-
រយៈពេល២៤ម៉ោងមនុស្សចាក់វ៉ាក់សាំងបានចំនួន១ម៉ឺន១ពាន់៥០៦នាក់ (Video Inside)

-
តួលេខឆ្លងកូវីដ១៩រយៈ២៤ម៉ោងចុងក្រោយនេះបានបន្តធ្លាក់ចុះ (Video Inside)

-
ពាណិជ្ជកម្មទ្វេភាគីកម្ពុជាជប៉ុនកើនឡើង (Video Inside)

-
ឧកញ៉ា លី សាយឃាង ប្រគល់ខ្លួនក្រោយដីកាតាមចាប់ខ្លួនរបស់តុលាការ (Video Inside)

ឧកញ៉ា លី សាយឃាង បានប្រគល់ខ្លួនដល់សមត្ថកិច្ចក្រោយដីកាបង្គាប់ឲ្យចាប់ខ្លួនពាក់ព័ន្ធបទល្មើសរំលោភលើ ទំនុកចិត្តនិងបរិហាកេរ្តិ៍ជាសាធារណៈ។ ឧកញ៉ាលី សាយឃាង អាយុ៥៨ឆ្នាំ បានចូលខ្លួនកាលពីព្រឹកថ្ងៃទី ១០ វិច្ឆិកាទៅស្នង ការដ្ឋាននគរបាលខេត្តសៀមរាប គឺនៅច្រើនម៉ោងបន្ទាប់ពីដីការបង្គាប់ចាប់ខ្លួនរបស់សាលា ដំបូង រាជធានីភ្នំពេញ ។
-
ក្រសួងវប្បធម៌ត្រៀមរៀបចំធ្វើព្រឹត្តិការណ៍សិល្បៈតាមប្រព័ន្ធអនឡាញថ្ងៃទី២៨វិច្ឆិកា (Video Inside)

-
សម្តេចពិជ័យសេនា ទៀ បាញ់ ចូលរួមកិច្ចប្រជុំអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ (Video Inside)

សម្តេចពិជ័យសេនា ទៀ បាញ់ បានចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដទៃទៀត តាមប្រព័ន្ធអនឡាញ ជាមួយការចែករំលែកទស្សនៈស្ដីពីអនាគតនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន។ កិច្ចប្រជុំនេះ គឺតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការពារជាតិទី២ប្រទេសប្រុយណេ ដែលជាប្រធានរដ្ឋ មន្ត្រីការពារជាតិអាស៊ានប្តូរវេនឆ្នាំ២០២១។ កិច្ចប្រជុំក្រោមប្រទេសប្រុយណេជាប្រធាននាពេលនេះ គឺជាកិច្ច ប្រ ជុំចុងក្រោយបង្អស់ហើយក្នុងនាមប្រទេសប្រុយណេធ្វើប្រធានអាស៊ាន៕
-
ការចុះឈ្មោះបោះឆ្នោតលើបញ្ជីថ្មីនៅសល់២២ថ្ងៃ (Video Inside)

ការពិនិត្យនិងចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីនៅឆ្នាំ២០២១នេះសល់តែ២២ថ្ងៃទៀតនោះទេ។ ចំនួនពលរដ្ឋ ដែលបានចុះឈ្មោះក្នុងបញ្ជី ឈ្មោះរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន៨ពាន់៦៧៦នាក់ ដែលនាំឲ្យចំនួន អ្នកមក ចុះឈ្មោះក្នុងរយៈពេល ២៨ថ្ងៃបន្តបន្ទាប់មកនេះ បានកើនដល់ជាង៣១ម៉ឺននាក់ហើយ។ ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នោតរយៈពេល៥០ថ្ងៃ នឹងត្រូវបញ្ចប់នៅថ្ងៃទី៣០វិច្ឆិកា។
-
នាយករដ្ឋមន្ត្រីកម្ពុជា និងស្លូវ៉ានីពិភាក្សាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២តាមប្រព័ន្ធវីដេអូ (Video Inside)

នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងនាយករដ្ឋមន្ត្រីនៃប្រទេសស្លូវ៉ានី បានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូ និងភាគី ទាំង២បានយល់ព្រមគ្នាជម្រុញបន្ថែមលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានារួមមានសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទេសចរណ៍, សុខាភិបាលនិងវិស័យជាច្រើនទៀត។ កិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំង២ប្រទេស នេះ មិនត្រឹមតែផ្តោតលើបញ្ហាទ្វេភាគីនោះទេ ប៉ុន្តែថែមទាំងផ្តោតលើបញ្ហាពហុភាគីថែមទៀត។
-
រដ្ឋមន្ត្រីក្រសួងវប្បធម៌ចូលរួមប្រជុំអង្គការ UNESCO ក្នុងប្រទេសបារាំង (Video Inside)

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា កំពុងស្ថិតក្នុងប្រទេស បារាំងផងដែរនាពេលនេះ ក្នុងការដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមមហាសន្និបាតលើកទី៤១ នៃអង្គការ UNESCO និង មហាសន្និបាតលើកទី២៣ នៃរដ្ឋភាគីអនុសញ្ញាឆ្នាំ១៩៧២ នៅទីក្រុងប៉ារីស។ យោង តាមក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ កិច្ចប្រជុំបានចាប់ផ្តើមចាប់ពីថ្ងៃទី៩ និងបញ្ចប់នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ៕
-
ព្រះមហាក្សត្រកំពុងស្ថិតក្នុងប្រទេសបារាំងចូលរួមកិច្ចប្រជុំអង្គការ UNESCO (Video Inside)

ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថនរោត្តមសីហមុនី កំពុងស្ថិតនៅក្នុងប្រទេសបារាំងក្រោយព្រះរាជដំណើរ យាងចាកចេញពីមាតុប្រទេសនាព្រឹកថ្ងៃពុធទី១០វិច្ឆិកានេះ។ ព្រះរាជដំណើរទៅកាន់ប្រទេសបារាំង គឺដើម្បីការ ចូលរួមក្នុងមហាសន្និបាតលើកទី៤១ក្នុងឳកាសបុណ្យខួបទី៧៥ នៃអង្គការ UNESCO នៅក្នុងប្រទេសបារាំងរវាង ពីថ្ងៃទី១០ដល់១៤វិច្ឆិកាឆ្នាំ២០២១។