-
07/ កិច្ចសន្ទនា២០២២៖ កាហ្វេសរីរាង្គ
ដើម្បីលើកស្ទួយ និងគាំទ្រកំណើនការដាំដុះ កសិផលកាហ្វេសរីរាង្គនៅខេត្តមណ្ឌលគិរី និងលើកស្ទួយកំរិតជីវភាពកសិករ អេហ្វគ្រុបបាន ប្រមូលទិញនូវផលិតផលកាហ្វេសរីរាង្គទាំងនេះពីកសិករ ដើម្បីកែច្នៃទៅតាមតម្រូវការទីផ្សារបច្ចុប្បន្ន។ បច្ចុប្បន្នអេហ្វគ្រុប បានផលិតចេញជាផលិតផលសម្រេចមានដូចជា កាហ្វេសរីរាង្គគ្រាប់ ម្សៅកាហ្វេសរីរាង្គ កាហ្វេទ្រីប ទឹកឃ្មុំយកពីព្រៃឡង់ ដែលមានលក់នៅតាមផ្សារទំនើបនានា។
-
យុវជនកម្ពុជា បានបង្ហាញស្នាដៃឆ្នើមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងកិច្ចការពារបរិស្ថាន
លោក លាន សុខលាភ ទទួលបានជ័យលាភីលេខ២ នៅក្នុងការប្រកួតគំនូរ តំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីអូហ្សូន ចំពោះបរិយាកាស (Ozone2Climate) នាឆ្នាំ២០២២។ ជ័យលាភី នឹងប្រកាសនៅថ្ងៃទី១៦ កញ្ញានេះ ដោយគណៈកម្មការនៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP)។ លោក លាន សុខលាភ អាយុ២១ ឆ្នាំ បច្ចុប្បន្នជានិស្សិតឆ្នាំទី៣ ជំនាញវិស្វកម្មសំណង់ស៊ីវិល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងបានក្លាយជាយុវជនតំណាងកម្ពុជា ចូលរួមប្រកួតស្នាដៃគំនូរយុវជន តំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីអូហ្សូន ចំពោះបរិយាកាសឆ្នាំ២០២២ បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការជ្រើសរើសថ្នាក់ជាតិ កាលពីខែមិថុនា កន្លងទៅ។ គួរបញ្ជាក់ថា នៅក្នុងការដាក់ប្រឡងនៅតាមប្រទេសនីមួយៗក្នុងតំបន់ ក្រុមការងារអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ បានទទួលស្នាដៃសិល្បៈជាង៥០០០ ស្នាដៃ ក្នុងនោះគេបានធ្វើការបែងចែកជា៣ប្រភេទ រួមមានដូចជា៖ រូបគំនូរ ការថតរូប និង ការរចនាក្រាហ្វិច តាមរយៈអនឡាញ។ ក្នុងចំណោមស្នាដៃ ដែលត្រូវ ជ្រើសរើស សម្រាប់យកទៅប្រកួត ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះ មានស្នាដៃសិល្បៈគំនូរចំនួន ៩៨ ផ្ទាំង ដែលជាស្នាដៃយុវជនមកពី ២៧…
-
06/ កិច្ចសន្ទនា២០២២៖ អ្វីជា តុងទីន?
