-
សម្តេចនាយករដ្ឋមន្ត្រីជម្រុញប្រទេសចិនបន្តផ្តល់ជំនួយដល់អាស៊ាន (Video Inside)

-
សម្តេចតេជោចូលរួមសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ” ថ្ងៃអង្គារនេះ (Video Inside)

-
តម្លៃប្រេងឥន្ធនៈថយចុះ (Video Inside)

តម្លៃប្រេងឥន្ធនៈ បានថយចុះមកវិញតិចតួច ក្រោយការឡើងបន្តបន្ទាប់រយៈពេលកន្លងមកនេះ។ យោងតាម ក្រសួងពាណិជ្ជកម្ម, តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺប្រេងសាំងធម្មតា មានតម្លៃ៤ពាន់៤៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះថយចុះមកវិញចំនួន១០០រៀល បើធៀប ទៅការលក់រយៈពេល១៥ ថ្ងៃមុនដូចគ្នា, ចំណែកប្រេងម៉ាស៊ូត វិញ មានតម្លៃ៤ពាន់៥០រៀលក្នុង១លីត្រដែលតម្លៃ នេះ គឺធ្លាក់ចុះមកវិញចំនួន៥០រៀល បើធៀបទៅនឹងការលក់រយៈពេល១៥ ថ្ងៃមុន។
-
អាវរងាច្រើនសិបម៉ឺនអាវបន្តចែកជូនកងកម្លាំងប្រចាំការតាមបណ្តោយព្រំដែនក្នុងរដូវត្រជាក់ឈានមកដល់ (Video Inside)

អាវរងាជាច្រើនសិបម៉ឺនអាវ ត្រូវបានបន្ដផ្តល់ចែកជូនដល់កងកម្លាំងប្រដាប់អាវុធដែលប្រចាំការតាមបណ្តោយ ព្រំដែនខេត្តជាប់វៀតណាម, ថៃនិងប្រទេសឡាវ ខណៈសីតុណ្ហភាពបានបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ក្រសួង ធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថែមទៀតថា អាកាសធាតុត្រជាក់ បានចាប់ផ្តើមហើយ ជាពិសេសក្នុង តំបន់ព្រំដែនដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៕
-
ព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ (Video Inside)

-
កងទ័ពមួកខៀវកម្ពុជា៧៣នាក់វិលត្រឡប់ពីស៊ូដង់ខាងត្បូង (Video Inside)

កងទ័ពមួកខៀវកម្ពុជា៧៣នាក់ បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់បេសកកម្មមនុស្ស ធម៌ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។ ពិធីទទួលកងទ័ពមួកខៀវកម្ពុជាចំនួន៧៣នាក់នោះ ត្រូវបានធ្វើឡើងនៅ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមវត្តមាន អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី នៅព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ។
-
សមត្ថកិច្ចបន្តរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ (Video Inside)

-
ជនសង្ស័យគ្រឿងញៀនជាតិកាណាដាប្រឈមការជាប់គុកពី៥ទៅ១០ឆ្នាំ (Video Inside)

-
សម្តេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ីអឺរ៉ុប គឺជាយន្តការស្នូលដ៏សំខាន់ សម្រាប់តភ្ជាប់ប្រជាជននិងប្រជាជន (Video Inside)

-
សមត្ថកិច្ចបន្តរកឃើញអាវុធច្រើនដើមទៀតលាក់ទុកនៅចំការមៀនស្រុកភ្នំព្រឹកខេត្តបាត់ដំបង (Video Inside)

កាំភ្លើងជាច្រើនដើមទៀត ត្រូវបានបន្តរកឃើញនៅតំបន់ស្រុកភ្នំព្រឹកខេត្តបាត់ដំបងក្បែរព្រំដែនថៃដែលនាំឲ្យ សមត្ថកិច្ចបានប្រញាប់ស្វែងរកតម្រុយជាប់ពាក់ព័ន្ធសង្ស័យ។ កាលពីថ្ងៃទី១២វិច្ឆិកា កាំភ្លើងអាកាស្វ័យប្រវត្តិ ៣០ដើមនិងកាំភ្លើង M79 ៣ដើម រួមជាមួយបង់គ្រាប់ថ្មីៗជាច្រើនត្រូវបានគេប្រទះឃើញលាក់ទុកក្នុងចំការមៀន មួយកន្លែងក្នុងក្រុមទី២, ភូមិអូររំដួល, ឃុំអូររំដួល នៃស្រុកភ្នំព្រឹក, និងកាំភ្លើងអាកាប្រមាណ២០ដើមទៀតត្រូវ បានគេរកឃើញបន្ថែមនៅក្នុងចំការមៀនដដែល ដោយនាំឳ្យចំនួនកាំភ្លើងដែលបានរកឃើញសរុបកើនដល់ ៥៣ដើមហើយ។