Category: អប្សរាណេត

  • ក្រសួងសុខាភិបាលប្រកាសអនុវត្តនិតិវិធីប្រតិបត្តិស្តង់ដាធ្វើចត្តាឡីស័ក (Video Inside)

    ក្រសួងសុខាភិបាលប្រកាសអនុវត្តនិតិវិធីប្រតិបត្តិស្តង់ដាធ្វើចត្តាឡីស័ក (Video Inside)

    និតិវិធីប្រតិបត្តិស្តង់ដាស្តីពីការធ្វើចត្តាឡីស័ករបស់អ្នកដំណើរមកពីបរទេសដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានបានពេញលេញ ត្រូវបានប្រកាសដាស់ឲ្យប្រើប្រាស់ហើយ។ និតិវិធីប្រតិបត្តិស្តង់ដានៃការធ្វើចត្តា ឡីស័កនេះ បានប្រកាសចេញតាមសេចក្តីសម្រេចមួយរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី២០តុលាឆ្នាំ២០២១ ។ សេចក្តីសម្រេចប្រកាសអនុវត្តនិតិវិធីនេះ បានធ្វើឡើងបន្ទាប់ពីកម្ពុជាទើបបានកែតម្រូវរយៈពេលធ្វើចត្តាឡី ស័កសម្រាប់អ្នកដំណើរនានាចេញចួលក្នុងប្រទេសកម្ពុជា។ 

  • រដ្ឋាភិបាលអាល្លឺម៉ង់ប្រគល់ឧបករណ៍វេជ្ជសាស្ត្រ (Video Inside)

    រដ្ឋាភិបាលអាល្លឺម៉ង់ប្រគល់ឧបករណ៍វេជ្ជសាស្ត្រ (Video Inside)

    សម្ភារៈឧបករណ៍វេជ្ជសាស្ត្រជាច្រើនរបស់អាល្លឺម៉ង់ ត្រូវបានប្រគល់ជូនដល់ក្រសួងសុខាភិបាលកម្ពុជាដើម្បី ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ពិធីប្រគល់និងទទួលក្នុងក្រសួងសុខាភិបាល បានធ្វើឡើងនា រសៀលថ្ងៃទី២១តុលានេះ ក្រោមអធិបតីភាពរដ្ឋមន្តី ក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង។ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជាលោក Christian Berger បាន អញ្ជើញចូលរួមផងដែរ ។

  • កម្ពុជានៅមិនទាន់រកឃើញមនុស្សទី១០លានចាក់វ៉ាក់សាំង (Video Inside)

    កម្ពុជានៅមិនទាន់រកឃើញមនុស្សទី១០លានចាក់វ៉ាក់សាំង (Video Inside)

    មនុស្សទី១០លាននឹងត្រូវគេរំពឹងរកឃើញនៅក្នុងខែវិច្ឆិកាក្រោយ បើសិនជាតួលេខចាក់នឹងអាចមានឋិរក្នុងរង្វង់ ពី៣ទៅ៤ពាន់នាក់ជារៀងរាល់ថ្ងៃ។ កម្ពុជាបានដាក់ផែនការណ៍ចាក់លើមនុស្ស១០លានដែលមានវ័យពី១៨ឆ្នាំ ឡើងទៅចាប់តាំងពីខែកុម្ភៈមក ប៉ុន្តែរហូតមកទល់នឹងថ្ងៃទី២១តុលាដែលជិតបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង ទូទាំងប្រទេសទៅហើយនោះ មនុស្សទី១០លាននាក់ នៅមិនទាន់រកឃើញនៅឡើយ។ ការរកឃើញ មិនទាន់

  • រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ១ម៉ឺន១ពាន់៤៨១នាក់ (Video Inside)

    រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ១ម៉ឺន១ពាន់៤៨១នាក់ (Video Inside)

    ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះមានចំនួន ១ម៉ឺន១ពាន់៤៨១ នាក់ ។ យោងតាមក្រសួងសុខាភិបាល, តួលេខនៃចំនួនសរុបដែលប្រជាពលរដ្ឋទូទាំងប្រទេសដែលបានទទួល ការចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី២១ ខែតុលា បានកើនដល់១៣លាន៦សែន៣ម៉ឺន៤ពាន់៤៥៨នាក់ហើយ, ក្នុង នោះអ្នកបានចាក់វ៉ាក់សាំងដូសទី២ រួចមានចំនួន១២លាន៨សែន៥ម៉ឺន៦ពាន់៦១២នាក់, ការចាក់វ៉ាក់សាំងលើ ពលរដ្ឋអាយុពី១៨ឆ្នាំឡើង មានចំនួន៩លាន៩សែន៦ម៉ឺន៣ពាន់៣៤៦នាក់, ការចាក់លើយុវជនវ័យជំទង់អាយុ រវាងពី១២ដល់១៧ឆ្នាំ មានចំនួន១លាន៧សែន៧ម៉ឺន៩ពាន់៥២៩នាក់, ចំណែកការចាក់លើកុមារអាយុពី៦ដល់ ១២ឆ្នាំ មានចំនួន១លាន៨សែន៩ម៉ឺន១ពាន់៥៨៣នាក់។

  • ក្រសួងអប់រំ បើកដំណើរការគ្រឹះស្ថានអប់រំគ្រប់កម្រិតទូទាំងប្រទេស ចាប់ពីខែវិច្ឆិកា (Video Inside)

    ក្រសួងអប់រំ បើកដំណើរការគ្រឹះស្ថានអប់រំគ្រប់កម្រិតទូទាំងប្រទេស ចាប់ពីខែវិច្ឆិកា (Video Inside)

    ដំណើរការគ្រឹះស្ថានអប់រំសាធារណៈ និងឯកជនគ្រប់កម្រិតឡើងវិញ នឹងត្រូវបើកដំណើរសាឡើងវិញនៅទូទាំង ប្រទេសចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។ ការប្រកាសបើកដំណើរការគ្រឹះស្ថានសិក្សានានាទូទាំងរាជធានី និងតាមបណ្តាខេត្តទាំងអស់នេះ បានធ្វើឡើងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំយុវជននិងកីឡាថ្ងៃទី២១ តុលា នៅទន្ទឹមនឹងយុទ្ធនាការចាក់វ៉ាក់សាំងលើពលរដ្ឋបានបញ្ចប់ជុំទីមួយទូទាំងប្រទេសរួចហើយ។

  • ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង៣ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង៣ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៣ម៉ឺន៣១៦ករណី និងការស្លាប់ថ្មីមានចំនួន៥៨៧នាក់។ នេះជាតួលេខឆ្លងកើនឡើង១ពាន់៩៣៧ករណីបើប្រៀបធៀបនឹងម្សិល មិញ, ចំណែកតួលេខស្លាប់បានកើនឡើង២៥៦នាក់ ។ប្រទេសដែលមានការឆ្លងថ្មី ក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយនេះនៅអាស៊ានមាន១០ប្រទេស។ ចំណែកការស្លាប់ថ្មីមានក៏មាន១០ប្រទេសផងដែរ៕

  • សេចក្តីព្រាងវិសោធនកម្មច្បាប់អំពីការកំណត់សញ្ជាតិខ្មែរតែមួយ គ្រោងដាក់ពិភាក្សារដ្ឋសភាសប្តាហ៍ក្រោយ (Video Inside)

    សេចក្តីព្រាងវិសោធនកម្មច្បាប់អំពីការកំណត់សញ្ជាតិខ្មែរតែមួយ គ្រោងដាក់ពិភាក្សារដ្ឋសភាសប្តាហ៍ក្រោយ (Video Inside)

