-
ខេត្តព្រះសីហនុ ជាទីក្រុងឆ្លាតវៃ ដោយសារលក្ខណៈសម្បត្តិពហុវិស័យ និង ពហុបំណង នៃការអភិវឌ្ឍ (វីដេអូ)
ខេត្តព្រះសីហនុ ជាទីក្រុងឆ្លាតវៃ ដោយសារលក្ខណៈសម្បត្តិពហុវិស័យ និង ពហុបំណង នៃការអភិវឌ្ឍ៖
-
កិច្ចប្រជុំស្តីពី «គោលការណ៍ណែនាំស្តីពីការវិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច ក្នុងតំបន់ការពារធម្មជាតិ»
ភ្នំពេញ ៖ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃសុក្រ ១រោច ខែបឋមមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំប្រជុំពិភាក្សាអំពីសេចក្តីព្រាងប្រកាសគោលការណ៍ណែនាំស្តីពីការអភិវឌ្ឍន៍ និងការគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិរបស់សហគមន៍ក្នុងតំបន់ការពារធម្មជាតិ និងសេចក្តីព្រាងប្រកាសគោលការណ៍ណែនាំនីតិវិធី និងដំណើរការវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូច។ កិច្ចប្រជុំនេះដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ Zoom នេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទីប្រឹក្សាអមក្រសួង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន នៃក្រសួងបរិស្ថានជាច្រើនរូបទៀត។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ទី១)កំណត់នីតិវិធី និងណែនាំអំពីដំណើរការវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច ក្នុងតំបន់ការពារធម្មជាតិ ដោយមានការទទួលខុសត្រូវ និងប្រកបដោយចីរភាព។ ទី២)ផ្តល់ក្របខ័ណ្ឌគតិយុត្ត សម្រាប់ការវិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច និងបង្កភាពងាយស្រួលដល់ក្រសួង-ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ អ្នកពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងការរៀបចំសម្របសម្រួល សហការ បំពេញបែបបទ និងអនុវត្តនីតិវិធី អនុលោមតាមច្បាប់ និងបទប្បញ្ញតិ្តនៃព្រះរាជាណាចក្រកម្ពុជា សំដៅជំរុញដំណើរការវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូចនៅក្នុងតំបន់ការពារធម្មជាតិឱ្យប្រព្រឹត្តទៅបានដោយរលូន និងទទួលបាននូវប្រសិទ្ធផល…
-
សូមទស្សនាទេសភាពយ៉ាងស្រស់ត្រកាល នៃផ្កាចាហួយភ្នំខ្នងក្រពើ នារដូវផ្ការីកដ៏ស្គុសស្គាយ
សូមទស្សនាទេសភាពយ៉ាងស្រស់ត្រកាល នៃផ្កាចាហួយភ្នំខ្នងក្រពើ នារដូវផ្ការីកដ៏ស្គុសស្គាយ៖
-
ក្រុមអ្នកស្រាវជ្រាវកំពុង កត់ត្រា បក្សីខ្លួនធំ និងកម្រនៅកម្ពុជា
រាជធានីភ្នំពេញ៖ក្រុមអ្នកស្រាវជ្រាវបានកំពុងធ្វើការសិក្សាស្រាវជ្រាវដើម្បីកត់ត្រាទៅលើបក្សីខ្លួនធំនិងសត្វកម្រនៅកម្ពុជា។ប្រភពព័ត៌មានបានឱ្យដឹងថាការសិក្សាស្រាជ្រាវនេះធ្វើឡើងរវាងក្រសួងបរិស្ថាន និងអង្គការ WWF។នាពេលនេះដែរក្រុមអ្នកស្រាវជ្រាវកំពុងបន្តតាមដានស្ថានភាពប្រភេទសត្វស្លាប មាឌធំនៅក្នុងទីតាំងក្បែរដែនជម្រកសត្វព្រៃសំបូរនៃតំបន់ទេសភាពមេគង្គ ដោយមានការចូលរួមពីសមាជិកសហគមន៍មូលដ្ឋាន។ តាមរយៈការស្រាវជ្រាវជំហ៊ានដំបូងបង្ហាញថាសត្វត្មាតរងគ្រោះថ្នាក់ជិតផុតពូជបំផុតទាំងបីប្រភេទ សរុបចំនួន២០ក្បាល មានត្មាតភ្លើងចំនួន៥ក្បាល ត្មាតផេះចំនួន១១ក្បាល និងត្មាត ត្នោតចំនួន៤ក្បាល ព្រមទាំងសត្វត្រយងយក្សចំនួន៣ក្បាល និងសត្វត្រយងចង្កំ .