Category: ព័ត៌មានបរិស្ថាន

  • សម្រស់ទីក្រុងភ្នំពេញ នាពេលព្រឹកព្រលឹម

    សម្រស់ទីក្រុងភ្នំពេញ នាពេលព្រឹកព្រលឹម

    សួនច្បារមួយចំនួន បានបង្ហាញសម្រស់ធម្មជាតិគួរឲ្យមកទស្សនាលំហែរ តែសភាពការណ៍នេះ មិនអាចអនុញ្ញាតឲ្យមានការជួបជុំ ព្រោះតែការរាលដាលនៃជំងឺកូវីដ-១៩។ សូមចូលរួមប្រយុទ្ធទប់ស្កាត់ទាំងអស់គ្នា ទើបកម្ពុជាគេចផុតពីការរាលជំងឺឆ្លងសាកលដ៏សាហាវនេះ។ នេះជាទិដ្ឋភាពមួយជ្រុងនៃសួនច្បារមួយចំនួនក្នុងរាជធានីភ្នំពេញ ថតដោយ លោក ថេត វិចិត្រ នៃសួនច្បារវិមានឯករាជ្យនៅពេលព្រឹកព្រលឹម។ សូមអញ្ជើញ ទស្សនាដូចតទៅ៖

  • ក្រសួងបរិស្ថានបន្តគាំទ្រ និងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹងសំរាម

    ក្រសួងបរិស្ថានបន្តគាំទ្រ និងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹងសំរាម

    ដើម្បីពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋានក្នុងការគ្រប់គ្រងសំណល់រឹងសំរាមប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ក្រសួងបរិស្ថានបានបន្តគាំទ្ររដ្ឋបាលមូលដ្ឋានតាមរយៈការបំពាក់សម្ភារៈ និងបណ្តុះបណ្តាលជំនាញបន្ថែមដើម្បីឈានឆ្ពោះទៅរក ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។ រហូតមកទល់បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបានបំពាក់ឡដុតសំរាមសំណល់រឹងចំនួន ៥០ គ្រឿងទៅដល់ ២១ រាជធានី-ខេត្ត (៤៩ស្រុក)។ ការបំពាក់ឡដុតសំរាមសំណល់រឹងនេះ ជាវិធានការបន្ទាន់ចំពោះមុខ រីឯការគ្រប់គ្រងសំរាមសំណល់រឹងតាមលក្ខណបច្ចេកទេស ដែលមានធុងដាក់សំរាមត្រឹមត្រូវមធ្យោបាយដឹកសំរាមគ្រប់គ្រាន់ និងទីលានចាក់សំរាមតាមខ្នាតបច្ចេកទេស ទើបជាវិធានការជាយុទ្ធសាស្ត្រនៃគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។ ក្នុងក្របខណ្ឌនេះ ក្រសួងបរិស្ថានបានផ្តល់៖ ១)រថយន្តដឹកសំរាមចំនួន១៧គ្រឿង ជូនទៅខេត្តចំនួន៩ (១៥ក្រុង-ស្រុក)។ ២)ម៉ូតូកង់បីដឹកសំរាម ចំនួន១១៨គ្រឿង ជូនទៅខេត្តចំនួន២១ (៥៤ក្រុង-ស្រុក)។ ៣) គ្រឿងចក្រចូកសំរាម «សាស័រ» ចំនួន២គ្រឿង ជូនទៅខេត្តព្រះសីហនុ។ ៤) ធុងសំរាមខ្នាតធំ (៥-១១តោន) ចំនួន៦៨ធុង ជូនទៅខេត្តចំនួន៨។ ៥) ធុងញែកសំរាម ចំនួន៥០០ធុង ជូនទៅសួនសាធារណៈ វិមានឈ្នះឈ្នះ បុរីប៉េងហួត និងសាលារៀន។ ៦) ធុងចម្រោះទឹកស្អាត ចំនួន៩១ធុង ជូនទៅខេត្តចំនួន៥ (១៥ក្រុង-ស្រុក) និងសាលារៀន។ ៧) កញ្ចប់សម្អាតសំរាម ក្នុងក្របខណ្ឌគម្រោងជំរុញបរិយាកាសអំណោយផលដល់ការអភិវឌ្ឍដោយនិរន្តរភាព ជូនទៅ២៥រាជធានី-ខេត្ត (មានធុងចម្រោះទឹកស្អាត៥០…

