-
រដ្ឋមន្ត្រី វេង សាខុន រងការស្តីបន្ទោសពីប្រមុខដឹកនាំរាជរដ្ឋាភិបាល (Video Inside)

រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន បានទទួលរងការស្តីបន្ទោសជាខ្លាំងពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដោយសារតែលោករដ្ឋមន្ត្រីកសិកម្មនោះ ជាបុគ្គលដែលធ្វើការមិនចេះសហការជាមួយនឹងក្រសួងស្ថាប័នដទៃ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ស្តីបន្ទោសនេះនារសៀលថ្ងៃទី២៣កុម្ភៈនេះ ក្នុងពេល អញ្ជើញចូលរួមបិទកិច្ចប្រជុំបូកសរុបលទ្ធផលរបស់ក្រសួងមហាផ្ទៃ។ លោកវេងសាខុន បានរងនឹងការរិះគន់ ជុំវិញការដោះស្រាយមិនបានសម្រេចក្នុងរឿងនីតិវិធីដេញថ្លៃនាំចូលជ្រូករស់ដែលធ្វើឱ្យពលរដ្ឋមានភាពថ្នាំងថ្នាក់។
-
សម្តេចតេជោអំពាវនាវការសន្សំសំចៃ និងជំរុញការជួយប្រមូលប្រពន្ធ ខណៈការប្រមូលពន្ធក្នុងមួយខែមករាបានជាង ២៨៥លានដុល្លារ (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់មន្ត្រីក្រោមបង្គាប់ត្រូវសន្សំសំចែលើការចំណាយនិងអំពាវនាវលើការជំរុញ ជួយប្រមូលពន្ធដាខណៈរាជរដ្ឋាភិបាលបានប្តេជ្ញាបន្តការចំណាយបន្ថែមច្រើនទៀតប្រឆាំងនឹងជម្ងឺកូវីដ១៩។ ប្រសាន៍របស់សម្តេចបានធ្វើឡើងនារសៀលថ្ងៃទី២៣កុម្ភៈក្នុងឳកាសចូលរួមបិទកិច្ចប្រជុំបូកសរុប លទ្ធផលការ ងារឆ្នាំ២០២១ និងការលើក ទិស ដៅបន្ដរបស់ក្រសួងមហាផ្ទៃ។
-
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា (Video Inside)

នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី កំពុងបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល២ថ្ងៃក្នុងប្រទេសកម្ពុជា ក្រោយការអញ្ជើញមកដល់តាំងពីរសៀលថ្ងៃទី២៣កុម្ភៈនេះមក។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាអាកុប រវាងពីថ្ងៃទី២៣ដល់២៤កុម្ភៈ ត្រូវមន្ត្រីរាជរដ្ឋាភិបាលបានចាត់ទុកថាជាដំណើរ ទស្សនកិច្ច បង្ហាញអំពីមិត្តភាព, សាមគ្គីភាពនិងភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគីកម្ពុជានិង ម៉ា ឡេស៊ី។
-
ការព្យាករណ៍ប្រចាំសប្ដាហ៍ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ (Video Inside)

-
សមត្ថកិច្ចព្រមានប្រើវិធានការផ្លូវច្បាប់ជុំវិញបាតុករមិនព្រមផ្តល់សំណាក (Video Inside)

-
រយៈពេល២៤ម៉ោង ឆ្លងកូវីដជាង ១៤ម៉ឺននាក់ នៅអាស៊ាន (Video Inside)

តួលេខឆ្លងក្នុងប្រទេសអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៤ម៉ឺន ៥ពាន់ ៨៥៦ករណី និងការស្លាប់ថ្មីមានចំនួន ៣៨៣នាក់ ។ តួលេខឆ្លងនៅថ្ងៃនេះ មានការ ថយចុះចំនួន ១ម៉ឺន ៨ពាន់ ៧២៨នាក់ និងការស្លាប់មានការថយចុះចំនួន ១៩នាក់ បើប្រៀប ធៀបជាមួយនឹងការឆ្លង និងការស្លាប់កាលពីថ្ងៃម្សិលមិញ ។ ក្នុងចំណោមតួលេខឆ្លងថ្មីនៃប្រទេសទាំង១០ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ប្រទេស វៀតណាម គឺជាប្រទេសមានតួលេខឆ្លងច្រើនជាងគេជាដដែល ។
-
តួលេខចាក់វ៉ាក់សាំងដូសទី៣និងដូសទី៤ ថ្ងៃនេះកើនជាងម្សិលមិញ (Video Inside)

-
កម្ពុជាបើកយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារអាយុ៣ឆ្នាំដល់៥ឆ្នាំនៅថ្ងៃទី២៣កុម្ភៈនេះ (Video Inside)

យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារអាយុរវាងពី៣ដល់៥ឆ្នាំ នឹងចាប់ផ្តើមនៅថ្ងៃពុធទី២៣កុម្ភៈ នេះហើយនៅទន្ទឹមនឹងសេចក្តីរាយការណ៍បញ្ជាក់ថាមានកុមារប្រមាណ២៥ភាគរយក្នុងចំ ណោមកុមារ៧០ម៉ឺននាក់ បានប្រឈមនឹងការឆ្លងជម្ងឺរាតត្បាតកូវីដ១៩នេះ។ សម្តេចនាយក រដ្ឋមន្ត្រីបានអំពាវនាវមាតាបិតានិងអ្នកអាណាព្យាបាលសួមនាំកុមារទៅចាក់់វ៉ាក់សាំងបង្ការនៅ ថ្ងៃទី២៣កុម្ភៈនេះ។
-
ការសា្លប់ដោយសារកូវីដ១៩ក្នុងប្រទេសកម្ពុជាឈានចួលថ្ងៃទី៣ (Video Inside)

មនុស្ស២នាក់ដទៃទៀតបានស្លាប់ដោយសារជម្ងឺកូវីដ១៩ ដែលជាការស្លាប់ឈានចូលថ្ងៃទី ៣ហើយក្រោយរយៈពេលស្ងប់ស្ងាត់ប្រមាណ១ខែកន្លះកន្លងមកនេះ។ ករណីស្លាប់ដោយសារ កូវីដ១៩ បានកើនចំនួន៧នាក់ក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវនៅថ្ងៃនេះដល់ប្រជាពលរដ្ឋត្រូវបន្តការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតដ៏ សាហាវនេះខណៈការឆ្លង២៤ម៉ោងចុងក្រោយនេះ តួលេខបានកើនដល់ជិត៦០០ករណីហើយ។
-
ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថាការស្តារកំពង់ផែទឹកជ្រៅគឺជាជំនួយរបស់ជប៉ុនមិនមែនចិនទេ (Video Inside)

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថាការស្តារកំពង់ផែទឹកជ្រៅក្នុងខេត្តព្រះសីហនុ គឺជា ជំនួយរបស់ប្រទេសជប៉ុន មិនមែនជាអ្វីដែលក្រុមធ្វើនយោបាយប្រឆាំងនិងអ្នកវិភាគមួយចំនួន ចោទថាជាជំនួយរបស់ប្រទេសចិននោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី២២ កុម្ភៈនេះ បដិសេធជុំវិញការចោទការស្តារកំពង់ផែទឹកជ្រៅ ក្នុងខេត្តព្រះសីហនុ គឺជាជំនួយរបស់ ប្រទេសចិន។