-
កម្ពុជាត្រៀមនឹងទទួលវត្ថុបុរាណបួនពីសារមន្ទីរអាមេរិក (Video Inside)

កម្ពុជាត្រៀមនឹងទទួលបានមកវិញនូវវត្ថុបុរាណខ្មែរចំនួនបួន ពីសារមន្ទីរសិល្បៈ Denver របស់សហរដ្ឋអាមេ រិក។ យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្ងៃទី១១ ខែវិច្ឆិកា វត្ថុបុរាណខ្មែរចំនួនបួនរូប ដែលនឹងបញ្ជួន មកដល់នាពេលខាងមុខនេះ គឺ អនុលោមតាមអនុស្សរណៈ នៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។
-
ក្រសួងការងារបញ្ជាក់ការបន្តបើកផ្តល់ប្រាក់ឧបត្ថម្ភលើកទី៧៤ដល់កម្មករនិយោជិត (Video Inside)

-
ចែកចាយបណ្ណវ៉ាក់សាំងដល់អតីតយុទ្ធជននិងក្រុមគ្រួសារ (Video Inside)

បណ្ណចាក់វ៉ាក់សាំងជិតមួយពាន់បណ្ណ ត្រូវបានចែកជួនអតីតយុទ្ធជននិងក្រុមគ្រួសារនៅថ្ងៃនេះក្នុងរាជធានីភ្នំ ពេញក្រោយពួកគេបានចាក់រួចរាល់កន្លងមកនៅមិនទាន់បានទទួលនៅឡើយនោះទេ។ បណ្ណចាក់វ៉ាក់សាំងគឺជា បណ្ណសំខាន់មួយ ដែលបច្ចុប្បន្ន មានតម្រូវការបង្ហាញស្ទើរគ្រប់កន្លែងដែលចេញចូល រួមទាំងការចូលរួមពិធី អាពាហ៍ពិពាហ៍ឬការចេញទៅក្រៅប្រទេសនោះជាដើម៕
-
នាយសង្កាត់រដ្ឋបាលព្រៃឈើប្រម៉ោយខេត្តពោធិ៍សាត់ត្រូវគេលួចធ្វើឃាត (Video Inside)

-
អាស៊ានឆ្លងកូវីដជាង២ម៉ឺនករណី និងស្លាប់ជាង៤០០នាក់រយៈពេល២៤ម៉ោង (Video Inside)

ចំនួនឆ្លងកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០រយៈពេល២៤ម៉ោងកន្លងមកនេះ ការឆ្លងថ្មី មានចំនួន២ម៉ឺន៩ពាន់ ១៣២ករណី និងការស្លាប់ថ្មីមានចំនួន៤៤៨នាក់។ បើប្រៀបធៀបនឹងម្សិលមិញការឆ្លងថ្មីនៅថ្ងៃនេះបាន ថយចុះ ចំនួន៧២១ករណី ប៉ុន្តែការស្លាប់ថ្មីបានកើនឡើង៦៥នាក់។ ប្រទេសដែលមានការឆ្លងថ្មី ក្នុងរយៈ ពេល២៤ម៉ោង ចុងក្រោយនេះនៅអាស៊ានមាន១០ប្រទេស។ ចំណែកការស្លាប់ថ្មីមាន ៩ប្រទេស៕
-
រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងបានចំនួន១ម៉ឺន៧ពាន់ ៣៤៦នាក់ (Video Inside)

-
រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដ៦៦ករណី និងជាសះស្បើយ៧១នាក់ (Video Inside)

-
រដ្ឋមន្ត្រីការពារជាតិកម្ពុជា ជំរុញក្រសួងការពារជាតិអូស្ត្រាលី កសាងសមត្ថភាពកងទ័ពអាស៊ានលើវិស័យ អភិវឌ្ឍន៍សុខាភិបាល (Video Inside)

រដ្ឋមន្ត្រីការពារជាតិនៃប្រទេសកម្ពុជា បានជំរុញក្រសួងការពារជាតិអូស្ត្រាលី ត្រូវជួយកសាងសមត្ថភាពកងទ័ព នៃបណ្តាប្រទេសអាស៊ាន លើវិស័យស្រាវជ្រាវការអភិវឌ្ឍន៍វ៉ាក់សាំង និងផ្នែកវេជ្ជសាស្ត្រ។ ប្រសាសន៍ថ្លែងជំរុញ របស់សម្តេចពិជ័យសេនាទៀបាញ់ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រា លី កាលពីថ្ងៃទី១០វិច្ឆិកា ដែលកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនោះ បានចូលរួមដោយសមាជិកព្រឹទ្ធសភាអូស្ត្រាលីលោក Peter Dutton ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលីផងដែរ៕
-
បើកការដ្ឋានសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ (Video Inside)

សំណង់ថ្មីនៃទីស្ដីការរបស់ក្រសួងមហាផ្ទៃ បានចាប់ផ្តើមបុកគ្រឹះនៅថ្ងៃទី១១វិច្ឆិកានេះ ក្រោយសំណង់ចាស់ មានភាពចង្អៀត ត្រូវបានរុះរើចេញ។ សំណង់ថ្មីនេះ នឹងមានកម្ពស់៩ជាន់ ដែលអាចផ្ទុកមនុស្សបានច្រើនដល់ ៨ពាន់៥០០នាក់។ ពិធីបញ្ចុះបឋមសិលា ថ្ងៃ១១វិច្ឆិកានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
-
រដ្ឋមន្ត្រីទេសចរណ៍កម្ពុជាជួបទូតជប៉ុនស្វែងរកការគាំទ្រផែនការទេសចរណ៍វ៉ាក់សាំងកម្ពុជា (Video Inside)