  • ប្រគល់រថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ជូនមន្ទីរបរិស្ថានខេត្តព្រះសីហនុ

    ប្រគល់រថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ជូនមន្ទីរបរិស្ថានខេត្តព្រះសីហនុ

    ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានប្រគល់រថយន្តពន្លត់អគ្គិភ័យខ្នាតតូច ១គ្រឿង (NISSAN Fire Truck) មានក្បាលចល័ត សម្រាប់ចូលផ្លូវចង្អៀត ជាអំណោយដ៏ថ្លៃថ្លារបស់រដ្ឋបាលក្រុង KAWASAKI នៃប្រទេសជប៉ុន តាមរយៈឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និង KAWASAKI Rotary Club នៃរដ្ឋបាលទីក្រុង KAWASAKI ប្រទេសជប៉ុន ជូនមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងការពន្លត់អគ្គិភ័យនៅមូលដ្ឋានបានប្រគល់រថយន្តពន្លត់អគ្គីភ័យ រថយន្តបូមទឹក ដែលជាអំណោយរបស់ប្រទេសជប៉ុន តាមរយៈគម្រោងគំនិតផ្តួចផ្តើមស្តីអំពីការគ្រប់គ្រងសំណល់ប្លាស្ទិកនៅកម្ពុជា។ នៅក្នុងឱកាសនោះ ឯកឧត្តម ខូវ សូវៀត ទីប្រឹក្សាឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តព្រះសីហនុ នៅពេលដែលបានទទួលរថយន្តនេះហើយ គឺត្រូវយកទៅថែរក្សាឲ្យបានល្អ ត្រៀមបង្ការជាស្រេច ដើម្បីបង្ការទប់ស្កាត់គ្រោះអគ្គីភ័យដែលកើតឡើង ឲ្យមានប្រសិទ្ធភាព៕ ដោយ / គ្រី សម្បត្តិ

  • ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានចូលរួមអម ដំណើរឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានចុះពិនិត្យស្ថានភាពនៃការ ការពារ និងអភិរក្សធនធានធម្មជាតិ ឧទ្យានជាតិបូកគោ

    ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានចូលរួមអម ដំណើរឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានចុះពិនិត្យស្ថានភាពនៃការ ការពារ និងអភិរក្សធនធានធម្មជាតិ ឧទ្យានជាតិបូកគោ

    នៅថ្ងៃច័ន្ទ២ រោច ខែទុតិយាសាឍឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំអភិបាលរងខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរ ស្រុក ឃុំ ដើម្បី ចូលរួមអមដំណើរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រតិភូក្រសួង ចុះពិនិត្យស្ថានភាពនៃការ ការពារ និងអភិរក្សធនធានធម្មជាតិ នៅតំបន់ឧទ្យាន​ជាតិបូកគោស្ថិតក្នុងឃុំតេជោអភិវឌ្ឍ ស្រុកឈូក ក្នុងភូមិសាស្ត្រខេត្តកំពត។ គោលបំណងនៃការចុះរបស់ប្រតិភូគឺការត្រួតពិនិត្យការងារដីធ្លី នៅក្នុងតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ដើម្បីបង្កើនប្រសិទ្ធភាពបន្ថែមទៀតលើការការពារ និងអភិរក្សតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពត៕ Sila Sarin

  • Grab (ហ្គ្រែប) ឱ្យអ្នកធ្វើដំណើរចូលរួមកាត់បន្ថយឧស្ម័នកាបូន ដើម្បីរួមចំណែកការពារព្រៃឈើនៅ កម្ពុជា

    Grab (ហ្គ្រែប) ឱ្យអ្នកធ្វើដំណើរចូលរួមកាត់បន្ថយឧស្ម័នកាបូន ដើម្បីរួមចំណែកការពារព្រៃឈើនៅ កម្ពុជា

