-
កម្ពស់ទឹកទន្លេ៣កន្លែងនៅស្ទឹងត្រែងបន្ដហក់ឡើង (Video Inside)

-
បិទកំណាត់ផ្លូវជាតិលេខ៧៦ដោយសារជំនន់ទឹកភ្លៀងនិងទឹកទន្លេ (Video Inside)

កំណាត់ផ្លូវជាតិលេខ៧៦ក្នុងខេត្តរតនគីរីត្រូវបានបិទបណ្តោះអាសន្នដោយសារជំនន់ទឹកទន្លេនិងទឹកភ្លៀង។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី បានឱ្យដឹងនៅថ្ងៃទី១៩តុលាថា កម្ពស់ទឹកទន្លេស្រែពក ស្ថានីយលំផាត់នៅថ្ងៃនេះ បានកើនឡើងចំនួន១៣ម៉ែត្រនិង៦១សង្ទីម៉ែត្រ ដែលកម្ពស់ទឹកប្រកាសអាសន្ន មាន ១២ម៉ែត្រនិង៥០សង្ទីម៉ែត្រ។ ចំណែកកម្ពស់ទឹកទន្លេសេសានស្ថានីយកាចូននោះវិញ បានកើនដល់៩ម៉ែត្រនិង ១៧សង្ទីម៉ែត្រនៅថ្ងៃនេះ គ្រាកម្ពស់ទឹកប្រកាសអាស្ននរបស់ទន្លេ គឺមាន៨ម៉ែត្រ៥០សង្ទីម៉ែត្រ។
-
ភ្លៀងបន្តធ្លាក់មួយសប្តាហ៍ទៀត (Video Inside)

-
លោកស្រី ជូ ប៊ុនអេង ថ្លែងថាសហរដ្ឋអាមេរិកសន្យាគាំទ្រកម្ពុជាប្រឆាំងអំពើជួញដូរមនុស្ស (Video Inside)

-
រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ១ម៉ឺន៥ពាន់៦១១នាក់ (Video Inside)

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន១ម៉ឺន៥ពាន់ ៦១១នាក់ ។ យោងតាមក្រសួងសុខាភិបាល, តួលេខនៃចំនួនសារុបដែលប្រជាពលរដ្ឋទូទាំងប្រទេស ដែលបាន ទទួល ការ ចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១៩ ខែតុលា បានកើនដល់១៣លាន៦សែន៩ពាន់៥២១នាក់ហើយ, ក្នុង នោះអ្នកបានចាក់វ៉ាក់សាំងដូសទី២ រួចមានចំនួន១២លាន៧សែន១ម៉ឺន៤ពាន់៦៧៥នាក់, ការចាក់វ៉ាក់សាំងលើ ពលរដ្ឋអាយុពី១៨ឆ្នាំឡើង មានចំនួន៩លាន៩សែន៥ម៉ឺន៣ពាន់៦២២នាក់, ការចាក់លើយុវជនវ័យជំទង់អាយុ រវាងពី ១២ដល់១៧ឆ្នាំ មានចំនួន ១លាន៧សែន៧ម៉ឺន៦ពាន់៨១៥នាក់, ចំណែកការចាក់លើកុមារអាយុពី៦ដល់ ១២ឆ្នាំ មានចំនួន ១លាន៨សែន៧ម៉ឺន៩ពាន់៨៤នាក់ ។ ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃ ទី១៨ តុលា ឆ្នាំ២០២១ បានចំនួន ១លាន៤សែន៨ម៉ឺន៧៤៧នាក់ ។
-
គណៈកម្មការប្រឆាំងកូវីដ១៩អំពាវនាវអ្នកប្រឈមហានិភ័យឆ្លងប្រញាប់ចាក់វ៉ាក់សាំង (Video Inside)

-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

-
សម្តេចអំពាវនាវពលរដ្ឋត្រូវរៀនរស់នៅក្នុងបរិបទថ្មីនៃជម្ងឺកូវីដ១៩ (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងអំពាវនាវក្នុងសារសម្លេងមួយនៅថ្ងៃទី១៩តុលាដាស់តឿនប្រជាពលរដ្ឋត្រូវរៀន រស់នៅក្នុងបរិបទនៃគន្លងថ្មីដែលមានជម្ងឺកូវីដ១៩ ដែលការដាស់តឿននេះ បានធ្វើឡើងទន្ទឹមនឹងយុទ្ធនាការ ការចាក់វ៉ាក់សាំងត្រៀមនឹងបិទបញ្ចប់នាពេលខាងមុខ និងក្នុងពេលដែលតួលេខឆ្លងនិងស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសកម្ពុជា ត្រូវគេឃើញថាបានបន្តធ្លាក់ចុះជាលំដាប់។
-
រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន១៧៥ករណី (Video Inside)

-
តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ចាប់ពី ថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ (Video Inside)

តម្លៃប្រេងឥន្ធនៈ នៅតែបន្ដកើនឡើងបន្ថែមទៀត សម្រាប់ការលក់រយៈពេល១៥ថ្ងៃខាងមុខនេះ។ យោងតាម ក្រសួងពាណិជ្ជកម្ម, តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ចាប់ពី ថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ គឺប្រេងសាំងធម្មតា មានតម្លៃ៤ពាន់៣០០រៀលក្នុង១លីត្រ ដែលតម្លៃនេះគឺកើនឡើងចំនួន២០០រៀល បើធៀប ទៅការ លក់រយៈពេល១៥ ថ្ងៃមុនដូចគ្នា…ចំណែកប្រេងម៉ាស៊ូតវិញ មានតម្លៃ៤ពាន់រៀល ក្នុង១លីត្រ ដែលតម្លៃ នេះ បានកើនឡើងចំនួន២០០រៀល បើធៀបទៅនឹងការលក់រយៈពេល១៥ ថ្ងៃមុន៕