-
សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹង កើនឡើងក្នុងអត្រា៥,៨% ក្នុងឆ្នាំ២០២៤ និង ៦,០% ក្នុងឆ្នាំ២០២៥
(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះបានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹង កើនឡើងក្នុងអត្រា៥,៨% ក្នុងឆ្នាំ២០២៤ និង ៦,០% ក្នុងឆ្នាំ២០២៥ ដែលជំរុញដោយការរំពឹងទុក ជាវិជ្ជមានសម្រាប់កំណើនក្នុងវិស័យកម្មន្តសាល និងការស្ទុះឡើងវិញជាបន្តទៀតនៃវិស័យទេសចរណ៍ ។ នេះបើយោងតាមការបញ្ជាក់ពី លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជា របស់ ADB ថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយជំពូកស្តីពីកម្ពុជា នៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ។ លោកស្រីបន្តថា ទោះបីជាមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបានដំណើរការល្អក្នុងឆ្នាំ២០២៣ ។ លោកស្រីបន្ថែមថា កំណើនសេដ្ឋកិច្ចនឹងមានភាពកាន់តែប្រសើរក្នុងឆ្នាំ ២០២៤-២០២៥ ដោយសារវិស័យ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) ទំនងជានឹងមានកំណើនខ្ពស់ ដោយផ្អែក លើសន្ទុះវិជ្ជមាន ដែលបានកើតឡើងក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣»។ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) សម្រាប់ ខែមេសា ២០២៤ បានប៉ាន់ប្រមាណកំណើនសេដ្ឋកិច្ចក្នុងកម្រិត ៥,០% ក្នុងឆ្នាំ២០២៣។ កំណើននេះ ត្រូវបានជំរុញដោយការស្ទុះឡើងវិញយ៉ាងខ្លាំងក្នុងវិស័យទេសចរណ៍…
-
គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ៦ ក្នុងខេត្តព្រះសីហនុ ក្នុងទំហំទុនវិនិយោគ ៧៣លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេស ពីរាជរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៤ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិភាក្សាលើការស្នើការ លើក ទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី របស់គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ៧ របស់ វិនិយោគិន និង ធុរជនក្នុងខេត្តព្រះសីហនុ ។ គម្រោងទាំងនោះ រួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង និង គម្រោងពុំពាក់ព័ន្ធនឹង អគារជាប់គាំង ដែលដំណើរការបានភ្លាមក្នុងឆ្នាំ ២០២៤ ជាអាទិ៍ គម្រោងវិនិយោគបង្កើត រោងចក្រ កែច្នៃផ្លែដូង, គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន, គម្រោងសណ្ឋាគារ និង កាស៊ីណូ, គម្រោងសួនកម្សាន្តលើទឹកសមុទ្រ, គម្រោងអគារស្នាក់នៅរួម និង គម្រោងពេទ្យធ្មេញ ។ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស…
