Category: បរិស្ថាន

  • រដ្ឋប្រហាររយៈពេល ២០ខែដំបូងនៅមីយ៉ាន់ម៉ា សម្លាប់ជនស៊ីវិលជាង ៦,០០០ និងរបួសជាង ២,០០០នាក់

    រដ្ឋប្រហាររយៈពេល ២០ខែដំបូងនៅមីយ៉ាន់ម៉ា សម្លាប់ជនស៊ីវិលជាង ៦,០០០ និងរបួសជាង ២,០០០នាក់

    អូស្លូ៖ ក្នុងរយៈពេល ២០ខែដំបូង ក្រោយរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំ២០២១ មានជនស៊ីវិលជាង ៦,០០០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ របាយការណ៍ចេញផ្សាយនៅថ្ងៃអង្គារនេះ ដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពនៃទីក្រុងអូស្លូ បានឱ្យដឹងថា ជនស៊ីវិលជាង ៦,៣០០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល ២០ខែដំបូង បន្ទាប់ពីរដ្ឋប្រហារយោធាក្នុងខែកុម្ភៈ ឆ្នាំ២០២១។ បើតាមរបាយការណ៍ដដែល នៅចន្លោះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ជនស៊ីវិលចំនួន ៦,៣៣៧នាក់ត្រូវបានសម្លាប់ និង ២,៦១៤នាក់បានរងរបួស ក្រោមហេតុផលនយោបាយ។ តួលេខនេះគឺខ្ពស់ជាងតួលេខផ្សេងទៀតដែលបានផ្សព្វផ្សាយ រួមទាំងតួលេខមកពីអង្គការអន្តរជាតិផងដែរ។ របាយការណ៍ខាងលើបន្ថែមថា ស្ទើរតែពាក់កណ្តាលនៃការស្លាប់ ឬចំនួន ៣,០០៣នាក់ត្រូវបានសន្មត់ថា ជាស្នាដៃរបស់របបយោធាមីយ៉ាន់ម៉ា ចំណែកឯ ២,១៥២នាក់ត្រូវបានគេសន្មត់ថា ជាស្នាដៃរបស់ក្រុមប្រឆាំងប្រដាប់អាវុធ។ តួលេខនេះច្រើនជាងការលើកឡើងរបស់ប្រព័ន្ធផ្សព្វផ្សាយដទៃទៀត ហើយវាជាការប៉ាន់ស្មានមួយ ដែលផ្អែកលើរបាយការណ៍ពីការកាប់សម្លាប់ ដែលប្រមូលបានពីប្រព័ន្ធផ្សព្វផ្សាយ ដែលអាចទុកចិត្តបានប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា តួលេខពិតប្រាកដអាចខ្ពស់ជាងនេះទៅទៀត ដោយសារការសម្លាប់ជាច្រើនទំនងជាមិនមានរបាយការណ៍៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • កូរ៉េខាងជើងប្រកាសយកខែមិថុនា បាញ់បង្ហោះផ្កាយរណបចារកម្មយោធា

    កូរ៉េខាងជើងប្រកាសយកខែមិថុនា បាញ់បង្ហោះផ្កាយរណបចារកម្មយោធា

    ព្យុងយ៉ាង៖ កូរ៉េខាងជើងបាននិយាយថា ខ្លួននឹងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍នៅក្នុងខែមិថុនា ហើយអះអាងថា វាជារឿងចាំបាច់ដើម្បីតាមដានចលនាយោធារបស់សហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួនក្នុងពេលវេលាជាក់ស្តែង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋដកស្រង់សម្តីមន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់ ចុះផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ សារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានដកស្រង់សម្តីលោក រី ព្យុងឆុល ដែលជាអនុប្រធានគណៈកម្មការយោធាកណ្តាលរបស់គណបក្សកាន់អំណាចថា ផ្កាយរណបឈ្លបយកការណ៍យោធាលេខ ១ នឹងត្រូវបាញ់បង្ហោះនៅក្នុងខែមិថុនា។ បើតាមសេចក្តីថ្លែងការណ៍ ផ្កាយរណបនោះ រួមជាមួយនឹង មធ្យោបាយឈ្លបយកការណ៍ផ្សេងៗ ដែលជាការសាកល្បងថ្មីៗ គឺជារឿងចាំបាច់មិនអាចខ្វះបាន ក្នុងការតាមដាន ត្រួតពិនិត្យ និងដោះស្រាយជាមុន នូវរាល់សកម្មភាពយោធាដ៏គ្រោះថ្នាក់របស់អាមេរិក និងកងកម្លាំងរបស់ពួកគេ។ ដោយលើកឡើងពីទង្វើ “មិនប្រុងប្រយ័ត្ន” របស់អាមេរិក និងកូរ៉េខាងត្បូង លោក រី បាននិយាយថា កូរ៉េខាងជើងមានអារម្មណ៍ថា តម្រូវការដើម្បីពង្រីកការឈ្លបយកការណ៍ និងព័ត៌មានគឺជារឿងសំខាន់ ដែលវានឹងជួយកែលម្អអាវុធការពារ និងការវាយលុកផ្សេងៗ នៅក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញការត្រៀមខ្លួនខាងយោធា។ មន្ត្រីរូបនេះក៏បានចោទប្រកាន់អាមេរិកដែរថា បានធ្វើសកម្មភាពចារកម្មតាមអាកាសជាអរិភាពនៅលើឧបទ្វីបកូរ៉េ និងក្នុងតំបន់ជុំវិញខ្លួន។ បើតាមអ្នកនាំពាក្យឆ្មាំសមុទ្រជប៉ុន កូរ៉េខាងជើងបានជូនដំណឹងដល់ប្រទេសជប៉ុនថា ខ្លួននឹងបាញ់បង្ហោះរ៉ុក្កែតនៅចន្លោះថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី១១ ខែមិថុនា ដោយកំណត់ដែនទឹកនៅជិតសមុទ្រលឿង, សមុទ្រចិនខាងកើត…

