Category: ព័ត៌មានបរិស្ថាន

  • ទឹកបឹងទន្លេសាបហក់ឡើងបានជិតមួយម៉ែត្រ ដែលខ្ពស់ជាង៣ឆ្នាំកន្លងមក

    ទឹកបឹងទន្លេសាបហក់ឡើងបានជិតមួយម៉ែត្រ ដែលខ្ពស់ជាង៣ឆ្នាំកន្លងមក

    រាជធានីភ្នំពេញ៖គិតមកដល់ពេលនេះទឹកបឹងទន្លេសាបបានហក់ឡើងដល់កម្រិតកម្ពស់ ០,៩៩ ម៉ែត្រ ដែលជាកម្ពស់មួយដែលខ្ពស់ជាងកម្ពស់ទឹក រយៈពេលដូចគ្នា៣ឆ្នាំកន្លងមកពោលគឺក្នុងឆ្នាំ២០១៨ ,២០១៩ និង ឆ្នាំ២០២០ ។ បើតាមលោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាបបានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថាកម្ពុជាទឹកបឹងទន្លេសាប១ម៉ែត្រនាពេលនេះបើទោះបីខ្ពស់ជាង៣ឆ្នាំកន្លងមក ប៉ុន្តែវាក៏តែនៅទាបជាងកម្ពស់ទឹក មធ្យមច្រើនឆ្នាំ។លោកបានបន្ថែមថា”កម្ពស់ទឹកក្នុងរង្វង់ មួយម៉ែត្រ នៅពេលនេះ បានពេញផ្ទៃពោះបឹងហើយ តែមិនទាន់លិច តំបន់ព្រៃលិចទឹក នៅឡើយទេ”។ គួរបញ្ជាក់ថាបើតាមការព្យាកររបស់ធនធានទឹក និងឧតុនិយម ឱ្យដឹងថាកម្ពស់ទឹកទន្លេ នៅស្ថានីយ៍ជលសាស្ត្រ ទន្លេបាសាក់ ចតុមុខ លើកទី១ សម្រាប់រដូវវស្សា ឆ្នាំ២០២១នេះ ទឹកអាចឡើងដល់កម្ពស់ ៩,៣០ ម៉ែត្រ ជាប្រភេទជំនន់ធំមធ្យម៕

  • រកឃើញវត្តមានសត្វឈ្លូសយក្ស ជាលើកដំបូងនៅក្នុងតំបន់ការពារធម្មជាតិ នៅកម្ពុជា

    រកឃើញវត្តមានសត្វឈ្លូសយក្ស ជាលើកដំបូងនៅក្នុងតំបន់ការពារធម្មជាតិ នៅកម្ពុជា

    រាជធានីភ្នំពេញ៖ សត្វ«ឈ្លូសយក្ស»ជាភាសាបច្ចេកទេស Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងលើពិភពលោកនៅក្នុងបញ្ជីក្រហមរបស់ IUCN ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជាក្នុងរយៈពេលជិត ៣០ ឆ្នាំចាប់តាំងពីពេលដែលអ្នកជំនាញបានរកឃើញលើកដំបូងនៅឆ្នាំ១៩៩៤ក្នុងប្រទេសវៀតណាម និងឡាវនៅតាមជួរភ្នំអាណាមដែលលាតសន្ធឹងដល់ឧទ្យានជាតិវីរៈជ័យភាគឦសានប្រទេសកម្ពុជា។ នេះគឺជា ការប្រកាសឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នេះដោយឈរលើទិន្នន័យរូបភាពប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិដាក់ដោយមន្ត្រីក្រសួងបរិស្ថាន ដើម្បីសិក្សាស្រាវជ្រាវសត្វព្រៃកម្រៗនៅក្នុងឧទ្យានជាតិវីរៈជ័យ ភូមិសាស្ត្រខេត្តរតនគិរី ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២១នេះ។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា នេះគឺជាដំណឹងដ៏រីករាយបំផុតសម្រាប់កម្ពុជា និងសម្រាប់ពិភពលោកទាំងមូល ដែលប្រភេទសត្វកម្ររងគ្រោះជិតផុតពូជខ្លាំងបំផុតនេះ មានវត្តមាននៅ ក្នុងប្រទេសកម្ពុជា និងបានថ្លែងកោតសរសេរចំពោះក្រុមមន្រ្តីក្រសួងបរិស្ថាន ប្រជាសហគមន៍ដែលបានរួមគ្នាចុះសិក្សាស្រាវជ្រាវប្រភេទសត្វព្រៃនៅក្នុងឧទ្យានជាតិវីរៈជ័យដែលបានបានលះបង់កម្លាំងកាយចិត្តក្នុង ការធ្វើដំណើរដ៏លំបាកក្នុងព្រៃដើម្បីបំពេញការងាររបស់ខ្លួន។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថាលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះពិតជាមានតម្លៃបំផុតសម្រាប់ការអភិរក្សជីវៈចម្រុះ និងអ្នកបរិស្ថានហើយចាំបាច់ យើងទាំងអស់គ្នាត្រូវចូលរួមការពារនិងអភិរក្សប្រភេទសត្វដ៏កម្រនេះឱ្យបានគង់វង្សក្នុងព្រៃកម្ពុជា។ ដោយការការពារនិងអភិរក្សធនធនធម្មជាតិបានល្អប្រសើរដែលជាទីជម្រក កន្លែងរកចំណី និងប្រភព ទឹកដែលជាតម្រូវការចាំបាច់សម្រាប់ការរស់នៅរបស់សត្វព្រៃ យើងឃើញមានវត្តមាន ប្រភេទសត្វកម្រៗជាច្រើនប្រភេទចាប់ផ្តើមមានវត្តមាននៅក្នុងព្រៃកម្ពុជា។ នេះគឺជាលទ្ធផលដ៏វិជ្ជមានមួយ នៃកិច្ចខិតខំប្រឹងប្រែងអភិរក្សធនធានធម្មជាតិ ធម្មជាតិរបស់រាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធទាំងអស់។ លោក ពិន ច័ន្ទរតនា…

