-
ក្រសួងបរិស្ថាន អំពាវនាវឱ្យពលរដ្ឋទុកដាក់ថ្មពិលឱ្យបានត្រឹមត្រូវ
រាជធានីភ្នំពេញ៖ដោយមើលឃើញពីគ្រោះថ្នាក់កើតចេញពីសំណល់ថ្មពិលនោះក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវទុកដាក់សំណល់មួយប្រភេទនេះឱ្យបានត្រឹមត្រូវ និងអាចយកមកដាក់នៅក្នុងធុងតាមទីតាំងមួយចំនួនដែលបានរៀបចំនៅតាមទីសាធារណៈ ផ្សារទំនើប និងតាមស្ថានីយប្រេងឥន្ឌនៈនានាក្នុងរាជធានីភ្នំពេញ។ ការអំពាវនាវនេះធ្វើឡើងតាមរយៈរដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បន្ទាប់ពី មន្ត្រីនៃនាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់នៃក្រសួងបរិស្ថានបានដាក់ធុងប្រមូលសំណល់ថ្មពិលចំនួន ១២ធុងនៅតាមទីសាធារណៈ ផ្សារទំនើប និងស្ថានីយប្រេងឥន្ធនៈ នៅក្នុងរាជធានីភ្នំពេញ ដើម្បីប្រមូលសំណល់ថ្មពិលយកទៅគ្រប់គ្រងតាមលក្ខណៈបច្ចេកទេសនិងផ្សព្វផ្សាយពីផលប៉ះពាល់នៃថ្មពិលចាស់ៗដែលលែងប្រើ។ រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា ការរៀបចំដាក់ធុងប្រមូលសំណល់ថ្មពិល គឺដើម្បីគ្រប់គ្រងសំណល់ដែលសម្បូរដោយសារធាតុគ្រោះថ្នាក់ និងកាត់បន្ថយការបោះចាលដោយពាសវាលពាសកាល ឬការចោលដោយលាយលំជាមួយសំណល់ធម្មតា ដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងបរិស្ថានធ្ងន់ធ្ងរ។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងថា ក្រុមអ្នកជំនាញនៃក្រសួងបរិស្ថាននឹងយកសំណល់ថ្មពិលដែលប្រមូលបាន ទៅរក្សាទុកនៅទីលានទុកដាក់សំណល់ ដែលបានរៀបចំតាមលក្ខណះបច្ចេកទេសដើម្បីការគ្រប់គ្រងប្រកបដោយសុវត្តិភាពបរិស្ថានខ្ពស់ និងសិក្សាពីការទាញយកផលប្រយោជន៍ពីសំណល់ទាំងនោះមកប្រើប្រាស់វិញ»។ គួរបញ្ជាក់ថាដើម្បីទប់ស្កាត់ការសាយភាយសារធាតុគ្រោះថ្នាក់ចូលទៅក្នុងបរិស្ថាន និងការពារសុខភាពមនុស្សពីផលប៉ះពាល់អវិជ្ជមាន ក្រសួងបរិស្ថានបានកំពុងអនុវត្តគម្រោងប្រមូលសំណល់ថ្មពិល ដោយការដាក់ធុងសំណល់ថ្មពិលចំនួន ១២ នៅតាមទីតាំងបុរី ផ្សារទំនើប ស្ថានីយ៍ប្រេងឥន្ធនៈ រួមមាន ជីប ម៉ុង នរោម៉ល និងមណ្ឌល ជីប ម៉ុងបាក់ទូក បុរីប៉េង ហួត បឹងស្នោរ និងស្ថានីយប្រេងឥន្ធនៈភីធីធីវត្តនាគវ័ន បូកគោ…
-
តំបន់ចំនួន៣កំពុងត្រូវបានក្រសួងបរិស្ថានិងដៃគូលើកទិសដៅដើម្បីប្រែក្លាយជាទីកន្លែងទេសចរដ៏ជាទីទាក់ទាញ
រាជធានីភ្នំពេញ៖ដើម្បីបង្កើននូវវិស័យទេសចរកាន់តែលេចធ្លោបន្ថែមទៀតនោះក្រសួងបរិស្ថាន និង Cambodia Amazing Trip Planner កំពុងសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយទៅលើតំបន់ចំនួន៣គឺតំបន់ការពារឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន, តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង និងដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ដើម្បីលើកស្ទួយជីវភាពប្រជាជន និងបង្កើនគោលដៅទេសចរណ៍ធម្មជាតិ។ ពាក់ព័ន្ធក្នុងរឿងនេះក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ១៣ ខែ កក្កដាឆ្នាំ ២០២១នេះថាការសិក្សាស្រាវជ្រាវនេះធ្វើឡើងក្នុងដំណាក់កាលទី១ ដែលក្រសួងបរិស្ថាននិង Cambodia Amazing Trip Planner បានចាប់ដៃគ្នាសិក្សា ស្រាវជ្រាវ និងកំណត់ទិសដៅទស្សនាចរ នៅដែនការពារឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង និងដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ចជីវភាពប្រជាជនក្នុងតំបន់ និងចូលរួមអភិរក្សធនធានធម្មជាតិ វប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត តាមរយៈវិស័យទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់ការពារទាំង៣ខាងលើនេះ។ ក្រសួងបរិស្ថានបានឱ្យដឹងបន្ថែមថា ការសិក្សា និងការអនុវត្តគម្រោងនេះ បានចូលរួមពីក្រុមការងារមន្ត្រីជំនាញថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់ក្រសួងបរិស្ថាន ឧទ្យានុរក្ស ក្រុមការងារបច្ចេកទេសរបស់ Cambodia Amazing Trip Planner តំណាងសហគមន៍មូលដ្ឋាន និងក្រុមយុវជនស្ម័គ្រចិត្ត សរុបចំនួន ២០នាក់ ដោយប្រើប្រាស់ថវិកាបានមកពីការចូលរួមបដិភាគ ពីមូលនិធិបរិស្ថាន និងសង្គមនៃក្រសួងបរិស្ថាន…
-
សូមទស្សនាទិដ្ឋភាពសម្រស់នៃ ពើងត្បាល់ ឧស្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន
សូមទស្សនាទិដ្ឋភាព សម្រស់នៃ ពើងត្បាល់ ឧស្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន៖
-
សូមទស្សនាទិដ្ឋភាព សម្រស់នៃប្រសាទបាយ័ន (អង្គរធំ) ខេត្តសៀមរាប
សូមទស្សនាទិដ្ឋភាព សម្រស់នៃប្រសាទបាយ័ន (អង្គរធំ) ខេត្តសៀមរាប៖
-
សូមទស្សនាវីដេអូ បង្ហាញពីមុខមាត់ថ្មីលើទឹកដីចាស់ នៃខេត្តព្រះសីហនុ
សូមទស្សនាវីដេអូ បង្ហាញពីមុខមាត់ថ្មីលើដែនដីចាស់ នៃខេត្តព្រះសីហនុ៖
-
សូមទស្សនាទិដ្ឋភាព សម្រស់ធម្មជាតិយ៉ាងស្រស់បំព្រង ក្នុងខេត្តកោះកុង
សូមទស្សនាទិដ្ឋភាព សម្រស់ធម្មជាតិយ៉ាងស្រស់បំព្រង ក្នុងខេត្តកោះកុង៖
-
ដំរីអាស៊ី ស្ថិតក្នុងបញ្ជីក្រហម ជាសត្វជិតផុតពូជនៅលើ ពិភពលោក បង្ហាញវត្តមាននៅតំបន់ការពារធម្មជាតិកម្ពុជា
-
សូមទស្សនា ទេសភាពយ៉ាងស្រស់ត្រកាល នៃភូមិពូតាំង ក្នុងខេត្តមណ្ឌលគិរី
សូមទស្សនា ទេសភាពយ៉ាងស្រស់ត្រកាល នៃភូមិពូតាំង ក្នុងខេត្តមណ្ឌលគិរី៖
-
សូមទស្សនាទេសភាពយ៉ាងស្រស់ត្រកាល នៃភូមិពូតាំង ក្នុងខេត្តមណ្ឌលគិរី
សូមទស្សនាទេសភាពយ៉ាងស្រស់ត្រកាល នៃភូមិពូតាំង ក្នុងខេត្តមណ្ឌលគិរី៖
-
ក្រសួងបរិស្ថាន និងក្រុមហ៊ុន អិលវីអិមស៊ី ហូលឌីង ចុះអនុស្សរណ:យោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ កិច្ចគាំពារបរិស្ថាន និងការផ្គត់ផ្គង់រថយន្តដឹកសំរាម
ភ្នំពេញ៖ ក្រុមហ៊ុន អិលវីអិមស៊ី ហូលឌីង បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយនឹងក្រសួងបរិស្ថាន ស្តីពីកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថាន និងការផ្គត់ផ្គង់រថយន្តដឹកសំរាម។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅក្រសួងបរិស្ថានតំណាងដោយលោក ជា ស៊ីណា អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងក្រុមហ៊ុន អិលវីអិមស៊ីហូលឌីង តំណាងដោយលោកស្រី ម៉ៅ គន្ធា ដែលជាអគ្គនាយកប្រតិបត្ត ក្រុមហ៊ុនអិលវីអិមស៊ី ហូលឌីង។ លោក ជា ស៊ីណា បានឱ្យដឹងថា ការអនុស្សរណៈនៃការយោគយល់គ្នានេះ ដើម្បីបង្កើតសហប្រតិបត្តិការរវាងភាគីទាំងពីរលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្នុងការបញ្ជាទិញ និងផ្គត់ផ្គង់រថយន្ដដឹកសំរាម រវាងភាគីទាំងពីរ ដើម្បីធ្វើការរួមគ្នាក្នុងការលើកកម្ពស់អនាម័យ សោភ័ណភាព បរិស្ថានចូលរួមលើកកម្ពស់ផលិតផល ដែលផលិតក្នុងស្រុក ជំរុញលើកទឹកចិត្តដល់ប្រជាជនកម្ពុជាអោយមានការស្នេហាជាតិ។ លោកស្រី ម៉ៅ គន្ធា ដែលជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនអិលវីអិមស៊ី ហូលឌីងបានឱ្យដឹងថាក្រុមហ៊ុន អិលវីអិមស៊ីហូលឌីងជាតំណាងចែកចាយផ្តាច់មុខរថយន្ត SsangYong ដែលជារថយន្តសេរីទំនើបមានដូចជា រថយន្តSUV, Compact SUV,រថយន្ត PickUp ដែលពេញនិយមនៅកម្ពុជា និងចែកចាយផ្គត់ផ្គង់រថយន្តដឹកសំរាមដែលតម្លើងនៅក្នុងប្រទេសកម្ពុជា…