    រាជធានីភ្នំពេញ៖អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS) បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយរបស់ខ្លួននៅថ្ងៃទី ២៣ខែ កក្កដាឆ្នាំ ២០២១នេះថាចាប់ពីពេលនេះ អ្នកធ្វើដំណើររបស់ក្រុមហ៊ុន Grab (ហ្គ្រែប) នឹងទទួលបាននូវជម្រើសថ្មីមួយសម្រាប់ការធ្វើដំណើររបស់ខ្លួនក្នុងលក្ខខណ្ឌរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាស តាមរយៈការទិញឥណទានកាបូនពីគម្រោងរេដបូក កែវសីមា ដែលកំពុងអនុវត្តនៅក្នុងខេត្តមណ្ឌលគិរី។ បើយោងតាមសេចក្តីប្រកាសរបស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជាបានឱ្យដឹថា អ្នកធ្វើដំណើរដែលប្រើប្រាស់កម្មវិធីភ្ជាប់សេវាយានជំនិះរបស់ក្រុមហ៊ុនGrab នឹងទទួលបាននូវជម្រើសថ្មីសម្រាប់ការធ្វើដំណើរក្នុងលក្ខខណ្ឌរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នកាបូនចូលក្នុងបរិយាកាស។ ហើយនេះគឺជាការរួមចំណែកផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ដោយអ្នកធ្វើដំណើរដែលប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនGrabទាំងអស់ អាចបញ្ជាទិញឥណទានកាបូនពីគម្រោងរេដបូក កែវសីមា ដែលកំពុងអនុវត្តនៅក្នុងខេត្តមណ្ឌលគិរី សម្រាប់ការធ្វើដំណើររបស់ខ្លួនម្តងៗ។ ពាក់ព័ន្ធក្នុងរឿងនេះឯកឧត្តម ជួប ប៉ារីស អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានក្រសួងបរិស្ថាននិងជាជនបង្គោលរេដបូកជាតិ បានមានប្រសាសន៍ថា «យើងមានក្តីរំភើបយ៉ាងខ្លាំងដែលក្រុមហ៊ុន Grab បានដាក់បញ្ចូលគំនិតផ្តួចផ្តើមថ្មីនេះនៅក្នុងកម្មវិធីភ្ជាប់សេវាយានជំនិះរបស់ខ្លួន (Grab App) ។ តាមរយៈគំនិតផ្តួចផ្តើមនេះ យើងសង្ឃឹមថា យើងមិនត្រឹមតែបានជួយលើកកម្ពស់ការយល់ដឹងដល់ប្រជាជនកម្ពុជាអំពីបរិមាណកាបូនដែលបានបំភាយចូលក្នុងបរិយាកាសប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងបានបង្ហាញឱ្យឃើញអំពីប្រសិទ្ធិភាពនៃការងារអភិរក្សដែលកំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជាផងដែរ។ ឥឡូវនេះ ប្រជាពលរដ្ឋកម្ពុជាខ្លួនឯងផ្ទាល់អាចគាំទ្រយ៉ាងសកម្មចំពោះមរតកធម្មជាតិដ៏ពិសិដ្ឋរបស់ប្រទេសតាមរយៈការជ្រើសរើសមធ្យោបាយធ្វើដំណើរដោយគិតគូរដល់បរិស្ថាន។ យើងសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់ចូលរួមគាំទ្រគំនិតផ្តួចផ្តើមនេះ”។ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS) បានឱ្យដឹងបន្ថែមថា នៅពេលកក់សេវាយានជំនិះ អ្នកប្រើប្រាស់នឹងត្រូវបានណែនាំឱ្យដឹងភ្លាមអំពីវិធីទិញឥណទានកាបូននេះតាមកម្មវិធីហ្គ្រែបអ៊ែប (Grab App)។ នៅពេលដែលលោកអ្នកបានជ្រើសរើសលក្ខខណ្ឌយល់ព្រមនៅក្នុងApp រួច នោះបញ្ជាក់ថាលោកអ្នកបានស្ម័គ្រចិត្តបង់ប្រាក់ផ្ទាល់ខ្លួន ១០០រៀល សម្រាប់ការធ្វើដំណើរម្តង ដែលប្រាក់នេះគឺជាការរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នកាបូនចេញពីយានជំនិះដែលលោកអ្នកធ្វើដំណើរម្តងៗ។ នេះគឺជាគំនិតផ្តួចផ្តើមថ្មីមួយរបស់ក្រុមហ៊ុនGrabក្នុងការចូលរួមកាត់បន្ថយការបំភាយឧស្ម័នកាបូន និងផលប៉ះពាល់ដល់បរិស្ថាននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ គួរបញ្ជាក់ថាគម្រោងរេដបូក…

