Category: អប្សរាណេត

  • ក្រុមអ្នកឯកទេសចិនដែលបានជួយកម្ពុជាក្នុងវិស័យបណ្តុះបណ្តាលធនធានយោធាទទួលគ្រឿងឥស្សរិយយស (Video Inside)

    ក្រុមអ្នកឯកទេសចិនដែលបានជួយកម្ពុជាក្នុងវិស័យបណ្តុះបណ្តាលធនធានយោធាទទួលគ្រឿងឥស្សរិយយស (Video Inside)

    ក្រុមអ្នកឯកទេសចិនដែលបានជួយកម្ពុជាក្នុងវិស័យបណ្តុះបណ្តាលធនធានយោធា បានទទួលគ្រឿងឥស្ស រិយយសរបស់រាជរដ្ឋាភិបាលនៅថ្ងៃទី៥មករានេះ ផ្តល់តាមរយៈអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនាយ ឧត្តមសេនីយ៍ វង្ស ពិសេន។ ក្រុមអ្នកឯកទេសចិនចំនួន៧នាក់ដែលបានទទួលគ្រឿងឥស្សរិយយស ក្នុងពិធីរៀប ចំធ្វើនៅទីអគ្គបញ្ជាការដ្ឋានថ្ងៃពុធនេះ គឺជាក្រុមអ្នកេកទេសចិន ដែលចប់អាណត្តិបេសកកម្មនៅវិទ្យាស្ថានកង ទ័ព ជើងគោក ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអបអរសាទរ និងអរគុណ ចំពោះក្រុមអ្នកជំនាញឯកទេសចិនទាំង៧ រូប ដែលបានរួមចំណែកធំធេងក្នុងការបង្កើតឡើងនូវសមិទ្ធផលនានា នៅវិទ្យាស្ថានទ័ពជើងគោក ជាពិសេសការ បណ្តុះបណ្តាលធនធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទសម្រាប់បន្តវេន ។ ប្រធានស្តីទីការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជា  លោកវរសេនីយ៍ឯក ជូ សួយហ្វី បានថ្លែងអំណរគុណ ដល់កងយោធពលខេមរភូមិន្ទ ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចំពោះកិច្ចខិតខំបំពេញការងាររបស់ក្រុម ជំនាញអ្នកឯកទេសចិន និងលោកបានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលនិងកងទ័ពរំដោះប្រជាជនចិន បានប្រកាន់ ខ្ជាប់ជានិច្ចនូវគោលនយោបាយមិត្តភាព ចិន-កម្ពុជា និងបន្តផ្តល់ជំនួយដល់កម្ពុជានាពេលអនាគត ៕

  • សម្តេចតេជោ ហ៊ុន សែន កោតសរសើរកីឡាការីនី អ៊ុក ស្រីមុំ ដែលឈ្នះពានរង្វាន់សកលលោក (Video Inside)

    សម្តេចតេជោ ហ៊ុន សែន កោតសរសើរកីឡាការីនី អ៊ុក ស្រីមុំ ដែលឈ្នះពានរង្វាន់សកលលោក (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរកីឡាការីនីប៉េតង់ អ៊ុក ស្រីមុំ ក្នុងពិធីផ្តល់រង្វាន់ មួយនាព្រឹកថ្ងៃទី៥ មករាឆ្នាំ ២០២២ប្រព្រឹត្តទៅនៅវិមានសន្តិភាព។ កីឡាការិនី អ៊ុក ស្រីមុំ បានដណ្តើមយកមេដាយមាសពិភព​លោកក្នុងការប្រកួតប៉េតង់ជ្រើសរើសជើងឯកពិភពលោក នៅទីក្រុងសាន់តាស៊ូសាណា នៃប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ សម្តេចតេជោហ៊ុនសែន បានថ្លែងថា ការដណ្តើមបានមេដាយមាសពិភពលោក របស់កីឡាការិនី អ៊ុក ស្រីមុំ នៃប្រទេសកម្ពុជា គឺជាការបំបែក​កំណត់ត្រាពិភពលោកនៃការបន្តឈ្នះរបស់ កម្ពុជា ចំនួន៥សម័យកាលជាប់ៗគ្នា បន្ទាប់ពីវីរៈការីនី កែ ឡេង ដែលបានចូលនិវត្ថន៍ ដោយមិនទាន់មានកីឡាការិនី ប្រទេសណា អាចដណ្តើមឈ្នះពីប្រទេសកម្ពុជាបានឡើយ។ ប្រទេសកម្ពុជា បានរងនូវសង្គ្រាមស៊ីវិលជិត៣០ឆ្នាំដែលសង្គ្រាមនេះហើយ បានធ្វើឲ្យវិស័យកីឡាបាន ធ្លាក់ ចុះជាខ្លាំង។ កម្ពុជាជាប្រទេសមិនធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមទេតាំងពីទសវត្ស១៩៦០នោះមក ប៉ុន្តែត្រៀមនឹងធ្វើជាលើកដំបូងក្នុងឆ្នាំ២០២៣ខាងមុខនេះ។ កម្ពុជាក្រោយការទទួលបានសន្ដិភាពពេញ លេញ ក្រោយចុងឆ្នាំ១៩៩៨នោះមក  វិស័យកីឡា បានចាប់ផ្ដើមរីកចម្រើនជាលំដាប់។ កម្ពុជា ក្នុងសម័យដឹកនាំរាជរដ្ឋា ភិបាលបច្ចុប្បន្ន បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួន ដោយមានអ្នកឈ្នះមេដាយមាសកម្រិតពិភព លោក, មេដាយមាសកម្រិតទ្វីប អាស៊ី និងមេដាយមាសកម្រិតតំបន់អាស៊ានផងទៀត។ សម្តេចនាយករដ្ឋមន្ត្រីនៅថ្ងៃទី៥មករានេះផងដែរ…

