Category: អប្សរាណេត

  • ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង២ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង២ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន២ម៉ឺន៤ពាន់៤៤១ ករណី និងការស្លាប់ថ្មីមានចំនួន៣៦០នាក់។ ប្រទេសដែលមានការឆ្លងថ្មី ក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយ នេះនៅអាស៊ានមាន១០ប្រទេស។ ចំណែកការស្លាប់ថ្មីមាន៩ប្រទេស៕

  • រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន៤៨ករណី (Video Inside)

    រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន៤៨ករណី (Video Inside)

    តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជា កាន់តែបន្តធ្លាក់ចុះក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះទៀតដោយ តួលេខនៅសល់៤៨ករណីតែប៉ុណ្ណោះ។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងនេះ បានថយចុះ៤ករណីនិង ជាតួលេខឆ្លងក្រោម៥០ករណីលើកដំបូងបំផុតក្រោយចំណាត់ការចាក់វ៉ាក់សាំងទូទាំងប្រទេសកាន់តែកើនឡើង ស្ទើរពាសពេញប្រទេស។ យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមការឆ្លងថ្មីចំនួន៤៨ករណីនោះ ការឆ្លង ក្នុងសហគមន៍មានចំនួន៣៧ករណី និងការឆ្លងមកពីក្រៅប្រទេសមានចំនួន១១ករណីផងដែរ។

  • សម្តេច ហេង សំរិន អំពាវនាវការគាំទ្រសន្តិភាពដែលជាបុរេលក្ខខណ្ឌចម្បង (Video Inside)

    សម្តេច ហេង សំរិន អំពាវនាវការគាំទ្រសន្តិភាពដែលជាបុរេលក្ខខណ្ឌចម្បង (Video Inside)

    កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ក្រោមប្រធានបទ «ការលើកកម្ពស់ភាពជាដៃគូសភាដើម្បីសន្តិ ភាពនិងការអភិវឌ្ឍន៍ប្រកបដោយចិរភាពទាំងក្នុងសម័យនិងក្រោយវិបត្តិកូវីដ១៩» បានប្រព្រឹត្តទៅដោយរដ្ឋសភា នៃប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។

  • គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកកិច្ចប្រជុំពិនិត្យបេក្ខភាពអនុប្រធានទី១រដ្ឋសភា (Video Inside)

    គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកកិច្ចប្រជុំពិនិត្យបេក្ខភាពអនុប្រធានទី១រដ្ឋសភា (Video Inside)

    រដ្ឋសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍សប្តាហ៍ក្រោយ ដើម្បីពិនិត្យសំណើដាក់បេក្ខភាពកិត្តិសេដ្ឋា បណ្ឌិត ជាមយៀប ជាអនុប្រធានទី១ថ្មីរដ្ឋសភា។ គួរបញ្ជាក់ថាកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា បានទទួលមរណភាពកាលពីសប្តាហ៍មុនដោយជរាពាធ។

  • ពលរដ្ឋចាក់វ៉ាក់សាំងទូទាំងប្រទេសមានចំនួន៨៧,៩៣% (Video Inside)

    ពលរដ្ឋចាក់វ៉ាក់សាំងទូទាំងប្រទេសមានចំនួន៨៧,៩៣% (Video Inside)

    ចំនួនប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន១ម៉ឺន ២ពាន់ ៨៧០នាក់ ដែលនាំឲ្យតួលេខនៃចំនួនសរុបចាក់លើប្រជាពលរដ្ឋទូទាំងប្រទេសគិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា បាន កើនដល់១៤លាន ៦ម៉ឺន៨ពាន់៨២៨នាក់។

  • សម្តេចតេជោ ហ៊ុន សែន នឹងទទួលវ៉ាក់សាំងចិន២លានដូសនៅថ្ងៃពុធនេះ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន នឹងទទួលវ៉ាក់សាំងចិន២លានដូសនៅថ្ងៃពុធនេះ (Video Inside)

    សម្តេចតេជោហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងចំនួន២លានដូស ដែលជាជំនួយរបស់ប្រទេសចិន ចំពោះ រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៧វិច្ឆិកាស្អែកនេះ។ ក្នុងជំនួបមួយកាលពីថ្ងៃទី១៥វិច្ឆិកាម្សិលមិញតាមប្រព័ន្ធវីដេអូ, នាយករដ្ឋមន្ត្រីចិនលោកលីខឺឈាំង បានបញ្ជាក់ប្រាប់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនជុំវិញប្រទេសចិននៅតែ បន្តគាំទ្រការផ្តល់វ៉ាក់សាំងដល់ប្រទេសកម្ពុជា​។ នាយករដ្ឋមន្ត្រីចិនលោកលឺខឺឈាំង បានថ្លែងរំលឹកជុំវិញដំណើរ ទស្សនកិច្ចបញ្ច្រាសទិសរបស់សម្តេចទៅកាន់ប្រទេសចិនកាលពីដើមឆ្នាំ២០២០ដែលពេលនោះ ការផ្ទុះខ្លាំងជាង គេបានកើតឡើងនៅប្រទេសចិន ។