-
មាសឡើងថ្លៃកប់ពពក ប្រជាជនខ្មែរសម្រុកលក់ចេញ ហាងមួយចំនួនប្រឈមបិទទ្វារ
ភ្នំពេញ៖ គិតត្រឹមថ្ងៃពុធនេះ ហាងឆេងតម្លៃមាសនៅកម្ពុជាហក់ឡើងដល់ក្បែរ៣ពាន់ដុល្លារក្នុងមួយតម្លឹង ជាការស្ទុះឡើងយ៉ាងគំហុកមិនធា្លប់មានពីមុនមាន។ អាជីវកលក់មាសនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន បានប្រាប់ទូរទស្សន៍អប្សរាថា អតិថិជនសម្រុកលក់មាសចេញវិញ អ្នកទិញមានតិចតួច ធ្វើឲ្យហាងទិញលក់មាសមួយចំនួនប្រឈមហានិភ័យ។ លោក ជា វុទ្ធី ម្ចាស់ហាង VT GEMSTONE លក់គ្រឿងអលង្ការ និងត្បូងធម្មជាតិ បានលើកឡើងថា ក្នុងកាលៈទេសៈនេះ ពលរដ្ឋដែលទិញកន្លងទៅ ១០នាក់ ត្រឡប់មកលក់វិញ ៨នាក់ហើយ។ ម្ចាស់ហាងមាសមួយចំនួនខ្វះទុនបង្វិលសម្រាប់ការទិញចូលច្រើនខណៈការលក់ចេញមានតិច ប្រឈមនឹងបិទទ្វារ។ «ក្នុងស្ថានភាពនេះ សញ្ញាគ្រោះថ្នាក់បំផុត ចំពោះអ្នកលក់ដែលគាត់មានទុនតិច ហើយអ្នកដែលមានទុនច្រើនទប់ជាប់ក្នុងស្ថានភាពនេះ គឺគាត់ជាមនុស្សមា្នក់ដែលមានសមត្ថភាពខ្លាំង អ៊ីចឹងគាត់អាចឈរជាប់នៅលើវិស័យនេះ គឺជារឿងមួយដ៏ល្អ»។ម្ចាស់ហាងលក់មាសនៅខេត្តកំពង់ឆ្នាំង អ្នកនាង ហុង ហ៊ុយហ្គេច បានប្រាប់ទូរទស្សន៍អប្សរាថា តម្លៃមាសហក់ឡើងពេលនេះខ្លាំងជាងពេលណាៗទាំងអស់ ដែលជាស្ថានភាពដ៏តឹងតែងមិនធ្លាប់មានពីមុន។ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី និងជាអ្នកវិភាគតម្លៃមាស និយាយថាតម្លៃមាសនាពេលនេះបានឡើងចន្លោះពី ៦០ទៅ៨០ភាគរយ ហើយនឹងបន្តកើនឡើង។ ដូច្នេះលោកថា វាជាឳកាសល្អក្នុងការវិនិយោគទិញហើយលក់យកចំណេញ។ គួរសម្គាល់ថា មាសនៅទីផ្សារសកលចាប់ផ្តើមឡើងថ្លៃខ្លាំងតាំងពីដើមឆ្នាំ…
-
ប្រាំរោងចក្របិទទ្វារ ក្នុងបីខែដើមឆ្នាំ
ភ្នំពេញ: មានរោងចក្រចំនួនប្រាំបានបិទទ្វារ នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៤នេះ ស្របពេលដែលការបង្កើតថ្មីមានចំនួនជាង ៤០រោងចក្រ ។ ឯកឧត្តម ហេង សុខគង់ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រាប់ទូរទស្សន៍អប្សរាដូច្នេះនៅថ្ងៃអង្គារនេះ។ ប៉ុន្តែ មន្រ្តីជាន់ខ្ពស់រូបនេះ មិនទាន់បានបញ្ជាក់ពីចំនួនដែលកម្មករ កម្មការិនី បាត់បង់ការងារ និងឈ្មោះរោងចក្រដែលបិទទ្វារនៅឡើយ។ ទោះយ៉ាងណា ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈបានប្រាប់ទូរទស្សនអប្សរាថា ដំណោះស្រាយករណីរោងចក្របិទទ្វារ ក្រសួងត្រូវអនុវត្តច្បាប់ការងារ ដើម្បីធានាប្រាក់ឈ្នួល ប្រាក់ដំណាច់ និងអត្ថប្រយោជន៍ជូនកម្មករ និយោជិត។កាលពីឆ្នាំ២០២៣ មានរោងចក្រជិត១០០ បានបិទទ្វារ ហើយថ្មីៗនេះ ក៏មានការផ្ទុះការតវ៉ាពីការបិទរោងចក្រដោយគ្មានសំណង តែក្រោយមកត្រូវបានអន្តរាគមន៍ដោះស្រាយដោយក្រសួងការងារ។ គិតត្រឹមខែមេសាឆ្នាំ ២០២៤ រោងចក្រចំនួន២១០០ កំពុងដំណើរការនៅទូទាំងប្រទេស និងមានកម្មករកំពុងធ្វើការចំនួនជាង ១,៥លាននាក់។ លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិន និយាយថា ទោះមានរោងចក្របិទខ្លះ តែនៅតែជាសញ្ញាល្អដែលមានរោងចក្របន្តបើកថ្មី។…
-
ហាងមាសពេជ្រនៅភ្នំពេញប្រកាសឈប់ទិញគ្រឿងពីហាងដទៃ អតិថិជនខាតបង់
ភ្នំពេញ: ហាងទិញ-លក់ គ្រឿងអលង្ការកាន់តែច្រើននៅរាជធានីភ្នំពេញប្រកាសមិនទទួលទិញគ្រឿងមាសពេជ្រ ផ្លាកទីន ពីពលរដ្ឋ ឬអតិថិជនដែលទិញក្រៅពីហាងខ្លួន ។ពោលគឺ ពួកគេទិញយកវិញតែចំពោះគ្រឿងណាដែលភ្ញៀវទិញពីហាងរបស់ពួកគេប៉ុណ្ណោះ។ហាងមាសពេជ្រ ទីមង្គល ជាហាងធំមួយនៅកណ្តាលក្រុងភ្នំពេញ។ ថ្មីៗនេះ ហាងនេះប្រកាសជាសាធារណៈឈប់ទទួលទិញគ្រឿងមាស ផ្លាកទីន ដែលអតិថិជនទិញពីហាងដទៃ។ លោក ទី មង្គល ជាម្ចាស់ហាងបានប្រាប់ទូរទស្សន៍អប្សរាថា ពីមុនលោកទិញចូលធម្មតា តែពេលនេះលោកឈប់ទទួលទិញដោយសារពិបាកក្នុងការផ្តល់តម្លៃ និងមិនអាចតម្រូវចិត្តអតិថិជនបាន។ ខុសពី ហាង ទីមង្គល ហាងលក់មាសពេជ្រ បុប្ឋាគន្ធ ដ៏ល្បីល្បាញដែលមានបីទីតាំងនៅរាជធានីភ្នំពេញ ម្ចាស់ហាងបានប្រាប់ទូរទស្សន៍អប្សរាថា ពួកគេមិនទទួលទិញដោយសារបញ្ហាគុណភាព។ ក្រៅពីហាងទំាងពីរខាងលើ នៅមានហាងមាសពេជ្រច្រើនផ្សេងទៀតដែលធ្វើបែបនេះដូចគ្នា ដែលខុសពីពេលមុន អតិថិជនអាចទិញលក់គ្រឿងមាសពេជ្រនៅហាងណាក៏បាន គ្រាន់តែថា បើលក់នៅហាងផ្សេងពីហាងដែលបានទិញ ពួកគេខាតច្រើនជាងបន្តិច។ ប៉ុន្តែ ការទិញលក់បានប្រែប្រួល ក្រោយពីហាងគ្រឿងអលង្កាមួយចំនួនតូចបានដួលរលំ និងខ្លះក្នុងរូបភាពបោកប្រាស់លក់ពេជ្រក្លែងបន្លំ។ ជាក់ស្តែង កាលពីឆ្នាំមុន ផ្ទុះការតវ៉ាស្វែងរកយុត្តិធម៌ក្រោយពេលហាងពេជ្រខ្លះបានក្ស័យធន គ្មានប្រាក់ទិញគ្រឿងចូលវិញ។ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា នេះជាការខាត់បង់សម្រាប់ពលរដ្ឋជាអតិថិជន ប៉ុន្តែ មិនមានផលប៉ះពាល់ទៅលើសេដ្ឋកិច្ចជាតិ ឬប៉ះខ្លាំងលើវិស័យគ្រឿងអលង្ការទេ។ លោកថា បញ្ហានេះកើតមាននៅពេលតម្រូវការធ្លាក់ចុះ…
