-
ស្ថានទូតអាមេរិកគ្រោងសម្ពោធការិយាល័យកសិកម្មក្នុងប្រទេស (Video Inside)

ស្ថានទូតអាមេរិកគ្រោងនឹងរៀបចំសម្ពោធការិយាល័យកសិកម្ម US Department of Agriculture ក្នុងពេលឆាប់ៗ ខាងមុខនេះ។ មន្ត្រីស្ថានទូតបានថ្លែងថា ការិយាល័យកសិកម្មរបស់សហរដ្ឋអាមេរិកនោះ នឹងដើរតួនាទីយ៉ាង សំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា តាមរយ:ការបណ្តុះបណ្តាលធនធានមនុស្ស និងការ ផ្សព្វផ្សាយបច្ចេកទេសថ្មីៗ ដែលជាយន្តការគន្លឹះក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម។
-
រាជរដ្ឋាភិបាលប្រកាសការប្រើប្រាស់ច្បាប់ពាណិជ្ជកម្មសេរីចិននិងកម្ពុជា (Video Inside)

-
ADB ផ្តល់ជំនួន១០០ពាន់លានដល់ប្រទេសកំពុងអភិវឌ្ឍន៍ (Video Inside)

ភាពធ្ងន់ធ្ងរនៃអាកាសធាតុដែលកាន់តែវិវត្តន៍បន្តិចម្តងៗទៅរកភាពអាក្រក់នោះ បានជម្រុញឲ្យធនាគារអភិវឌ្ឍន៍ អាស៊ី ADBផ្តល់ហិរញ្ញប្បទាន១០០ពាន់លានដុល្លារជួយមកប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីការទប់ទល់នឹងវិបត្តិធាតុ អាកាសនេះ។ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោកម៉ាសាត់ស៊ូហ្គូ អាសាកាវ៉ា បានថ្លែងជាមួយនឹងសំណួរថាតើ «ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅអាស៊ី និងប៉ាស៊ីហ្វិក នឹងត្រូវឈ្នះ ឬនឹងត្រូវចាញ់។
-
ឃាត់មនុស្ស១៩នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

-
រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ១ម៉ឺន៧ពាន់៦៩២នាក់ (Video Inside)

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន១ម៉ឺន៧ពាន់៦៩២ នាក់។ យោងតាមក្រសួងសុខាភិបាល, តួលេខនៃចំនួនសរុបដែលប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានទទួល ការចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១៣ខែតុលា បានកើនដល់ ១៣លាន៦សែន២ម៉ឺន៧ពាន់៩៧៨នាក់ហើយ, ក្នុង នោះ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន ១១លាន៩សែន៤ម៉ឺន១ពាន់៥២០នាក់, ការចាក់វ៉ាក់សាំងលើ ពលរដ្ឋអាយុពី១៨ឆ្នាំឡើង មានចំនួន៩លាន៩សែន២ម៉ឺន៧ពាន់៣១៨នាក់, ការចាក់លើយុវជនវ័យជំទង់អាយុ រវាងពី ១២ដល់១៧ឆ្នាំ មានចំនួន ១លាន៧សែន៦ម៉ឺន៩ពាន់៩៦២នាក់, ចំណែកការចាក់លើកុមារអាយុពី៦ ដល់ ១២ឆ្នាំ មានចំនួន ១លាន៨សែន៣ម៉ឺន៦៩៨នាក់ ។
-
កម្ពុជាជាប្រទេសទី៦លើសកលលោកដែលមានការចាក់វ៉ាក់សាំងច្រើនជាងគេ (Video Inside)

-
ខេត្តកំពតធ្វើពិធីផ្លាស់ប្តូរអភិបាលថ្មី (Video Inside)

ខេត្តកំពតបានធ្វើពិធីផ្លាស់ប្តូរអភិបាលខេត្តថ្មីនៅថ្ងៃទី១៣តុលានេះ ដោយលោកជាវតាយ ត្រូវផ្លាស់ទៅគ្រប់ គ្រងក្នុងខេត្តពោធិ៍សាត់, ចំណែកអតីតអភិបាលខេត្តពោធិ៍សាត់ លោកម៉ៅធនិ ត្រូវបានផ្ទេរមកគ្រប់គ្រងក្នុងខេត្ត កំពតដែលជាប់នឹងមាត់សមុទ្ទវិញ។ ពិធីផ្លាស់ប្តូរអភិបាលខេត្តថ្មីថ្ងៃនេះ បានអញ្ជើញចូលរួមដោយសម្តេចក្រឡា ហោមសខេងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
-
ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៣ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៣ម៉ឺន៤ពាន់២១៥ ករណី និងការស្លាប់ថ្មីមានចំនួន៥៥៣នាក់។ នេះជាតួលេខឆ្លងកើនឡើង៩៨៤ករណីបើប្រៀប ធៀបនឹងម្សិល មិញ, ចំណែកតួលេខស្លាប់បានថយចុះ៩៩នាក់ ។ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ចំណែកការ ស្លាប់ថ្មីមានចំនួន៩ប្រទេស៕
-
រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន២៧២ករណី (Video Inside)

តួលេខឆ្លងជំងឺកូវីដ១៩រយៈពេល២៤ម៉ោងកន្លងមកនេះមានចំនួន២៧២ករណី ដែលជាតួលេខកើនឡើង៥ករណី បើប្រៀបធៀបនឹងម្សិលមិញ។ ការរកឃើញឆ្លងក្នុងតួលេខជាង២០០ករណីនេះបានកើតឡើង១០ថ្ងៃជាប់គ្នា មក ហើយ។ ការឆ្លងថ្មីនៅថ្ងៃនេះ រួមមាន២៤៧ករណីជាការឆ្លងចូលក្នុងសហគមន៍ និង២៥ករណី គឺការឆ្លងមកពីក្រៅ ប្រទេស។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានថយចុះ១ករណី, រីឯតួលេខឆ្លងមក ពីក្រៅប្រទេសបានកើនឡើង៦ករណី។
-
កម្ពុជានិងគោលជំហរក្នុងកិច្ចប្រជុំលើកទី៦០នៃចលនាមិនចូលបក្សសម្ព័ន្ធ (Video Inside)