  • ប្រមុខកាទូតរុស្ស៊ីថា លោកខាងលិចព្យាយាមរុញបញ្ហាអ៊ុយក្រែនកាន់តែលង់ជ្រៅ ហើយថា សេចក្តីប្រកាសរួម G20 បរាជ័យ

    ប្រមុខកាទូតរុស្ស៊ីថា លោកខាងលិចព្យាយាមរុញបញ្ហាអ៊ុយក្រែនកាន់តែលង់ជ្រៅ ហើយថា សេចក្តីប្រកាសរួម G20 បរាជ័យ

    ញូវដេលី៖ ការអនុម័តសេចក្តីប្រកាសរបស់ក្រុមប្រទេស G20 បរាជ័យ ខណៈដែលលោកខាងលិចព្យាយាមជំរុញបញ្ហាអ៊ុយក្រែន ឲ្យលង់ជ្រៅ កាន់តែខ្លាំង នេះបើតាមប្រមុខកាទូតរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។ ក្នុងពេលមានវត្តមាននៅទីក្រុង ញូវ ដេលី ប្រទេសឥណ្ឌា ជាទីមានរៀបចំកិច្ចប្រជុំ G20 លោក ឡា វ៉ារ៉ូវ (Lavrov) អ្នកការទូតកំពូលរុស្ស៊ីក៏បានចង្អុលបង្ហាញថា បណ្តាប្រទេសលោកខាងលិចមិនអើពើទាំងស្រុងចំពោះការសារភាពដោយស្មោះត្រង់របស់អ្នកនយោបាយលោកខាងលិច អំពីកិច្ចព្រមព្រៀងទីក្រុង មីនស៍ (Minsk) នៅប្រទេស បេឡារុស នោះឡើយ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវ៉ារ៉ូវ (Sergey Lavrov) បាននិយាយថា រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ហៅកាត់ថា G20 បានបរាជ័យក្នុងការអនុម័តសេចក្តីប្រកាសរួមមួយ ខណៈដែលលោកខាងលិចព្យាយាមនាំយកស្ថានភាពជុំវិញអ៊ុយក្រែន លង់ទៅមុខកាន់តែខ្លាំង។ លោក សឺហ្គេថា ៖ «ជាអកុសល សេចក្តីប្រកាសក្នុងនាមរដ្ឋមន្ត្រី G20 ទាំងអស់មិនអាចអនុម័តបានទេ ….ដៃគូសហការលោកខាងលិចរបស់យើង ដូចដែលពួកគេបានធ្វើ កាលពីមួយឆ្នាំមុន ក្រោមការដឹកនាំរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី បានព្យាយាមគ្រប់មធ្យោបាយ ដោយការទំពក់ ឬដោយល្បិចកល…

  • មន្ទីរបរិស្ថានខេត្តសៀមរាប សហការជាមួយដៃគូ ដាំដើមឈើចំនួន២០០ដើម នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន

    មន្ទីរបរិស្ថានខេត្តសៀមរាប សហការជាមួយដៃគូ ដាំដើមឈើចំនួន២០០ដើម នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន

    សៀមរាប៖ មន្ទីរបរិស្ថានខេត្តសៀមរាប សហការជាមួយ អង្គការការីតាស បានរៀបចំពិធីដាំដើមឈើ និងដើមផ្កាលម្អចំនួន ២០០ ដើម នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ដើម្បី ចូលរួមចំណែកថែរក្សា ការពារបរិស្ថាន និងធនធានធម្មជាតិ តាមរយៈការដាំដើមឈើឡើងវិញ។ ពិធីដាំដើមឈើនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រោមកិច្ចសហការរវាងមន្ទីរបរិស្ថានខេត្តសៀមរាប អង្គការការីតាស និងក្រុមការងារមជ្ឈមណ្ឌលស្រវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ពោលគឺស្ថិតនៅនឹងជើងភ្នំគូលែន ក្បែរច្រកចូលឡើងទៅលើរមណីយដ្ឋានខ្នងភ្នំគូលែន។ ក្នុងឱកាសនោះ បុគ្គលិកអង្គការការីតាស ក៏បានបន្តទស្សនកិច្ចសមិទ្ធផល នានារបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន និងបានសំដែងនូវការអបអរសាទរចំពោះវឌ្ឍនៈភាពការងារដែលមជ្ឈមណ្ឌលសម្រេចបាន។ ជាមួយគ្នានេះដែរ ក្រុម មការងារមជ្ឈមណ្ឌលស្រវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ក៏ បានប្រគល់ជូនដើមគូលែន ដើមសេមាន់ និងដើមភ្ងៀវ…

  • ក្រសួងបរិស្ថាន ជំរុញឲ្យមន្ទីរជំនាញខ្លួន ត្រូវបន្តខិតខំពង្រឹងសក្តានុពល ក្នុងការអនុវត្តនិរន្តរភាពបរិស្ថាន ក្នុងខេត្ត ដើម្បីឲ្យឆ្លើយតបគោលនយោបាយ របស់ រាជរដ្ឋាភិបាល និងក្រសួង

    ក្រសួងបរិស្ថាន ជំរុញឲ្យមន្ទីរជំនាញខ្លួន ត្រូវបន្តខិតខំពង្រឹងសក្តានុពល ក្នុងការអនុវត្តនិរន្តរភាពបរិស្ថាន ក្នុងខេត្ត ដើម្បីឲ្យឆ្លើយតបគោលនយោបាយ របស់ រាជរដ្ឋាភិបាល និងក្រសួង

    ខេត្តបាត់ដំបង៖ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងឯកឧត្តមរដ្ឋមន្ត្រី សាយសំអាល់ បានថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសន្និបាតការងារបរិស្ថានឆ្នាំ២០២២និងផែនការសកម្មភាពរបស់មន្ទីរបរិស្ថាន ខេត្តបាត់ដំបង ឆ្នាំ២០២៣ និងការចុះបញ្ជីដីរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ នាព្រឹកថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២៣ ដោយបានចាត់ទុកខេត្តបាត់ដំបងគឺជាខេត្តដែលសំបូរណ៍ដោយសក្តានុពលអំណោយផលក្នុងការអនុវត្តការគាំពារ ការថែរក្សា ការការពារនិងការជម្រុញនូវនិរន្តរភាពបរិស្ថានក្នុងខេត្តរបសខ្លួន ដើម្បីឲ្យឆ្លើយតបសមស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានលើកឡើងបន្ថែមថា៖ ខេត្តបាត់ដំបង ក៏ជាខេត្តស៊ីវិល័យផងដែរហើយប្រជាជនរស់នៅក្នុងខេត្តនេះ មានភាពវិវឌ្ឍន៍ទៅតាមការអភិវឌ្ឍន៍របស់សង្គម និងការរីកចម្រើននៃសេដ្ឋកិច្ច។ហើយទឹកដីខេត្តបាត់ដំបង ក៏បានផ្សារភ្ជាប់កិច្ចការងារប្រវត្តិសាស្ត្រ វប្បធម៌ អរីយធម៌ ថែមទាំងផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅទៅនិងបុរេប្រវត្តិជាយូរលង់ផងដែរ ទាំងវត្តមានមនុស្ស ទាំងសត្វ និងរុក្ខជាតិ។ ដែលទាំងនេះ គឺជាសក្តានុពលមួយដ៏ធំធេង ណាស់ដែលតម្រូវឲ្យយើងខិតខំថែរក្សា និងការពារឲ្យបាន សម្រាប់ការអភិវឌ្ឍន៍ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរ ឲ្យមកលេងក្នុងខេត្ត។ ក្នុងនោះ ក៏មានតំបន់អភិរក្សការពារព្រៃធម្មជាតិ ជាច្រើន និងតំបន់ជីវៈចម្រុះបឹងទន្លេសាបផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះដែរឯកឧត្តមឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបងជាទំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានលើកឡើងថាភូមិសាស្ត្រខេត្តបាត់ដំបងមានតំបន់ការពារធម្មជាតិជាច្រើន ក្នុងនោះមានដែនជម្រកសត្វព្រៃភ្នំសំកុសតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងតំបន់រ៉ាមសារព្រែកទាល់ ដែលមានតម្លៃមហាសាលវាមិនត្រឹមតែសម្រាប់ការគ្រប់គ្រង និងអភិរក្សធនធនធម្មជាតិ ដែលជាដែនជម្រកសត្វព្រៃសំខាន់ៗប៉ុណ្ណោះទេ។ប៉ុន្តែក៏មានតំលៃសម្រាប់ប្រជាសហគមន៍និងសង្គមជាតិទាំងមូលផងដែរ។ ឯកឧត្តអភិបាលរងខេត្ត ក៏បានគូសបញ្ជាក់បន្ថែមទៀតថា៖ ខេត្តបាត់ដំបង ត្រូវបានទទួលស្គាល់ថាជាខេត្តមួយមានភាពទាក់ទាញសមជាខេត្តល្អ…

