-
តួលេខបំពានវិធានការរដ្ឋបាលកាន់តែធ្លាក់ចុះ (Video Inside)

-
ប្រទេសអាស៊ាន មានឆ្លងកូវីដ១៩ជាង១0ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

-
រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ៨ពាន់៥៩១នាក់ (Video Inside)

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន៨ពាន់៥៩១នាក់ ។ យោងតាមក្រសួងសុខាភិបាល, តួលេខនៃចំនួនសរុបដែលប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានទទួល ការ ចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១៨ ខែតុលា បានកើនដល់១៣លាន៥សែន៩ម៉ឺន៣ពាន់៩១០នាក់ហើយ, ក្នុង នោះ អ្នកបានចាក់វ៉ាក់សាំងដូសទី២ រួចមានចំនួន១២លាន៦សែន១ម៉ឺន៧ពាន់២៥៤នាក់, ការចាក់វ៉ាក់សាំងលើ ពល រដ្ឋអាយុពី១៨ឆ្នាំឡើង មានចំនួន៩លាន៩សែន៤ម៉ឺន៨ពាន់២៥២នាក់, ការចាក់លើយុវជនវ័យជំទង់អាយុ រវាងពី ១២ដល់១៧ឆ្នាំ មានចំនួន ១លាន៧សែន៧ម៉ឺន៥ពាន់៥៧៩នាក់, ចំណែកការចាក់លើកុមារអាយុពី៦ ដល់ ១២ឆ្នាំ មានចំនួន ១លាន៨សែន៧ម៉ឺន៧៩នាក់ ។
-
កុមារនិងយុវវ័យអាយុក្រោម១៨ឆ្នាំត្រូវបានលើកលែងការបង្ហាញកាតចាក់វ៉ាក់សាំង (Video Inside)

កុមារ និងយុវវ័យអាយុក្រោម១៨ឆ្នាំ ត្រូវបានគេលើកលែងនូវកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងហើយ រាល់ ពេលដែលពួកគេចេញចូលសាលារៀន។ រដ្ឋបាលរាជធានីភ្នំពេញក្នុងសេចក្តីប្រកាសថ្ងៃទី១៧ ខែតុលា បានបញ្ជាក់ថា យោងតាមរយៈការតាមដានត្រួតពិនិត្យនិងវាយតម្លៃជាប់ជាប្រចាំនោះ, កុមារ និងយុវវ័យមានអាយុ ក្រោម១៨ឆ្នាំ មិនមែនជាក្រុមហានិភ័យដែលមានការចម្លងសកម្មនោះទេ ប៉ុន្តែ គឺជាក្រុមដែលងាយរងគ្រោះពី ការចម្លងជំងឺកូវីដ-១៩។
-
កម្ពុជាកែតម្រូវរយៈពេលធ្វើចត្តាឡីស័កដល់អ្នកដំណើរមកពីក្រៅប្រទេស (Video Inside)

កម្ពុជាបានកែតម្រូវរយៈពេលធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរនានាចេញចួលក្នុងប្រទេស ក្នុងស្ថានភាពដែល កម្ពុជាកំពុងត្រៀមនឹងបើកដំណើរការសេដ្ឋកិច្ចលើគ្រប់វិស័យសាឡើងវិញនាពេលខាងមុខនេះ។ យោងតាមក្រ សួងសុខាភិបាល គោលការណ៍នៃការកែតម្រូវទាំងការធ្វើចត្តាឡីស័កនិងលក្ខខណ្ឌថ្មីដែលទាក់ទងនឹងត្រូវចាប់ អនុវត្តចាប់ពីថ្ងៃទី១៨តុលាឆ្នាំ២០២១។
-
តួលេខទេសចរណ៍ផ្ទៃក្នុងចាប់ផ្តើមកម្រើកបន្តិចម្តងសាឡើងវិញ (Video Inside)

