-
រដ្ឋមន្ត្រីការបរទេសកម្ពុជាទទួលជួបឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ (Video Inside)

ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកខាឡិត ខាយរី បានអញ្ជើញជួបរដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងការពង្រឹងអនាគតកិច្ចសហប្រតិបត្តិការក្នុងពេលដែលកម្ពុជានឹងក្លាយជាប្រធានអាស៊ានក្នុងឆ្នាំ២០២២។ កិច្ច ពិភាក្សាបានធ្វើដោយផ្ទាល់នៅក្នុងក្រសួងការបរទេសក្នុងឳកាសដែលលោកខាឡិត ខាយរី ទើបបានធ្វើ ទស្សន កិច្ចដំបូងក្នុងប្រទេសកម្ពុជា៕
-
សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ដល់កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ (Video Inside)

កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជួនអាស៊ានលើកទី២៧ បានប្រព្រឹត្តទៅនៅថ្ងៃទី១១វិច្ឆិកានេះ ដោយកម្ពុជាគឺជាប្រទេស ម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំដែលចួលរួមពីបណ្តារដ្ឋមន្ត្រីដឹកជញ្ជូននៃប្រទេសអាស៊ានទាំង១០និងភាគីដៃគូពាក់ ព័ន្ធ។ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រ ជុំនោះ៕
-
កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងធ្វើសប្តាហ៍ក្រោយ (Video Inside)

សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ នៅសប្តាហ៍ក្រោយនេះហើយ។ យោងតាមសេចក្តីប្រកាសព័ត៌មាន, កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ តាមប្រព័ន្ធនិម្មិត Virtual Meeting នឹងស្ថិតក្រោមមូលបទ «ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុង សម័យ និងក្រោយ វិបត្តិកូវីដ-១៩»។
-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ តំណាងព្រះមហាក្សត្រពន្លត់ទៀនជ័យ (Video Inside)

-
ប្រមុខដឹកនាំកូរ៉េខាងផ្ញើសារលិខិតថ្វាយព្រះមហាក្សត្រខ្មែរអបអរសាទិវាបុណ្យជាតិ៩វិច្ឆិកា (Video Inside)

-
ខេត្តត្បូងឃ្មុំ និងរឿងជិវិតពិតរបស់សម្តេចតេជោ ហ៊ុន សែន (Video Inside)

-
ឃាត់មនុស្ស២១នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

មនុស្សចំនួន២១នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើល្មើសបំពានវិធានរដ្ឋបាល និង វិធានសុខាភិបាល ខណៈកម្ពុជាបានបើកដំណើរការប្រទេសសាឡើងវិញ ចាប់តាំងពីថ្ងៃទី១វិច្ឆិកា នោះមក។ មន្ត្រីគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បានថ្លែងនៅថ្ងៃទី ១០វិច្ឆិកានេះថា សមត្ថកិច្ចបានផាកពិន័យជាប្រាក់បានចំនួន៤លានរៀល ក្នុងការអនុវត្តវិធានការច្បាប់ចំនួន១ ករណី នៅថ្ងៃនេះ។
-
ចាប់ខ្លួនអ្នកទោស៣នាក់បានមកវិញក្រោយការទម្លុះគុករត់នៅស្ទឹងត្រែង (Video Inside)

អ្នកទោស៣នាក់ ក្នុងចំណោមអ្នកទោសទាំង៧នាក់ ដែលធ្វើសកម្មភាព វាយទម្លុះរបងថ្មគុក រត់ចេញពីពន្ធនា គារស្ទឹងត្រែង ត្រូវបានចាប់ខ្លួនបន្តបន្ទាប់មកវិញ។ គួរបញ្ជាក់ថាអ្នកទោស៧នាក់ បានទម្លុះជញ្ជាំងគុករត់កាលពី យប់ឈានចូលថ្ងៃទី៨វិច្ឆិកាឆ្នាំ២០២១។ ក្នុងរយៈពេលជាង ៥០ម៉ោង កន្លងមកនេះអ្នកទោសបីនាក់ត្រូវបានស្វែង តាមចាប់ខ្លួនបានមកវិញ៕
-
ក្រុមជម្រើសជាតិប៉េតង់នារីកម្ពុជាត្រៀមប្រកួតថ្ងៃទី១២វិច្ឆិកានៅអេស្ប៉ាញ (Video Inside)

ក្រុមជម្រើសជាតិប៉េតង់នារីកម្ពុជាកំពុងស្ថិតនៅក្នុងប្រទេសអេស្ប៉ាញដើម្បីចូលរួមការប្រកួតកីឡាប៉េតង់ជើង ឯកពិភពលោក ។ ក្រុមជម្រើសជាតិប៉េតង់នារីដែលរួមមានអតីតម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០១៧ គឺ កីឡាការិនី អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា, ស្រ៊ាង សុរ៉ាឃីម និងកីឡាការិនី ឃួន យ៉ារី នឹងត្រូវចូលរួមប្រកួតនឹងប្រកួត រវាងពីថ្ងៃទី១២-១៤ ខែ វិច្ឆិកា។
-
ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង២ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន២ម៉ឺន៩ពាន់ ៨៥៣ករណី និងការស្លាប់ថ្មីមានចំនួន៣៨៣នាក់។ តួលេខឆ្លងក្នុងប្រទេសអាស៊ានទាំង១០ថ្ងៃនេះ មានការកើន ឡើងចំនួន៤ពាន់៤១២ករណី ចំណែកការស្លាប់ថ្មី ក៏បានកើនឡើង៩៨នាក់ផងដែរបើប្រៀបធៀបនឹងម្សិលមិញ។ ប្រទេសដែលមានការឆ្លងថ្មី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះនៅអាស៊ានមាន១០ប្រទេស។ ចំណែកការ ស្លាប់ថ្មីមានចំនួន៩ប្រទេសផងដែរ៕