Category: វីដេអូ

  • សាវតារលើជញ្ជាំង ភាគទី១៨: សិលាចារឹកបណ្ឌិតជ័យនន្ទ

    សាវតារលើជញ្ជាំង ភាគទី១៨: សិលាចារឹកបណ្ឌិតជ័យនន្ទ
  • សាវតារលើជញ្ជាំង ភាគទី១៧: សិលាចារឹកមន្រ្តីរាជការ ព្រះសង្ឃរាជ

    សាវតារលើជញ្ជាំង ភាគទី១៧: សិលាចារឹកមន្រ្តីរាជការ ព្រះសង្ឃរាជ
  • សាវតារលើជញ្ជាំង ភាគទី១៦: សិលាចារឹកនៅប្រាសាទព្រះគោ

    សាវតារលើជញ្ជាំង ភាគទី១៦: សិលាចារឹកនៅប្រាសាទព្រះគោ
  • សាវតារលើជញ្ជាំង ភាគទី១៥: សិលាចារឹតប្រាសាទវត្តអធ្វា

    សាវតារលើជញ្ជាំង ភាគទី១៥: សិលាចារឹតប្រាសាទវត្តអធ្វា
  • សាវតារលើជញ្ជាំង ភាគទី១៤: សិលាចារឹកប្រាសាទលលៃ

    សាវតារលើជញ្ជាំង ភាគទី១៤: សិលាចារឹកប្រាសាទលលៃ
  • សាវតារលើជញ្ជាំង ភាគទី១៣: ដំណាក់កាលនៃឈ្មោះប្រាសាទអង្គរវត្ត

    សាវតារលើជញ្ជាំង ភាគទី១៣: ដំណាក់កាលនៃឈ្មោះប្រាសាទអង្គរវត្ត
  • សាវតារលើជញ្ជាំង ភាគទី១១: ការផ្តិតអក្សរសិលាចារឹក

    សាវតារលើជញ្ជាំង ភាគទី១១: ការផ្តិតអក្សរសិលាចារឹក
  • សាវតារលើជញ្ជាំង ភាគទី១០: ការវិវឌ្ឍន៍នៃស្ថាបត្យកម្មប្រាសាទ

    សាវតារលើជញ្ជាំង ភាគទី១០: ការវិវឌ្ឍន៍នៃស្ថាបត្យកម្មប្រាសាទ
  • សាវតារលើជញ្ជាំង ភាគទី៩: អារ្យធម៌អង្គរ

    សាវតារលើជញ្ជាំង ភាគទី៩: អារ្យធម៌អង្គរ

    ភាគទី៩​៖ អារ្យធម៌អង្គរ កាលសម័យប្រវត្តិសាស្ត្រខ្មែរ ត្រូវបានបែងចែកជាបី គឺសម័យមុនអង្គរ សម័យអង្គរ និងសម័យក្រោយអង្គរ។ ដោយឡែកពេលនេះយើងលើកយកតែសម័យអង្គរ ដែលជាការចាប់ផ្តើមនៃអារ្យធម៌អង្គរមកនិយាយ ដោយសារ យើងកំពុងស្ថិតនៅ ប្រាសាទព្រះគោស្រាប់។ តើប្រាសាទព្រះគោមានអ្វីពាក់ព័ន្ធទៅនឹងអារ្យធម៌អង្គរ? អារ្យធម៌អង្គររួមមាន៖ ១- ការពង្រឹងអំណាចកណ្តាល៖ កាលនោះព្រះបាទជ័យវរ្ម័នទី២ បានបង្រួបបង្រួមសមន្តរាជតូចៗដែលបែកបាក់គ្នាក្នុងកំឡុងសតវត្សទី៨ ឲ្យស្ថិតក្នុងអំណាចរបស់ព្រះអង្គ ដោយធ្វើពិធី កម្រតេង ត រាជ ​នៅលើភ្នំគូលែន (អ្នកប្រាជបរទេសហៅថា ពិធីលទ្ធិទេវរាជ)។​ពិធីនេះគឺប្រកាសខ្លួន ឯងជាស្តេចចក្រវាឡ នៅលើប្រាសាទអារាមរោងចិន (ប្រាសាទសប្បនិមិត្ត នៅលើភ្នំគូលែន ជាភ្នំធម្មជាតិ)។  ២- អំពីស្ថាបត្យកម្ម៖ ចាប់ផ្តើមមានប្រាសាទភ្នំដូចជាប្រាសាទអារាមរោងចិន សម្រាប់ធ្វើលទ្ធិទេវរាជ។ បន្ទាប់មកគឺការកសាងប្រាសាទមានប្រាង្គច្រើនសង់លើខឿនតែមួយ តួយ៉ាងដូចជាប្រាសាទដំរីក្រាប ដែលសាងក្នុងរាជព្រះបាទជ័យវរ្ម័នទី២ ដែលមុននោះ (មុនសម័យអង្គរ មានតែប្រាសាទប្រាង្គមួយសង់លើខឿនមួយ) ៣- ជំនឿ៖ សាងប្រាសាទដើម្បីឧទ្ទិសដល់បុព្វការីជន។ ប្រាសាទព្រះគោជាទឹកតាង ដែលសាងឡើងសម្រាប់ឧទិ្ទសដល់ព្រះឥសូរផងនិងបុព្វការីជនផង។ ​តួ​ប្រាង្គ​ប្រាសាទ​ទាំងអស់​៦ សង់​លើ​ខឿន​តែ​មួយ​ចែក​ជា​ពីរ​ជួរ ដោយ​ជួរ​មុខ​មាន​ប្រាសាទ​ចំនួន​៣ និង​ជួរ​ក្រោយ​មាន​ប្រាសាទ​ចំនួន​៣​ដូច​គ្នា ។ ប្រាសាទ​ទាំង​៦ នេះ​គឺ​ព្រះបាទ​ឥន្ទ្រ​វរ្ម័ន​សាង​ឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​ឥសូរ​ផង និង​ដល់​បុព្វការី​របស់​ទ្រង់​ផង ដូច​ជា​ប្រាង្គ​មួយ​ឈ្មោះ​ស្រី​ប ឬ​ថិ​វី​ទ្ទ្រេ​ស្វរៈ សម្រាប់​ថ្វាយ​ដល់​ព្រះ​បិតា​របស់​ទ្រង់…