  • សូមទស្សនា វីដេអូបង្ហាញពីតំបន់ទេសចរណ៍ យ៉ាងស្រស់ត្រកាលរបស់កម្ពុជាយើង

    សូមទស្សនា វីដេអូបង្ហាញពីតំបន់ទេសចរណ៍ យ៉ាងស្រស់ត្រកាលរបស់កម្ពុជាយើង

    សូមទស្សនា វីដេអូបង្ហាញពីតំបន់ទេសចរណ៍ យ៉ាងស្រស់ត្រកាលរបស់កម្ពុជាយើង៖ ពួកយើងជា កម្ពុជា យើងស្រលាញ់កម្ពុជា ( We are Cambodia , We love Cambodia )៖

  • មុខរបរចិញ្ចឹមគោ របស់សហគមន៍ តំបន់ការពារធម្មជាតិ

    មុខរបរចិញ្ចឹមគោ របស់សហគមន៍ តំបន់ការពារធម្មជាតិ

    ជីវភាពសមាជិកសហគមន៍តំបន់ការពារធម្មជាតិ «ត្មាតប៉ើយ» មានការកើនឡើងគួរឱ្យកត់សម្គាល់ តាមរយៈការចិញ្ចឹមគោ ដែលក្នុងនោះ មួយគ្រួសារអាចរកចំណូលបានពី ៨ទៅ១០ លានរៀលក្នុងមួយឆ្នាំ។ នៅទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន លោក ឌឹម គឹអោន ប្រធានសហគមន៍តំបន់ការពារធម្មជាតិ«ត្មាតប៉ើយ» ដែលស្ថិតនៅឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឲ្យដឹងថា មុខរបរចិញ្ចឹមគោនេះ បានកាត់បន្ថយការពឹងអាស្រ័យលើមុខរបរចាស់ ដែលប្រជាសហគមន៍ភាគច្រើន នាំគ្នាចូលព្រៃបរបាញ់ និងដាក់អន្ទាក់សត្វ កាប់ឈើ ។ល។ ដើម្បីរកចំណូលចិញ្ចឹមជីវិតគ្រួសារ។ សូមបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិ «ត្មាតប៉ើយ» មានសមាជិកសរុប ៣៧៥ គ្រួសារ ដែលក្នុងនោះមានគ្រួសារ ៣៩% ចិញ្ចឹមគោសរុបចំនួន១៣១៤ក្បាល ឬជាមធ្យម៩ក្បាល ក្នុងមួយគ្រួសារ ដែលជាពូជគោខ្មែរ។ ដោយសារមានស្មៅគ្រប់គ្រាន់តាមព្រៃល្បោះ និងទីវាលក្នុងតំបន់សហគមន៍ ធ្វើឱ្យការចិញ្ចឹមគោមានលក្ខណៈងាយស្រួល និងទទួលបានផលចំណេញច្រើន ដែលទាក់ទាញសមាជិកចាប់ផ្តើមមុខរបរនេះ។ លោក ឌឹម គឹអោន លើកឡើងថា ការចិញ្ជឹមគោនៅក្នុងខេត្តព្រះវិហារនេះងាយស្រួលរកទីផ្សារ ហើយមានឈ្មួញជាច្រើនដែលមកសួរនាំនិងទិញគោសម្រាប់ផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ៕

