-
អាជ្ញាធរដាស់តឿនប្រុងប្រយ័ត្នកំណើនកំពស់ទឹកព្រែកត្នោត (Video Inside)

កំណើនកំពស់ទឹកក្នុងស្ទឹងព្រែកត្នោតកាន់តែកើន នៅទន្ទឹមនឹងរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជា ពលរដ្ឋដែលរស់នៅក្បែរនោះ ជាពិសេសក្នុងខណ្ឌដង្កោត្រូវប្រុងប្រយ័ត្ន។ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី២៥តុលានេះ បានចុះត្រួតពិនិត្យស្ថានភាពទឹក និងដាស់តឿនពលរដ្ឋប្រុងប្រយ័ត្នដែលកម្ពស់ទឹក កាន់តែកើននៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ។
-
ឃាត់មនុស្ស៦៧នាក់ និងបញ្ជូនទៅតុលាការម្នាក់ ក្នុង៧២ម៉ោង កន្លងមកនេះ (Video Inside)

មនុស្សចំនួន៦៧នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល៧២ម៉ោងនេះ ក្នុងអំពើល្មើសបំពានវិធានរដ្ឋបាលនិងវិធាន សុខាភិបាល ។ មន្ត្រីគណៈ កម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បានថ្លែងបញ្ជាក់ជាបន្តបន្ទាប់ ក្នុងយុទ្ធនាការបង្ក្រាបរយៈពេល៧២ម៉ោងកន្លងមកនេះថា នៅថ្ងៃសៅរ៍សមត្ថកិច្ច មិនបានធ្វើការឃាត់មនុស្សនោះទេ ប៉ុន្តែសមត្ថកិច្ចគ្រាន់តែអប់រំការពាក់ម៉ាសលើមនុស្សចំនួន៤៧២ នាក់ និង ផ្សព្វផ្សាយអប់រំអំពីច្បាប់លិខិតបទដ្ឋានគតិ យុទ្ធពាក់ព័ន្ធជួនប្រជាពលរដ្ឋសរុបចំនួន៤៩៩ ទីតាំង ក្នុងនោះរួម មានមនុស្សចំនួន៥ពាន់៨៣២នាក់។
-
ខណ្ឌពោធិ៍សែនជ័យដាក់ចេញផែនការពង្រឹងសន្តិសុខ (Video Inside)

-
មន្ត្រីកាកបាទក្រហមកម្ពុជា ចំនួន ៣០នាក់ទទួលវគ្គបណ្តុះបណ្តាលចំណេះដឹងសារព័ត៌មាន (Video Inside)

ថ្នាក់ដឹកនាំនិងមន្ត្រីកាកបាទក្រហមកម្ពុជាចំនួន៣០នាក់ នៅព្រឹកថ្ងៃចន្ទ ទី ២៥ ខែតុលា ឆ្នាំ២០២១នេះ បាន ចូលរួមក្នុងវគ្គបណ្តុះបណ្តាលចំណេះដឹងផ្នែកសារព័ត៌មានពីអ្នកកាសែតជើងចាស់លោកម៉ារ យ៉ារិទ្ធិ តាមប្រព័ន្ធ អនឡាញ (Zoom) ។ វគ្គបណ្តុះបណ្តាលនៅថ្ងៃទី២៥តុលានេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទ ក្រហមកម្ពុជាក្នុងរាជធានីភ្នំពេញ៕
-
កម្ពុជា សន្យាជួយគាំទ្រនិងសម្រួលក្រុមធុរកិច្ចអាស៊ានក្នុងពេលក្លាយជាប្រធានអាស៊ានឆ្នាំក្រោយ (Video Inside)

កម្ពុជា បានចូលរួមក្នុងពិធីបិទកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន និងកម្ពុជាបានសន្យាជុំវិញការប្តេជ្ញា របស់ខ្លួនដែលនឹងក្លាយជាប្រធានអាស៊ានឆ្នាំ២០២២ ក្នុងការគាំទ្រនិងជួយសម្រួលគ្រប់បែបយ៉ាងដល់កិច្ចប្រ ជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានដើម្បីឈានសម្រេចសមិទ្ធផលថ្មីៗបន្ថែមទៀត។ កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិ យោគអាស៊ានឆ្នាំ២០២១ ដែលបានបិទនាពេលនេះ ស្ថិតក្រោមប្រធានបទ «កសាងអនាគតឌីជីថលប្រកបដោយ ចិរភាពរបស់យើង»៕
-
រដ្ឋសភាបោះឆ្នោតគាំទ្រលោក ប៉ា សុជាតិវង្ស ពីទេសរដ្ឋមន្ត្រី (Video Inside)

