-
រំដេងព្រៃ (wild ginger)
រំដេងព្រៃ៖ ដើមមានកម្ពស់ ០,៦០-២ម មើមរាងមូលវែងមិនសូវបែកខ្នែង ស្លឹកវែង ២០-៣០x១-៥ស.ម។ ផ្កាជាចង្កោម នៅចុងដើម។ ផ្កាមានទងខ្លីៗ ត្របកផ្កាពណ៌បៃតងខ្ចី រាងជាបំពងមានធ្មេញ៣ ស្រទាប់ផ្កាស ឬខៀវខ្ចីលាយបៃតង។ ស្រទាប់ធំពណ៌ស មានឆ្នូតពណ៌ក្រហម។ កេសរឈ្មោលមានពណ៌លឿង។ ផ្លែរាងមូលពណ៌បៃតងទៅជាក្រហមដល់ស្ងួត ហើយមានរាងទ្រវែង។ គ្រាប់មាន ៣-៥ ក្លិនក្រអូប។ មើមមានក្លិនឈ្ងុយប្រហើរ និងរសជាតិហឹរ មានជាតិប្រេងសំខាន់ៗជាច្រើន។ ផ្លែអាចយកទៅបរិភោគបាន។ ដុះតំបន់មានអាកាសធាតុក្តៅ នៅដីសើម។ ការប្រើប្រាស់បានជា គ្រឿងទេស និងឱសថ៖ _គ្រឿងទេស បង្កើនរសជាតិ និងក្លិនឈ្ងុយ _ ឱសថ គេយកមើម និងស្លឹកថ្មីៗ មកដាំទឹកព្យាបាលរោគឆ្អល់ពោះ ឬហើមពោះក្រោយពេលសម្រាលកូន៕
-
ស្ថានីយផូស៊ីលឈើលំផាត់ (Lum Phat Petrified wood Fossil Site)
យើងបានទទួលព័ត៌មានពីមន្ទីរបរិស្ថានខេត្តរតនគិរី ក្រុមការងារបានចុះពិនិត្យ ស្ថានីយផូស៊ីលដើមឈើថ្ម ក្នុងឆ្នាំ២០១៩ ដែលស្ថិតនៅ ភូមិសាយ៉ស ឃុំកាឡែង ស្រុក លំផាត់ ខេត្តរតនគិរី ក្នុងដែនជម្រកសត្វព្រៃលំផាត់ ដែលមានចំណុចនិយាមកា WGS1984 (720755-1482844)។ តំបន់ផូស៊ីលដើមឈើថ្មនេះ បានផុសឡើងនៅក្នុងបរិវេណប្រមាណ៥០០គុណ ៥០០ម៉ែត្រ តាមដងទន្លេស្រែពក ដែលមានរយៈកម្ពស់ ប្រមាណ ១០០ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ។ ផូស៊ីលទាំងនេះមិនទាន់មានការបំផ្លាញ នៅឡើយទេ ទីតាំងនេះមានតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវ។ ក្រុមការងារបានចុះ សិក្សាបឋមនៅខែមេសា ឆ្នាំ២០១៩ បានពិនិត្យ និងប្រមូលទិន្នន័យផូស៊ីលដើមឈើ មានចំនួន៣៥ដើម ដែលបានលេចចេញជាផ្នែកខ្លះនៅលើផ្ទៃដី (រូបទី៧៧-៨០)។ ក្នុង នោះផងដែរក្រុមការងារក៏បានជួបបំណែកផូស៊ីលពពួកតាលព្រឹក្ស (Palm Plant) ដែលស្រដៀងពពួកដើមត្នោតផងដែរ (រូប៨០)។ តំបន់នេះត្រូវបានកំណត់អាយុកាល នៅស័ក Mesozoic (មេសូស្យូអ៊ីក) ក្នុងសម័យកាល Jurassic (ជូរ៉ាស៊ីក) (២០១,៣- ១៤៥ លានឆ្នាំ) ។ ។ -កំណាយផូស៊ីលឈើ លំផាត់ឆ្នាំ២០១៩-២០២០ ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០…
-
មន្រ្តីបរិស្ថាន អំពាវនាវជាថ្មីដល់គ្រប់ភាគី កាត់បន្ថយប្រើប្រាស់ ប្លាស្ទិក ក្នុងខេត្តកែប ដើម្បីរក្សាសោភ័ណភាព