  • សូមទស្សនាសម្រស់ ផ្ការផ្គរលាន់ រីកយ៉ាងស្រស់ត្រកាល ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប

    សូមទស្សនាសម្រស់ ផ្ការផ្គរលាន់ រីកយ៉ាងស្រស់ត្រកាល ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប

    សូមទស្សនាសម្រស់ ផ្ការផ្គរលាន់ រីកយ៉ាងស្រស់ត្រកាល ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប៖

  • សត្វរនាលពណ៌ នៅតំបន់ការពារទេសភាព អាងត្រពាំងថ្ម ក្នុងភូមិសាស្រ្តនៃខេត្តបន្ទាយមានជ័យ

    សត្វរនាលពណ៌ នៅតំបន់ការពារទេសភាព អាងត្រពាំងថ្ម ក្នុងភូមិសាស្រ្តនៃខេត្តបន្ទាយមានជ័យ

    សត្វរនាលពណ៌ នៅតំបន់ការពារទេសភាព អាងត្រពាំងថ្ម ក្នុងភូមិសាស្រ្តនៃខេត្តបន្ទាយមានជ័យ ៖

  • សូមទស្សនាទេសភាព យ៉ាងស្រស់ត្រកាល នៃអតីតរាជធានីបុរាណ

    សូមទស្សនាទេសភាព យ៉ាងស្រស់ត្រកាល នៃអតីតរាជធានីបុរាណ

    សូមទស្សនាទេសភាពយ៉ាងស្រស់ត្រកាល នៃអតីតរាជធានីបុរាណ៖

  • អង្គការសហប្រជាជាតិព្រមានថា គ្រោះរាំងស្ងួតអាចនឹងកើតឡើង បន្ទាប់ពីជំងឺរាតត្បាតជាសកល (មានវីដេអូ)

    អង្គការសហប្រជាជាតិព្រមានថា គ្រោះរាំងស្ងួតអាចនឹងកើតឡើង បន្ទាប់ពីជំងឺរាតត្បាតជាសកល (មានវីដេអូ)

    ប៊ែលហ្ស៊ិក៖ អង្គការសហប្រជាជាតិបានអោយដឹងថា ភាពខ្វះខាតទឹក និងគ្រោះរាំងស្ងួតនឹងបង្កការខូតខាតជាទ្រង់ទ្រាយធំមួយ ដើម្បីប្រកួតប្រជែងនឹងការីករាលដាលនៃជំងឺកូវីដ១៩ ដែលមានហានិភ័យកើនឡើងយ៉ាងឆាប់រហ័ស នៅពេលដែលសីតុណ្ហភាពពិភពលោកកើនឡើង ។អ្នកតំណាងពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ លោកស្រី Mami Mizutori បានប្រាប់អ្នកសារព័ត៌មានតាមអនឡាញ នៅមុនពេលបញ្ចេញរបាយការណ៍ថា គ្រោះរាំងស្ងួតកំពុងឈានដល់ជំងឺរាតត្បាតបន្ទាប់ ហើយគ្មានវ៉ាក់សាំងដើម្បីព្យាបាលវាឡើយ ។ បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានអោយដឹងថា វាបានកើតឡើងរួចហើយ គ្រោះរាំងស្ងួតបានបំផ្លិចបំផ្លាញសេដ្ឋកិច្ចយ៉ាងហោចណាស់១២៤ពាន់លានដុល្លារ ហើយវាបានគំរាមកំហែងដល់ជីវិតរស់នៅរបស់មនុស្សច្រើនជាង១,៥ពាន់លាននាក់នៅចន្លោះឆ្នាំ១៩៩៨-២០១៧ ។ លោកស្រី Mizutori បន្តថា របាយការណ៍របស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា ការឡើងកំដៅផែនដីបានធ្វើអោយគ្រោះរាំងស្ងួតកាន់តែខ្លាំងឡើងៗនៅទ្វីបអឺរ៉ុបខាងត្បូង និងអាហ្វ្រិកខាងលិច ។ ហើយចំនួនជនរងគ្រោះត្រូវបានគេកំណត់ថា នឹងកើនឡើងយ៉ាងខ្លាំង ដរាបណាពិភពលោកចាត់វិធានការណ៍ដោះស្រាយជាបន្ទាន់ ។គួរកត់សម្គាល់ បណ្តាប្រទេសប្រហែល១៣០អាចប្រឈមនឹងគ្រោះរាំងស្ងួតកាន់តែខ្លាំងនៅសតវត្សរ៍នេះ ស្ថិតក្រោមសេណារីយ៉ូការសាយភាយខ្ពស់ ដែលបានលើកឡើងដោយអង្គការសហប្រជាជាតិ ។ ដោយឡែកប្រទេសចំនួន២៣ក៏នឹងប្រឈមមុខនឹងកង្វះខាតទឹក ដោយសារតែកំណើនប្រជាជន រីឯប្រទេសចំនួន៣៨ទៀតក៏បានរងផលប៉ះពាល់ពីបញ្ហាទាំងពីរនេះផងដែរ ៕ ប្រភព៖ Reuters

