-
កម្ពុជាសម្ពោធកំណាត់ផ្លូវជាតិលេខ៥ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន (Video Inside)

កំណាត់ផ្លូវជាតិលេខ៥ពីបាត់ដំបង មកក្រុងសិរីសោភ័ណ ដែលជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ ក្រោម ជំនួយរបស់ប្រទេសជប៉ុន ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី១០មករាឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ឯកអគ្គរាជទូតជប៉ុនលោកមិកាមិ ម៉ាសាហ៊ីរ៉ូ បានអញ្ជើញចូលរួមក្នុងពិធី សម្ពោធនេះផងដែរ។
-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់នូវចំណុចត្រូវបន្តក្នុងការដោះស្រាយបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា (Video Inside)

-
ពលរដ្ឋក្រីក្រ និងកុមារកំព្រាទទួលអំណោយពីក្រុមសប្បុរសជន (Video Inside)

-
បទវិចារណកថា «សុទិដ្ឋិនិយមរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២» (Video Inside)

-
អាជ្ញាធរស្ទឹងត្រែងសើរើរឿងឃាតកម្មជាង៩ខែពាក់ព័ន្ធនឹងការចងកសម្លាប់ខ្លួន (Video Inside)

ករណីស្ត្រីម្នាក់សម្លាប់ខ្លួនដោយការចងករយៈពេលជាង៩ខែកន្លងមក នៅក្នុងខេត្តព្រះវិហារ ត្រូវបានគេសើ រើ រឿងនោះសាជាថ្មី និងបានដាក់ការសង្ស័យលើបុរសជាប្តីរៀបចំនូវផែនការសម្លាប់។ ស្ត្រីឈ្មោះ យុង ស៊ីធឿង ដែលមានមុខរបរជាមេតុងទីន ត្រូវគេរាយការណ៍ថា គាត់បានស្លាប់ដោយសារករណីចងកក្នុងហេតុការណ៍ដែល កើតឡើងកាលពីថ្ងៃទី១៨មីនាឆ្នាំ២០២១ នៅភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។ ប៉ុន្តែសាច់ ញាតិខាងភរិយា បានបន្តប្តឹងសមត្ថកិច្ចថាករណីស្លាប់នោះ មិនមែនជាករណីចងកសម្លាប់ខ្លួននោះទេ។
-
ស្រុកកោះធំកសាងមន្ទីរពេទ្យកម្ពស់៣ជាន់ តម្លៃជាង១១លានដុល្លារ (Video Inside)

ស្រុកកោះធំ ខេត្តកណ្ដាល នឹងមានមន្ទីរពេទ្យតម្លៃ១១លានដុល្លារជាលើកដំបូង ក្រោយការសាងសង់ដែលនឹង បញ្ចប់នាចុងឆ្នាំ២០២២នេះ។ សំណង់នៃអគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំ គឺជាសំណង់ក្រោម គំនិតផ្តួច ផ្តើមរបស់រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ ស្តែង និងសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនិងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិ របស់សម្តេចតេ ជោ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
-
កម្ពុជារៀបចំការប្រកួតជើងឯកថ្នាក់ជាតិកីឡាទោចក្រយាននៅសៀមរាបសប្តាហ៍ក្រោយ (Video Inside)

-
តួលេខភ្ញៀវទេសចរកើនឡើងក្រោយថ្ងៃទី១៥វិច្ឆិកា (Video Inside)

ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសក្នុងប្រទេសកម្ពុជា បានកើនចន្លោះ៧៥០នាក់ ដល់១០០០នាក់ក្នុងមួយថ្ងៃៗ ក្រោយការមិនតម្រូវឲ្យធ្វើចត្តាឡីស័ក។ មន្ត្រីនាំពាក្យអាកាសចរស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា នៅថ្ងៃទី០៧ មករា បានបញ្ជាក់ថា ក្រោយបើកពេញលេញឡើងវិញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១មក ភ្ញៀវដែលធ្លាប់ ធ្វើដំណើរប្រមាណ២០០ ទៅ៣០០នាក់ក្នុងមួយថ្ងៃ បានកើនឡើងពីចំនួន៧៥០ ទៅមួយពាន់នាក់ ក្នុងមួយថ្ងៃ នៅតាមព្រលានយន្តហោះទាំងបីរបស់កម្ពុជា ដែលជាចំនួនមួយថេរ។
-
ពលរដ្ឋចាក់វ៉ាក់សាំងដូសទី៣ នៅថ្ងៃសុក្រនេះ បានជាង ៥ម៉ឺននាក់ (Video Inside)

-
ប្រទេសអាស៊ានឆ្លងកូវីដ១៩ ជាង៥ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

តួលេខឆ្លងក្នុងប្រទេសអាស៊ានទាំង១០រយៈពេល២៤ម៉ោងចុងក្រោយនេះ មិនទាន់មានភាពធូរស្បើយនៅ ឡើយទេ។ តួលេខឆ្លងថ្ងៃនេះ មានចំនួន៥ម៉ឺន៩ពាន់៩០៧ករណី ដែល កើនឡើងជាងម្សិលមិញចំនួន១ម៉ឺន ៤ពាន់៤៥១ករណី។ ក្នុងចំណោមការឆ្លងថ្មីសរុបនៅក្នុងរយ:ពេល២៤កន្លងមកនេះ ប្រទេសដែលមាន ការឆ្លងច្រើន ជាងគេនៅក្នុងប្រទេសអាស៊ានទាំង១០ គឺមាន២ប្រទេសដែលមានការឆ្លងថ្មីដល់ចំនួន ជាង២ ម៉ឺនករណី ។ ប្រទេសទាំង២ គឺប្រទេសវៀតណាម និងប្រទេសហ្វីលីពិន។