-
កម្ពុជានឹងទទួលសីតុណ្ហភាពត្រជាក់ចាប់ពីដើមខែធ្នូ (Video Inside)

-
ចាប់ខ្លួនជនជាតិចិន៣នាក់ ពាក់ព័ន្ធបទល្មើសបង្ខាំង ជនជាតិថៃ ចំនួន ៩៩នាក់ (Video Inside)

ជនសង្ស័យជាតិចិន៣រូបត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងអំពើបង្ខាំងជនជាតិថៃ៩៩នាក់ក្នុងរាជធានីភ្នំពេញ។ តំណាងអយ្យការអមសាលាដំបូងរាជធានីនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានបើកការស៊ើបសួរលើសំណុំ រឿង ជនជាតិចិន៣នាក់នោះ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានរំដោះជនជាតិថៃទាំង៩៩នាក់នោះដែលស្ថិត នៅក្នុង ផ្ទះ១ ក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-
ចាប់ខ្លួនមន្ត្រីយោធាបីនាក់ពាក់ព័ន្ធអាវុធលាក់ទុក៣៣ដើម (Video Inside)

មន្រ្តីយោធាចំនួន៣នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងអាវុធលាក់ទុក៣៣ដើម នៅក្នុងចំការមៀន ស្ថិតក្នុងស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង។ មន្ត្រីយោធា៣នាក់ដែលបានចាប់ខ្លួនរួមមានទីមួយឧត្តមសេនីយ៍ត្រី អូន ពិសិដ្ឋ បម្រើការ ងារនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ, និងមន្ត្រីយោធា២រូបទៀតគឺម្នាក់ជាអតីតអនុ ប្រធានផ្នែកសឹករង និងមនុស្សទី៣ជាមន្ត្រីយោធាធម្មតា។ អ្នកទាំង៣ ត្រូវបានបញ្ជូនទៅកាន់តុលាការរួចហើយ ដើម្បីកាត់ទោសតាមច្បាប់ ពាក់ព័ន្ធការជួញដូរអាវុធខុសច្បាប់។
-
បទល្មើសក្នុងពេលឈប់សម្រាកបុណ្យអុំទូកក្នុងរាជធានីមានតិចតួច (Video Inside)

-
តួលេខភ្ញៀវទេសចរក្នុងស្រុកកើនឡើងមុនថ្ងៃបើក៣០វិច្ឆិកា (Video Inside)

តួលេខភ្ញៀវទេសចរណ៍ក្នុងស្រុកបានកើនឡើងនៅមុនពេលដែលកម្ពុជាត្រៀមបើកទទួលទេសចរណ៍ បរទេស សាឡើងវិញ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោងខុន បានថ្លែងថាក្នុងរយៈពេលឈប់សម្រាក៣ថ្ងៃនៃបុណ្យ អុំទូកកន្លងមកនេះ ភ្ញៀវទេសចរដើរកំសាន្តក្នុងស្រុក មាន១លាន១សែន៤ម៉ឺន៧ពាន់៣៥៩នាក់ ក្នុងនោះភ្ញៀវ ជាតិមាន១លាន១៣ម៉ឺន២ពាន់៩០៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន១ម៉ឺន៤ពាន់៤៥៦នាក់។
-
ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង៨ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ មានចំនួន៨ម៉ឺន១ពាន់៦៣៥ ករណី និងការ ស្លាប់ថ្មីមានចំនួន១ពាន់២៥០នាក់។ បើធៀបនឹងសប្តាហ៍មុនការឆ្លងថ្មីមានការថយចុះចំនួន ១ពាន់៦៥២ករណី ចំណែកការស្លាប់ថ្មីមានការថយចុះចំនួន១០២នាក់ ។ប្រទេសដែលមានការឆ្លងថ្មី ក្នុងរយៈ ពេល៧២ម៉ោងចុង ក្រោយនេះនៅអាស៊ាន រួមមាន១០ប្រទេស។ ចំណែកការស្លាប់មានចំនួន៩ប្រទេស៕
-
២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង ៣៦៤ (Video Inside)

-
រយៈពេល២៤ម៉ោងចុងក្រោយនេះ កម្ពុជាឆ្លងកូវីដចំនួន៣៧ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ កាន់តែធ្លាក់ចុះថែមទៀតបើទោះបី ជាសប្តាហ៍កន្លងមកនេះ គឺជាសប្តាហ៍ដែលមានភាពអ៊ូរអរមានមនុស្សដើរលេងកំសាន្តតាមរមណីយដ្ឋានជាច្រើន ក៏ដោយ។ តួលេខឆ្លង២៤ម៉ោងចុងក្រោយនេះ មានចំនួន៣៧ករណីដែលថយចុះ ៤បើប្រៀបធៀបនឹងម្សិល មិញ ។ យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមការឆ្លងថ្មីចំនួន៣៧ករណីកនោះ ការឆ្លង ក្នុងសហគមន៍ មាន ចំនួន៣២ករណី និងការឆ្លងមកពីក្រៅប្រទេសមានចំនួន៥ករណីផងដែរ៕
-
រដ្ឋសភាបើកសម័យប្រជុំពេញអង្គថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (Video Inside)

-
ក្រសួងការបរទេសបង្ហាញលទ្ធផលកិច្ចប្រជុំកំពូលពិសេសអាស៊ានចិន (Video Inside)
