-
អតីតតារាកំប្លែងនាងខ្ញុងសារភាពការជួលគ្រូ៥០០ដុល្លារនូវរបៀបប្រមូលប្រាក់ពីអ្នកគាំទ្រ (Video Inside)

តារាកំប្លែងនាងខ្ញុង បានសារភាពនូវការផ្តល់ប្រាក់៥០០ដុល្លារលើការជួលឲ្យគ្រូបង្ហាត់ម្នាក់ឈ្មោះសៀវសុផល ដើម្បីបង្រៀននូវវិធីជួយប្រមូលប្រាក់ពីអ្នកគាំទ្រនៅពេលដែលនាងកំពុងជំពាក់ប្រាក់វណ្ឌករហូតដល់ជាង៥៧ម៉ឺន ដុល្លារ។ យោងតាមតារាកំប្លែងរូបនេះ មុនដំបូងគ្រូបង្ហាត់ឈ្មោះសៀវសុផលនោះ បានទារថ្លៃឈ្នួលបង្រៀនច្រើន រហូតដល់១ម៉ឺនដុល្លារ ប៉ុន្តែតម្លៃនោះបានធ្លាក់មកត្រឹម៥០០ដុល្លារវិញ។
-
វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១គ្រោងនឹងរៀបចំធ្វើនៅខែវិច្ឆិកា (Video Inside)

-
រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ១ម៉ឺន៣ពាន់៤៥៦នាក់ (Video Inside)

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន១ម៉ឺន៣ពាន់៤៥៦ នាក់ ។ យោងតាមក្រសួងសុខាភិបាល, តួលេខនៃចំនួនសរុបដែលប្រជាពលរដ្ឋទូទាំងប្រទេសដែលបានទទួល ការចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី២០ ខែតុលា បានកើនដល់១៣លាន៦សែន២ម៉ឺន២ពាន់៩៧៧នាក់ហើយ, ក្នុង នោះអ្នកបានចាក់វ៉ាក់សាំងដូសទី២ រួចមានចំនួន១២លាន៧សែន៩ម៉ឺន៧ពាន់៦៥៦នាក់, ការចាក់វ៉ាក់សាំងលើ ពលរដ្ឋអាយុពី១៨ឆ្នាំឡើង មានចំនួន៩លាន៩សែន៥ម៉ឺន៨ពាន់៤៤៩នាក់, ការចាក់លើយុវជនវ័យជំទង់អាយុ រវាងពី១២ដល់១៧ឆ្នាំ មានចំនួន១លាន៧សែន៧ម៉ឺន៨ពាន់១២៥នាក់, ចំណែកការចាក់លើកុមារអាយុពី៦ដល់ ១២ឆ្នាំ មានចំនួន១លាន៨សែន៨ម៉ឺន៦ពាន់៤០៣នាក់។ ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃ ទី២០តុលា ឆ្នាំ២០២១ បានចំនួន ១លាន៦សែន១ម៉ឺន៨ពាន់៧៧៣នាក់ ។
-
ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង២ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន២ម៉ឺន៨ពាន់៣៧៩ ករណី និងការស្លាប់ថ្មីមានចំនួន៣៣១នាក់។ នេះជាតួលេខឆ្លងកើនឡើង១ពាន់៣១៣ករណីបើប្រៀបធៀបនឹង ម្សិលមិញ, ចំណែកតួលេខស្លាប់បានថយចុះ៧៩នាក់ ។ប្រទេសដែលមានការឆ្លងថ្មី ក្នុងរយៈ ពេល២៤ ម៉ោង ចុងក្រោយនេះនៅអាស៊ានមាន១០ប្រទេស។ ចំណែកការស្លាប់ថ្មីមានក៏មាន១០ប្រទេសផងដែរ៕
-
រយៈពេល២៤ម៉ោងកម្ពុជាឆ្លងកូវីដចំនួន១៦៦ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានបន្តធ្លាក់ចុះថែមទៀត ដែលជាតួលេខស្ថិត ក្រោមខ្ទង់២០០ករណីក្នុងរយៈពេល៣ថ្ងៃជាប់គ្នាមកនេះ។ តួលេខឆ្លងថ្មីថ្ងៃនេះ មានចំនួន១៦៦ករណីដែលថយ ចុះ៩ករណីបើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ ការឆ្លងថ្មីនៅថ្ងៃនេះ រួមមាន១៣៥ករណីជាការឆ្លងចូលក្នុង សហគមន៍ និង៣១ករណី គឺការឆ្លងមកពីក្រៅប្រទេស។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហ គមន៍ថ្ងៃនេះ បានថយចុះ៦ករណី, រីឯតួលេខឆ្លងមកពីក្រៅប្រទេសបានថយចុះ៣ករណី។
-
នាវាចម្បាំង HMAS Anzac ចាកចេញពីកំពង់ផែក្រុងព្រះសីហនុ (Video Inside)

-
សម្ដេចតេជោទទួលជួបមន្ត្រីបេសកជនសហព័ន្ធសន្តិភាពសកលលោក (Video Inside)

សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយអគ្គនាយកសហព័ន្ធសន្តិភាពសកលលោក យុន យ៉ុងហូ ជុំវិញការរៀបចំកិច្ចប្រជុំកំពូលមួយក្នុងប្រទេសកូរ៉េខាងត្បូងដោយសម្តេចនឹងត្រូវធ្វើជាសហប្រធាន ។ លោក យុនយ៉ុងហូ គឺជាមន្ត្រីបេសកជនពិសេសរបស់ជំទាវបណ្ឌិត ហាក ចាហាន់ មូន ដែលជាសហស្ថាបនិក សហព័ន្ធសន្តិភាពសកល Universal Peace Federation។
-
ក្រុមគ្រួសារសពឧត្តមសេនីយ៍ សុខ យ៉ម បានទទួលថវិកាគោលនយោបាយរាជរដ្ឋាភិបាល ជាង ៣០ លានរៀលពីឯកឧត្តម សៅ សារឿន (Video Inside)

-
ជំនន់ទឹកភ្លៀងហូរធ្លាក់ពីប្រទេសថៃ ជន់ពន្លិចលំនៅដ្ឋានពលរដ្ឋក្បែរអូរព្រំដែន ក្នុងសង្កាត់ប៉ោយប៉ែត (Video Inside)

-
វិទ្យាស្ថានតេជោសែន សាធារណការ ចុះអនុស្សរណៈការយោគយល់គ្នា ជាមួយសាលាភូមិន្ទរដ្ឋបាល ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ លើជំនាញបច្ចេកទេស ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន (Video Inside)
