-
រកឃើញហ្វូងកូនសត្វក្រពើភ្នំ ដ៏កម្របំផុតនៅក្នុងតំបន់ទីជម្រកស្រែពក ដែលជាការផ្តល់ក្តីសង្ឃឹមដល់ការអភិរក្សជាសាកល

-
ឯកឧត្តម សាយ សំអាល់ ជួបជាមួយឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការវិស័យបរិស្ថាន រវាងប្រទេសទាំង២

-
អបអរសាទរ ទិវាអូហ្សូនពិភពលោក ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់បានជួយថែរក្សាយើង ម្ហូបអាហារ និងវ៉ាក់សាំងរបស់យើងឱ្យត្រជាក់ »

-
ឯកឧត្តម នេត្រ ភក្រ្តា៖ សាលារៀន និងគ្រឹះស្ថានអប់រំជាកន្លែងប្រមូលផ្តុំក្នុងការផ្លាស់ប្តូរទម្លាប់ ផ្នត់គំនិត និងឥរិយាបថរបស់កុមារ និងយុវជនចំពោះអនាម័យ និងបរិស្ថាន

-
សាលារៀនចំនួន៦ ជាប់ជ័យលាភីសាលាមេត្រីបរិស្ថាននៅកម្ពុជាឆ្នាំ២០២១

-
វត្តចន្ទតាគ្រាម កំពុងក្លាយជាអារាមមេត្រី សម្រាប់ពុទ្ធបរិស័ទ តាមរយៈការពង្រឹង លើការសិក្សាអប់រំ និងការរៀបចំបរិស្ថានស្អាត

-
ក្រសួងបរិស្ថាន បន្តប្រគល់មធ្យោបាយគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីអនុវត្ត នូវភាពជាម្ចាស់ក្នុង ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន

-
កម្ពុជានឹងរៀបចំទិវាលើកកម្ពស់ការយល់ដឹង សត្វត្មាតអន្តរជាតិ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១

-
គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជានៃក្រសួងបរិស្ថាន ចូលរួមការពង្រឹងសមត្ថភាព ក្នុងការរៀបចំផែនការ និងការគ្រប់គ្រងតំបន់ទេសភាពក្នុងតំបន់ការពារធម្មជាតិ

-
ឯកឧត្តម សៅ សុភាព ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងពិនិត្យពីវឌ្ឍនភាពការងារលើគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាមសំណល់រឹង និងប្លាស្ទិក

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារក្រសួងបរិស្ថានជួបប្រជុំជាមួយអ្នកស្រី Katelijn Van den Berg ប្រធានក្រុមការងារធនាគារពិភពលោក និងជាអ្នកឯកទេសបរិស្ថានជាន់ខ្ពស់ ដើម្បីពិភាក្សាការងារ និងពិនិត្យពីវឌ្ឍនភាពការងារលើគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅក្នុងប្រទេសកម្ពុជា ដែលជាហិរញ្ញប្បទានរបស់ធនាគារពិភពលោក (ថវិកាសរុប ៦៣លាន USD ក្នុងនោះ PROBLUE Grant ចំនួន ៣លាន USD) សម្រាប់រយៈពេល ៦ឆ្នាំ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺពិភាក្សាលើលទ្ធផលសិក្សាសមិទ្ធិផលទ្ធភាពបឋម និងពិនិត្យឡើងវិញលើជម្រើសទីតាំងទីលានទុកដាក់សំរាម សំណល់រឹងដែលសមស្របនៅក្រុងចំនួន៣ នៃខេត្តសៀមរាប កណ្ដាល និងកំពង់ស្ពឺ ក្របខណ្ឌគ្រប់គ្រងបរិស្ថាននិងសង្គម វឌ្ឍនភាពលើការងាររៀបចំគម្រោងទូទៅ និងជំហ៊ានត្រូវធ្វើបន្ត។ ឆ្លៀតក្នុងឱកានោះ ឯកឧត្តម សៅ សុភាព បានស្នើសុំក្រុមការងារធនាគារពិភពលោកពិចារណា និងបញ្ជាក់ឱ្យបានច្បាស់អំពីស្ថាប័នដែលជាអ្នកដឹកនាំសម្របសម្រួលគម្រោង និងស្ថាប័នដែលជាអ្នកដឹកនាំក្រុមការងាររៀបចំគម្រោង ដែលកិច្ចការនេះត្រូវមានភាពច្បាស់លាស់ពីដើមទី។ ឯកឧត្តម ជា ស៊ីណា ក៏បានស្នើសុំឱ្យមានការបញ្ជាក់អំពីមូលហេតុដែលមិនសិក្សាអំពីស្ថានភាពសំរាម សំណល់រឹងនៅក្រុងបាត់ដំបង និងកំពង់សោម និងតម្រូវការរៀបចំស្ថានីយផ្ទេរសម្រាប់ក្រុងសៀមរាប (ចម្ងាយផ្លូវដឹកជញ្ជូនខ្លី) និងជូនយោបល់អំពីតម្រូវការពេលវេលាក្នុងការពិនិត្យសម្រេចឯកសារក្របខណ្ឌបរិស្ថាន និងសង្គម…