ក.ស.ចំនួន៧ក្បាលទៀតត្រូវបានកត់ត្រាទុក។ប្រភពពីអង្គការWWFបានឱ្យដឹងថា លទ្ធផលនៃការតាមដាននិងរាប់ចំនួនសត្វបក្សីដែលត្រូវ រៀបធ្វើឡើងចំនួនបួនលើកជារៀងរាល់ឆ្នាំនេះ នឹងត្រូវគេកត់ត្រាបញ្ចូលដើម្បីគាំទ្រ ដល់កម្មវិធីជំរឿនសត្វបក្សីថ្នាក់ជាតិដែលប្រព្រឹត្តទៅនៅក្នុងគ្រប់តំបន់ការពារធម្មជាតិទូទាំងប្រទេសកម្ពុជា។ គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ក្រុមស្រាវជ្រាវក៏បានកត់ត្រាទុកផងដែរ នូវសត្វត្រយងយក្សមួយគូ សត្វត្មាតភ្លើង៥ក្បាល រួមមានកូន១ក្បាលផង និងត្មាតផេះ២ក្បាលក្នុងកំឡុងពេលបំពេញកិច្ចការនៅក្នុងតំបន់ដូចគ្នានេះ៕
-
សូមទស្សនា ខ្សែវីដេអូ ដែលបង្ហាញពី ទេសភាព និងសក្តានុពល នៃខេត្តកំពង់ឆ្នាំង
សូមទស្សនា ខ្សែវីដេអូ ដែលបង្ហាញពី ទេសភាព និងសក្តានុពល នៃខេត្តកំពង់ឆ្នាំង៖
-
សូមទស្សនាទេសភាព នៃតំបន់រ៉ាមសារ ស្រុកអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង
សូមទស្សនាទេសភាពនៃតំបន់រ៉ាមសារ ស្រុកអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង៖
-
ម៉ាស៊ីនថតស្វ័យប្រវត្តិ ថតចាប់បានរូបភាពសត្វឆ្កែព្រៃ នៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា
រាជធានីភ្នំពេញ៖តាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានបង្ហាញរូបភាពឆ្កែព្រៃមួយក្រុមដែលកំពុងដើររកស៊ីក្នុងដែនជម្រកសត្វព្រៃកម្ពុជា។រូបភាពនេះដែរថតបានតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិកាលពីថ្មីៗកន្លងមក។ គួរបញ្ជាក់ថាឆ្កែព្រៃ Dhole ឬក៏ Asiatic wild dog (Cuon alpinus) ជាពពួកមំសាសត្វមាឌធំ និងត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជ (Endangered) នៅក្នុងបញ្ជីក្រហមរបស់ IUCN។ ឆ្កែព្រៃ រស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះ និងព្រៃល្បោះនៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសាន ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា។ ឆ្កែព្រៃខុសពីសត្វចចក វាចូលចិត្តរស់នៅជាហ្វូងធំៗអាចមានរហូតដល់ជាងដប់ក្បាល ដែលបង្កលក្ខណៈងាយស្រួលក្នុងការប្រមាញ់ចំណី (ជាពិសេសប្រភេទសត្វមាឌធំ) និងទប់ទល់នឹងសត្រូវ។ កត្តាគម្រាមកំហែងដល់សត្វឆ្កែព្រៃមានដូចជា ការដាក់អន្ទាក់ បាត់បង់ទីជម្រក បាត់បង់សត្វដែលជាចំណី (ពពួកក្រចកជើងចំពាម) ការចម្លងជំងឺពីឆ្កែស្រុកដែលត្រូវបានយកចូលក្នុងព្រៃក្នុងគោលបំណងផ្សេងៗ។ មានការសិក្សាស្រាវជ្រាវមួយនៅដែនជម្រកសត្វព្រៃស្រែពក នៃតំបន់ទេសភាពខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា ស្តីពីរបបអាហាររបស់សត្វឆ្កែព្រៃ (២០១៣-២០១៥) ដោយលោក Jan F. Kamler បានបង្ហាញថា៖ សត្វឆ្កែព្រៃភាគច្រើនស៊ីឈ្លូស ជ្រូកព្រៃ និងសត្វទន្សោង ជាអាហារ៕ដោយ៖ម៉ាដេប៉ូ
-
ខេត្តព្រះសីហនុ ជាទីក្រុងឆ្លាតវៃ ដោយសារលក្ខណៈសម្បត្តិពហុវិស័យ និងពហុបំណង នៃការអភិវឌ្ឍ (វីដេអូ)
ខេត្តព្រះសីហនុ ជាទីក្រុងឆ្លាតវៃ ដោយសារលក្ខណៈសម្បត្តិពហុវិស័យ និងពហុបំណង នៃការអភិវឌ្ឍ៖
-
ដោះលែងសត្វពស់ថ្លាន់ចំនួន ៤១ក្បាលចូលក្នុងព្រៃធម្មជាតិវិញ