ភ្នំពេញ៖ ក្រសួងបរិស្ថាននិងអភិបាលខេត្តកែប អំពាវនាវជាថ្មី ដល់ សាធារណៈជន និងអាជីវករទាំងអស់ត្រូវរួមគ្នាកាត់ បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបាននូវសោភ័ណភាពស្អាតក្នុងខេត្តជាប់សមុទ្រដែលអាចទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់ជីវភាព មូលដ្ឋាន។ ការអំពាវនាវនេះធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារប្រចាំឆ្នាំ២០២២ និង លើកទិសដៅបន្ត សម្រាប់ ឆ្នាំ២០២៣ របស់មន្ទីរបរិស្ថានខេត្តកែប កាលពីថ្ងៃទី២១ខែធ្នូ ដើម្បីពិនិត្យឡើងវិញនូវសមិទ្ធផលការងារសម្រេចបានបញ្ហាប្រឈម និងដំណោះស្រាយលើភារកិច្ចការងារដែលបាន ធ្វើ ក្នុងពេញមួយឆ្នាំ ដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងក្នុងពិធីនេះថា រាជរដ្ឋាភិបាលកម្ពុជាបាន កំណត់ជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តតំបន់ឆ្នេរដោយក្នុងនោះ ខេត្តកែបត្រូវបានកំណត់ជាគោលដៅ ទីក្រុង ទេសចរណ៍លំដាប់ខ្ពស់ និងប្រណីត។ លោកបានបន្តថា ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្រនេះ ដែលធ្វើឱ្យខេត្តកែបមានសោភណ្ឌភាពស្អាត ទាំងអស់គ្នា ជាមន្ត្រីជំនាញបច្ចេកទេសចាំបាច់ត្រូវបំពេញការងារប្រកបដោយវិជ្ជាជីវៈ បុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ខណៈ លោករំឮកជាថ្មីដល់ពលរដ្ឋ និងអាជីវករទាំងអស់ចូលរួមកាត់ បន្ថយប្លាស្ទិក ធ្វើយ៉ាងឱ្យកម្រិតសំរាមប្លាស្ទិកនៅទាបបំផុត។ ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងថា ៖ «សាធារណៈជន អាជីវករ…
-
រំដេង (siamese ginger)
រំដេង៖ ដើមមានកម្ពស់២-៣ម មានក្តៀបបែកខ្នែង ស្លឹកស្តួចវែង២០-៣០x៥-១០ សម។ ផ្កាផ្តុំជាចង្កោមបែកមែកពីរ ឬបីដងចេញនៅចុងដើម។ ផ្កាពណ៌ស លាយបៃតងខ្ចី។ ត្របកផ្កាជាបំពង់មានធ្មេញ ឬកំពក៣ ស្រទាប់ធំ ពណ៌ស មានឆ្នូតលឿង និងក្រហម នៅខាងចុង មានក្រហូងចំកណ្តាល។ កេសរឈ្មោលមានតែ១ ប្លោកលម្អងផ្ការីកធំពណ៌លឿង។ កេសរញីនៅក្រោមមាន ៣ក្លែប។ ផ្លែស្ងួតមូលពណ៌ក្រម៉ៅ ឬក្រហម។ គ្រាប់៣-៦ មានសាច់រុំគ្រាប់។ រុក្ខជាតិនេះមានក្លិនក្រអូប មើមមានសារធាតុហឹរ បន្តពូជដោយមើម ដុះលើគ្រប់ស្ថានភាពដីនៅតំបន់មានអាកាសធាតុក្តៅបង្គួរ។ការប្រើប្រាស់បានជា គ្រឿងទេស ឱសថ៖ _ គ្រឿងទេស បង្កើនរសជាតិ និងក្លិនឈ្ងុយ_ ឱសថ មើមដាំទឹកផឹកព្យាបាលរោគឆ្អល់ពោះ អាហារមិនរលាយ និងមើមកិនជាម្សៅព្យាបាលដង្កូវស៊ីធ្មេញ៕
