-
វ៉ាក់សាំង Astrazeneca ចំនួន ៣២ម៉ឺន៤ពាន់ដូស តាមយន្តការកូវ៉ាក់ដឹកមកដល់កម្ពុជា (Video Inside)

-
សម្តេចតេជោ ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាង តាមប្រព័ន្ធវីដេអូពីចម្ងាយ (Video Inside)

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានជួបពិភាក្សាការងារ ជាមួយ នាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាង។ មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថាជំនួបពិភាក្សាតាមរយៈប្រព័ន្ធវីដេ អូពីចម្ងាយនេះ គឺជាជំនួបពិភាក្សាការងារដ៏មានសារសំខាន់ដែលផ្តោតលើការបង្កើនកិច្ចសហប្រតិបត្តិការឲ្យ កាន់តែស៊ីជម្រៅ និងស្អិតរមួតថែម រវាងប្រទេសទាំង២ ដែលជាប្រទេសនៃមិត្តដែកថែបរវាងគ្នានឹងគ្នា។
-
ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៨ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ មានចំនួន៨ម៉ឺន៣ពាន់ ២៨៧ ករណី និងការ ស្លាប់ថ្មីមានចំនួន១ពាន់៣៥២នាក់។ បើធៀបនឹងសប្តាហ៍មុនការឆ្លងថ្មីមានការកើនឡើង ចំនួន ៣៩៦នាក់ ចំណែកការស្លាប់ថ្មីមានការកើនឡើងចំនួន២៦៧នាក់ ។ប្រទេសដែលមានការឆ្លងថ្មី និងការស្លាប់ថ្មី ក្នុងរយៈ ពេល៧២ម៉ោងចុង ក្រោយនេះនៅអាស៊ាន រួមមាន១០ប្រទេស៕
-
រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន៥២ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជា កាន់តែបន្តធ្លាក់ចុះក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះទៀតដោយ តួលេខនៅសល់៥២ករណីតែប៉ុណ្ណោះ។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងនេះ បានថយចុះ៣ករណីបើ ប្រៀបធៀបនឹងម្សិលមិញ។ យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមការឆ្លងថ្មីចំនួន៥២ករណីកនោះ ការឆ្លង ក្នុងសហគមន៍ មានចំនួន៤៨ករណី និងការឆ្លងមកពីក្រៅប្រទេសមានចំនួន៤ករណីផងដែរ។
-
ពលរដ្ឋចាក់វ៉ាក់សាំងទូទាំងប្រទេសមានចំនួន៨៧,៨៥% (Video Inside)

-
កម្ពុជាមិនតម្រូវធ្វើចត្តាឡីស័កលើអ្នកដំណើរបរទេសដែលបានចាក់វ៉ាក់សាំង២ដូសឡើយ (Video Inside)

កម្ពុជាចាប់ពីថ្ងៃច័ន្ទទី១៥វិច្ឆិកានេះទៅ នឹងមិនធ្វើចត្តាឡីស័កចំពោះអ្នកដំណើរមកពីក្រៅប្រទេសដែលបាន ចាក់ វ៉ាក់សាំងបង្កាជម្ងឺកូវីដ១៩ស្របតាមស្តង់ដាកំណត់នៃវិធានសុខាភិបាលឡើយ។ គោលការណ៍កំណត់មិនធ្វើចត្តា ឡីស័កនេះ ត្រូវបានអនុវត្តជាលើកដំបូងបំផុតហើយក្នុងប្រទេសកម្ពុជាក្រោយរយៈពេល១៨ខែកន្លងមកនេះ។ គោលការណ៍កំណត់មិនធ្វើចត្តាឡីស័កចាប់ពីថ្ងៃច័ន្ទដើមសប្តាហ៍នេះទៅ ត្រូវបានលើកឡើងតាមរយៈសារ សម្លេងរបស់សម្តេចតេជោហ៊ុនសែនតាមប្រព័ន្ធបណ្តាញសង្គមជាផ្លូវការ។
-
កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ផ្តើមនៅថ្ងៃអង្គារនេះ (Video Inside)

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ដែលរដ្ឋសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ត្រៀមនឹងចាប់ផ្តើមនៅ ថ្ងៃអង្គារស្អែកនេះហើយ។ កម្ពុជាចាប់ពីពាក់កណ្តាលខែវិច្ឆិកានេះទៅ នឹងធ្វើជាម្ចាស់ផ្ទះនេះ កិច្ចប្រជុំកំពូលធំៗ ចំនួន២ គឺកិច្ចប្រ ជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ និងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ASEM លើកទី១៣។ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ហៅកាត់ថា ASEP នឹងធ្វើថ្ងៃស្អែកនេះ ចំណែកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ASEM លើកទី១៣ នឹងធ្វើនៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែវិច្ឆិកាសប្តាហ៍ក្រោយ៕
-
សម្តេចព្រះអនុជត្រូវបានតែងតាំងជាឯកអគ្គរាជទូតសុច្ឆន្ទៈ AWFF ក្រោយទទួលពាន់រង្វាន់ One Heart Award (Video Inside)

សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណ រស្មី ត្រូវបានតែងតាំងពីឯកអគ្គរាជទូតសុច្ឆន្ទៈអន្តរជាតិប្រចាំAWFF Asian World Film Festival បន្ទាប់ពីបានទទួលពានរង្វាន់ One Heart Award។ សម្តេចព្រះ រាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី គឺជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះស្ថាបនិកមូលនិធិមុទិតា។ ពិធីទទួលរង្វាន់ និងការតែងតាំងនេះ បានធ្វើនៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក។
-
ព្រះមហាក្សត្រយាងមកកម្ពុជាវិញក្រោយព្រះរាជទស្សនកិច្ច៥ថ្ងៃចូលរួមមហាសន្និបាតអង្គការយូណេស្កូ (Video Inside)

-
CDC អនុម័តការបណ្តាក់ទុន៥៤៤លាន ចំពោះក្រុមហ៊ុនចំនួន១៤ (Video Inside)