  • វិទ្យាល័យ ហ៊ុន សែន វាលរេញកំពុងប្រែក្លាយជាសាលាមេត្រីបរិស្ថានគំរូនៅកម្ពុជា

    វិទ្យាល័យ ហ៊ុន សែន វាលរេញកំពុងប្រែក្លាយជាសាលាមេត្រីបរិស្ថានគំរូនៅកម្ពុជា

    វិទ្យាល័យ ហ៊ុន សែន វាលរេញកំពុងរៀបចំខ្លួនក្លាយជាសាលាមេត្រីបរិស្ថានគំរូមួយនៅកម្ពុជា។ ថ្មីៗនេះ សាលាបានកំពុងរៀបចំទីលានបាល់ទាត់ និងដាំស្មៅធម្មជាតិលើផ្ទៃដី៥៤០០ម៉ែត្រការ៉េ ជិតរួចរាល់តាមផែនការ។ ក្នុងគម្រោងនេះដែរ សាលារៀបចំសាងសង់ប្រព័ន្ធរំដោះទឹកជុំវិញដើម្បីការពារទឹកជំនន់ រួមជាមួយការរៀបចំកែលម្អសួនជីវៈចម្រុះ និងដំឡើងអំពូលសូឡា នៅក្នុងសាលារៀន ដើម្បីចូលរួមចំណែកបង្កើនភាពបៃតង និងការកាត់បន្ថយការប្រែប្រួលអកាសធាតុ។ បន្ថែមពីនេះទៀត វិទ្យាល័យ ហ៊ុន សែន វាលរេញ គ្រោងនឹងបំពាក់ធុងចម្រោះទឹកស្អាត ដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និងសុខភាពរបស់គ្រូបង្រៀន និងសិស្សានុសិស្សថែមទៀតផង។ សូមបញ្ជាក់ថា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានគាំទ្រ និងឧបត្ថម្ភ ដល់ផែនការសកម្មភាពវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងគោលបំណងដើម្បីលើកទឹកចិត្តឲ្យសាលាមួយនេះ ជាកន្លែងសិក្សាប្រកបដោយផាសុខភាព ប្រសិទ្ធភាព គុណភាព និងមានបរិស្ថានស្អាត៕

  • ក្រសួងបរិស្ថានគ្រោងនឹងបង្កើតយីហោ «ស្រូវមិត្តក្រៀល» ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សសត្វក្រៀល នៅកម្ពុជា

    ក្រសួងបរិស្ថានគ្រោងនឹងបង្កើតយីហោ «ស្រូវមិត្តក្រៀល» ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន  និងការអភិរក្សសត្វក្រៀល នៅកម្ពុជា

    រាជធានីភ្នំពេញ៖ក្រសួងបរិស្ថាន សហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការជីវិតសត្វស្លាបអន្តរជាតិ ដោយមានការគាំទ្រពីអង្គការ IUCN-Netherland បានផ្តួចផ្តើមធ្វើស្រូវមិត្តក្រៀល ក្នុងគោលបំណងដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សសត្វក្រៀលនៅកម្ពុជា។ សត្វក្រៀលដែលជាប្រភេទសត្វស្លាបមួយដែលមានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានចាត់ជាប្រភេទសត្វស្លាបងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ( IUCN Red List)។ នេះគឺជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅអំឡុងពេលទស្សនកិច្ចពិនិត្យមើលគម្រោងស្រូវមិត្តក្រៀលនិងពិធីផ្តល់អំណោយបន្ទាន់ជូនពលរដ្ឋដែលមានជីវភាពខ្វះខាតដែលរស់នៅជុំវិញតំបន់ការពារទេសភាព អន្លង់ព្រីងក្នុងភូមិសាស្ត្រឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថាកិច្ចផ្តួចផ្តើមនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់កសិករនៅមូលដ្ឋាន ថែមទាំងផ្តល់សារៈសំខាន់ ដល់សត្វក្រៀល និងសត្វស្លាបតំបន់ដីសើមផ្សេងទៀតដែលមានវត្តមាននៅតាមវាលស្រែ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន និងអង្គការដៃគូបាននឹងកំពុងអនុវត្តគម្រោងសាកល្បងធ្វើស្រូវមិត្តក្រៀល ដែលមានការចូលរួមពីកសិករមូលដ្ឋាននៅជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង។ ចំពោះប្រភេទស្រូវ ដែលដាំគឺជាប្រភេទពូជស្រូវប្រចំាតំបន់ និងជាពូជស្រូវដែលសត្វក្រៀលចូលចិត្តស៊ី ហើយការធ្វើស្រូវមិត្តក្រៀលនេះ គឺគោរពលក្ខខណ្ឌមិនបរបាញ់ មិនដាក់អន្ទាក់ ឬប្រើថ្នាំពុលដើម្បីចាប់សត្វស្លាប  មិនពង្រីកដីដំណាំរបស់ខ្លួនលើតំបន់អភិរក្ស និងជាស្រូវសរីរាង្គ មិនអនុញ្ញាតឱ្យប្ប្រាស់ថ្នាំពុលកសិកម្ម និងជីគីមីឡើយ។ ជាមួយគ្នានេះឯកឧត្តមបានឱ្យដឹងថាចំពោះស្រែដែលបានជួលពីប្រជាពលរដ្ឋ នៅពេលស្រូវទុំ ប្រមាណជា ៥០% ត្រូវបានច្រូតនិងវេចខ្ចប់ដាក់លក់លើទីផ្សារ និងដោយឡែកប្រមាណ ៥០% ទៀត…