រាជធានីភ្នំពេញ៖មន្ត្រីឧុទ្យាននុរក្សសហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័តបានធ្វើការដោះលែងសត្វពស់ថ្លាន់ចំនួន៤១ក្បាលឱ្យចូលក្នុងព្រៃធម្មជាតិវិញ។ពិធីដោះលែងសត្វព្រៃដ៏កម្រទាំងនេះធ្វើឡើងក្នុងដែនអភិរក្សការពារធម្មជាតិចំណុចឡូត៍អភិរក្សភូមិស្លត ឃុំ ផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំនៅថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០២១។ ក្រុមមន្ត្រីឧទ្យានអនុរក្ស ខេត្ត កំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ថា ថាសត្វពស់ថ្លាន់ទាំងនេះត្រូវបានក្រុមឧទ្យានុរក្សនិងក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័តប្រមូលពីភ្នំតាម៉ៅ៣៧ក្បាលនិងតាមបណ្តាកន្លែងផ្សេងៗនៅក្នុងក្រុងភ្នំពេញចំនួន៤ក្បាលនាពេលកន្លងមក។ ជាមួយគ្នាមន្រ្តីឧទ្យានុរក្សបានអំពាវនាវឱ្យរួមគ្នាអភិរក្សសត្វព្រៃ កុំសម្លាប់ឬចាប់សត្វព្រៃពីព្រោះថាវាជាទង្វើខុសច្បាប់ដែលត្រូវផ្ទន្ទាទោស៕
-
ក្រុមការងារអនុវត្តគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នៃក្រសួងបរិស្ថាន
ពេលថ្មីៗនេះក្នុងកិច្ចប្រជុំចាប់ផ្តើមបេសកកម្មលើកទី៥ ដើម្បីគាំទ្រការអនុវត្តគម្រោង ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ និងជាប្រធានអង្គភាពអនុវត្តគម្រោង បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការកន្លងមករវាងក្រុមការងារនៃក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងទេសចរណ៍ និងក្រុមការងារធនាគារពិភពលោក ក្នុងការអនុវត្តគម្រោង ដោយទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ និងបានលើកឡើងអំពីគោលជំហរបស់ក្រសួងបរិស្ថាន ក្នុងការសម្រេចបាននូវគោលបំណង ផែនការយុទ្ធសាស្រ្ត ក៏ដូចជាផែនការសកម្មភាពរបស់គម្រោង។ បេសកកម្មលើកទី៥ ដើម្បីគាំទ្រការអនុវត្តគម្រោងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ១. ពិនិត្យវឌ្ឍនភាពការងារគ្រប់សមាសភាគរបស់គម្រោង និងឯកភាពលើផែនការសកម្មភាព ដើម្បីពន្លឿនការអនុវត្តគម្រោង និងបង្ករឱ្យមានបរិយាកាសល្អដើម្បីជំរុញការវិនិយោគផ្នែកអេកូទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចដែលមានមេត្រីភាពជាមួយនឹងការងារអភិរក្ស២. ពិភាក្សាអំពីផលប៉ះពាល់នានា ពាក់ព័ន្ធនឹងការផ្ទេរទីតាំងដីទៅរដ្ឋបាលខេត្ត និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីកាត់បន្ថយផលប៉ះពាល់៣. ពិភាក្សាអំពីការជ្រើសរើសខ្សែផ្លូវជនបទ និងកិច្ចសហប្រតិបត្តិការលើការវិនិយោគផ្នែកទេសចរណ៍ធម្មជាតិ ទឹកស្អាត និងអនាម័យ៤. ពិភាក្សាអំពីបញ្ហាប្រឈមនានា ដែលក្រុមការងារកំពុងជួបប្រទះ និងផែនការជំហ៊ានបន្ទាប់ដើម្បីឈានទៅសម្រេចគោលដៅតាមការរំពឹងទុក គូសបញ្ជាក់ផងដែរថា បេសកកម្មនេះត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (ZOOM) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងជាអនុប្រធានអង្គភាពអនុវត្តគម្រោង ឯកឧត្តម សួស គង់ រដ្ឋលេខាធិការប្រចាំការនៃក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានគណៈកម្មការដឹកនាំគម្រោង ព្រមទាំងសហការី ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ…