Category: អប្សរាណេត

  • ជើងឯកប៉េតង់កម្ពុជា៨រូបចូលរួមប្រកួតជើងឯកពិភពលោកនៅអេស្ប៉ាញ (Video Inside)

    ជើងឯកប៉េតង់កម្ពុជា៨រូបចូលរួមប្រកួតជើងឯកពិភពលោកនៅអេស្ប៉ាញ (Video Inside)

    កម្ពុជានឹងបញ្ជូនកីឡាករ-កីឡាការិនី៨រូប ក្នុងការចូលរួមប្រកួតកីឡាប៉េតង់ជើងឯកពីភពលោក នៅប្រទេសអេ ស្ប៉ាញនាចុងសប្ដាហ៍នេះ។ យោងតាមសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ក្រុមជម្រើសជាតិកម្ពុជាចំនួន ៨រូប នឹងត្រូវចូលរួមប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០២១ នៅប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃ ទី២១ ខែវិច្ឆិកាខាងមុខនេះ។ កីឡាករ-កីឡាការិនី៨រូបដែលនឹងត្រូវចូលរួមការប្រកួតនោះរួមមាន៖កីឡាករ៤រូប ដែលជាអតីតម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០១៦ គឺលោកសុខ ចាន់មាន, ថោង ឈឿន, ញ៉ែម បូរ៉ា និង ស៊ឹង វង់។ រីឯកីឡាការិនីមានចំនួន៤រូប គឺមានម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០១៧ គឺលោកស្រី អ៊ុក ស្រីមុំ, អ៊ុនស្រីយ៉ា, ស្រ៊ាង សុរ៉ាឃីម និងកីឡាការិនី ឃួន យ៉ារី។ ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកឆ្នាំនេះ គឺមានការប្រកួត ៣ព្រឹត្តិការណ៍ផ្សេងគ្នា រួមមានជើងឯកពិភពលោកផ្នែកនារី នឹងប្រកួតចាប់ពីថ្ងៃទី១២-១៤ ខែ វិច្ឆិកា។ ជើងឯកពិភពលោកផ្នែកយុវជន នឹងប្រកួតចាប់ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា និងការប្រកួតជើងឯកពិភព លោកផ្នែកបុរស នឹងប្រកួតពីថ្ងៃទី១៩-២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងសាន់តា…

  • រយៈពេល១០ខែនាំអង្ករ និងស្រូវចេញបានជាង៩០០លានដុល្លារ (Video Inside)

    រយៈពេល១០ខែនាំអង្ករ និងស្រូវចេញបានជាង៩០០លានដុល្លារ (Video Inside)

    កម្ពុជារកចំណូលបានជាង៩០០លានដុល្លារអាមេរិក ពីការនាំចេញស្រូវនិងអង្ករទៅទីផ្សារបរទេស ក្នុងរយៈ ពេល១០ខែដើមឆ្នាំ២០២១នេះ។ របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានអោយដឹងនៅថ្ងៃទី៨វិច្ឆិកានេះ ថា កម្ពុជាទទួលបានចំណូលពីការនាំចេញស្រូវនិងអង្ករ ចំនួន៩៥៧លាន៣០ម៉ឺនដុល្លារ ,ក្នុងនោះការនាំចេញ អង្ករទទួលបានចំណូលជាង៣០០លានដុល្លារ។ អង្ករដែលកម្ពុជានាំចេញ គឺជាអង្ករ គ្រប់ប្រភេទចំនួន ៤៦ម៉ឺន ១៦៩តោន ចេញទៅទីផ្សារ៥៥ប្រទេស, ចំណែកការនាំចេញស្រូវបានចំនួន ២លាន៦៥ម៉ឺន៩ពាន់៦៦០តោន ដោយទទួលបានចំណូលជាង ៦០០លានដុល្លារ។

  • ប្រទះឃើញសាកសពបុរសម្នាក់ឆេះស្លាប់ក្នុងរថយន្តនៅខណ្ឌព្រៃព្នៅ (Video Inside)

    ប្រទះឃើញសាកសពបុរសម្នាក់ឆេះស្លាប់ក្នុងរថយន្តនៅខណ្ឌព្រៃព្នៅ (Video Inside)

    សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញឆេះស្លាប់នៅក្នុងរថយន្តមួយគ្រឿងក្នុងរាជធានីភ្នំពេញ។សមត្ថកិច្ច បានសន្និដ្ឋានជំហានដំបូងអាចជាករណីឃាតកម្មសម្លាប់មនុស្ស រូចហើយដុតសម្លាប់ចោលទាំងរថយន្តតែម្តង។

  • ប្រឡងបាក់ឌុបត្រៀមធ្វើនៅថ្ងៃទី២៧ធ្នូ (Video Inside)

    ប្រឡងបាក់ឌុបត្រៀមធ្វើនៅថ្ងៃទី២៧ធ្នូ (Video Inside)

    ក្រសួងអប់រំ បានប្រកាសយកថ្ងៃទី ២៧ ធ្នូ ឆ្នាំ២០២១ ជាថ្ងៃប្រឡងបាក់ឌុប។ សេចក្តីប្រកាសមួយរបស់ក្រសួង នៅថ្ងៃច័ន្ទនេះ បានបញ្ជាក់ថាការរៀបចំប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២០-២០២១ គ្រោងនឹងធ្វើ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ការប្រឡង ត្រូវបន្តអនុវត្តន៍គោល ការណ៍ច្បាប់, យុត្តិធម៌ តម្លាភាព និងលទ្ធផល ទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។

