Category: អប្សរាណេត

  • តួលេខអ្នកស្លាប់ដោយសារការមិនចាក់វ៉ាក់សាំងកូវីដ១៩នៅតែខ្ពស់ (Video Inside)

    តួលេខអ្នកស្លាប់ដោយសារការមិនចាក់វ៉ាក់សាំងកូវីដ១៩នៅតែខ្ពស់ (Video Inside)

    ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ មានចំនួនសរុប៧នាក់នៅថ្ងៃពុធនេះ ក្នុងនោះអ្នកស្លាប់ដោយសារមិនទាន់ បានចាក់វ៉ាក់សាំងមានច្រើនដល់៥នាក់។ អ្នកស្លាប់ដោយសារមិនបានចាក់ថ្នាំបង្កាកូវីដ១៩ ត្រូវគេរកឃើញមាន តួលេខខ្ពស់គួរឲ្យកត់សម្គាល់។ គិតត្រឹមរយៈពេល១៦ថ្ងៃជាបន្តបន្ទាប់មកនេះ ក្នុងចំណោមអ្នកស្លាប់ ១៣៧នាក់ ដោយសារឆ្លងកូវីដ១៩ គឺមានចំនួន៩៤នាក់ ដែលជាអ្នកមិនបានចាក់វ៉ាក់សាំង។

  • កម្ពុជានៅសល់អ្នកឆ្លងកូវីដ១៩ចំនួន៣ពាន់៦៧៦នាក់ (Video Inside)

    កម្ពុជានៅសល់អ្នកឆ្លងកូវីដ១៩ចំនួន៣ពាន់៦៧៦នាក់ (Video Inside)

    តួលេខអ្នកឆ្លងកូវីដ-១៩និងកំពុងស្ថិតក្នុងការព្យាបាល នៅសល់ចំនួន៣ពាន់៦៧៦នាក់ ក្រោយការជាសះស្បើយ ចំនួន៩៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខអ្នកជាសះស្បើយក្នុងមួយថ្ងៃៗ ត្រូវគេឃើញថា មានចំនួនច្រើនជាងអ្នកឆ្លង ក្នុងរយៈពេលច្រើនថ្ងៃបន្តបន្ទាប់មកនេះ។ កាលពីម្សិលមិញ តួលេខអ្នកព្យាបាលជា សះស្បើយមានចំនួន១១៥នាក់ខណៈអ្នកឆ្លងមាន៨៩នាក។ ចំណែកនៅថ្ងៃទី៣វិច្ឆិកានេះ តួលេខឆ្លងមាន៨៥ នាក់ខណៈតួលេខអ្នកព្យាបាលជាសះស្បើយមានចំនួន៩៤នាក់។ គិតត្រឹមថ្ងៃទី៣វិច្ឆិកានេះ, តួលេខអ្នកឆ្លងកូវីដ ១៩ដែលកំពុងស្ថិតក្នុងការព្យាបាល នៅសល់តែចំនួន៣ពាន់៦៧៦នាក់។

  • សមត្ថកិច្ចរាជធានីបើកកិច្ចប្រជុំពង្រឹងសណ្តាប់ធ្នាប់ (Video Inside)

    សមត្ថកិច្ចរាជធានីបើកកិច្ចប្រជុំពង្រឹងសណ្តាប់ធ្នាប់ (Video Inside)

    សមត្ថកិច្ចរាជធានី បានបើកកិច្ចប្រជុំមួយនៅថ្ងៃទី៣វិច្ឆិកានេះ ក្នុងការពង្រឹងសណ្តាប់ធ្នាប់ស្របពេលដែលរាជ រដ្ឋាភិបាលបានប្រកាសបើកប្រទេសសាឡើងវិញ៕

  • រាជធានីបន្តបិទខារ៉ាអូខេនិងក្លឹបកំសាន្តទោះបីបើក Beer Gardens (Video Inside)

    រាជធានីបន្តបិទខារ៉ាអូខេនិងក្លឹបកំសាន្តទោះបីបើក Beer Gardens (Video Inside)

    រាជធានីភ្នំពេញ បើទោះបីជាមានការបើកអាហារដ្ឋានបៀរហ្គាដិននោះមែន ប៉ុន្តែអាជីវកម្មខារ៉ាអូខេនិងក្លឹប កំសាន្ត នៅបន្តបិទនៅឡើយទេ។ អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង ក្នុងកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូអន ឡាញ កាលពីល្ងាចថ្ងៃទី០២ ខែវិច្ឆិកា បានដាក់បទបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤និងកម្លាំងប្រដាប់អាវុធ ត្រូវអនុ វត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវការហាមមិនឲ្យបើកការ៉ាអូខេនិងក្លឹបកំសាន្តនោះ។ អភិបាលរាជធានីភ្នំពេញបានថ្លែង ថា បើទោះបីជារាជរដ្ឋាភិបាលបានបើកប្រទេសឲ្យដំណើរការឡើងវិញលើគ្រប់វិស័យនោះមែន ប៉ុន្តែចំពោះក្លឹប កំសាន្តនិងខារ៉ាអូខេ គឺនៅមិនអនុញ្ញាតឲ្យបើកដំណើរការនៅឡើយនោះទេ ។

  • តុលាការឃុំខ្លួនមន្ត្រីកងរាជអាវុធហត្ថក្រុងក្រចេះប្រើអំពើហិង្សា (Video Inside)

    តុលាការឃុំខ្លួនមន្ត្រីកងរាជអាវុធហត្ថក្រុងក្រចេះប្រើអំពើហិង្សា (Video Inside)

    មេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះនៃខេត្តក្រចេះ ត្រូវបានឃុំខ្លួនក្រោយអំពើហិង្សាលើកុមារី២នាក់ និងការ បង្ខំក្មេងស្រីទាំង២ស៊ីលាមកឆ្កែ។ យោងតាមដីកាបង្គាប់ឃុំខ្លួនកាលពីថ្ងៃច័ន្ទ ជនជាប់ចោទឈ្មោះទេពហ៊ុយ អាយុ៤២ឆ្នាំ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ ទារុណកម្មនិងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ ទងនឹងជនរងគ្រោះ, បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ និងបទគំរាមកំហែង ថានឹងសម្លាប់។

  • មនុស្ស៧នាក់ស្លាប់ដោយរថយន្តភ្លូកចូលក្នុងទឹកប្រឡាយ (Video Inside)

    មនុស្ស៧នាក់ស្លាប់ដោយរថយន្តភ្លូកចូលក្នុងទឹកប្រឡាយ (Video Inside)

    មនុស្សចំនួន៧នាក់រួមមានទាំងកុមារីម្នាក់ផងបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅក្នុងខេត្ត កំពត។ សេចក្តីរាយការណ៍ ខេត្តបានបញ្ជាក់ថា ហេតុការណ៍នោះបានកើតឡើងនារសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ នៅលើផ្លូវជាតិ លេខ៤១ ឃុំល្អាង នៃស្រុកដងទង់ ។

  • សឹករងខេត្តស្ទឹងត្រែង ពង្រាយកម្លាំងចុះជួយច្រូតស្រូវពលរដ្ឋ (Video Inside)

    សឹករងខេត្តស្ទឹងត្រែង ពង្រាយកម្លាំងចុះជួយច្រូតស្រូវពលរដ្ឋ (Video Inside)

    បញ្ជាការដ្ឋានប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង បានពង្រាយកម្លាំងចុះជួយច្រូតស្រូវប្រជាពលរដ្ឋក្នុង ពេលដែល ស្រូវទុំពេញស្រែនិងពលរដ្ឋខ្វះកម្លាំងគ្រប់គ្រាន់ក្នុងការប្រមូលផលស្រូវទាំងនោះ។ កម្លាំងទាហាន ៧០នាក់ ត្រូវគេ ឃើញបានចុះជួយប្រជាពលរដ្ឋច្រូតស្រូវនៅថ្ងៃទី២វិច្ឆិកានេះ៕

  • ១០ខែឆ្នាំ២០២១ ការនាំអង្ករចេញធ្លាក់ចុះ ១៤,២០% (Video Inside)

    ១០ខែឆ្នាំ២០២១ ការនាំអង្ករចេញធ្លាក់ចុះ ១៤,២០% (Video Inside)

    កម្ពុជាបាននាំអង្ករចេញប្រមាណជាង៤៦ម៉ឺនតោនទេក្នុងរយៈពេល១០ខែឆ្នាំ២០២១នេះ។ យោងតាមក្រសួងក សិកម្ម ការនាំចេញអង្កររយៈពេល១០ខែដើមឆ្នាំនេះ មានការថយចុះ -១៤,២០% ដោយសារ តម្លៃនៃការដឹក ជញ្ជូនទៅកាន់គោលដៅមានការកើនឡើងទ្វេដង និងការជួបប្រទះបញ្ហានូវកង្វះទូរកុងតេន័រ។

  • ព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ (Video Inside)

    ព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ (Video Inside)

    អាកាសធាតុនៃខ្យល់ត្រជាក់បក់មកពីទិសឦសាននឹងចាប់ផ្ដើមហើយក្នុងសប្ដាហ៍ដែលកំពុងមកដល់នេះ។ យោងតាកព្យាករណ៍កម្ពុជារវាងពីថ្ងៃទី៣ដល់៩វិច្ឆិកា នឹងរងនូវឥទ្ធិព ចំនួន៣ជាបន្ដបន្ទាប់ គឺឥទ្ធិពលពីទ្រនុង សម្ពាធខ្ពស់ចិន, ឥទ្ធិពលពីជ្រលងសម្ពាធទាបប៉ាស៊ីហ្វិក និងឥទ្ធិពលពីខ្យល់មូសុងឦសាន។ យោងតាមការ ព្យាករណ៍ដដែល កម្ពុជាក្នុងរយៈពេលមួយសប្តាហ៍ខាងមុខនេះ សីតុណ្ហភាពអប្បបរមាធ្លាក់ចុះបន្តិច ក្នុងរង្វង់ ពី២០ទៅ២២ អង្សាសេ, រួមជាមួយខ្យល់ត្រជាក់បក់មកពីទិសឦសានផងដែរ ។

  • ស្ថានទូតខ្មែរនៅអូស្រ្តាលីបញ្ជាក់ជុំវិញការបើកប្រទេសនៅអូស្ត្រាលី (Video Inside)

    ស្ថានទូតខ្មែរនៅអូស្រ្តាលីបញ្ជាក់ជុំវិញការបើកប្រទេសនៅអូស្ត្រាលី (Video Inside)

    ស្ថានទូតខ្មែរក្នុងប្រទេសអូស្ត្រាលី បានជូនដំណឹងដល់សិស្ស-និស្សិត និងពលរដ្ឋខ្មែរ ជុំវិញការអនុញ្ញាតរបស់ រដ្ឋាភិបាលអូស្ត្រាលីដល់អ្នកដំណើរចេញចូលអូស្ត្រាលីទាំងអស់នូវការមិនតម្រូវធ្វើចត្តាឡីស័កនោះទេ បើសិន អ្នកដំណើរទាំងនោះ បានចាក់វ៉ាក់សាំងពេញលេញរួចរាល់។