-
ប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរដល់សិស្សានុសិស្ស និងបុគ្គលិកសិក្សាសាលារៀនផី ឆឹង
បន្ទាយមានជ័យ៖វិញ្ញាបនបត្រ និងបណ្ណសរសើរ ត្រូវបាន ប្រគល់ ជូនដល់សិស្សានុសិស្ស និងបុគ្គលិកសិក្សា នៃសាលា រៀនផី ឆឹង កាលពីចុងសប្ដាហ៍កន្លងទៅនេះ ។សាលាផី ឆឹង ជាសាលារៀនចំណេះទូទៅ និងភាសាចិន ភាសាអង់គ្លេស ស្ថិតនៅ ភូមិខ្លាកូន ចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភានិងជាឧត្តមទីប្រឹក្សាសមាគមខ្មែរ-ចិនខេត្តបន្ទាយ មានជ័យនិងចូលរួមដោយឯកឧត្តម អេង ប៊ុនឆាយ សមាជិកក្រុមប្រឹក្សាខេត្ត-ឧត្តមទីប្រឹក្សាសមាគម លោកឈូ ប៊ូនរឿង ប្រធាន មន្ទីរអប់រំ យុវជននិងកីឡាខេត្ត លោកស្រេង សុផល អភិបាលក្រុងព្រមទាំងភ្ញៀវកិត្តិយស ជាច្រើនទៀត។ក្នុងឱកាសនេះលោក ឈូ ប៊ូនរឿង បានលើកឡើងថា រាជរដ្ឋា ភិបាល ក្រសួងអប់រំ និងអ្នកជំនាញ បានផ្តល់ទស្សនាទានថា ដើម្បី អនាគត រុងរឿង កូនចៅប្រជាពលរដ្ឋមានតែស្វែង រក ចំណេះ ជំនាញមកដាក់ខ្លួន។ ឯកឧត្តម ឈើយ ចាន់ណា…
-
ក្រុមហ៊ុនផលិតម៉ូតូ និងម៉ូតូកង់បីរបស់ឥណ្ឌាលំដាប់ពិភពលោក វាយលុកទីផ្សារកម្ពុជា
ភ្នំពេញ៖ TVS Motor (TVSM) ដែលជាក្រុមហ៊ុនផលិតម៉ូតូ និងម៉ូតូកង់បីរបស់ឥណ្ឌា ធំជាងគេបង្អស់នៅលើពិភពលោក នៅពេលថ្មីៗនេះ បានសម្ពោធក្រុមហ៊ុនចែកចាយលក់ម៉ូតូទំនើបជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា មានទីតាំងស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា ឬជិតផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ។ ក្រុមហ៊ុន TVS Motor (TVSM) បានចាប់ដៃគូជាមួយក្រុមហ៊ុន Silverline Global Venture Co. Ltd ដើម្បីក្លាយជាតំណាងចែកចាយម៉ូតូនាំមុខគេក្នុងប្រទេសកម្ពុជា។ ទន្ទឹមគ្នា ក្រុមហ៊ុនេះក៏បានដាក់សម្ពោធជាផ្លូវការ នូវបន្ទប់តាំងបង្ហាញ (Showroom) ថ្មីដំបូង សម្រាប់ដាក់តាំងបង្ហាញផលិតផលម៉ូតូនៅក្នុងទីក្រុងភ្នំពេញផងដែរ។ កន្លងមក ក្រុមហ៊ុន TVS Motor (TVSM) ធ្លាប់បានដាក់លក់ផលិតផលម៉ូតូកង់បីរបស់ខ្លួននៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ថ្លែងក្នុងពិធីនេះ លោក ជេ តាំងហ្គារ៉ាចាន់ (J. Thangarajan) អគ្គនាយកក្រុមហ៊ុន PT TVS Motor Company មានប្រសាសន៍ថា យើងរីករាយក្រៃលែង ក្នុងការពង្រីកទីផ្សារ នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែទូលំទូលាយ ដោយមានការគាំទ្រ និងភាពជឿទុកចិត្តពីអតិថិជន ជាពិសេសការចាប់ដៃគូជាមួយក្រុមហ៊ុន…
-
ព្រលានយន្តហោះសៀមរាប ភ្ជាប់ជើងហោះហើរត្រង់ប្រាំបីប្រទេស គ្រោងពង្រីកប្រាំថែម
ភ្នំពេញ៖ ក្នុងរយៈពេលបីខែដើមឆ្នាំ ២០២៤នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានភ្ជាប់ជើងហោះហើរត្រង់ទៅមករវាងប្រទេសចំនួនប្រាំបី រួមមាន វៀតណាម, ថៃ, ម៉ាឡេស៊ី, ឡាវ, សិង្ហបូរី, កូរ៉េខាងត្បូង និងចិន។ ការហោះហើរត្រង់នេះបានបង្កើនចំនួនជើងហោះហើរចូលព្រលានថ្មីនេះសរុប៤៤ជើង ក្នុងមួយថ្ងៃ និងមានភ្ញៀវទេសចរធ្វើដំណើរជាមធ្យមប្រហែល៤ ៥០០នាក់ ក្នុងថ្ងៃតែមួយ។ លោក ពេជ្រ សុប៉ុនតារា មន្ត្រីទទួលបន្ទុកផ្នែកអាកាសចរណ៍នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានប្រាប់ទូរទស្សន៍អប្សរានៅថ្ងៃចន្ទនេះថា អាកាសយានដ្ឋានសៀមរាបគ្រោងពង្រីកជើងហោះហើរត្រង់ទៅប្រទេសចំនួន ៥បន្ថែមទៀត មានឥណ្ឌូនេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ព្រុយណេ, និងឥណ្ឌា។ នៅពេលនេះមន្ត្រីអាកាសចរកំពុងចរចារជាមួយក្រុមហ៊ុនដឹកអ្នកដំណើរតាមអាកាសធំៗដូចជា ក្រុមហ៊ុន Edmonton International Airport ដែលមានមូលដ្ឋាននៅ ប្រទេសកាណាដា និង។ ក្រុមហ៊ុន Jeju Air Co., Ltd. ដែលជាក្រុមហ៊ុនអាកាសចរណ៍មានតម្លៃទាបដំបូងគេ និងធំជាងគេរបស់កូរ៉េខាងត្បូង ជាដើម។ លោក ពេជ្រ សុប៉ុនតារា លើកឡើងថា ការហោះហើរត្រង់កាត់បន្ថយពេលធ្វើដំណើរ និងសន្សំថវិកាផងដែរ។ យ៉ាងណាក៏ដោយ លោក ធួន…
-
ខែមីនា បើករោចក្រថ្មី២២ ទុនជិត៦០លានដុល្លារ
ភ្នំពេញ៖ នៅក្នុងខែមីនាតែមួយ កម្ពុជាមានរោងចក្រថ្មីសរុប៤២។ ក្នុងនោះរោងចក្រចំនួន ២២ បានបើកដំណើរការក្រោមទុនវិនិយោគសរុបជិត៦០លានដុល្លារ និងត្រូវរំពឹងថា នឹងបង្កើតឳកាសការងារថ្មីចំនួន១ម៉ឺនកន្លែង។ ចំណែករោងចក្រចំនួន ២០ផ្សេងទៀត ទើបទទួលបានអាជ្ញាបណ្ណ ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍។ ឯកឧត្តម ហេង សុខគង់ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម បានប្រាប់ទូរទស្សន៍អប្សរាថា នៅក្នុងចំណោម២២រោងចក្រដែលបានដាក់ឱ្យដំណើរការនេះ មានរោងចក្រផលិតសម្លៀកបំពាក់ច្រើនជាងគេចំនួន ៩ បន្ទាប់មករោងចក្រផលិតកាបូប វ៉ាលី ខ្សែក្រវ៉ាត់ ចំនួន ៤រោងចក្រ ក្រៅពីនេះ រោងចក្រផលិតតុក្តា និងប្រដាប់ក្មេងលេង រោងចក្រផលិតកេះកាតុង រោងចក្រផ្គុំបន្ទះសូឡា និងរោងចក្របោះពុម្ព វេចខ្ចប់ ជាដើម។ ប្រទេសដែលដាក់ទុនវិនិយោគច្រើនជាងគេលើវិស័យកម្មន្តសាលរោងចក្រនៅកម្ពុជា គឺប្រទេសចិន មានជាងមួយពាន់រោងចក្រ និងកោះតៃវ៉ាន់ជាង ២០០រោងចក្រ។ ចំណែក ហុងកុង កូរ៉េខាងត្បូង និងជប៉ុន ប្រដំប្រសងគ្នាដោយម្នាក់ៗកាន់កាប់ជាង៨០រោងចក្រ។ ថៃ វៀតណាម និងអាមេរិក តាមពីក្រោយប្រកៀកប្រកិតគ្នា។ បើគិតពេញមួយត្រីមាសទី១នៃឆ្នាំ ២០២៤ រោងចក្របង្កើតថ្មីមានចំនួន ១៧៨…
-
កម្ពុជា ជាប់លេខ១ជាប្រទេសមានទុនវិនិយោគពីបរទេសច្រើនជាងគេ
ភ្នំពេញ៖ ប្រទេសកម្ពុជាឈរនៅកំពូលតារាងដែលមានលំហូរទុនវិនិយោគពីក្រៅប្រទេសច្រើនជាងគេ ក្នុងចំណោម ១០ប្រទេសនៅអាស៊ី មជ្ឈឹមបូពាហ៌ អាហ្វ្រិក និងអឺរ៉ុប។ ទិន្ន័យដែលចេញផ្សាយដោយស្ថាបនអន្តរជាតិ FDI Intelligence ស្តីពីកំណើនការវិនិយោគផ្ទាល់ពីបរទេសប្រចាំឆ្នាំ ២០២៤បង្ហាញថា ទុនវិនិយោគដែលហូរចូលមកកម្ពុជាមានកំណើន ៣៩៣ភាគរយ និងគម្រោងវិនិយោគផ្ទាល់ពីបរទេសមានកំណើន១១០ភាគរយ។ ឈរពីក្រោមកម្ពុជារៀងគ្នា គឺប្រទេសហ្វីលីពីន កេនយ៉ា អ៊ីរ៉ាក់ ណាំមីប៊ី ហ្កាហ្សាក់ស្ថាន អាហ្សែបែហ្សង់ ម៉ូរូកូ ស៊ែប៊ី និងប្រទេសឥណ្ឌា។របាយការណ៍ដដែលបង្ហាញទៀតថា ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបដែលត្រូវបានព្យាករណ៍ក្នុងអត្រា ៦.១% ក្នុងឆ្នាំ ២០២៤ដែលកើនឡើងពី ៥.៦% ក្នុងឆ្នាំ ២០២៣ IMF រំពឹងថា ប្រទេសកម្ពុជានឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសនេះបានពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប។លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ច សង្គម យល់ថា ប្រសិនបើការព្យាករណ៍នេះ ពិតជាត្រឹមត្រូវ នោះសេដ្ឋកិច្ចរបស់កម្ពុជា នឹងមានភាពប្រសើរឡើងចាប់ពីឆ្នាំ២០២៥តទៅ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC )បានបង្ហាញថា នៅក្នុងត្រីមាសទី១ឆ្នាំ ២០២៤នេះ CDC បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួនជាង ១០០គម្រោង…