  • សត្វក្រៀលនៅលើពិភពលោក មានការធ្លាក់ចុះខ្លាំង ខណៈកម្ពុជាក៏មានការថយចុះដូចគ្នា

    សត្វក្រៀលនៅលើពិភពលោក មានការធ្លាក់ចុះខ្លាំង  ខណៈកម្ពុជាក៏មានការថយចុះដូចគ្នា

    រាជធានីភ្នំពេញ៖«សត្វក្រៀលគឺជាប្រភេទសត្វកម្រ និងជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោក ហើយអាចហើរបាន ត្រូវបានរកឃើញថាមាននិន្នាការធ្លាក់ចុះខ្លាំង ក្នុងនោះសត្វក្រៀលនៅកម្ពុជាក៏មានចំនួនធ្លាក់ចុះដែរ ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារ និងអភិរក្សប្រភេទសត្វដ៏កម្រនេះ ទាំងការថែរក្សាទីជម្រកពងកូន និងតំបន់ដីសើមដែលជាកន្លែងស្វែងរកចំណីរបស់សត្វក្រៀលនិងសត្វស្លាបផ្សេងៗទៀត»។ នេះគឺជាការថ្លែងរបស់រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ។  ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានឱ្យដឹងថា យោងតាមជំរឿនសត្វក្រៀលនៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ សត្វក្រៀលចំនួន ១៩៤ ក្បាលត្រូវបានកត់ត្រានៅប្រមាណ ១០ទីតាំងខុសៗគ្នានៅក្នុងប្រទេសកម្ពុជា។ ការជំរឿននេះ ធ្វើឡើងនៅរាល់ខែធ្នូ ដល់ខែឧសភា នៃឆ្នាំនីមួយៗ ដើម្បីអាចឱ្យយើងប៉ាន់ស្មាន និងពិនិត្យតាមដានពីចំនួនសត្វក្រៀលថាតើវាកើនឡើង ឬថយចុះ និងដើម្បីរៀបចំយន្តការ និងផែនការការពារនិងអភិរក្សបន្ថែមទៀត។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា យោងតាមទិន្នន័យសិក្សាដោយអ្នកជំនាញ ចំនួនសត្វក្រៀល នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ មានចំនួនចន្លោះពី ១៣.០០០ ទៅ១៥.០០០ ក្បាលដែលកំពុងរស់នៅក្នុងប្រទេសឥណ្ឌា ប្រទេសអូស្ត្រាលី ប្រទេសវៀតណាម ប្រទេសឡាវ និងប្រទេសកម្ពុជា។ សត្វក្រៀលមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីយូរលង់ណាស់មកហើយ។ ប្រសិនបើសិនយើងបានទស្សនាប្រាសាទបាយ័ននៅ ខេត្តសៀមរាប យើងនឹងឃើញរូបចំលាក់សត្វក្រៀលដែលត្រូវបានឆ្លាក់ជាប់នឹងផ្ទាំងថ្ម។ នៅក្នុងទ្វីបអាស៊ី សត្វក្រៀលគឺជានិមិត្តរូបនៃជោគវាសនាល្អ និងអាយុយឺនយូរ។ ពួកវាក៏ត្រូវបានគេគិតថាជានិមិត្តរូបនៃមនោសញ្ចេតនាស្នេហាស្ម័គ្រស្មោះ ដោយយោងទៅតាមការភ្ជាប់ចំណងមេត្រីភាពរបស់ពួកវា។ នៅក្នុងប្រទេសភូមា…

