-
ស្ថានីយផូស៊ីលភ្នំធំ (Phnom Thom Fossil Site)
ភ្នំធំស្ថិត នៅខេត្តបន្ទាយមានជ័យ ក្បែរព្រំប្រទល់ខេត្តបាត់ដំបង ទីតាំងនេះ ក៏ជាទីតាំងផូស៊ីលសត្វសមុទ្រផងដែរ ដែលក្រុមការងារបានចុះពិនិត្យកាលពីឆ្នាំ ២០១៩ (រូបទី៥៩)។ ភ្នំនេះត្រូវបានប្រើប្រាស់ជាទីតាំងយកថ្ម សម្រាប់ការដ្ឋានកិនថ្ម។ នៅលើ កំពូលភ្នំនេះ មានបុរាណស្ថានមួយផងដែរ ហៅថាល្អាងកី។ ភ្នំធំជាប្រភេទភ្នំថ្មកំបោរ កកជាស្រទាប់ៗ មានអាយុកាលក្នុងស័ក Paleozoic (ភេលាអូហ្សូអ៊ីក) សម័យកាល Permian (ភ័រមៀន)(២៩៨,៩-២៥១,៩លានឆ្នាំ) យើងបានរកឃើញពពួក Brachiopods (ប្រាក្យូផត) យើងមិនទាន់បានសិក្សាលម្អិតនៅឡើយ៕
-
14/ កិច្ចសន្ទនា២០២២៖ កម្ពុជាខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ ក្នុងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស
កិច្ចសម្ភាសន៍ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)
-
13/ កិច្ចសន្ទនា២០២២៖ បង្ហាញអំពីវឌ្ឍនភាពនៃការរៀបចំអ្នកសារព័ត៌មានដែលបានចូលរួមផ្តិតយករូបភាព ខ្លឹមសារនៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រកបដោយជោគជ័យ យ៉ាងត្រចះត្រចង់ (មានវីដេអូ)
កិច្ចសន្ទនា ២០២២៖ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បង្ហាញអំពីវឌ្ឍនភាពនៃការរៀបចំអ្នកសារព័ត៌មានដែលបានចូលរួមផ្តិតយករូបភាព ខ្លឹមសារនៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រកបដោយជោគជ័យ យ៉ាងត្រចះត្រចង់
-
12/ កិច្ចសន្ទនា២០២២ ៖ កិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា (មានវីដេអូ)
-
11/ កិច្ចសន្ទនា២០២២ ៖ ផលិតផលថែសម្រស់ផលិតដោយកូនខ្មែរ Pichcheata Co,ltd (អ្នកស្រី នៅ នភា)
-
10/ កិច្ចសន្ទនា២០២២៖ រមណីយដ្ឋានធម្មជាតិម្លេច ខេត្តកំពត
-
09/ កិច្ចសន្ទនា២០២២៖ តើ គ.ជ.ប ទទួលបានបទពិសោធន៍អ្វីខ្លះ ពីមហាសន្និបាត របស់សមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក?
-
កេសរកូល ទឹកនោមដំរី ស្ថិតនៅភ្នំខ្នងព្រះ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុល
កេសរកូល ទឹកនោមដំរី ជាពពួកអេពីហ្វ៊ីត លីតូហ្វ៊ីត និងស៊ាំប៉ូ ឌីយ៉ាល់ ដុះតាមវាលទំនាបនៅតំបន់ព្រៃភ្នំបៃតងសើម និងដុះពីលើមែកឈើធំ ដុះក្នុងរយ:កម្ពស់ ២០០-១៨០០ម រដូវចេញផ្កា ខែធ្នូ-កុម្ភ: ទំហំដើម តូច-មធ្យម ហើយមើមស្រទាប់បញ្ឆោត រាងកោនមានគម្លាតពីគ្នា ២,៥ស.ម ស្លឹកមានប្រវែង ៤x២៥ ស.ម និងមានផ្កាប្រវែង ៧-១០ស.ម ផ្កាមានក្លិនដូចត្រសក់ និងក្លិនផ្កាម្លិះ៕ ក្រសួងបរិស្ថាន Credit: Phirom Chhoun
-
08/ កិច្ចសន្ទនា២០២២៖ ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក និងលើកកម្ពស់កំរិតជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង Chicken pop ជ្រើសរើសយកកសិផលក្នុងប្រទេសកម្ពុជា ដើម្បីចំអិនចេញជាអាហារសម្រន់បែបអឺរ៉ុប ដែលមានឱជារស់ឈ្ងុយឆ្ងាញ់ជាប់ចិត្ត (មានវីដេអូ)
-
ក្រសួងបរិស្ថាន ពង្រឹងបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ លើការយល់ដឹង “ជម្រើសមុខរបរសម្រាប់បង្កើតជីវភាពសហគន៍”
ព្រះវិហារ ៖ ក្រសួងបរិស្ថានតាមរយៈអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានរៀបចំកិច្ចប្រជុំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ថ្នាក់តំបន់ខាងជើងបឹងទន្លេសាប ក្រោមប្រធានបទ “ជម្រើសមុខរបរសម្រាប់បង្កើតជីវភាពសហគន៍” ដែលរៀចំឡើងដោយនាយកដ្ឋានជីវភាពសហគមន៍ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៅសហគមន៍តំបន់ការពារធម្មជាតិ តាំងយូរ ស្ថិតក្នុងឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ។ ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន បានឱ្យដឹងថា កិច្ចប្រជុំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិនេះ រៀបចំឡើងក្នុងគោលបំនងចែករំលែកព័ត៌មានបទពិសោធន៍ល្អ និងជម្រើសមុខរបរសម្រាប់ការបង្កើនប្រាក់ចំណូល សម្រាប់សហគមន៍មូលដ្ឋាន ពិនិត្យនិងកែសម្រួលសេចក្តីព្រៀងលក្ខន្តិកៈបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ តាមរយៈលទ្ធផលនៃកិច្ចប្រជុំនេះ សហគមន៍នឹងបានរៀនសូត្របទពិសោធន៍ពីគ្នាទៅវិញទៅមក ព្រមទាំងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍នៅតាមសហគមន៍របស់ខ្លួនទៅតាមស្ថានភាពជាក់ស្តែង ។ ឯកឧត្តម បានបន្ថែមថា ក្រៅពីការជួយរៀបចំបង្កើត និងផ្តល់ការទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិឱ្យមានលក្ខណៈស្របច្បាប់ពេញលេញ ក្រសួងបរិស្ថានតែងតែយកចិត្តទុកដាក់ផ្តល់ការគាំទ្រដល់ពួកគាត់ ទាំងជាទិសដៅរយៈពេលវែង តាមរយៈការជំរុញការអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ត និងផែនការនានារបស់រដ្ឋ ជាអាទិ៍អេកូទេសចរណ៍ កសិកម្មបែបទំនើប សុខភាពសហគមន៍ ទឹកស្អាត និងអាហារូបត្ថម្ភ ទាំងជាលក្ខណៈជួយអន្តរាគមន៍បន្ទាន់ចំពោះមុខ ជាពិសេសក្នុងកំឡុងវិបត្តិកូវីដ១៩ និងការផ្តល់ជាបន្លែ សត្វចិញ្ចឹម មាន គោ ក្របី ជ្រូក មាន់…