  • អន្តរក្រសួងបណ្តុះបណ្តាលជំនាញមគ្គុទេ្ទសក៍ទេសចរណ៍ ដល់ ប្រជាសហគមន៍តំបន់ការពារធម្មជាតិ

    អន្តរក្រសួងបណ្តុះបណ្តាលជំនាញមគ្គុទេ្ទសក៍ទេសចរណ៍ ដល់ ប្រជាសហគមន៍តំបន់ការពារធម្មជាតិ

    កំពង់ធំ៖ សហគមន៍តំបន់ការពារធម្មជាតិចំនួនប្រាំពីរនៅក្នុង ខេត្ត កំពង់ធំ បានទទួលវគ្គបណ្តុះបណ្ដាលចំណេះជំនាញមគ្គុទ្ទេសក៍ សំខាន់ៗចំនួនបី ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និង អភិរក្សជីវៈចម្រុះ ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានរបស់ ពួកគេ។វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅមន្ទីរបរិស្ថានខេត្តកំពង់ធំ ក្រោមការរៀបចំឡើងដោយ ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍។ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញមគ្គុទ្ទេសក៍ សម្រាប់ សហគមន៍ តំបន់ការពារធម្មជាតិក្នុងខេត្តកំពង់ធំ កាលព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួង បរិស្ថាន បានលើកឡើងថា បច្ចុប្បន្នតំបន់ការពារធម្មជាតិនៅកម្ពុជា មានចំនួនរហូតដល់ ៧៣តំបន់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៧,៣ លានហិកតា ដែលជាមូលដ្ឋានក្នុងការបង្កើតសហគមន៍ការពារ ធម្មជាតិ ដើម្បីចូលរួមការពារធនធានធម្មជាតិ បានល្អប្រសើរសម្រាប់ កូនចៅតជំនាន់។ ឯកឧត្តមបន្តថា ការអភិវឌ្ឍសហគមន៍មូលដ្ឋាន គឺ ពិតជាបានចូលរួមលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន និង សហគមន៍ តំបន់ការពារធម្មជាតិនៅកម្ពុជា។ លោកបានឱ្យដឹងបន្ថែមថា វគ្គបណ្តុះបណ្តាលជំនាញមគ្គុទ្ទេសក៍ ដោយ ផ្តោតលើជំនាញមគ្គុទ្ទេសក៍ ទេសចរណ៍ ជំនាញបដិសណ្ឋារកិច្ច និងជំនាញចុងភៅ…

  • ការអភិវឌ្ឍសហគមន៍មូលដ្ឋាន ចូលរួមលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន និងសហគមន៍តំបន់ការពារធម្មជាតិ

    ការអភិវឌ្ឍសហគមន៍មូលដ្ឋាន ចូលរួមលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន និងសហគមន៍តំបន់ការពារធម្មជាតិ

    ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការអភិវឌ្ឍសហគមន៍មូលដ្ឋាន ចូលរួមលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងសហគមន៍តំបន់ការពារធម្មជាតិ។ ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ បដិសណ្ឋារកិច្ច និងជំនាញចុងភៅ សម្រាប់សហគមន៍តំបន់ការពារធម្មជាតិក្នុងខេត្តកំពង់ធំ ដែលបានប្រព្រឹត្តទៅនៅក្នុងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមន្ទីរបរិស្ថានខេត្តកំពង់ធំ។ ឯកឧត្តម អនុរដ្ឋលេខាធិការ បានបន្ថែមថា បច្ចុប្បន្នតំបន់ការពារធម្មជាតិនៅកម្ពុជា មានចំនួនរហូតដល់ ៧៣តំបន់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៧,៣ លានហិកតា ដែលជាមូលដ្ឋានក្នុងការបង្កើតសហគមន៍ការពារធម្មជាតិ ដើម្បីចូលរួមការពារធនធានធម្មជាតិ បានល្អប្រសើរសម្រាប់កូនចៅតជំនាន់។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបានអនុវត្តន៍ និងសហការអនុវត្តន៍ជាមួយស្ថាប័នរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍន៍មួយចំនួនលើការលើកកម្ពស់ជីវភាព រស់នៅរបស់សហគមន៍មូលដ្ឋាន ដើម្បីផ្តល់ឱកាសដល់គ្រួសារសហគមន៍ ស្វែងរកចំណូលគ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្រួសារ ជាពិសេសបង្កលលទ្ធភាពបញ្ជូនកូនចៅទៅសាលារៀន ដែលផ្តល់នូវក្តីសង្ឃឹម ថាកូនចៅជំនាន់ក្រោយ នឹងលែងអាស្រ័យផល និងប្រើប្រាស់ធនធានធម្មជាតិមកបង្កើនជីវភាពតាមរយៈមុខរបរថ្មី ហើយទន្ទឹមនោះ នឹងកាត់បន្ថយការដាក់សម្ពាធន៍មកលើធនធានធម្មជាតិ និងជីវចម្រុះ ហើយបង្កើនក្តីស្រឡាញ់ជាតិ មាតុភូមិរបស់ខ្លួនកាន់តែខ្លាំង។ ឯកឧត្តម ខ្វៃ អាទិត្យា បានបន្ថែមថា កម្ពុជាបានពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការអប់រំផ្សព្វផ្សាយស្មារតី…

  • 16/ កិច្ចសន្ទនា២០២៣៖ អត្ថប្រយោជន៍ និងសារៈសំខាន់នៃការហែលទឹក

    16/ កិច្ចសន្ទនា២០២៣៖ អត្ថប្រយោជន៍ និងសារៈសំខាន់នៃការហែលទឹក
  • 15/ កិច្ចសន្ទនា២០២៣៖ សិប្បកម្មផលិតកែច្នៃសាច់

    15/ កិច្ចសន្ទនា២០២៣៖ សិប្បកម្មផលិតកែច្នៃសាច់
  • សត្វខ្ទីងមេ-កូនបានបង្ហាញវត្តមានជាថ្មីទៀតនៅតំបន់ការពារធម្មជាតិក្នុងខេត្តព្រះវិហារ

    សត្វខ្ទីងមេ-កូនបានបង្ហាញវត្តមានជាថ្មីទៀតនៅតំបន់ការពារធម្មជាតិក្នុងខេត្តព្រះវិហារ

    ភ្នំពេញ៖ ក្រុមមន្រ្តីឧទ្យានុរក្សនៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្ត ខេត្ត ព្រះវិហារ បានបញ្ជាក់ឱ្យដឹងនាល្ងាចថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ថា បានប្រទះឃើញសត្ខខ្ទីងចំនួន ២ក្បាល (មេ១ កូន១) ក្នុងពេលចុះល្បាតគ្រប់គ្រងធនធានធម្មជាតិ។ ពួកវាកំពុងដើររកស៊ីចំណី ជាមួយហ្វូងគោ នៅចំណុចភ្នំក្រៀល ស្ថិតនៅ ភូមិ ភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។ ទាក់ទិនក្នុងរឿងនេះ លោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថាន ខេត្ត ព្រះវិហារ បានឱ្យដឹងដែរថា៖ហ្វូងសត្វខ្ទីងនេះត្រូវបានគេឃើញពួកវាបង្ហាញវត្តមាននៅក្នុងភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។ សូមបញ្ជាក់ថា មន្រ្តីឧទ្យានុរក្ស បានធ្លាប់ប្រះឃើញ សត្វខ្ទីងមេ-កូនបែបនេះ ម្តងរួចមកហើយ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភ្នំ១០០ ស្ថិតនៅភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។ សត្វខ្ទីង គឺជាថនិកសត្វនៃពពួកគោសាទិស ស៊ីស្មៅ និងរុក្ខជាតិជាអាហា។ ខ្ទីងត្រូវការវាលស្មៅទំហំធំសម្រាប់ស៊ីជាចំណី។ វាមានមាឌធំជាងគេនៅក្នុង…