-
លោក Elon Musk និយាយថា លោកនឹងលាលែងតំណែងពីនាយកប្រតិបត្តិ Twitter ពេលរកឃើញអ្នកស្នង
វ៉ាស៊ីនតោន៖ លោក Musk បានសួរអ្នកតាមដាន Twitter របស់លោក កាលពីថ្ងៃអាទិត្យគួរតែចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់បណ្តាញទំនាក់ទំនងសង្គមនេះ ហើយនៅតែជាម្ចាស់ក្រុមហ៊ុនដដែល។ លោក Elon Musk បាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងលាលែងពីតំណែងជានាយកប្រតិបត្តិរបស់ Twitter នៅពេលដែលគាត់បានរកឃើញថា “នរណាម្នាក់ល្ងង់គ្រប់គ្រាន់ដើម្បីទទួលយកការងារនេះ”។ ជាការប្រកាសធ្វើឡើង ក្រោយរយៈពេលពីរថ្ងៃ ដែលលោកបានសួរអ្នកតាមដាន Twitter របស់លោកចំនួន ១២២ លាននាក់ថា តើលោកគួរតែលាលែងពីតំណែងជាអ្នកដឹកនាំ ប្រព័ន្ធផ្សព្វផ្សាយសង្គមនេះឬយ៉ាងណា។ ហើយអ្នកឆ្លើយសំណួរភាគច្រើនបានឆ្លើយថា «បាទ»។ លោក Musk ដែលបានទិញ Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ កាលពីចុងខែតុលា បានសួរអ្នកតាមដានរបស់លោក នូវសំណួរ កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីប្រឈមមុខនឹងការប្រតិកម្មចំពោះគោលនយោបាយសម្របសម្រួលមាតិកាថ្មី ដែលគេរិះគន់ថាមិនពេញនិយម សូម្បីតែអ្នកគាំទ្រដែលធ្លាប់រឹងរូសមួយចំនួនបានរិះគន់ទង្វើរបស់លោកដោយហៅថា “ចំបើងចុងក្រោយ”។ ការស្ទង់មតិនេះបានទាក់ទាញ ១៧.៥ លានសម្លេង។ លោក Musk បាននិយាយថា លោកនឹងគោរពតាមលទ្ធផលនេះ ហើយជាង៥៧ ភាគរយបានយល់ស្របថា លោកគួរតែចុះចេញពីតំណែង។ ប៉ុន្តែប៉ុន្មានម៉ោងបន្ទាប់ពីការបោះឆ្នោតបានបិទ នៅព្រឹកថ្ងៃចន្ទ លោក…
-
រមៀត (Turmeric)
កម្ពស់១-១,៥ម មានមើមក្តៀងពណ៌លឿងទុំ។ ស្លឹកមានស្ទប នៅគល់ស្លឹករាងទ្រវែង។ ផ្កាមួយៗ មានស្ទបគ្មានទងផ្កា។ ផ្កាពេលរីកលេចចេញពីស្ទប ត្របកផ្កាពណ៌ស ស្រទាប់ផ្កាពណ៌លឿងខ្ចី ស្រទាប់ធំមានពណ៌លឿងទុំ។ ផ្លែជាប្រភេទផ្លែស្ងួត មូលវែង អាចបែកជា ៣ក្លែប’(3-valved) មានគ្រាប់ច្រើនហើយមានសាច់រុំគ្រាប់ (arillate)។ មើមពណ៌លឿងមានជាតិទឹកច្រើន ក្លិនក្រអូប និងបន្តពូជដោយគ្រាប់។ ដុះស្ទើរគ្រប់ស្ថានដីនៅតំបន់មានអាកាសធាតុក្តៅបង្គួរ។ ការប្រើប្រាស់បានជា គ្រឿងទេស ឱសថ៖_ គ្រឿងទេស បង្កើនរសជាតិ ក្លិនឈ្ងុយក្នុងអាហារ។_ ឱសថ មើមបុកលាបមុខ និងដងខ្លួន សម្រាប់ស្រ្តីឆ្លងទន្លេរួច។ ម្សៅរមៀតលាយជាមួយទឹកក្រូចឆ្មារ លាបព្យាបាល ថ្លោះគ្រេច រមាស់ និងដំបៅក្លាយ៕MoE
