Category: អប្សរាណេត

  • កម្ពស់ទឹកទន្លេងនៅខេត្ដរតនគិរី ស្រកចុះ (Video Inside)

    កម្ពស់ទឹកទន្លេងនៅខេត្ដរតនគិរី ស្រកចុះ (Video Inside)

    កម្ពស់ទឹកទន្លេងនៅខេត្ដរតនគិរី ដែលធ្លាប់តែឡើងលើសកម្រិតប្រកាសអាសន្នកន្លងមកនេះ បានស្រកចុះមក វិញហើយ។ យោងតាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត គិតត្រឹមម៉ោង១០ ព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្ពស់ទឹកទន្លេស្រែពកស្ថានីយលំផាត់ បានស្រកចុះចំនួន៦៣សង្ទីម៉ែត្រ។ កម្ពស់ទឹកទន្លេស្រែពកស្ថានីយ លំផាត់ នៅថ្ងៃនេះ មានកម្ពស់១១ម៉ែត្រនិង៨៧សង្ទីម៉ែត្រ។ កម្ពស់ទឹកប្រកាសអាសន្នទន្លេស្រែពកស្ថានីយ លំផាត់ មាន១២ម៉ែត្រនិង៥០សង្ទីម៉ែត្រ។ 

  • កម្ពស់ទឹកទន្លេ៣កន្លែងនៃខេត្ដស្ទឹងត្រែង ស្រកចុះ (Video Inside)

    កម្ពស់ទឹកទន្លេ៣កន្លែងនៃខេត្ដស្ទឹងត្រែង ស្រកចុះ (Video Inside)

    កម្ពស់ទឹកទន្លេទាំង៣ ក្នុងខេត្ដស្ទឹងត្រែង ត្រូវគេរាយការណ៍ការស្រកចុះមកវិញតិចតួចនៅថ្ងៃនេះ។ យោងតាម មន្ទីរធនធានទឹកនិងឧតុនិយមខេត្ដ, កម្ពស់ទឹកទន្លេមេគង្គនៅក្នុងខេត្តថ្ងៃនេះ បានស្រកចុះមកវិញចំនួន១០ សង្ទី ម៉ែត្រ , ដែលនាំកម្ពស់ទឹកនៅថ្ងៃនេះ នៅមានកំម្ពស់៨ម៉ែត្រនិង១០សង្ទីម៉ែត្រ។ កម្ពស់ទឹកទន្លេមេគង្គ ដែលត្រូវ ប្រកាសអាសន្ន គឺ១០ម៉ែត្រ និង៧០ សង្ទីម៉ែត្រ។

  • បុរសអាយុ២៤ឆ្នាំលង់ទឹកស្លាប់ក្នុងស្ទឹងកំពុងមានទឹកហូរ (Video Inside)

    បុរសអាយុ២៤ឆ្នាំលង់ទឹកស្លាប់ក្នុងស្ទឹងកំពុងមានទឹកហូរ (Video Inside)

    បុរសម្នាក់ដែលតែងហែលទឹកស្ទឹងមួយក្នុងស្រុករុក្ខគិរីនៃខេត្តបាត់ដំបង ក្រោយការចេញពីធ្វើការ ត្រូវបានទឹក ហូរកួចនិងសាកសពត្រូវបានគេរកឃើញនៅថ្ងៃទី២១តុលានេះ។ បុរសរងគ្រោះអាយុ២៤ឆ្នាំឈ្មោះធីធិ  គឺជា កម្មករធ្វើការនៅក្រុមហ៊ុនទំនប់ស្ទាក់ទឹកស្ទឹងដូនទ្រីនៃស្រុករុក្ខគិរី។

  • ខេត្តឧត្ដរមានជ័យជូនដំណឹងពលរដ្ឋរស់ក្បែរអាងស្តុកទឹកត្រូវប្រុងប្រយ័ត្នសុវត្ថិភាព (Video Inside)

    ខេត្តឧត្ដរមានជ័យជូនដំណឹងពលរដ្ឋរស់ក្បែរអាងស្តុកទឹកត្រូវប្រុងប្រយ័ត្នសុវត្ថិភាព (Video Inside)

    មន្ត្រីធនធានទឹកនិងឧតុនិយមខេត្តឧត្ដរមានជ័យ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្បែរអាង ស្តុកទឹកគ្រប់កន្លែងទាំងអស់នៅក្នុងខេត្ត ត្រូវប្រុងប្រយ័ត្ន ដោយសារទឹកពេញទំនប់ដែលអាចហៀរចេញគ្រប់ ពេលវេលា។ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តលោក ញឺន កួនបានថ្លែងថាភ្លៀងធ្លាក់មកជាប់ៗគ្នាប៉ុន្មាន ថ្ងៃមកនេះ បានធ្វើឲ្យអាងស្តុកទឹកនានាមានទឹកពេញប្រៀប ហើយអាចនឹងជន់លិចតាមតំបន់នៅក្បែរអាង។ លោកបានអំពាវនាវពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ន ។

  • រដ្ឋាភិបាលអូស្ត្រាលីបើកច្រកព្រំដែនអន្តរជាតិវិញប៉ុន្តែតម្រូវបង្ហាញបណ្ណវ៉ាក់សាំងនិងវ៉ាក់សាំងទទួលស្គាល់ (Video Inside)

    រដ្ឋាភិបាលអូស្ត្រាលីបើកច្រកព្រំដែនអន្តរជាតិវិញប៉ុន្តែតម្រូវបង្ហាញបណ្ណវ៉ាក់សាំងនិងវ៉ាក់សាំងទទួលស្គាល់ (Video Inside)

