-
ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅប្រទេសចិននៅថ្ងៃសុក្រនេះ (Video Inside)

-
កម្ពុជាបោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្តទាមទារឱ្យរុស្ស៊ីបញ្ចប់ភ្លាមៗនូវការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងអ៊ុយក្រែនក្នុងឱកាសមហាសន្និបាតដ៏វិសេសវិសាលមួយរបស់អង្គការសហប្រជាជាតិ 

-
ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម មានចំនួន ៩.៥៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១

-
អគ្គនាយករដ្ឋាករទឹកបញ្ជាក់ប្រាប់នូវមូលហេតុអ្វីដែលរាជធានីខ្វះទឹកប្រើប្រាស់ (Video Inside)

-
រុស្ស៊ីបញ្ជាក់ការបន្តប្រតិបត្តិការយោធានៅអ៊ុយក្រែន (Video Inside)

-
សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនឈានចូលថ្ងៃទី៦ (Video Inside)

-
ខ្សែផ្លូវជាតិលេខ៣ កសាងរយៈពេល៣៤ខែតម្លៃ២១៥លានដុល្លារដាក់សម្ពោធថ្ងៃនេះ (Video Inside)

-
កិច្ចប្រជុំកំពូលអាស៊ានអាមេរិកត្រៀមធ្វើថ្ងៃទី២៨និង២៩មីនាក្នុងរដ្ឋធានីវ៉ាស៊ីនតោន (Video Inside)

-
ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតអូម៉ង់ប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ 

នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជួបពិភាក្សាការងារជាមួយ លោក Saleh Mohamed Ahmed Alsaqri ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូម៉ង់ ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មី ប្រចាំនៅកម្ពុជា បន្ទាប់ពីលោកបានអញ្ជើញថ្វាយសារតែងតាំង ជូនព្រះករុណា ព្រះបាទ បរមនាថ
-
សេដ្ឋកិច្ចចិននឹងបន្តបំពេញបន្ថែម ភាពប្រាកដប្រជាកាន់តែច្រើន ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល 

កាលពីថ្ងៃទី២៨ ខែកុម្ភៈ រដ្ឋបាលជាតិស្ថិតិចិនបានចេញផ្សាយ «សេចក្តីប្រកាសស្តីពីការធ្វើស្ថិតិ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមឆ្នាំ២០២១»។ នៅឆ្នាំ២០២១ សេដ្ឋកិច្ចចិនបានរងសម្ពាធគ្រប់ផ្នែកទាំងក្នុងស្រុកនិងក្រៅប្រទេស ប៉ុន្តែក្នុងស្ថានភាពលំបាក សេដ្ឋកិច្ចចិនបែរជាសម្រេចបាននូវ កំណើនចំនួន៨.១ភាគរយ ល្បឿនកំណើននៃ GDP គិតជាមធ្យមក្នុងមនុស្សម្នាក់ៗនៃប្រទេសចិន បានឡើងដល់៨ភាគរយ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ប្រទេសចិនទទួលបានសមិទ្ធផលបែបនេះ ហាក់ដូចជាមាន «ឱសថពង្រឹងជំនឿចិត្ត» ដែលបានបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លា ដល់ការស្វែងរកការងើបឡើងវិញនៃសេដ្ឋកិច្ចសកល។ ក្រៅពីពង្រឹងជំនឿចិត្ត សេដ្ឋកិច្ចចិនក៏បានផ្តល់ការគាំទ្រយ៉ាងប្រាកដប្រជាដល់សេដ្ឋកិច្ចសកលផងដែរ។ ឆ្នាំ២០២១ បើគិតតាមអត្រាប្តូរប្រាក់ គិតជាមធ្យមប្រចាំឆ្នាំ បរិមាណសេដ្ឋកិច្ចសរុបបានឡើងដល់១៧.៧ទ្រីលានដុល្លារអាមេរិក តាមការប៉ាន់ប្រមាណ ត្រូវជាលើសពី១៨ភាគរយនៃសេដ្ឋកិច្ចសកល អត្រារួមចំណែករបស់ចិន ចំពោះកំណើនសេដ្ឋកិច្ចសកលបានឡើងដល់ ២៥ភាគរយ ។ ឥទ្ធពលរបស់សេដ្ឋកិច្ចចិននៅលើឆាកអន្តរជាតិ បាននិងកំពុងពង្រីកធំជាបន្តបន្ទាប់។ បើមើលពីទិន្នន័យជាក់ស្តែងអាចឃើញថា នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញ និងនាំចូលទំនិញនៃប្រទេសចិន គឺ៣៩.១ទ្រីលានប្រាក់យាន់ចិន បានកើនជាង២១.៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ បើគិតតាមអត្រាប្តូរប្រាក់ជាមធ្យមប្រចាំឆ្នាំ បានលើសពី៦ទ្រីលានដុល្លារអាមេរិក ដែលកាន់លំដាប់ថ្នាក់លេខមួយ ក្នុងពាណិជ្ជកម្មទំនិញទូទាំងពិភពលោក ក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នា។ ប្រការនេះបានបង្ហាញយ៉ាងពេញលេញថា ពិភពលោកត្រូវការ «ផលិតផលចិន» ហើយប្រជាជនចិនក៏បានទិញទំនិញនៅលើពិភពលោកទាំងមូល ដែលបានបង្កើតជាតម្រូវការកាន់តែច្រើនផងដែរ។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានក្លាយជាគោលដៅវិនិយោគ ដែលមានប្រជាប្រិយភាពនៅលើពិភពលោកជាបន្តបន្ទាប់។…