  • ក្រសួងអប់រំពន្យារការបើកចូលរៀននៅថ្នាក់មតេយ្យ (Video Inside)

    ក្រសួងអប់រំពន្យារការបើកចូលរៀននៅថ្នាក់មតេយ្យ (Video Inside)

    ក្រសួងអប់រំ បានប្រកាសពន្យារដំណើរការចូលរៀន និងបង្រៀននៅកម្រិតមត្តេយ្យសិក្សា និងសេវាអប់រំកុមារ តូចៗ។ ការពន្យាពេលដំណើរការចូលរៀននេះ បានធ្វើឡើងតាមរយៈលិខិតរបស់ក្រសួងអប់រំថ្ងៃនេះ បន្ទាប់ ពី មានប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលស្នើកុំឱ្យទាន់បើកថ្នាក់មត្តេយ្យសិក្សា ព្រោះកុមារដែលមាន អាយុអាចចូលសិក្សាកម្រិតមត្តេយ្យសិក្សា នៅមិនទាន់ទទួលបាន វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅឡើយទេ។

  • សពកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បញ្ចុះនៅស្រុកកំណើត ខេត្តកំពង់ធំ (Video Inside)

    សពកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បញ្ចុះនៅស្រុកកំណើត ខេត្តកំពង់ធំ (Video Inside)

    សពរបស់កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ត្រូវបានដឹកដើម្បីធ្វើការបញ្ចុះនៅក្នុង ក្នុងភូមិកំណើតរបស់លោកដែលស្ថិតនៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំនៅថ្ងៃចន្ទ ទី៨វិច្ឆិកានេះ។ ពិធីបញ្ចុះសពតាមលំនាំព្រះពុទ្ធសាសនា បានអញ្ជើញចូលរួមក្រោមអធិបតីភាពសម្តេចអគ្គមហា ពញាចក្រី ហេង សំរិន។

  • ខេត្តស្ទឹងត្រែងតាមចាប់អ្នកទោស៧នាក់ទម្លុះគុករត់ចេញ (Video Inside)

    ខេត្តស្ទឹងត្រែងតាមចាប់អ្នកទោស៧នាក់ទម្លុះគុករត់ចេញ (Video Inside)

    សមត្ថកិច្ចខេត្តស្ទឹងត្រែង កំពុងដាក់ពង្រាយកម្លាំងតាមចាប់ខ្លួនអ្នកទោស៧នាក់ដែលបានទម្លុះរបងគុករត់ ចេញ វេលាទាបភ្លឺថ្ងៃទី៨វិច្ឆិកានេះ។ អាជ្ញាធរបានបញ្ចេញរូបអត្តសញ្ញាណអ្នកទោសទាំង៧នាក់ដែលបានរត់ចេញទាំង នោះដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការពីពលរដ្ឋ និងកម្លាំងខ្លះត្រូវគេរាយការណ៍ថាបានឡោមព័ទ្ធតាមតំបន់ នានា។ ក្នុងចំណោមអ្នកទោសដែលបានរត់គេចទាំង៧នាក់ដែលភាគច្រើនជាជនជាតិឡាវនោះ, រួមមាន៦នាក់ ជាអ្នកទោសគ្រឿងញៀន និងក្នុងនោះមានម្នាក់ដែលជាអ្នកទោសជាប់ពន្ធនាគារអស់មួយជីវិត៕

  • កាកបាទក្រហមផ្តល់អំណោយដល់ពលរដ្ឋជិត៣ពាន់គ្រួសារក្នុងខេត្តចំនួន៣ (Video Inside)

    កាកបាទក្រហមផ្តល់អំណោយដល់ពលរដ្ឋជិត៣ពាន់គ្រួសារក្នុងខេត្តចំនួន៣ (Video Inside)

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់អំណោយជាស្បៀង ជូនពលរដ្ឋរងគ្រោះដោយទឹក ជំនន់ និងងាយរងគ្រោះបំផុតចំនួន ជិត៣ពាន់គ្រួសារ ក្នុងខេត្តចំនួន៣។

  • រយៈពេល២៤ម៉ោងមនុស្សចាក់វ៉ាក់សាំងបានចំនួន១ម៉ឺន២ពាន់ ៥៩៨នាក់ (Video Inside)

    រយៈពេល២៤ម៉ោងមនុស្សចាក់វ៉ាក់សាំងបានចំនួន១ម៉ឺន២ពាន់ ៥៩៨នាក់ (Video Inside)

    ចំនួនប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន ១ម៉ឺន២ពាន់ ៥៩៨នាក់ ដែលនាំឲ្យតួលេខនៃចំនួនសរុបចាក់លើប្រជាពលរដ្ឋទូទាំងប្រទេសគិតត្រឹមថ្ងៃទី០៨ ខែវិច្ឆិកា បាន កើនដល់១៣លាន៩សែន៦ម៉ឺន៣ពាន់៩២១នាក់។

  • ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង៨ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង៨ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ មានចំនួន៨ម៉ឺន២ពាន់៨៩១ ករណីនិងការស្លាប់ថ្មីមានចំនួន១ពាន់៨៥នាក់។ តួលេខឆ្លងនិងតួលេខស្លាប់ក្នុងប្រទេសអាស៊ាននេះ ត្រូវគេកត់ សម្គាល់ថា មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។ កាលពីសប្តាហ៍មុនៗ ក្នុងរយៈពេល៧២ម៉ោង ការឆ្លងមានក្នុង រង្ចង់ជាង១០ម៉ឺនករណី និងការស្លាប់ស្ថិតក្នុងរង្វង់ជាង២ពាន់នាក់។