  • ក្រសួងបរិស្ថានកំពុងរៀបចំដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅឱ្យក្លាយជាតំបន់រ៉ាមសារ

    ក្រសួងបរិស្ថានកំពុងរៀបចំដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅឱ្យក្លាយជាតំបន់រ៉ាមសារ

    រាជធានីភ្នំពេញ៖ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំដាក់តំបន់ ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតនៅក្នុងខេត្តតាកែវ ជា«តំបន់រ៉ាមសារ»ដោយសារតែភាពសំខាន់នៃតំបន់នេះដែលបានផ្តល់ជាធនធានធម្មជាតិសម្រាប់ពលរដ្ឋប្រើប្រាស់ និងជាទីជម្រកសត្វស្លាបជាច្រើនប្រភេទ ដែលជាប្រភេទសត្វកម្រ។ នេះគឺជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នេះ។         ពាក់ព័ន្ធក្នុងរឿងនេះ ឯកឧត្តម រដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការដាក់តំបន់ដីសើមមួយជាតំបន់រ៉ាមសារ គឺត្រូវមានការសិក្សា និងប្រមូលទិន្ន័យពីជីវចម្រុះ សេវាកម្មអេកូឡូស៊ី និងសក្តានុពលនៃតំបន់ដីសើមនោះដើម្បីរៀបចំឯកសារព័ត៌មាន និងទាមទារឱ្យមានការពិគ្រោះយោបល់ និងទទួលការគាំទ្រពីអ្នកពាក់ព័ន្ធទាំងនៅមូលដ្ឋាន ថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។ បើតំបន់ការពារទេសភាពបឹងព្រែកល្ពៅត្រូវបានដាក់តំបន់រ៉ាមសារ នោះកម្ពុជានឹងមាន តំបន់រ៉ាមសារសរុបចំនួន ៦។ តំបន់រ៉ាមសារទាំង ៥ របស់កម្ពុជារួមមាន តំបន់រ៉ាមសារស្ទឹង ត្រែង កោះកាពិ បឹងទន្លេឆ្មារ ព្រែកទាល់ និងស្ទឹងសែន។          ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅស្ថិត នៅក្នុងខេត្តតាកែវបានផ្តល់ជាធនធានធម្មជាតិសម្រាប់ទ្រទ្រង់ដល់ជីវភាព ប្រជាសហគមន៍ និងជាទីជម្រកសម្រាប់សត្វស្លាបទឹកនិងសត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទជាពិសេសសត្វក្រៀលដែលជាប្រភេទសត្វស្លាបកំពុងទទួលរងការគំរាមកំហែង។ នៅថ្មីៗនេះផងដែរ ឧទ្យានុរក្សនៃក្រសួងបរិស្ថានក៏បានកត់ត្រាពីវត្តមានចាបព្រៃវែង ដែលជាប្រភេទសត្វទេសន្តរប្រវេសន៍ ផ្លាស់ទីរវាង ស៊ីបេរី និងអាស៊ីអាគ្នេយ៍ តាមផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅក៏មានវត្តមាន សត្វត្រដក់ធំ…

  • ក្រសួងបរិស្ថាន រួមគ្នាផ្សព្វផ្សាយ និងលើកតម្លៃ សក្តានុពលធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ

    ក្រសួងបរិស្ថាន រួមគ្នាផ្សព្វផ្សាយ និងលើកតម្លៃ សក្តានុពលធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ

    ក្រសួងបរិស្ថាន រួមគ្នាផ្សព្វផ្សាយ និងលើកតម្លៃ សក្តានុពលធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ នៅក្នុងតំបន់ការពារធម្មជាតិ ៕