-
កូនសត្វកុកពាក់អំបោះចំនួន ៤ក្បាល ត្រូវបានជួយសង្រ្គោះនៅស្រុកសេសាន ខេត្តស្ទឹ្ងងត្រែង
រាជធានីភ្នំពេញ៖ កូនសត្វកុកសឫសត្វកសចំនួន ៤ក្បាលត្រូវបានជួយសង្រ្គោះបន្ទាប់ពីក្រុមការងារប្រចាំខេត្តរតនគីរីនៃអង្គការ BirdLife សហការជាមួយមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានចុះទៅសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលចាប់ពួកវាយកមកក្នុងបំណងចិញ្ចឹមរួចមក….
-
សាលារៀននៅខេត្តព្រះសីហនុ បានភ្លឺហើយ
សាលាបឋម-អនុវិទ្យាល័យ ព្រែកសង្កែ ស្ថិតនៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបំភ្លឺដោយសូឡា ដែលជាអំណោយរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន….
-
វគ្គបណ្តុះបណ្តាលស្តីពី ការជំរុញការប្រមូលចំណូល និងការគ្រប់គ្រងមូលនិធិបរិស្ថាន និងសង្គម
ភ្នំពេញ ៖ មូលនិធិបរិស្ថាន និងសង្គម (គ.ម.ប.ស)បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការជំរុញការប្រមូលចំណូល និងការគ្រប់គ្រងមូលនិធិបរិស្ថាននិងសង្គម តាមប្រព័ន្ធបញ្ជូនរូបភាព ….
-
មន្រ្តីបរិស្ថាននៅថ្នាក់ក្រោមជាតិទទួលបានចំណេះដឹងពីផលប៉ៈពាល់នៃការប្រែប្រួលអាកាសធាតុទៅលើវិស័យកសិកម្ម ធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ និងសុខភាពមនុស្ស
មន្រ្តីរាជការនៅតាមមន្ទីរបរិស្ថាន រាជធានី-ខេត្ត បានបង្កើនការយល់ដឹង ការកសាងសមត្ថភាពនិងការអប់រំទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ការផ្សព្វផ្សាយបទពិសោធន៍នៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាមួយមន្រ្តីបរិស្ថាននៅថ្នាក់ក្រោមជាតិ បានរៀបចំឡើងដោយនាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន តាមប្រព័ន្ធអនឡាញ។ មន្រ្តីជំនាញបានធ្វើបទបង្ហាញអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើវិស័យធំៗចំនួន០៤ គឺ ១. ផលប៉ះពាល់ទៅលើវិស័យកសិកម្ម ២. ផលប៉ះពាល់ទៅលើវិស័យធនធានទឹក ៣. ផលប៉ះពាល់ទៅលើហេដ្ឋារចនាសម្ព័ន្ធ និង ៤.ផលប៉ះពាល់ចំពោះសុខភាពមនុស្ស។ ក្នុងឱកាសនោះ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានលើកឡើងថាការដុតសំណល់ បានបញ្ចេញឧស្ម័នពុល(CO2) ហើយឧស្ម័នពុលទាំងអស់ និងហើរទៅក្នុងបរិយាកាស បណ្តាលទៅជាឧស្ម័នផ្ទះកញ្ចក់ ដែលធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ។ កាលណាយើងដុតសំណល់ប្លាស្ទិកវាបញ្ចេញឧស្ម័នគីមីពុល CO2 (ឧស្មន័ផ្ទះកញ្ចក់) ដែលធ្វើឱ្យភពផែនដីឡើងកំដៅ។ យើងត្រូវចូលរួមទាំងអស់គ្នា មិនឲ្យកម្តៅលើផែនដីបន្តកើនឡើង ដោយកាត់បន្ថយការផលិតឧស្ម័នកាបូនិច ឲ្យបានតិចតួចបំផុត ដោយប្រើប្រាស់ថាមពលកកើតឡើងវិញមកប្រើជំនួស។ យើងក៏ត្រូវតែចូលរួមយ៉ាងសកម្ម ក្នុងការដាំដើមឈើឡើងវិញឲ្យបានច្រើន…
-
ខ្មែរ ប៊ែវើរីជីស ពង្រឹងការអនុវត្តគោលការណ៍ «សុវត្ថិភាព សុខភាព និងបរិស្ថាន» ប្រកបដោយប្រសិទ្ធភាព
ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស ប្តេជ្ញាអនុវត្តគោលការណ៍ «សុវត្ថិភាព សុខភាព និងបរិស្ថាន» ដោយសម្រេចបាននូវសុវត្ថិភាព និងគ្រោះថ្នាក់សូន្យ របស់បុគ្គលិកអំឡុងពេលធ្វើការ តាំងពីឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន។ សុវត្ថិភាពគឺជាគុណតម្លៃសំខាន់របស់ក្រុមហ៊ុន ដូច្នេះហើយ គោលការណ៍ «សុវត្ថិភាព សុខភាព និងបរិស្ថាន» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ត្រូវបានបង្កើតឡើង ដើម្បីផ្តល់អាទិភាពក្នុងការអភិវឌ្ឍ និងរក្សាបរិយាកាសការងារប្រកបដោយសុវត្ថិភាពនិងសុខភាពដល់បុគ្គលិកក្នុងការបំពេញការងាររបស់ពួកគេប្រកបដោយផលិតភាពខ្ពស់។ ដើម្បីពង្រឹងការអនុលោមតាមច្បាប់និងបទបញ្ជាសុវត្ថិភាព ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្សព្វផ្សាយជាបន្តបន្ទាប់នូវវប្បធម៌សុវត្ថិភាព និងបណ្តុះផ្នត់គំនិតសុវត្ថិភាពដល់បុគ្គលិកនិងភាគីពាក់ព័ន្ធទាំងអស់ តាមរយៈ ការបណ្តុះបណ្តាលផ្នែកសុវត្ថិភាព និងការរៀបចំសកម្មភាពផ្សព្វផ្សាយ លើកទឹកចិត្តបុគ្គលិកឱ្យចូលរួមចំណែកក្នុងសុវត្ថិភាពការងារ ព្រមទាំងចាត់វិធានការចាំបាច់ផ្សេងៗទាំងអស់ដូចមានចែងក្នុងសៀវភៅណែនាំសុវត្ថិភាព។ បន្ថែមពីនេះ ក្នុងឆមាសទី១ ក្នុងឆ្នាំ២០២១ ខ្មែរ ប៊ែវើរីជីស ក៏បានសម្រេចលើសកម្មភាពជាច្រើនរួមមាន យុទ្ធនាការអនុវត្តសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ គោលការណ៍អនុវត្តសង្គ្រោះជីវិត ការហ្វឹកហាត់នៅពេលមានគ្រោះថ្នាក់ ការផ្សព្វផ្សាយក្រើនរំលឹកពីការការពារសុវត្ថិភាពដល់បុគ្គលិក និងការបន្តសកម្មភាពអនុវត្តលើគោលការណ៍ «សុវត្ថិភាព សុខភាព និងបរិស្ថាន» របស់យុទ្ធសាស្ត្រ TPM ដើម្បីដណ្តើមពានរង្វាន់ Bronze Award 2021…
-
សហគមន៍តំបន់ការពារធម្មជាតិ អន្លង់ព្រីង រកប្រាក់ចំណូលបន្ថែមពីប្រពៃណីតម្បាញកន្ទេលចចូត
ប្រជាពលរដ្ឋក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង បានបន្តរក្សាស្នាដៃកេរ្តិ៍ដូនតា ដូចជាការធ្វើនំបញ្ចុក និងសិប្បកម្មត្បាញចចូតជាសម្ភារប្រើប្រាស់ផ្សេងៗ សម្រាប់ទេសចរដែលមកកម្សាន្តតំបន់ការពារធម្មជាតិមួយនេះ។ ប្រជាពលរដ្ឋនៃសហគមន៍អេកូទេសចរណ៍អន្លង់ព្រីង នៅតែថែរក្សាប្រពៃណីតម្បាញចចូត(កញ្ចូត)នេះរហូត មកដល់បច្ចុប្បន្ន មិនទាន់បោះបង់ទាំងស្រុងឡើយ។ តំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពតត្រូវបានបង្កើត ឡើងដោយអនុក្រឹត្យ លេខ ៨៤ អនក្រ-បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។ តំបន់ការពារទេសភាពអន្លង់ព្រីងបានផ្តល់ជាទីជម្រក និងប្រភពចំណីដ៏សំខាន់សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ពិសេសសត្វក្រៀល សត្វខ្វែកសមុទ្រស្លាបឆ្នូតស ទាព្រៃក្បាលឆ្នូតស និងសត្វស្លាបកម្រ និងជិតផុតពូជនៅលើពិភពលោក។ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពត សហការជាមួយក្រុមអភិរក្សនៃអង្គការដៃគូ និងសហគមន៍កំពុងធ្វើការគ្រប់គ្រងតំបន់ការពារធម្មជាតិមួយនេះ ដើម្បីប្រយោជន៍កូនចៅតជំនាន់។ ជាមួយគ្នានេះ គណៈកម្មការសហគមន៍ប្រជាពលរដ្ឋ មានឱកាសទទួល បង្កើនកិច្ចថែរក្សាតំបន់វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ និងរកចំណូលពីការនាំភ្ញៀវទេសចរទៅទស្សនាកម្សាន្ត ព្រមទាំងសិក្សាស្វែងយល់ ក៏ដូចជាទិញផលិតផលសហគមន៍៕ ដោយ / គ្រី សម្បត្តិ
-
ក្រុមអ្នកអភិរក្ស រកឃើញសម្បុកសត្វត្រយងយក្សចំនួន ១០ក្បាល នៅក្នុងដែនជម្រកសត្វព្រៃលំផាត់
រាជធានីភ្នំពេញ៖ក្រុមការងារអភិរក្ស ដែលមានមន្រ្តីក្រសួងបរិស្ថានសហការជាមួយក្រុមអ្នកអភិរក្សនៃអង្គការ BirdLife បានរកឃើញសម្បុកសត្វត្រយងយក្ស ជាបក្សីជិតផុតពូជនៅលើពិភពលោក និងជានិមិត្តរូបបក្សីជាតិរបស់កម្ពុជា ចំនួន១០ សម្បុក ក្នុងរយៈពេលត្រឹមតែ៣ខែ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។បើតាមចេញផ្សាយរបស់អង្គការ BirdLife បានឱ្យដឹងថាសម្បុកត្រយងយក្សមួយចំនួន ត្រូវបានញាស់ និងមួយចំនួនទៀត កំពុងក្រាបពង និងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីអ្នកជំនាញ។ គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំក្រុមអភិរក្សនៅដែនជម្រកសត្វព្រៃលំផាត់បានខិតខំដប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វែងរក និងកំណត់ទីតាំងពងកូនដើម្បីងាយស្រួលក្នុងការការពារក៏ដូចជាការរៀបចំផែនការសម្រាប់សកម្មភាពនាពេលខាងមុខ។ដោយហេតុថាសត្វនេះពងកូននារដូវវស្សាការសិក្សាស្វែងរកមានការលំបាកខ្លាំងនិងទាមទារការប្រឹងប្រែងខ្ពស់។ ជាមួយគ្នានេះ អ្នកអភិរក្ស សង្ឃឹមថាសម្បុកសត្វត្រយ៉ងយក្ស អាចរកឃើញច្រើនបន្ថែមទៀត ក្នុងរដូវកាលពងកូនឆ្នាំ២០២១នេះ ដែលគ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ខាងមុខ៕ដោយ៖ម៉ាដេប៉ូ
