Category: អប្សរាណេត

  • ខេត្តកំពង់ឆ្នាំងឃ្លាំមើលដាក់ពិន័យអ្នកចោលសម្រាមខុសច្បាប់ (Video Inside)

    ខេត្តកំពង់ឆ្នាំងឃ្លាំមើលដាក់ពិន័យអ្នកចោលសម្រាមខុសច្បាប់ (Video Inside)

    ខេត្តកំពង់ឆ្នាំង បានដាក់ផែនការតាមឃ្លាំចាប់អ្នកចោលសម្រាមផ្តេសផ្តាសនិងអនាធិបតេយ្យ ប៉ុន្តែការអនុវត្ត នៅមិនទាន់បានដាក់ទោសអ្នកប្រព្រឹត្តខុសណាម្នាក់នោះឡើយ។ សម្រាម គឺជាបញ្ហាមួយនៃចំណោទចំពោះ មុខដែលមិនត្រឹមតែធ្វើឲ្យខូចអនាម័យនិងបរិស្ថានល្អប៉ុណ្ណោះទេ ប៉ុន្តែបានបង្កការខូចខាតនូវថវិកាសន្សំរបស់ រដ្ឋថែមទៀត។ ខេត្តកំពង់ឆ្នាំងមានសេចក្តីរាយការណ៍មួយទាក់ទងនឹងការចោលសម្រាមអនាធិបតេយ្យ ៕

  • ឯកអគ្គរាជទូតជប៉ុនទស្សនកិច្ចក្រុងព្រះសីហនុពិនិត្យគម្រោងទប់ស្កាត់ សំណល់ប្លាស្ទិកក្នុងសមុទ្រ (Video Inside)

    ឯកអគ្គរាជទូតជប៉ុនទស្សនកិច្ចក្រុងព្រះសីហនុពិនិត្យគម្រោងទប់ស្កាត់ សំណល់ប្លាស្ទិកក្នុងសមុទ្រ (Video Inside)

    ឯកអគ្គរាជទូតជប៉ុនបានធ្វើទស្សនកិច្ចនៅក្រុងព្រះសីហនុថ្ងៃទី១៥វិច្ឆិកានេះ ដោយបាន ពិនិត្យគម្រោងទប់ស្កាត់ សំណល់ប្លាស្ទិកក្នុងសមុទ្រ។ គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា បានចុះហត្ថលេខាលើ កិច្ចព្រម ព្រៀងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ រវាងស្ថានទូតជប៉ុន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ជាមួយនឹងរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់។

  • ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១ (Video Inside)

    ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១ (Video Inside)

    ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប គ្រោងនឹងបញ្ចប់ការសាងជាស្ថាពរ នៅថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះហើយ។ សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ជុំវិញការគ្រោង បញ្ចប់ ជា ស្ថាពរនេះក្នុងឳកាសចុះពិនិត្យវឌ្ឍនភាពការងារនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុង ខេត្តសៀម រាបនេះកាលពីចុងសប្តាហ៍កន្លងមក។

  • ចាប់គ្រឿងញៀន១៦៧គីឡូ និងជនសង្ស័យជាតិកាណាដានៅរាជធានី (Video Inside)

    ចាប់គ្រឿងញៀន១៦៧គីឡូ និងជនសង្ស័យជាតិកាណាដានៅរាជធានី (Video Inside)

    គ្រឿងញៀនចំនួនជាង១៦៧គីឡូក្រាមនិងជនសង្ស័យជាតិកាណាដាម្នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ តុលាការនៅថ្ងៃទី១៥វិច្ឆិកានេះ។ ជនសង្ស័យជាតិកាណាដា ឈ្មោះ ហ៊្វូយុងគីង អាយុ ៥២ឆ្នាំ និងគ្រឿងញៀន ជាង១៦៧គីឡូក្រាម ត្រូវសមត្ថកិច្ចកិច្ចបានបង្ក្រាបជាបន្តបន្ទាប់រវាងពីថ្ងៃទី២៧តុលា ដល់ថ្ងៃទី១០វិច្ឆិកា ស្ថិតនៅ ៣ទីតាំងផ្សេងគ្នាគឺនៅខណ្ឌសែនសុខ,ខណ្ឌចំការមន,និងខណ្ឌបឹងកេងកង។

  • ការប្រឡងឌីប្លូម២ថ្ងៃបានចាប់ផ្តើម (Video Inside)

    ការប្រឡងឌីប្លូម២ថ្ងៃបានចាប់ផ្តើម (Video Inside)

    ការប្រឡងឌីប្លូមនៅទូទាំងប្រទេសរយៈពេល២ថ្ងៃបានចាប់ផ្តើមនៅថ្ងៃនេះហើយ។ នេះជាការប្រឡងលើក ដំបូងហើយក្នុងសម័យដែលមានការឆ្លងកូវីដ១៩។ កាលពីឆ្នាំ២០២០ ការប្រឡងឌីប្លូម ត្រូវបានអនុញ្ញាតឲ្យ សិស្សជាស្វ័យប្រវត្តដោយគ្មាននិទ្ទេស ដោយសារតែការបង្កាការឆ្លងកូវីដ១៩។

  • ប្តីសម្លាប់ប្រពន្ធនៅខេត្តក្រចេះសង្ស័យអំពើប្រច័ណ្ឌ (Video Inside)

    ប្តីសម្លាប់ប្រពន្ធនៅខេត្តក្រចេះសង្ស័យអំពើប្រច័ណ្ឌ (Video Inside)