  • សម្តេចវិបុលសេនាភក្តីអំពាវនាវគ្រប់ភាគីប្រឈមមុខត្រូវដោះស្រាយគ្នាដោយសន្តិវិធី (Video Inside)

    សម្តេចវិបុលសេនាភក្តីអំពាវនាវគ្រប់ភាគីប្រឈមមុខត្រូវដោះស្រាយគ្នាដោយសន្តិវិធី (Video Inside)

    សម្តេចវិបុលសេនាភក្តីសាយឈុំ ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា បានធ្វើសុន្ទរកថាស្វាគមន៍ភ្ញៀវចូលរួម ក្នុង កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ដែលរដ្ឋសភានៃប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី ១៦ វិច្ឆិកានេះ។ កិច្ចប្រជុំកំពូលថ្ងៃទី១៦វិច្ឆិកា តាមប្រព័ន្ធនិម្មិត Virtual Meeting បានអញ្ជើញចូលរួមពី ថ្នាក់ ដឹកនាំនិង តំណាងសភាក្នុងតំបន់អាស៊ីនិងអឺរ៉ុប រួមនិងដៃគូពីអង្គការនិងស្ថាប័នជាង៣០ប្រទេស៕

  • ១០ខែនាំទំនិញទៅជប៉ុនបានចំណូលជាង៩២០លានដុល្លារ (Video Inside)

    ១០ខែនាំទំនិញទៅជប៉ុនបានចំណូលជាង៩២០លានដុល្លារ (Video Inside)

    ទំនិញរបស់កម្ពុជានាំចេញទៅប្រទេសជប៉ុន ទទួលបានចំណូលជាង៩២០លានដុល្លារ ក្នុងរយៈពេល១០ខែ ដើម ឆ្នាំ២០២១នេះ។ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ទំនិញនាំចេញទៅកាន់ប្រទេសជប៉ុន រយៈពេល១០ខែឆ្នាំ២០២១នេះ មានទំហំទឹកប្រាក់ជាង៩២០លានដុល្លារ ដែលកើនឡើង៥.២៧ភាគរយ ខណៈ ការនាំចូលពីជប៉ុនវិញ មានទំហំទឹកប្រាក់ជាង៤៩៥លានដុល្លារ។ ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ក្នុងរយៈ ពេល១០ខែ ឆ្នាំនេះ សម្រេចបានសរុប ប្រមាណ១ពាន់៤១៦លានដុល្លារ កើនឡើង១.៣០% បើប្រៀបធៀបនឹង រយៈពេលដូចគ្នា នៅឆ្នាំ២០២០ ដែលទទួលបានចំណូលប្រមាណ១ពាន់៣៩៧លានដុល្លារ។

  • អាវរងាច្រើនសិបម៉ឺនអាវចែកជូនកម្លាំងក្នុងរដូវត្រជាក់ឈានមកដល់ (Video Inside)

    អាវរងាច្រើនសិបម៉ឺនអាវចែកជូនកម្លាំងក្នុងរដូវត្រជាក់ឈានមកដល់ (Video Inside)

    អាវរងារច្រើនសិបម៉ឺនអាវ ត្រូវបានផ្តល់ដល់កងកម្លាំងប្រដាប់អាវុធទាំង៣ក្រុមនៅតាមបណ្តោយព្រំដែន កម្ពុជា ក្នុងស្ថានភាពដែលអាកាសធាតុត្រជាក់បានធ្លាក់ចុះនាចុងឆ្នាំ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម អាកាសធាតុត្រជាក់បានចាប់ផ្តើមហើយជាពិសេសក្នុងតំបន់ព្រំដែនជាប់ភ្នំដងរែកនិងខ្ពង់រាបឥ សាន្ត៕

  • ពលរដ្ឋភូមិលេខក១ក្នុងខេត្តកណ្តាលអំពាវនាវអាជ្ញាធរទប់ស្កាត់រថយន្តក្រុមហ៊ុនដឹកបំផ្លាញថ្នល់ (Video Inside)

    ពលរដ្ឋភូមិលេខក១ក្នុងខេត្តកណ្តាលអំពាវនាវអាជ្ញាធរទប់ស្កាត់រថយន្តក្រុមហ៊ុនដឹកបំផ្លាញថ្នល់ (Video Inside)

    ការដឹកខ្សាច់បំផ្លាញផ្លូវប្រជាពលរដ្ឋនៅភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ បានធ្វើឲ្យពលរដ្ឋខឹងសម្បារ និងបានអំពាវនាវអាជ្ញាធរមានវិធានការជួយទប់ស្កាត់ជាបន្ទាន់។ ផ្លូវលំភូមិលេខ១ក សង្កាត់ស្វាយរលំ គឺជាផ្លូវ លំមួយប្រើប្រាស់ដោយពលរដ្ឋច្រើនរយនាក់ក្នុងមូលដ្ឋាន និងផ្លូវលំនេះមិនដែលមានការខូចខាតខ្ទេចខ្ទាំខ្លាំង ដូចពេលនេះទេ បើទោះបីជាផ្លូវនោះ បានរងនឹងការលិចម្តងម្កាល ដោយសារជំនន់ទឹកភ្លៀងក៏ដោយ៕