    ស្ថានទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី បានប្រាប់ពលរដ្ឋនិងនិស្សិតខ្មែរជុំវិញការបើកដំណើរចេញចូលសា ឡើងវិញរបស់រដ្ឋាភិបាលក្រុងកង់បេរ៉ា ប៉ុន្តែអ្នកធ្វើដំណើរចេញចូលប្រទេសអូស្ត្រាលីត្រូវមានបណ្ណចាក់វ៉ាក់សាំង ។

  • រយៈពេល៤ខែរកមាសបានជាង៧៤៧គីឡូក្រាម (Video Inside)

    រយៈពេល៤ខែរកមាសបានជាង៧៤៧គីឡូក្រាម (Video Inside)

    អាជីវកម្មរ៉ែមាសនៅខេត្តមណ្ឌលគិរី ចម្រាញ់មាសបានកើនដល់ជាង៧៤៧គីឡូក្រាមហើយ ក្នុងរយៈពេល៤ខែ ក្នុងឆ្នាំ២០២១នេះ។ ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd បានថ្លែងមុននេះ ថាគេមានផែនការ អាចផលិតមាសបានប្រមាណ៣តោន ក្នុងមួយ ឆ្នាំៗ សម្រាប់រយៈពេល៨ឆ្នាំ ដំបូង។

  • ៩ខែដើមឆ្នាំ២០២១ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាជិត៤០ម៉ឺនដុល្លារ (Video Inside)

    ៩ខែដើមឆ្នាំ២០២១ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាជិត៤០ម៉ឺនដុល្លារ (Video Inside)

    មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគពីសប្បុរសជនបានសរុបជិត៤០ម៉ឺនដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ។ សេចក្តីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជាថ្ងៃទី២១ ខែតុលា បញ្ជាក់ថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១នេះ មូលនិធិបុប្ផាកម្ពុជាទទួលបានការបរិច្ចាគជាទឹកប្រាក់ពីសប្បុរសជនចំនួន ៣៨ម៉ឺន១ពាន់ ៤៦៥ដុល្លារអាមេរិក និងប្រាក់រៀលចំនួន៥ពាន់៣២៥លាន និង៦៥ម៉ឺន៤ពាន់៦០០ រៀល ។ មូលនិធិគន្ធបុប្ផា គឺជាមូលនិធិមួយដែលជួយទ្រទ្រង់លើដំណើរការមន្ទីរពេទ្យគន្ធបុប្ឆាដែលត្រូវការប្រាក់ចំណាយច្រើនសិបលាន

  • គណៈកម្មការអន្តរក្រសួងបញ្ជាក់ការគ្មានបង្ក្រាបករណីល្មើសថ្ងៃនេះ (Video Inside)

    គណៈកម្មការអន្តរក្រសួងបញ្ជាក់ការគ្មានបង្ក្រាបករណីល្មើសថ្ងៃនេះ (Video Inside)

    ការបង្ក្រាបលើសកម្មភាពល្មើសក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះមិនបានឃាត់ឬផាកពិន័យលើបុគ្គលណា ម្នាក់ឡើយ។ មន្ត្រីគណៈកម្មការអន្តរក្រ សួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បាន ថ្លែងបញ្ជាក់ជានៅថ្ងៃទី២១តុលានេះថា សមត្ថកិច្ចគ្រាន់តែអប់រំការពាក់ម៉ាសលើមនុស្សចំនួន២៧៦ នាក់ និង ផ្សព្វផ្សាយអប់រំអំពីច្បាប់លិខិតបទដ្ឋានគតិ យុទ្ធពាក់ព័ន្ធជួនប្រជាពលរដ្ឋសរុបចំនួន៥៤៦ ទីតាំង ក្នុងនោះរួម មានមនុស្សចំនួន៦ពាន់៣០៤នាក់។

  • ជប៉ុនផ្តល់ប្រាក់កម្ចី៥៨លានដុល្លារពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត ខេត្តសៀមរាប (Video Inside)

    ជប៉ុនផ្តល់ប្រាក់កម្ចី៥៨លានដុល្លារពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត ខេត្តសៀមរាប (Video Inside)

    ជប៉ុនបានចុះកិច្ចព្រមព្រៀងផ្ដល់ប្រាក់កម្ចី ៥៨លានដុល្លារដល់កម្ពុជា សម្រាប់ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត ខេត្តសៀមរាប។ ពិធីចុះហត្ថលេខានោះគឺបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ រវាង អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនឹង ប្រធានទី ភ្នាក់ងារសហប្រតិបត្តិការជប៉ុនប្រចាំកម្ពុជា (JICA) គឺលោកស្រី កាម៉េ ហារូកូ តាមប្រព័ន្ធ Video ។

  • ៩ថ្ងៃមានអ្នកចុះឈ្មោះបោះឆ្នោតកើនជាង៩ម៉ឺននាក់ (Video Inside)

    ៩ថ្ងៃមានអ្នកចុះឈ្មោះបោះឆ្នោតកើនជាង៩ម៉ឺននាក់ (Video Inside)

    ពលរដ្ឋចំនួន៨ពាន់៩៦៧នាក់នាក់បានមកចុះឈ្មោះបោះឆ្នោតថ្មីនៅក្នុងថ្ងៃទី៩នៃការពិនិត្យបញ្ជីឈ្មោះ ដែល នាំឲ្យចំនួនតួលេខបានកើនដល់ជាង៩ម៉ឺននាក់ហើយ។ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២១ ដែលមានរយ:ពេល៥០ថ្ងៃ បានចាប់ផ្តើមតាំងពីថ្ងៃទី១២ ខែតុលាដល់ថ្ងៃ ទី៣០ខែវិច្ឆិកា ដោយគិតទាំងថ្ងៃ សៅរ៍ និងថ្ងៃអាទិត្យ។