  • ប្រទេសអាស៊ានឆ្លងកូវីដ១៩ ជាង៤ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានឆ្លងកូវីដ១៩ ជាង៤ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    តួលេខឆ្លងក្នុងប្រទេសអាស៊ានទាំង១០រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៤ម៉ឺន៩០៨ករណី ដែលកើនឡើងចំនួន១ម៉ឺន២ពាន់៣២១ករណី បើប្រៀបធៀបនិងម្សិលមិញ ។ ក្នុងចំណោមការឆ្លងថ្មីសរុបនៅ ក្នុងរយ:ពេល២៤កន្លងមកនេះ គ្រាន់តែប្រទេសវៀតណាមតែមួយ ការឆ្លង មានចំនួនជាង២ម៉ឺន១ពាន់៧២៨ ករណីដែលស្មើនឹងប្រមាណ៥៣ភាគរយនៃការឆ្លងសរុបក្នុងបណ្តាប្រទេសអាស៊ានទាំង១០។

  • ពលរដ្ឋចាក់វ៉ាក់សាំងដូសទី៣ បានជិត ៦ម៉ឺននាក់ ក្នុងរយៈពេល២៤ម៉ោង (Video Inside)

    ពលរដ្ឋចាក់វ៉ាក់សាំងដូសទី៣ បានជិត ៦ម៉ឺននាក់ ក្នុងរយៈពេល២៤ម៉ោង (Video Inside)

    តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥ម៉ឺន ៦ពាន់ ៩០៥នាក់ ។  រាជរដ្ឋាភិបាល បានជម្រុញពលរដ្ឋក្នុងការចាក់ដូសវ៉ាក់សាំងដូសទីបី និងការអនុវត្តខ្ជាប់ខ្ជួននូវវិធានការ៣កុំ និង ៣ការពារ ខណៈពិភពលោកកំពុងតែរងនឹងការឆ្លងខ្លាំងនូវវីរុសបំប្លែងថ្មីអូមីក្រុង ។

  • កម្ពុជាឆ្លងអូមីក្រុង៩ករណីរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    កម្ពុជាឆ្លងអូមីក្រុង៩ករណីរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ការឆ្លងចូលដោយវីរុសអូមីក្រុងក្នុងប្រទេសកម្ពុជាបានកើនឡើងដល់៩៤ករណីហើយ បន្ទាប់ពីការឆ្លង២៤ម៉ោង ចុងក្រោយនេះ មានចំនួន៩ករណីបន្ថែមទៀតនោះ។ យោងតាមក្រសួងសុខាភិបាល វីរុសបំប្លែងថ្មី អូមីក្រុងទាំង ៩នោះ គឺជាករណីនាំចូលមកពីក្រៅប្រទេស។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មិនមានករណី ស្លាប់នោះទេ។

  • សម្តេចនាយករដ្ឋមន្ត្រីដាក់បញ្ជាដាច់ណាត់មិនឱ្យអ្នកឆ្លងអូមីក្រុងព្យាបាលនៅតាមផ្ទះ (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រីដាក់បញ្ជាដាច់ណាត់មិនឱ្យអ្នកឆ្លងអូមីក្រុងព្យាបាលនៅតាមផ្ទះ (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រី បានដាក់ចេញនូវបទបញ្ជាដាច់ណាត់ដោយមិនអនុញ្ញាតអ្នកឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង ព្យាបាលនៅតាមផ្ទះនោះទេ។ បទបញ្ជាដាច់ណាត់នេះ បានធ្វើឡើងខណៈពិភពលោកកំពុងមានភាពរំជើបរំជួល ដោយសារតែការឆ្លងលឿនខ្លាំងពេកនៃវីរុសអូមីក្រុងនេះ បើទោះបីជាវីរុសនេះ មិនកាចសាហាវដូចវីរុស Delta ឬ វីរុស Alpha នោះក៏ដោយ។ សម្តេចបានបញ្ជាក់ថាអ្នកឆ្លងត្រូវបញ្ជួនទៅមន្ទីរពេទ្យដើម្បីចៀសវាងការឆ្លងចូលក្នុង សហគមន៍។

