-
កម្ពុជាបញ្ជាក់ការប្តេជ្ញាបួនចំណុចចូលរួមជាមួយពិភពលោកកាត់បន្ថយការកើនកម្តៅផែនដី (Video Inside)

-
ក្រសួងមហាផ្ទៃមិនចុះបញ្ជីគណបក្សបេះដូងជាតិ និងដាក់ពាក្យប្តឹងក្រោយរកឃើញភាពមិនប្រក្រតី (Video Inside)

ក្រសួងមហាផ្ទៃ បានសម្រេចមិនចុះបញ្ជីឱ្យ «គណបក្សបេះដូងជាតិ» និងបានដាក់ពាក្យប្តឹងបន្ថែមទៀត ដល់ ស្ថាបនិកបក្សនេះ ក្រោយរកឃើញភាពទុច្ចរិតនៃការប្រមូលស្នាមមេដៃ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ ប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះជុំវិញការសម្រេចមិនចុះបញ្ជី និងការពាក្យប្តឹងស្ថាប និកគណបក្សបេះដូងជាតិនេះ។
-
រាជរដ្ឋាភិបាលកម្ពុជាប្រតិកម្មការដាក់ទណ្ឌកម្មអាមេរិកលើឧត្តមសេនីយ៍យោធា២រូប (Video Inside)

រាជរដ្ឋាភិបាលកម្ពុជាបានប្រតិកម្មជុំវិញការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើនាយឧត្តមសេនីយ៍យោ ធាកម្ពុជា២រូបគឺនាយឧត្តមសេនីយ៍ ចៅ ភិរុណ និងនាយឧត្តមនាវី ទៀ វិញ។ ក្រសួងការបរទេសកម្ពុជា បានហៅការ ដាក់ទណ្ឌកម្មនេះ គឺជាអំពើមាក់ងាយទាំងស្រុងដល់ឯករាជ្យភាពនិងជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរចូលកិច្ចការ ផ្ទៃក្នុងរបស់កម្ពុជា។
-
តួលេខចាក់វ៉ាក់សាំងទូទាំងប្រទេសកើន៨៧,៧០% (Video Inside)

-
សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ការមិនកំណត់ចំនួនមនុស្សចូលរួមក្នុងពិធីរៀបការនិងកម្មវិធីសាសនា (Video Inside)

-
ក្រសួងធម្មការបើកការជួបជុំសាសនាសាឡើងវិញ (Video Inside)

-
គណៈកម្មការអន្តរក្រសួងបញ្ជាក់ការគ្មានបង្ក្រាបករណីល្មើសថ្ងៃព្រហស្បតិ៍នេះ (Video Inside)

ការបង្ក្រាបលើសកម្មភាពល្មើសក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះមិនបានកើតឡើងលើជនណាម្នាក់ឡើយ ទាំងវិធានការសុខាភិបាល, វិធានការរដ្ឋបាលនិងវិធានការច្បាប់។ មន្ត្រីគណៈកម្មការអន្តរក្រ សួងដើម្បីប្រយុទ្ធ នឹងជម្ងឺកូវីដ-១៩ លោក ឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បានថ្លែងបញ្ជាក់ជានៅថ្ងៃព្រហស្បតិ៍នេះថា សមត្ថកិច្ច ក្នុង រយៈពេល២៤ម៉ោងនេះ គ្រាន់តែអប់រំការពាក់ម៉ាសលើមនុស្សចំនួន២៤៦នាក់ និងផ្សព្វផ្សាយអប់រំអំពីច្បាប់ លិខិតបទដ្ឋានគតិយុទ្ធ ពាក់ ព័ន្ធ ជួនប្រជាពលរដ្ឋសរុបចំនួន២៣៦ទីតាំង ក្នុងនោះរួមមានមនុស្សចំនួន៤ពាន់ ៧៣៥នាក់ ផងដែរ៕
-
ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងខេត្តកំពង់ឆ្នាំងទទួលអំណោយ (Video Inside)

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់និងសាច់ញាតិកុមារីអាយុ៥ឆ្នាំដែលបានស្លាប់ដោយខ្យល់កន្ត្រាក់វាយរំលំ ផ្ទះលិចចួលក្នុងទឹក បានទទួលអំណោយពីអភិបាលខេត្តកំពង់ឆ្នាំង។ គួរបញ្ជាក់ថាខ្យល់កន្ត្រាក់ដែលនាំភ្លៀង មកជាមួយកាលពីថ្ងៃទី៨វិច្ឆិកានៅក្នុងភូមិពាមខ្នង, ឃុំផ្លូវទូក នៃស្រុកកំពង់លែង បានធ្វើឲ្យពលរដ្ឋ៧៦គ្រួសារ បានរងផលប៉ះពាល់ក្នុងនោះក្មេងស្រីអាយុ៥ឆ្នាំឈ្មោះហុន ណាវី ត្រូវបានស្លាប់ក្នុងពេលផ្ទះបានបាក់រលំចូលក្នុង ទឹក។
-
ចំណូលពន្ធឆ្នាំ២០២១ មានកំណើនលើសផែនការ១៥% (Video Inside)

-
ស្នងការនគរបាលខេត្តតាកែវផ្ទេរភារកិច្ចជាអគ្គនាយករងអត្តសញ្ញាណកម្ម (Video Inside)

ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោសុខ សំណាង ត្រូវបានផ្លាស់ជាអគ្គនាយករងនៃអគ្គនា យកដ្ឋានអត្តសញ្ញាណកម្ម។ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុនសែន ថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២១, លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ត្រូវបានផ្ទេរពីស្នងការនគរបាល ខេត្តតាកែវ និងតែងតាំងជាអគ្គនាយករងនៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