រដ្ឋសភាបានបោះឆ្នោតគាំទ្រលោកប៉ាសុជាតិវង្ស ជាសមាជិកថ្មីនៃរាជរដ្ឋាភិបាលក្នុងឋានៈជា «ទេសរដ្ឋមន្ត្រី» ទទួលបន្ទុកបេសកកម្មពិសេស។ លោកប៉ាសុជាតិវង្ស គឺជាអតីតអភិបាលរាជធានី រវាងពីឆ្នាំ២០១៣ដល់ឆ្នាំ ២០១៧។ លោកក៏ធ្លាប់ជាអ្នកតំណាងរាស្ត្រនិងជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញផងដែរ ក្នុងចំណោមមុខ តំណែងនិងតួនាទីជាច្រើនទៀតកន្លងមកនេះ។ លោក ប៉ា សុជាតិវង្ស បច្ចុប្បន្នមានអាយុ ៦៤ឆ្នាំ, ធ្លាប់បានបញ្ចប់ សញ្ញាប័ត្រទុតិយភូមិទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៧៥, ទទួលបានសញ្ញាប័ត្រជាន់ខ្ពស់ផែ្នកសង្គម សាស្រ្ត និងទស្សនវិជ្ជា នៅរដ្ឋធានីហាណូយ នៃប្រទេសវៀតណាមរវាងពីឆ្នាំ១៩៨៥-១៩៨៧ និងសញ្ញាប័ត្រថ្នាក់ បណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម ពីសកលវិទ្យាល័យ Southern California សហរដ្ឋអាមេរិក Doctor of Business Administration “DBA” ឆ្នាំ១៩៩៥-១៩៩៧៕
-
១៣ថ្ងៃមានអ្នកចុះឈ្មោះបោះឆ្នោតកើនជាង១៣ម៉ឺននាក់ (Video Inside)

ពលរដ្ឋចំនួន១ម៉ឺន៣ពាន់៧២៣នាក់ បានមកចុះឈ្មោះបោះឆ្នោតថ្មីនៅក្នុងថ្ងៃទី១៣នៃការនៃការពិនិត្យបញ្ជី ឈ្មោះ ដែលនាំឲ្យចំនួនតួលេខបានកើនដល់ជាង១៣ម៉ឺននាក់ហើយ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២១ បានចាប់ផ្តើមតាំងពីថ្ងៃទី១២តុលា និងមានរយៈពេល៥០ថ្ងៃ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ គ្រោងនឹងចប់នៅថ្ងៃទី៣០វិច្ឆិកា។ យោងតាមគណៈកម្មាធិការជាតិរៀបចំ ការ បោះឆ្នោត, រយៈពេល១៣ថ្ងៃកន្លងមកនេះ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះប្រជាពលរដ្ឋ ដែល បានមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន១៣ម៉ឺន៨ពាន់១៣៧នាក់, អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជី បោះឆ្នោតសរុប មានចំនួន៨ម៉ឺន១ពាន់៨៨១នាក់, អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ៣ម៉ឺន៩ពាន់ ១៥៥នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប មានចំនួន ៤ម៉ឺន២ពាន់៦៥៧នាក់៕
-
កម្ពុជា និងវៀតណាមពន្លឿនការងារព្រំដែនគោកដែលសេសសល់១៦ភាគរយ (Video Inside)

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានឯកភាពគ្នាពន្លឿនការងារព្រំដែនគោកចំនួន ១៦% ទៀត ដែលនៅសេសសល់និងមិនទាន់បោះបង្គោលរួច។ យោងតាមក្រសួងការបរទេសកម្ពុជា ការឯកភាពគ្នារវាងភាគី ទាំងសងខាង បានធ្វើឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់នយោបាយរវាងកម្ពុជា-វៀតណាម លើកទី៧ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។
-
ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង១៦ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

-
រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន១១៦ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះមានចំនួន១១៦ករណីដែលថយចុះ១២ករណីថែម ទៀតបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងថ្មីនៅថ្ងៃនេះ រួមមាន៩៩ករណីជាការឆ្លងចូលក្នុងសហគមន៍ និង១៧ ករណី គឺការឆ្លងមកពីក្រៅប្រទេស។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានថយចុះ ១៥ករណី, រីឯតួលេខឆ្លងមកពីក្រៅប្រទេសបានកើនឡើង៣ករណី។ ចំណែកការស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ មានចំនួន៩នាក់ដែលក្នុងនោះអ្នកស្លាប់ដោយមិនបានចាក់វ៉ាក់សាំងមានចំនួន៦នាក់។