក់ឡើង ព្រះអង្គបើកភ្នែកឃើញអរជូនមុនគេ ក៏បានសួរទៅថា “តើព្រះអង្គយាងមកទីនេះមានធុរៈអី? ប៉ុន្តែ ទុរយោជន៍ គាត់បានស្រែកថា “គាត់មកដល់មុន គាត់មានសិទ្ធិសុំនិយាយមុន”។ ដូច្នេះ ក្រឹស្ណផ្ដល់សិទ្ធិឲ្យទៅទុរយោជន៍…
-
មានអ្នកថែឬនៅ?
-
ធម្មជាតិស្រុកខ្មែរ
-
ថ្ងៃមង្គលជ័យ
និពន្ធទំនុកច្រៀង ៖ ជួប ប៉ារីស៍ និពន្ធទំនុកភ្លេង ៖ សួង ទិតធានី (គ្រូបា) ច្រៀងដោយ ៖ ង៉ែត សុរង្សី និង ជួន ចាន់ទិត្យា ១. ថ្ងៃមង្គលជ័យ សិរីវេលា អាពាហ៍ពិពាហ៍ បុត្រភ្ងាប្រុសស្រី ហឫទ័យពុកម៉ែ រំភើបអរក្រៃ ពេលឃើញចរណៃ ដល់ថ្ងៃមហិមា។ ២. កូនប្រុសចូរធ្វើ ទង្វើជាប្តី កូនត្រូវឃ្មាតខ្មី រំពៃកាងារ ស្រឡាញ់បីបម ថ្នាក់ថ្នមភរិយា ចេះយោគយល់គ្នា ក្នុងគ្រាខុសឆ្គង។ R. ចំពោះកូនស្រី ចូរស្តីទន់ភ្លន់ កូនជាប្រពន្ធ ត្រូវចេះលួងលោម ថែទាំស្វាមី កុំបីរំលង សន្សំទ្រព្យផង ប៉ងដល់ត្រើយសុខ។ ៣. ពុកម៉ែជូនពរ ដល់កូនប្រុសស្រី ចម្រើនជោគជ័យ កុំបីរលត់ សុភមង្គល ដល់ចាស់ទ្រោមទ្រុឌ រស់ក្នុងក្តីសុខ សប្បាយរៀងអ៊ើយ៕ Telegram: https://t.me/AMSmuzic FB:…
-
នឹកកែវសីម៉ា
-
អប្សរាយុគថ្មី
-
ខ្ញុំស្រឡាញ់មាតុភូមិខ្ញុំ
និពន្ធទំនុកច្រៀង ៖ ជួប ប៉ារីស៍ និពន្ធទំនុកភ្លេង ៖ សួង ទិតធានី (គ្រូបា) ច្រៀងដោយ ៖ ង៉ែត សុរង្សី ១. ដែនកម្ពុជា មាតុភូមិខ្ញុំ ល្អស្រស់ផូរផង់ ដូចពេជ្រចរណៃ រស្មីរំលេច កិត្តិសព្ទប្រពៃ វប្បធម៌ល្បាញ ល្បីពេញផ្ទៃសកល។ ២. ប្រាសាទអង្គរ សូរល្បីខ្ទរខ្ទារ ឯព្រះវិហារ នាមជាតិតម្កល់ ចម្លាក់ប្រណិត នឹកស្មានមិនដល់ ដូនតាបន្សល់ ដល់ខ្មែរគ្រប់គ្នា។ R. ធម្មជាតិល្អស្រស់ សម្រស់ស្រុកយើង ព្រៃភ្នំខាងជើង និរតីបូព៌ា បឹងទន្លេសាប ស្រស់ស្អាតសោភា ចូរខ្មែរគ្រប់គ្នា ម្នីម្នារក្សា។ ៣. ខ្ញុំសែនស្រឡាញ់ មាតុភូមិខ្ញុំ ពេលបច្ចុប្បន្ន ឧត្តមថ្លៃថ្លា មានសន្តិភាព ពេញផ្ទៃខេមរា ខ្ញុំសូមសច្ចា ស្នេហាលុះក្ស័យ៕