តួលេខទេសចរណ៍ផ្ទៃក្នុងបានបង្ហាញនូវសកម្មភាពកម្រើកសាឡើងវិញនៅទន្ទឹមនឹងការបង្ហាញនូវគ្រោងនឹងបើកដំណើរការសេដ្ឋគ្រប់វិស័យសាឡើងវិញក្នុងពេលឆាប់ៗខាងមុននេះ។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងថា បើទោះបីជាពិធិបុណ្យភ្ជុំបិណ្ឌបានកន្លងផុតមែន, ចរន្តនៃភ្ញៀវទេសចរផ្ទៃក្នុងទៅកាន់ គោលដៅ ទេសចរណ៍នានា នៅតែមានសកម្មភាពគួរកត់សម្គាល់។ លោករដ្ឋមន្ត្រីបានថ្លែងថាបើទោះបីជាតួលេខ ៣ថ្ងៃចុង
-
ការឆ្លងជំងឺកូវីដ១៩ធ្លាក់ចុះក្រោម២០០ករណីជាលើកដំបូង (Video Inside)

-
ក្រដាសប្រាក់ប្រភេទថ្មី៣ម៉ឺនរៀលមានរូបសម្តេចតេជោហ៊ុនសែនជាមួយនឹងព្រះឆាយាលក្ខណព្រះបរមរតនកោដ្ឋប្រកាសដាក់ប្រើប្រាស់ជាផ្លូវការ (Video Inside)

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឲ្យប្រើប្រាស់ក្រដាសប្រាក់ប្រភេទថ្មី៣ម៉ឺនរៀល ដែលជាក្រដាសប្រាក់ មានរូបលើកដំបូងរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាជាមួយនឹងព្រះឆាយាលក្ខណព្រះបរមរតន កោដ្ឋ។ យោងតាមអនុក្រិត្យរបស់រាជរដ្ឋាភិបាលថ្ងៃទី១៨តុលា, ក្រដាសប្រាក់ប្រភេទគំរូថ្មីដែលចាប់ផ្តើមធ្វើចរា ចរណ៍ចាប់ពីថ្ងៃច័ន្ទទី១៨តុលានេះទៅ។
-
រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ១ម៉ឺន៦ពាន់៤៣នាក់ (Video Inside)

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន១ម៉ឺន៦ពាន់៤៣ នាក់។ យោងតាមក្រសួងសុខាភិបាល, តួលេខនៃចំនួនសរុបដែលប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានទទួល ការចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១៥ខែតុលា បានកើនដល់ ១៣លាន៥សែន៦ម៉ឺន១ពាន់៨៦៦នាក់ហើយ, ក្នុង នោះ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន១២លាន២សែន៩ម៉ឺន៨ពាន់៣៨៩នាក់, ការចាក់វ៉ាក់សាំងលើ ពលរដ្ឋអាយុពី១៨ឆ្នាំឡើង មានចំនួន៩លាន៩សែន៣ម៉ឺន៦ពាន់៩០២នាក់, ការចាក់លើយុវជនវ័យជំទង់អាយុ រវាងពី១២ដល់១៧ឆ្នាំ មានចំនួន ១លាន៧សែន៧ម៉ឺន៣ពាន់៩នាក់, ចំណែកការចាក់លើកុមារអាយុពី៦ ដល់ ១២ឆ្នាំ មានចំនួន ១លាន៨សែន៥ម៉ឺន១ពាន់៩៦៦នាក់ ។ ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ ថ្ងៃទី១៥ តុលា ឆ្នាំ២០២១ បានចំនួន ១លាន២សែន១ម៉ឺន៨ពាន់៤៨៦នាក់ ។
-
ប្រទេសអាស៊ាន មានការឆ្លងជំងឺកូវីដ១៩ ជាង៣ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៣ម៉ឺន៦ពាន់ ៩២៤ករណី និងការស្លាប់ថ្មីមានចំនួន៥៧៨នាក់។ នេះជាតួលេខឆ្លងថយចុះ៦២១ករណីបើប្រៀប ធៀបនឹង ម្សិលមិញ, ចំណែកតួលេខស្លាប់បានកើនឡើង១៧នាក់។ ប្រទេសដែលមានការឆ្លងថ្មី ក្នុងរយៈ ពេល២៤ ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ចំណែកការស្លាប់ថ្មីមានចំនួន៩ប្រទេស។