    រដ្ឋសភាគ្រោងនឹងបើកកិច្ចប្រជុំពេញអង្គនាសប្តាហ៍ក្រោយនេះហើយ ដើម្បីពិភាក្សានិងរកការអនុម័តលើសេច ក្តីព្រាងវិសោធនកម្មច្បាប់អំពីការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ឥស្សរជនដឹកនាំលើស្ថាប័នកំពូល៤។ សេចក្តីព្រាងវិសោធនកម្មច្បាប់អំពីការកំណត់សញ្ជាតិខ្មែរតែមួយ ត្រូវបានគណរដ្ឋមន្រ្តីអនុម័តបញ្ជួនមករដ្ឋសភា នៅថ្ងៃទី៨តុលាឆ្នាំ២០២១៕

  • រាជរដ្ឋាភិបាលបកស្រាយបំភ្លឺជុំវិញបណ្តាញសង្គមប្រើប្រាស់សារសម្លេងចាស់របស់សម្តេច (Video Inside)

    រាជរដ្ឋាភិបាលបកស្រាយបំភ្លឺជុំវិញបណ្តាញសង្គមប្រើប្រាស់សារសម្លេងចាស់របស់សម្តេច (Video Inside)

    ការប្រើប្រាស់សារសម្លេងចាស់តាមបណ្តាញសង្គមនានាលើកឡើងជុំវិញការអនុញ្ញាតឲ្យរៀបចំពិធីអាពាហ៍ពិ ពាហ៍ឡើងវិញនោះ បានជម្រុញឲ្យរាជរដ្ឋាភិបាលប្រញាប់បកស្រាយកែតម្រូវ។ ការផ្សាយតាមបណ្តាញសង្គម នានាថ្ងៃទី២១តុលានេះ បានប្រើប្រាស់សារសម្លេងសម្តេចតេជោហ៊ុនសែនដែលបានធ្វើកាលពីខែវិច្ឆិកាឆ្នាំ២០២០ ។

  • សម្តេចនាយករដ្ឋមន្ត្រីបញ្ចេញរូបថតជាប្រវត្តិសាស្ត្រពាក់ព័ន្ធការយាងវិលត្រឡប់របស់អតីតព្រះមហាក្សត្រខ្មែរ ជាលើកដំបូង (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រីបញ្ចេញរូបថតជាប្រវត្តិសាស្ត្រពាក់ព័ន្ធការយាងវិលត្រឡប់របស់អតីតព្រះមហាក្សត្រខ្មែរ ជាលើកដំបូង (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានបញ្ចេញនូវរូបថតជាប្រវត្តិសាស្ត្រមួយដែលរូបថតនោះត្រូវបានគេរំលេច លើ ក្រដាសប្រាក់ថ្មី៣ម៉ឺនរៀលទើបនឹងបោះពុម្ពថ្មី។ រូបថតជាប្រវត្តិសាស្ត្រនិងត្រូវបានគេដាក់នៅលើក្រដាស ប្រាក់ថ្មី៣ម៉ឺនរៀលនោះ គឺជារូបដែលព្រះមហាក្សត្រខ្មែរសម្តេចព្រះនរោត្តមសីហនុ ដោយព្រហស្ថឆ្វេងរបស់ព្រះ

  • រយៈពេល៩ខែដើមឆ្នាំនាំចេញទំនិញទៅវៀតណាមកើនជិត៤ដង (Video Inside)

    រយៈពេល៩ខែដើមឆ្នាំនាំចេញទំនិញទៅវៀតណាមកើនជិត៤ដង (Video Inside)

    ការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម បានកើនជិត៤ដងក្នុងរយៈពេល៩ខែដើមឆ្នាំ នេះ បើទោះបីជាកម្ពុជាកំពុងស្ថិតក្នុងវិបត្តិកូវីដ១៩។ យោងតាមសារព័ត៌មានវៀតណាម Express បានសរសេរថារយៈ ពេល៩ខែដើមឆ្នាំនេះ ផលិតផលដែលកម្ពុជាបាននាំចេញទៅវៀតណាមមានតម្លៃជាង៣ពាន់៧០០លានដុល្លារ ដែលកើនឡើងជិត៤ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។