-
ទិវាសត្វដំរីពិភពលោក ១២ សីហា
ទិវាសត្វដំរីពិភពលោក ១២ សីហា៖ យើងរួមគ្នាការពារនិងអភិរក្សដំរីឱ្យបានគង់វង្ស៕
-
កិច្ចប្រជុំ ដើម្បីពិនិត្យ និងផ្តល់យោបល់លើខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងផ្តល់យោបល់លើខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅរាជធានីភ្នំពេញ។ កិច្ចប្រជុំដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ Zoom នេះ នៅថ្ងៃទី១០ ខែសីហានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការ ឯកឧត្តម ជា ស៊ីណា អគ្គនាយកគាំពារបរិស្ថាន លោកអគ្គនាយកសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម លោកអគ្គនាយករងគាំពារបរិស្ថាន លោកប្រធាននាយកដ្ឋានគ្រប់គ្រងគុណភាពទឹក លោកអនុប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹង លោកប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងសហការីសរុបចំនួន១៥នាក់។ បន្ទាប់ពីពិនិត្យពិភាក្សារួច អង្គប្រជុំបានធ្វើការកត់សម្គាល់លើចំណុចមួយចំនួនដូចខាងក្រោម៖ ១-ការរៀបចំអនុក្រឹត្យបង្កើតសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងរាជធានីភ្នំពេញ គឺមានការឯកភាពពីក្រសួងមហាផ្ទៃ តាមរយៈលិខិតចុះថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២១ តែបានតម្រូវឱ្យមានការប្រជុំពិគ្រោះយោបល់ជាមួយក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះ។ តែកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញតែក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចូលរួមប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងអនុក្រឹត្យខាងលើតែប៉ុណ្ណោះ។ ២-ការបង្កើតសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹង…
-
វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២១ ចាប់ផ្តើមនៅចុងខែសីហានេះ
ក្រសួងបរិស្ថានគ្រោងងរៀបចំវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២១ ចាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ ឆ្នាំនេះ វិទ្យាល័យចំនួន ៨ ត្រូវបានជ្រើសរើស ដើម្បីចូលរួមប្រកួតប្រជែងក្នុងវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានប្រចាំឆ្នាំ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងផ្តល់ឱកាសដល់យុវជនបញ្ចេញសមត្ថភាព ដែលខ្លួនបានខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងការសិក្សាស្រាវជ្រាវ ដើម្បីស្វែងរកចំណេះដឹង និងអំណះអំណាងនានាជុំវិញប្រធានបទនានាទាក់ទងនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ និងជំរុញឲ្យយុវជនចូលរួមបន្ថែមទៀត ក្នុងការផ្សព្វផ្សាយចំណេះដឹងបរិស្ថានដល់សាធារណជនឲ្យបានទូលំទូលាយ។ នៅក្នុងវគ្គណែនាំនៃវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២១ រៀបចំឡើងតាមប្រព័ន្ធអនឡាញកាលពីថ្ងៃ ចន្ទ ១កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ដោយ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឲ្យដឹងថា ក្រសួងបរិស្ថានបានបង្កើត គណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុសម្រាប់វេទិកា និងបានជ្រើសរើសវិទ្យាល័យចំនួន៨ និងយុវសិស្ស សរុបចំនួន ៥៦នាក់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២១។ ឯកឧត្តម បានលើកទឹកចិត្តយុវសិស្សទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់រៀនសូត្រ និងប្រឹងប្រែង សិក្សាស្រាវជ្រាវ…