មន្ត្រីជំនាញខាងចំណេះដឹងហិរញ្ញវត្ថុលើកទឹកចិត្តឲ្យប្តូរឥរិយាបថពីការលេង «តុងទីន» មកជ្រើសរើសសេវាកម្មរបស់គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុវិញ។ តើមានកត្តាអ្វីខ្លះដែលគួរជ្រើសរើសសេវាកម្ម ទាំងកម្ចីនិងដាក់ប្រាក់បញ្ញើ តាមរយៈគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ជំនួសឲ្យជម្រើសបុរាណ «តុងទីន» សូមអញ្ជើញទស្សនិកជនតាមដានទស្សនា ការពន្យល់បកស្រាយលម្អិតពីសំណាក់ លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដូចតទៅ៖
-
05/ កិច្ចសន្ទនា២០២២៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤
កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលខាងមុខនេះ។ សូមអញ្ជើញស្តាប់ប្រសាសន៍របស់ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម អំពីកិច្ចការសំខាន់ៗដែលត្រូវត្រៀម និង ប្រធានបទស្នូលនានា ដែលគ្រោងនឹងលើកយកទៅពិភាក្សា ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅ នាខេត្តសៀមរាប ក្នុងខែកញ្ញា ឆ្នាំ២០២២។
-
04/ កិច្ចសន្ទនា ២០២២: វិស័យទេសចរណ៍មានសារៈសំខាន់ណាស់សម្រាប់ជាតិ ទាំងសេដ្ឋកិច្ច និងមុខមាត់ប្រទេសយើង
កិច្ចសន្ទនា២០២២ ៖ លើកទឹកចិត្តដល់អ្នកជំនាញទេសចរណ៍ទាំងអស់ រួមគ្នាមកចូលរួមស្តារវិស័យទេសចរណ៍ឡើងវិញ ខណៈបរិមាណអ្នកជំនាញទេសចរបច្ចុប្បន្ន នៅមានកម្រិត បើធៀបនឹងមុនពេលមានកូវីដ១៩ ហើយលោកជំទាវគូសបញ្ជាក់ថា ព្រោះវិស័យទេសចរណ៍មានសារៈសំខាន់ណាស់សម្រាប់ជាតិ ទាំងសេដ្ឋកិច្ច និងមុខមាត់ប្រទេសយើង។
-
03/ កិច្ចសន្ទនា២០២២ ៖ ២៥វិធីសាស្រ្ត ដើម្បីជោគជ័យនៅឧត្តមសិក្សា ការសិក្សាអប់រំ បានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ
ការអប់រំតាមគ្រប់រូបភាពទាំងក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ ជាមធ្យោបាយ សក្តិសិទ្ធិក្នុងការធានាឱ្យការសិក្សាមានគុណភាពប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់។
-
02/ កិច្ចសន្ទនា២០២២: លើកស្ទួយផលិតផលខ្មែរ ដោយយកវត្ថុធាតុដើមក្នុងស្រុកកែច្នៃដេគ័រ និងរចនាក្នុងសណ្ឋាគារ
-
01/ កិច្ចសន្ទនា២០២២ ៖ ឯកឧត្តម ហង្ស ពុទ្ធា លើកឡើងអំពី«ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២»
«ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២» គឺជាដំណាក់កាលដំបូង និងមានសារៈសំខាន់ណាស់ព្រោះបញ្ជីបោះឆ្នោតជាតម្រូវការចាំបាច់ ដែលត្រូវយកចិត្តទុកដាក់អនុវត្តការងារនេះឲ្យបានល្អ ដើម្បីធានាសិទ្ធិបោះឆ្នោតជូនដល់ប្រជាពលរដ្ឋខ្មែរ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតជាធរមាន សំដៅរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧
-
ហេតុអ្វីបានជាធុរកិច្ចរបស់អ្នកគិតគូគ្រប់គ្រងសំណល់កញ្ចក់/កែវ?
កាត់បន្ថយការចំណាយសម្រាប់ដប/កែវថ្មី តាមរយៈការប្រើប្រាស់សំណល់ដប/កែវ ឡើងវិញ កាត់បន្ថយការបញ្ជូនសំណល់ ទៅកាន់ទីលានចាក់សំរាម និងផលិតកម្មដប/កែវ តាមរយៈការប្រើប្រាស់ និងការកែច្នៃឡើងវិញ ការពារភពផែនដីរបស់យើង តាមរយៈកាត់បន្ថយផលប៉ះពាល់ ផ្នែកបរិស្ថាន នៃការផលិតកញ្ចក់/កែវ ថ្មី