-
ស្ថានីយផូស៊ីលឈើសៀមបូក (Siembok Petrified Wood Fossil Site)
ផូស៊ីលឈើ (Petrified Wood) បានរកឃើញនៅសងខាងទន្លេមេគង្គ តាមកោះ ក្នុងភូមិសាស្ត្រស្រុកសៀមបូក ខេត្តស្ទឹងត្រែង មានចំណុចនិយាម WGS1984 (600630-1463360) ផូស៊ីលក្នុងតំបន់នេះទទួលរងការជីកកកាយចេញជាច្រើន។ នៅច្រាំងម្ខាងទៀតនៃទន្លេមេគង្គ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ភូមិសាស្ត្រខេត្តស្ទឹងត្រែង ក្រុមការងារក៏បានប្រទះឃើញផងដែរ។ ក្នុងភូមិសាស្ត្រនេះ មានការលេចចេញជាបំណែកតូចៗ និងបំណែកដើមឈើថ្មធំមួយកប់ក្នុងដីជម្រៅប្រមាណ២ម៉ែត (រូបទី៧១-៧៤)។ ការកប់នៃដើមឈើថ្មនេះក្នុងស្រទាប់ដីឥដ្ឋ ល្បាប់ចាស់ដែលជាប្រភេទផ្សេងៗគ្នា ផ្នែកខាងលើជាស្រទាប់ដីល្បាប់ដែលមានលាយឡំជាមួយស្រទាប់ក្រួសជាច្រើន ដែលនេះអាចបញ្ជាក់ថានៅស្រទាប់ខាងលើជាស្រទាប់ដែលធ្លាប់មាន ការហូរច្រោះខ្លាំង និងបាននាំយកមកនៅក្រួសជាច្រើនយកមកចាក់បង្គរ៕MoE
-
សត្វត្រកូលខ្លា ៨ប្រភេទ ដែលកំពុងមានវត្តមាន និងធ្លាប់មានវត្តមាននៅក្នុងប្រទេសកម្ពុជា
ភ្នំពេញ៖ នេះជាប្រភេទសត្វខ្លាទាំង ៨ប្រភេទ ដែលក្នុងចំណោមនេះសត្វខ្លាប្រភេទខ្លះកំពុងមានវត្តមាននៅប្រទេសកម្ពុជា និងសត្វខ្លាប្រភេទខ្លះទៀតបានបាត់ដានពូជពីប្រទេសកម្ពុជាទៅហើយ។១-ខ្លាធំ ឬខ្លាដំបង Tiger (Panthera tigris) ជាប្រភេទកំពុងទទួលរងគ្រោះជិតផុតពូជ (Endangered)២- ខ្លារខិន Leopard (Panthera pardus) ជាប្រភេទកំពុងទទួលរងគ្រោះជិតផុតពូជ (Endangered)៣-ខ្លាពពក Clouded leopard (Neofelis nebulosi) ជាប្រភេទងាយរងគ្រោះថ្នាក់ (Vulnerable)៤-ខ្លាត្រី Fishing cat (Prionailurus viverrinus) ជាប្រភេទងាយរងគ្រោះថ្នាក់ (Vulnerable)៥-ខ្លាលឿងមាស Asiatic golden cat (Catopuma temminckii) ជាប្រភេទជិតទទួលរងគ្រោះថ្នាក់ (Near threatened)៦-ខ្លាភ្ញីថ្មកែវ Marbled cat (Pardofelis marmorata) ជាប្រភេទជិតទទួលរងគ្រោះថ្នាក់ (Near threatened)៧-ឆ្មាព្រៃ Jungle cat (Felis chaus) ជាប្រភេទរងគ្រោះថ្នាក់តិចតួច (Least concern)៨-ឆ្មាដាវ Leopard cat (Prionailurus bengalensis)…
