-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបអនុព័ន្ធយោធាឥណ្ឌូណេស៊ី (Video Inside)

មេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត បានអនុញ្ញាតឱ្យអនុព័ន្ធយោធាឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជាចប់អាណត្តិ និងអនុព័ន្ធយោធាថ្មី ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីបញ្ជាការដ្នាន កងទ័ពជើងគោក។ ជំនួបថ្ងៃទី៣វិច្ឆិកា នេះ គឺជាការជម្រាបលារបស់មន្ត្រីអនុព័ន្ធយោធាលោក វរសេនីយ៍ឯក អ៊ិនយ៉ូម៉ាន់ ស៊ូកាសាណា ដែលបញ្ចប់អាណ្ណត្តិ និងការណែនាំមន្ត្រីអនុព័ន្ធថ្មីជំនួស៕
-
ស្ថានទូតចិនឧបត្ថម្ភម៉ាសដល់ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនមិត្តភាពកម្ពុជា-ចិន (Video Inside)

-
ការប្រឡងបាក់ឌុបនឹងលើកពេលទៅដើមឆ្នាំក្រោយ (Video Inside)

ការប្រឡងបាក់ឌុប នឹងត្រូវលើកពេលពីខែធ្នូ ទៅដើមឆ្នាំ២០២២វិញដើម្បីទុកពេលឲ្យសិស្សមានពេលច្រើនក្នុង ការត្រៀមរៀបចំខ្លួនក្នុងការប្រឡង។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន កាលពីថ្ងៃទី១វិច្ឆិកា បានប្រាប់សិស្សដែល ត្រៀមប្រឡងបាក់ឌុបនិងឌីប្លូម ត្រូវត្រៀមខ្លួនរៀបចំការប្រឡង ខណៈដែលសិស្សខ្លះ បានស្នើសុំរកការជាប់ ដោយស្វ័យប្រវត្តិដោយមិនចាំបាច់ប្រឡងដូចកាលពីឆ្នាំ២០២០កន្លងមក។
-
ក្រសួងអប់រំយល់ព្រមឲ្យសិស្សប្រើបណ្ណចាក់វ៉ាក់សាំងចម្លង (Video Inside)

-
ពលរដ្ឋរីករាយជុំវិញដំណើរការដឹកជញ្ជូនសាធារណៈសាឡើងវិញ (Video Inside)

-
កម្ពុជាអនុញ្ញាតប្រើប្រាស់ឳសថលេបអាមេរិកម៉ូលនូភីរ៉ាវៀ (Video Inside)

ក្រសួងសុខាភិបាលកម្ពុជា បានអនុញ្ញាតឲ្យប្រើប្រាស់ឱសថ Molnupiravir ផលិតដោយក្រុមហ៊ុនក្នុងសហរដ្ឋអា មេរិក ដើម្បីព្យាបាលជំងឺកូវីដ១៩ ក្នុងលក្ខខណ្ឌបន្ទាន់។ ការអនុញ្ញាតនេះ បានធ្វើឡើងបន្ទាប់ពី រាជរដ្ឋាភិបាល កម្ពុជា បានប្រកាសត្រៀមបម្រុងការទិញថ្នាំលេបបង្កាកូវីដ១៩ជាច្រើនមកពីក្រៅប្រទេសក្នុងពេលដែល មាន ការប្រកាសបើកប្រទេសសាឡើងវិញកាលពីថ្ងៃទី១វិច្ឆិកា។ ឱសថ Molnupiravir បានផលិតឡើងដោយក្រុមហ៊ុន ឳសថដ៏ធំមួយឈ្មោះ Merck ដែលមានទីតាំងក្នុងរដ្ឋញូជឺស៊ី។ ឳសថនេះ ត្រូវបានគេផលិត ដើម្បីសម្រាប់ព្យា បាលកូវីក្នុងប្រយោជន៍ជួយរារាំងកាត់បន្ថយមនុស្សចូលពេទ្យ ឬស្លាប់ដោយសារកូវីដ១៩។
-
តម្លៃយន្តហោះកើនឡើងក្នុងសម័យរស់នៅជាមួយកូវីដ (Video Inside)

តម្លៃសំបុត្រធ្វើដំណើរហោះហើរក្នុងសម័យរៀនរស់ជាមួយនឹងកូវីដ១៩ ត្រូវគេរាយការណ៍ថាបានស្ថិតក្នុងតម្លៃ ខ្ពស់គួរឲ្យកត់សម្គាល់។ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលលោកស៊ីន ចាន់សិរីវុត្ថា ត្រូវបានគេដកស្រង់ពាក្យ សម្តីដែលបញ្ជាក់ថា គ្រាន់តែសំបុត្រយន្តហោះពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសចិន បានឡើងថ្លៃខ្ពស់ តម្លៃ ចន្លោះរវាងពី៧ពាន់ដុល្លារទៅមួយម៉ឺន២ពាន់ដុល្លារក្នុងមួយជើង។
-
ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនអ៊ែរឡាញ បានប្រកាសបើកជើងហោះហើរសាឡើងវិញ (Video Inside)

-
រុស្ស៊ីគាំទ្រទេសចរណ៍វ៉ាក់សាំងកម្ពុជា (Video Inside)

រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានថ្លែងថាប្រទេសរុស្ស៊ីបានគាំទ្រយុទ្ធសាស្ត្រទេសចរវ៉ាក់សាំងរបស់កម្ពុជា។ ប្រសាសន៍ថ្លែងរបស់លោករដ្ឋមន្ត្រីថោងខុន បានធ្វើឡើងក្នុងឳកាសជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូត រុស្សីលោក អាណាតូលី បូរ៉ូវិក កាលពីថ្ងៃទី២វិច្ឆិកា ដែលឯកអគ្គរដ្ឋទូតរុស្ស៊ីរូបនេះ បានថ្លែងសន្យាថានឹងជួយរៀប ចំឲ្យមានទេសចរណ៍រុស្ស៊ីធ្វើដំណើរមកលេងប្រទេសកម្ពុជា។
-
២៤ម៉ោងមនុស្សចាក់វ៉ាក់សាំងបានចំនួន៥ម៉ឺន៥ពាន់៣៤៦ (Video Inside)

មនុស្សវ័យ១៨ឆ្នាំឡើង បានបន្តទទួលការចាក់វ៉ាក់សាំងបន្ថែមទៀត បើទោះបីជាផែនការដាក់ចេញការចាក់លើ មនុស្សចំនួន១០លាននាក់ បានគ្រប់តាមផែនការណ៍រួចមកហើយនោះក៏ដោយ។ សេចក្តីរាយការណ៍២៤ម៉ោង ចុងក្រោយនេះ បានបញ្ជាក់ថាតួលេខចាក់វ៉ាក់សាំងលើពលរដ្ឋវ័យ១៨ឆ្នាំឡើង បានកើនដល់១០លាន១ម៉ឺន ១ពាន់៤២១នាក់ហើយ ។ យោងតាមក្រសួងសុខាភិបាលប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈ ពេល២៤ម៉ោងកន្លងមកនេះ មានចំនួន៥ម៉ឺន៥ពាន់៣៤៦នាក់ ។