-
ស្នងការដ្ឋាននគរបាលរាជធានីផ្លាស់ប្តូរនិងតែងតាំងមន្ត្រីថ្មី (Video Inside)

-
«៧មករាគឺជានិមិត្តរូបនៃ សន្តិភាព វិបុលភាពនិងការអភិវឌ្ឍន៍» (Video Inside)

៤៣ឆ្នាំមុននេះ ប្រជាជនកម្ពុជាដែលរស់ដោយក្តីអស់សង្ឃឹមក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែលគេស្គាល់ថា ជា របបខ្មែរក្រហម ត្រូវបានកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ចូលមករំដោះទាន់ពេលវេលា។ បើគ្មានទិវា៧មករា៤៣ឆ្នាំមុននោះទេ, កម្ពុជាក៏គ្មានអ្វីៗដូចបច្ចុប្បន្ននេះដែរ។ នេះគឺជាសច្ចភាព នៃប្រវត្តិសាស្ត្រ។ បណ្តាញខ្មែរតែមួយ មានបទវិចារណកថាមួយក្រោមចំណងជើងថា «៧ មករាគឺ ជានិមិត្តរូបនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍន៍»។
-
មន្ត្រីទូតថារដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីគ្រោងទស្សនកិច្ចអង្គរវត្ត (Video Inside)

រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីមានគម្រោងធ្វើទស្សនកិច្ចនៅក្នុងក្រុងអង្គរខេត្តសៀមរាប ក្នុងឱកាសអញ្ជើញចូល រួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងខែមករានេះ។ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោកអែលឌីន ហ៊ូសៃនី ហាស៊្ហីម បង្ហើបជុំវិញគម្រោងដំណើរទស្សនកិច្ចនៅតំបន់អង្គរនេះ ក្នុងឱកាសជួបពិភាក្សាជាមួយអគ្គនា យករងអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល កាលពីថ្ងៃទី៥មករា។
-
រដ្ឋមន្ត្រីកម្ពុជា-ឡាវ-វៀតណាមដែលទទួលបន្ទុកសន្តិសុខសាធារណៈជួបប្រជុំតាមវីដេអូ (Video Inside)

-
រលកតវ៉ា និងថ្កោលទោស សម រង្ស៊ី ដោយនិស្សិតខ្មែរពីកូរ៉េខាងត្បូង (Video Inside)

រលកនៃការតវ៉ាថ្កោលទោស និងទាមទារការបំភ្លឺពីអ្នកនយោបាយចាស់វស្សា សម រង្ស៊ី បានបន្តថែមទៀតនៅថ្ងៃ ទី ៦មករានេះ។ និស្សិតខ្មែរថ្នាក់អនុបណ្ឌិត១៨នាក់នៅកូរ៉េខាងត្បូង បានធ្វើលិខិតចំហររួមគ្នាមួយនៅថ្ងៃព្រហស្បតិ៍នេះ តម្រូវឱ្យ សម រង្ស៊ី ធ្វើការកែតម្រូវជាបន្ទាន់ និងត្រូវធ្វើការសុំទោសជាសាធារណៈចំពោះសម្តីប្រមាថរបស់ខ្លួន លើសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត។ ក្រុមនិស្សិតខ្មែរដែលធ្វើញ្ញត្តិតវ៉ាថ្ងៃទី៦មករានេះ បានចាត់ទុកសម្តីរបស់ សម រង្ស៊ី ជាសម្តី ធ្វើឱ្យប៉ះពាល់ដល់និស្សិតខ្មែរនានា ដែលបានបញ្ចប់និងកំពុងសិក្សានៅបរទេសទៀត ផងដែរ។
-
ស្ថានទូតអាមេរិកលើកសម្តីសាលាបណ្ឌិតសភាយោធាអាមេរិក West Point បញ្ជាក់តបជុំវិញតម្លៃសញ្ញាបត្ររបស់ លោក ហ៊ុន ម៉ាណែត (Video Inside)

ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់នៅថ្ងៃទី៦មករាឆ្នាំ២០២២ ជុំវិញសំណួរដែលចង់ដឹងថាតើ ស្ដង់ ដារសញ្ញាបត្ររបស់សាលាអាមេរិកជាពិសេសបណ្ឌិតសភាយោធាអាមេរិក West Point មានការបែងចែកស្ដង់ ដារកម្រិត២ ឬសញ្ញាបត្រយោគយល់នោះដែរឬទេ? ចម្លើយរបស់មន្ត្រីស្ថានទូតអាមេរិក លោក ឆាត រ៉ូដឺម៉ាយអឹ Chad Roedemeier បានប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃព្រហស្បតិ៍ទី៦មករាឆ្នាំ២០២២ថា សាលាបណ្ឌិត សភាយោធាអាមេរិក West Point ធ្លាប់បានបំភ្លឺបញ្ហានេះម្តងរួចមកហើយ។ តើការបំភ្លឺនាពេលនោះ បានបញ្ជាក់ អ្វីខ្លះ?
-
កម្ពុជាដឹកជំនួយសម្ភារៈបង្ការកូវីដ១៩ដល់មីយ៉ាន់ម៉ាក្នុងដំណើរទស្សនកិច្ចសម្តេចតេជោទៅកាន់មីយ៉ាន់ម៉ា (Video Inside)

-
បញ្ជូនថៅកែស្រីរោងចក្រផលិតបារី JET និង ៥៥៥ ក្លែងក្លាយ ទៅតុលាការហើយ

-
អគ្គិភ័យមួយបានឆាបឆេះតូបលក់ដូរនៅក្នុងផ្សារខ្នល់ទទឹងបណ្ដាលឱ្យរងការខូចខាត១២តូបគិតជាទឹកប្រាក់អស់រាប់ម៉ឺនដុល្លារ

-
ក្រសួងព័ត៌មានស្វាគមន៍អ្នកវិនិយោគកូរ៉េធ្វើវិនិយោគទន់ផ្នែកបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