  • សូមទស្សនាទេសភាពយ៉ាងស្រស់ត្រកាល នៃតំបន់រមណីយដ្ឋានប្រវត្តសាស្រ្ត ភ្នំបូក

    សូមទស្សនាទេសភាពយ៉ាងស្រស់ត្រកាល នៃតំបន់រមណីយដ្ឋានប្រវត្តសាស្រ្ត ភ្នំបូក

    សូមទស្សនាទេសភាពយ៉ាងស្រស់ត្រកាល នៃតំបន់រមណីយដ្ឋានប្រវត្តសាស្រ្ត ភ្នំបូក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប៖

  • រដ្ឋបាលខេត្តកំពត បានទទួលការឧបត្ថម្ភនូវសម្ភារៈទ្រុងសំណាញ់ដែកសម្រាប់ដាក់សំរាមសំណល់រឹង និងប្លាស្ទិកពីក្រុមហ៊ុនកូកាកូឡា តាមរយៈក្រសួងបរិស្ថាន

    រដ្ឋបាលខេត្តកំពត បានទទួលការឧបត្ថម្ភនូវសម្ភារៈទ្រុងសំណាញ់ដែកសម្រាប់ដាក់សំរាមសំណល់រឹង និងប្លាស្ទិកពីក្រុមហ៊ុនកូកាកូឡា តាមរយៈក្រសួងបរិស្ថាន

    ទ្រុងសំណាញ់ធ្វើពីដែកសំរាប់ដាក់សំរាមសំណល់រឹង ដែលមានទំហំ៤ម៉ែត្រគុណនឹង២,៥ម៉ែត្រ និងមានកម្ពស់១,៤ម៉ែត្រ ចំនួន១៦ ទ្រុង ក្រោមជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុនកូកាកូឡាតាមរយៈក្រសួងបរិស្ថាន។ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១ ត្រូវបានធ្វើការប្រគល់ជូនដល់រដ្ឋបាលខេត្តកំពត ដើម្បីដាក់ពង្រាយតាមទីសាធារណៈ និងទីប្រជុំជនផ្សារក្នុងក្រុង និងស្រុកទាំង ៨ក្នុងខេត្តកំពត។ ការប្រគល់នេះ បានធ្វើឡើងនៅសួនច្បារមាត់ព្រែកក្នុងសង្កាត់កំពង់កណ្ដាល ក្រោមវត្តមានចូលរួមពី ឯកឧត្តម នេត ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងលោក-លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរមូលដ្ឋាន។ ឯកឧត្តម នេត ភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក្នុងឱកាសនោះបានបញ្ជាក់ថា បញ្ហាបរិស្ថាន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជា ក្រសួងបរិស្ថាន បានដាក់ចេញឲ្យអនុវត្តក្នុងក្របខ័ណ្ឌទូទាំងប្រទេសនូវគោលនយោបាយ នានា ដើម្បី ពង្រឹង និង ដោះស្រាយ បញ្ហា គ្រប់គ្រង សំរាម និង សំណល់ រឹង នៅ ទីប្រជុំជន ឲ្យ…