  • សម្តេចតេជោបន្តប្រើនយោបាយចិត្តសាស្ត្រថ្លែងបញ្ឈឺដាក់លើមេខ្លោងក្រុមប្រឆាំង (Video Inside)

    សម្តេចតេជោបន្តប្រើនយោបាយចិត្តសាស្ត្រថ្លែងបញ្ឈឺដាក់លើមេខ្លោងក្រុមប្រឆាំង (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រី បានបន្តចិត្តសាស្ត្រយោបាយដោយការថ្លែងបញ្ឈឺចិត្តដាក់មេខ្លោងក្រុមប្រឆាំងបន្ថែម ទៀត ជាមួយពាក្យសម្តីបង្ហាញថា សែស្រឡាយរបស់សម្តេច នឹងព្យាយាមបន្តធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃប្រ ទេសកម្ពុជា។

  • នាយករដ្ឋមន្ត្រីបញ្ជាក់ថាដំណើរទស្សនកិច្ចក្នុងប្រទេសមីយ៉ាន់ម៉ា គឺដើម្បីស្វែងរកដំណោះស្រាយសន្តិភាព (Video Inside)

    នាយករដ្ឋមន្ត្រីបញ្ជាក់ថាដំណើរទស្សនកិច្ចក្នុងប្រទេសមីយ៉ាន់ម៉ា គឺដើម្បីស្វែងរកដំណោះស្រាយសន្តិភាព (Video Inside)

    នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដែលជាប្រមុខដឹកនាំអាស៊ានឆ្នាំ២០២២ គ្រោងនឹងយកថ្ងៃទី៧មករា ជាថ្ងៃ ចាប់ផ្តើមបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាដើម្បីស្វែងរកភាពផ្សះផ្សារទំនាស់ផ្ទៃក្នុង ប្រយោជន៍ដើម្បី នាំសម្លេងអាស៊ានមកជាសម្លេងកុងសង់ស៊ុស១០ដូចដើមវិញ។ យោងតាមក្រសួងការបរទេស ដំណើរទស្សន កិច្ចនៅមីយ៉ាន់ម៉ា នឹងមាន២ថ្ងៃគឺថ្ងៃទី៧និង៨មករាឆ្នាំ២០២២។

  • សម្តេចអំពាវនាវគូស្រករលែងលះគ្នាបញ្ឈប់ទង្វើអសីលធម៌ហែកកេរ្តិ៍គ្នាបង្ហោះតាមបណ្តាញសង្គម (Video Inside)

    សម្តេចអំពាវនាវគូស្រករលែងលះគ្នាបញ្ឈប់ទង្វើអសីលធម៌ហែកកេរ្តិ៍គ្នាបង្ហោះតាមបណ្តាញសង្គម (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងអំពាវនាវគួស្រករលែងលះគ្នា គួរបញ្ឈប់ទង្វើអសីលធម៌ហែកកេរ្តិ៍គ្នាបង្ហោះ លើបណ្តាញសង្គម។ ប្រសាសន៍អំពាវនាវថ្ងៃទី៥មករានេះ បានទន្ទឹមនឹងខួបរំលឹកអាពាហ៍ពិពាហ៍៤៦ឆ្នាំរបស់ សម្តេច និងភរិយាផ្សំផ្គុំតាំងពីអតីតជំនាន់របបកម្ពុជាប្រជាធិបតេយ្យដែលជារបបកាប់សម្លាប់មនុស្សដ៏ព្រៃផ្សៃ ឃោរឃៅ។

  • កម្ពុជាសម្លឹងឃើញពីការងើបឡើងវិញនៃការនាំចេញអង្ករ ក្នុងឆ្នាំ២០២២ រំពឹងនាំចេញបាន ៨០ម៉ឺនតោន

    កម្ពុជាសម្លឹងឃើញពីការងើបឡើងវិញនៃការនាំចេញអង្ករ ក្នុងឆ្នាំ២០២២ រំពឹងនាំចេញបាន ៨០ម៉ឺនតោន

    ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា សម្រាប់វិស័យស្រូវអង្កររបស់កម្ពុជា ក្នុងឆ្នាំ២០២២នេះ ហាក់បង្ហាញសញ្ញាវិជ្ជមានច្រើនជាងបញ្ហាប្រឈម ដោយសហព័ព្ធស្រូវអង្ករ បានដាក់ផែនការនាំចេញយ៉ាងហោចណាស់ពី៧៥ម៉ឺនទៅ៨០ម៉ឺនតោន ខណៈឆ្នាំ២០២១នេះ ដោយវិបត្តិកូវីដ១៩