  • សាវតារលើជញ្ជាំង ភាគទី៨: ទស្សវិជ្ជាព្រះបាទជ័យវរ្ម័នទី៧

    សាវតារលើជញ្ជាំង ភាគទី៨: ទស្សវិជ្ជាព្រះបាទជ័យវរ្ម័នទី៧

    ប្រាសាទបាយ័ន គឺជាស្នាមព្រះហស្ថមួយ ក្នុងចំណោមស្នាមព្រះហស្តជាច្រើន របស់ព្រះបាទជ័យរវ្ម័នទី៧។ ប្រាសាទបាយ័ន គឺជាប្រាសាទភ្នំ កសាងឡើងដើម្បីឧទ្ទិសដល់ ព្រះពុទ្ធសាសនាមហាយាន្ត។ ប្រាសាទភ្នំ ជាប្រាសាទសម្រាប់រាជ្យ ជាប្រាសាទដែលចាប់ផ្ដើមមានឡើងក្នុងអរិយធម៌អង្គរ។ ចាប់តាំងពីរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧មក គ្រប់រាជ្រស្ដេចក្រោយៗទាំងអស់ ត្រូវកសាងប្រាសាទសម្រាប់ឧទ្ទិសដល់បុព្វការីជនគ្រប់ជំនាន់។ ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានកសាងបារាយណ៍ខាងជើង ដើម្បីយកទឹកប្រើប្រាស់ និងកសាងប្រាសាទភ្នំ ដើម្បីឧទ្ទិសដល់បុព្វការីជន និងដើម្បីរាជ្យ ឬសម្រាប់ដាក់សពខ្លួនឯង។  ថ្វីត្បិតតែព្រះអង្គបានបែរមកកាន់ពុទ្ធសានាមហាយាន្ត ដែលខុសពីឆ្ងាយពីព្រះបាទមុនៗក៏ដោយ ប៉ុន្តែព្រះអង្គនៅតែគោរពដល់គោលការណ៍នៃអរិយធម៌អង្គរដដែល។ ពោលគឺ ព្រះអង្គនៅតែមានព្រះទ័យទូលំទូលាយដល់ព្រាហ្មសាសនិកទាំងអស់។  គ្រប់សំណង់ ព្រះបាទជ័យវរ្ម័នទី៧ ទាំងអស់ សុទ្ធតែមានមុខបួន ទាំងប្រាង្គ និងខ្លោងទ្វារប្រាសាទ ដែលធ្វើឱ្យមានការសន្និដ្ឋានថា ជាព្រហ្មវិហារធម៌ទាំង៤ មាន៖ មេត្តា​ ករុណា មុទិតា និងឧបេក្ខា។ តាមរយៈក្រសែភ្នែកប្រឹមៗ របស់ព្រះព្រហ្មណ៍ទាំងអស់ គឺបានសេចក្ដីថា ជាការសញ្ជប់សញ្ជឹងគិត ដែលសមនឹងសិលាចារឹកសាយហ្វុង (សព្វថ្ងៃនៅប្រទេសថៃ) ដែលជាពំនោលរបស់ព្រះបាទជ័យវរ្ម័នទី៧ ពោលថា ”ទុក្ខសោករបស់ប្រជាជន គឺជាទុក្ខសោករបស់ព្រះមហាក្សត្រ។” ព្រះអង្គក៏បានកសាងប្រាសាទជាច្រើនផ្សេងទៀត នៅក្នុងតំបន់អង្គរ ក្នុងនោះមាន៖ ប្រាសាទបាយ័ន            ឧទ្ទិសដល់បុព្វការីជន             ប្រាសាទព្រះខ័ន            ឧទ្ទិសដល់បិតារបស់ទ្រង់…