    កំហឹងនៃក្តីប្រច័ណ្ឌ ត្រូវគេសង្ស័យថាបាននាំឲ្យបុរសជាប្តីវ័យក្មេងម្នាក់ បានកាប់ភរិយារបស់ខ្លួន ចំនួន៨ កាំបិតបណ្តាលឲ្យបាត់បង់ជីវិតនៅក្នុងហេតុការណ៍មួយកើតឡើងនៅខេត្តក្រចេះ។ សេចក្តីរាយការណ៍ពីអាជ្ញាធរ បានសរសេរថាហេតុការណ៍ដែលនាំឲ្យមានការកាប់សម្លាប់ភរិយានេះ គឹដោយសារការសង្ស័យនូវភ្លើងប្រច័ណ្ឌ ប៉ុន្តែមិនមានសេចក្តីរាយការណ៍បញ្ជាក់ពិស្តារជុំវិញហេតុការណព៍ពាក់ព័ន្ធនោះឡើយ៕

  • វិស័យសំណង់កម្ពុជារំពឹងងើបឡើងវិញក្រោយការបើកប្រទេសសាជាថ្មី (Video Inside)

    វិស័យសំណង់កម្ពុជារំពឹងងើបឡើងវិញក្រោយការបើកប្រទេសសាជាថ្មី (Video Inside)

    មន្រ្តីជាន់ខ្ពស់ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ បានថ្លែងវិស័យសំណង់ នឹងងើបឡើងវិញបន្ទាប់ពីកម្ពុជា បានប្រកាសការបើកប្រទេសសាឡើងវិញ។ កម្ពុជាបានប្រកាសបើកប្រទេសសាឡើងវិញនៅថ្ងៃទី១វិច្ឆិកា។ រយៈ ១០ខែដើមឆ្នាំ២០២១នេះ  គម្រោងសាងសង់ថ្មីនៃសំណង់នានា មានចំនួនជាង៣ពាន់គម្រោង ជាមួយនឹងការ បណ្តាក់ទុនជិត៥ពាន់លានដុល្លារ។

  • សមត្ថកិច្ចបង្ក្រាបអំពើឆបោកជ្រុះមាស (Video Inside)

    សមត្ថកិច្ចបង្ក្រាបអំពើឆបោកជ្រុះមាស (Video Inside)

    អំពើឆបោកធ្វើជាជ្រុះមាសដើម្បីឲ្យអ្នកក្បែរខាងដែលពាក់គ្រឿងអលង្កាជាប់ខ្លួនចាប់អារម្មណ៍នោះ នៅតែអាច បោកមនុស្សបានជាដដែល។ ក្នុងសប្តាហ៍នេះ អំពើឆបោកធ្វើជាជ្រុះមាសនេះ បានកើតឡើងក្នុងខណ្ឌកំបូល ប៉ុ ន្តែមិនបានសម្រេចឡើយដោយសារមានមនុស្សបានដឹងល្បិចកលទាន់ពេលវេលា៕

  • តួលេខទេសចរណ៍ផ្ទៃក្នុងកាន់តែកើនឡើងក្រោយការបើកប្រទេសសាជាថ្មី (Video Inside)

    តួលេខទេសចរណ៍ផ្ទៃក្នុងកាន់តែកើនឡើងក្រោយការបើកប្រទេសសាជាថ្មី (Video Inside)

    រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា ចំនួនភ្ញៀវទេសចរដែលបានចេញដើរកម្សាន្តថ្ងៃចុងសប្តាហ៍កន្លងមកនេះ មាន១៨ម៉ឺន២៩៦នាក់ ដែលមានការកើនឡើងប្រមាណ ៣.២៩% ប្រៀបធៀបនឹងសប្តាហ៍កន្លងមក។ លោករដ្ឋ មន្រ្តីថោងខុន បានថ្លែងថាក្នុងចំណោមភ្ញៀវទេសចរណ៍ទាំងជាង១៨ម៉ឺន២៩៦នាក់ រួមមានភ្ញៀវជាតិ១៧ម៉ឺន ៥ពាន់៨០១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន៤ពាន់៤៩៥នាក់ ដែលបានដើរកម្សាន្តក្នុងប្រទេស ។

  • តុលាការសម្រេចដាក់លក់អតីតទីស្នាក់ការគណបក្សសង្ក្រោះជាតិ (Video Inside)

    តុលាការសម្រេចដាក់លក់អតីតទីស្នាក់ការគណបក្សសង្ក្រោះជាតិ (Video Inside)

    អតីតទីស្នាក់ការគណបក្សសង្រ្គោះជាតិនៅសង្កាត់ចាក់អង្រែលើ ដែលជាកម្មសិទ្ធិរបស់ទណ្ឌិត សម រង្ស៊ី ត្រូវ តុលាការបានប្រកាសសម្រេចដាក់លក់ដោយបង្ខំដើម្បីយកលុយសងសំណងផ្នែករដ្ឋប្បវេណីដល់ដើមបណ្តឹង។ ការសម្រេចដាក់លក់ដោយបង្ខំអតីតទីស្នាក់ការនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើសុំឱ្យអនុវត្តវិធានបង្ខំ ដោយផ្ទាល់របស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីទាំង៤ និងបណ្តឹងរបស់អយ្យការអមសាលាដំបូងភ្នំពេញ ចំនួន៤ សំណុំរឿងទៀត បន្ទាប់ពីភាគីអ្នកចាញ់ក្តី មិនបានបំពេញកាតព្វកិច្ចសងសំណងតាមសាលក្រម សាលដីកា ស្ថាពរ កាលពី៣ឆ្នាំមុន និងសាលក្រមស្ថាពរជាបន្តបន្ទាប់ទៀត។