-
ពង្រូល ជាសត្វមានដោយកម្រ និងកំពុងទទួលរងគ្រោះថ្នាក់ឈានដល់ផុតពូជ
ភ្នំពេញ៖ ពង្រូល (ឈ្មោះអង់គ្លេស៖ Sunda Pangolin ឈ្មោះវិទ្យាសាស្រ្ត៖ Manis javanica)។ ពង្រូលជាប្រភេទសត្វធ្វើចលនាដោយវារ មានថ្ងាសផត ស្រការព័ណ៌ស្រអាប់ និងព័ណ៌ដី ដោយសៀតបញ្ចូលគ្នាជាប់នឹងស្បែកដូចដំបូលប្រក់ក្បឿង និងគ្មានធ្មេញ។ បើតាម ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២នេះថា៖ ពង្រូល ជើងរបស់វាមានម្រាមប្រាំ និងមានក្រចកគ្រប់ម្រាមទាំងអស់ ក្រញ៉ាំជើងមុខវែងជាងក្រញ៉ាំជើងក្រោយ។ វាមានជម្រកភាគច្រើននៅក្នុងព្រៃស្រោងដែលមានដើមឈើខ្ពស់ៗ ព្រៃក្រោយការធ្វើអាជីវកម្ម និងដីកសិកម្ម។ ឯកឧត្តម រដ្ឋលេខាធិការ បានពិពណ៌នាទាក់ទិនរឿងសត្វដ៏កម្រប្រភេទនេះដែរថា៖ ពង្រូល ជាសត្វដែលរកស៊ីលើដី ឬក្នុងរន្ធឈើ ពេលថ្ងៃដេកក្នុងរន្ធដីហើយចំណីររបស់វាមាន ស្រមោច សង្អារ អង្ក្រង ដុកឌឿ និងកណ្តៀរ។ ពេលជួយឧបសគ្គ សត្វប្រភេទនេះរមូរខ្លួន ដោយយកកន្ទុយព័ទ្ធជុំវិញរាងទាំងមូលដូចបាល់។ វាអាចបង្កើតកូនបាន ១ក្បាល ជួនកាល ២ក្បាល ក្រោយពរពោះរយៈពេល ២-៣ខែ ហើយកូនរបស់វាតោងកន្ទុយពេលមេវាបម្លាស់ទី។ នៅក្នុងប្រទេសកម្ពុជា ពង្រូល មានដោយកន្លែងក្នុងទីជម្រកសមស្រប…
-
ស្ថានីយផូស៊ីលភ្នំពីរ (Phnom Pir Fossil Site)
ស្ថានីយភ្នំពីរ ជាកូនភ្នំដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី (រូបទី៦២)។ តំបន់កូនភ្នំនេះស្ថិតនៅចម្ងាយប្រមាណ ៥គ.ម ពីទន្លេស្រែពក មានចំណុចនិយាមកា WGS1984 (765847-1437406)។ ក្រុមការងារ បានទៅដល់ទីតាំងនេះនៅឆ្នាំ២០១៩ ជាទីតាំងផូស៊ីលសត្វសមុទ្រ។ តំបន់ភ្នំពីរនេះជា កូនភ្នំដែលស្ថិតនៅជាប់នឹងភ្នំធំមួយ តំបន់នេះមានរយៈកម្ពស់ប្រមាណ ៣០០ម៉ែត ធៀបនឹងនីវ៉ូទឹកសមុទ្រក្នុងពេលបច្ចុប្បន្ន។ តាមរយៈការពិនិត្យ តំបន់នេះមានការដោល ឡើងនៃសំបកផែនដី កើតចេញជាកូនភ្នំ ដែលធ្វើឱ្យផូស៊ីលសត្វទាំងឡាយនេះ បានផុសចេញមកលើ ។ ក្រុមការងារបានរកឃើញប្រភេទផូស៊ីលពពួក Ammonite (អាម៉ូណាយ) មានរូបរាងស្រដៀងខ្យង មានជើងដូចមឹក និងពពួកខ្យង លៀស គ្រំ។ ពពួកនេះកើតឡើងនៅស័ក Mesozoic (មេសូហ្សូអ៊ីក) ក្នុងសម័យកាល Jurassic (ជូរ៉ាស៊ីក) អាយុកាលចន្លោះ (១៩៩.៦-២៥១លានឆ្នាំ) ៕