Category: អប្សរាណេត

  • លោកស្រី ឱ វណ្ណឌីន ថ្លែងថានេះជាពេលវេលាដែលពលរដ្ឋត្រូវរៀនរស់ជាមួយនឹងកូវីដ១៩ (Video Inside)

    លោកស្រី ឱ វណ្ណឌីន ថ្លែងថានេះជាពេលវេលាដែលពលរដ្ឋត្រូវរៀនរស់ជាមួយនឹងកូវីដ១៩ (Video Inside)

    ប្រធានគណកម្មការចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស លោកស្រី ឱ វណ្ណ​ឌីន បានចូលរួមក្នុងពិធីបិទ យុទ្ធនាការចាក់វ៉ាក់សាំងជុំទីមួយក្នុងខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះ និងបានថ្លែងបង្ហាញថាពេលនេះ គឺជាពេលវេលា ដែលពលរដ្ឋត្រូវរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ក្នុងរបត់ថ្មីហើយ។ ប្រសាសន៍ថ្លែងបញ្ជាក់នេះ គឺនៅទន្ទឹម នឹងការចាក់ វ៉ាក់សាំង បានធ្វើឡើងស្ទើរគ្រប ដណ្តប់នៅទូទាំងប្រទេស និងថែមទាំងបានឈានចូលដល់ដូស ជម្រុញនា បច្ចុប្បន្នថែមទៀត៕

  • មន្ត្រីក្រសួងយុត្តិធម៌៥រូបក្នុងចំណោម៤៦៤រូប រកឃើញឆ្លងកូវីដ១៩ ក្រោយបុណ្យភ្ជុំបិណ្ឌ (Video Inside)

    មន្ត្រីក្រសួងយុត្តិធម៌៥រូបក្នុងចំណោម៤៦៤រូប រកឃើញឆ្លងកូវីដ១៩ ក្រោយបុណ្យភ្ជុំបិណ្ឌ (Video Inside)

    មន្ត្រី៥រូបក្នុងក្រសួងយុត្តិធម៌ ត្រូវបានរកឃើញឆ្លងកូវីដ១៩ ក្នុងការធ្វើតេស្តបន្ទាប់ពីបានចូលធ្វើការឡើងវិញក្នុង ពិធីបុណ្យភ្ជុំបិណ្ឌរួច។ រាជរដ្ឋាភិបាលបានលើកទឹកចិត្តឲ្យមន្ត្រីរាជការ, កម្មករនិយោជិតតាមសហគ្រាសនិងរោងចក្រទូទាំងប្រទេសធ្វើតេស្តដើម្បីការទប់ស្កាត់បង្កាការឆ្លងជម្ងឺរាតត្បាតកូវីដ១៩។

  • ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៣ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៣ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៣ម៉ឺន៣ពាន់ណ ២៣១ករណី និងការស្លាប់ថ្មីមានចំនួន៦៥២នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅអាស៊ាន មាន១០ប្រទេស។ ចំណែកការ ស្លាប់ថ្មីមានចំនួន៩ប្រទេស៕

  • រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ១សែន១ម៉ឺន៧ពាន់ ៨៨០នាក់ (Video Inside)

    រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ១សែន១ម៉ឺន៧ពាន់ ៨៨០នាក់ (Video Inside)

    ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន ១សែន១ម៉ឺន ៧ពាន់៨៨០នាក់។ យោងតាមក្រសួងសុខាភិបាល, តួលេខនៃចំនួនសរុបដែលប្រជាពលរដ្ឋទូទាំងប្រទេសដែល បានទទួលការចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១២ ខែតុលា បានកើនដល់១៣លាន៦សែន១ម៉ឺន២៩៦នាក់ហើយ, ក្នុង នោះ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន ១១លាន៧សែន២ម៉ឺន៤ពាន់៣៦១នាក់, ការចាក់វ៉ាក់សាំងលើពលរដ្ឋអាយុពី១៨ឆ្នាំឡើង មានចំនួន៩លាន៩សែន២ម៉ឺន៣ពាន់៥១៧នាក់, ការចាក់លើយុវជនវ័យជំទង់អាយុ រវាងពី ១២ដល់ ១៧ឆ្នាំ មានចំនួន ១លាន៧សែន៦ម៉ឺន៨ពាន់២៩២នាក់, ចំណែកការចាក់លើកុមារអាយុពី៦ ដល់ ១២ឆ្នាំ មានចំនួន ១លាន៨សែន១ម៉ឺន៨ពាន់៤៧៦នាក់ ។

  • រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន២៦៧ករណី (Video Inside)

    រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន២៦៧ករណី (Video Inside)

    កម្ពុជាក្នុងរយ:ពេល២៤កន្លងមកនេះមានការឆ្លងជំងឺកូវីដ១៩ចំនួន២៦៧ករណីដែលកើនឡើង៩ករណីបើ ប្រៀបធៀបនឹងម្សិលមិញ។ ការរកឃើញឆ្លងថ្មីចំនួនជាង២០០ករណីនេះបានកើតឡើង៩ថ្ងៃជាប់គ្នាមកហើយ។ ការឆ្លងថ្មីនៅថ្ងៃនេះរួមមាន២៦៧ករណីជាការឆ្លងចូលក្នុងសហគមន៍ និង១៩ករណី គឺការឆ្លងមកពីក្រៅប្រទេស។

  • នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ប្រាប់ក្រុមគ្រូពេទ្យយោធាជុំវិញគោលការណ៍ចាក់វ៉ាក់សាំងដូសជម្រុញ (Video Inside)

    នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ប្រាប់ក្រុមគ្រូពេទ្យយោធាជុំវិញគោលការណ៍ចាក់វ៉ាក់សាំងដូសជម្រុញ (Video Inside)

    ប្រធានប្រតិបត្តិចាក់វ៉ាក់សាំងកូវីដ១៩ក្របខណ្ឌទូទាំងប្រទេសនៃក្រសួងការពារជាតិនាយឧត្តមសេនីយ៍ឥតសា រ់ាត បានថ្លែងនៅថ្ងៃទី១២តុលានេះ ជុំវិញគោលការណ៍ចាក់វ៉ាក់សាំងដូសជម្រុញគ្រាដែលការយល់ច្រឡំខ្លះបាន កើតឡើង។ ខណ្ឌចំនួន៦ក្នុងរាជធានី រួមមាន៖ ខណ្ឌកំបូល, ខណ្ឌដង្កោ, ខណ្ឌមាន ជ័យ, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌទួល គោក និងខណ្ឌឫស្សីកែវ ដែលមានពលរដ្ឋជាងមួយលាននាក់ គឹជាគោល ដៅនៃតំបន់ប្រតិបត្តិការ

  • ឃាត់មនុស្ស៥នាក់ ក្នុង២៤ម៉ោង ចុងក្រោយនេះ (Video Inside)

    ឃាត់មនុស្ស៥នាក់ ក្នុង២៤ម៉ោង ចុងក្រោយនេះ (Video Inside)

    មនុស្សចំនួន៥នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើល្មើសបំពានវិធាន រដ្ឋបាល និង វិធានសុខាភិបាលក្នុងស្ថានការណ៍ដែលរាជរដ្ឋាភិបាល កំពុងបន្តឹងការអនុវត្តច្បាប់ ប្រឆាំង នឹងការឆ្លងកូវីដ១៩។ 

  • ខេត្តរតនគិរី ប្រកាសការចូលកាន់តំណែងអភិបាលខេត្តថ្មី (Video Inside)

    ខេត្តរតនគិរី ប្រកាសការចូលកាន់តំណែងអភិបាលខេត្តថ្មី (Video Inside)

    សម្តេចក្រឡាហោមសខេង បានអញ្ជើញចូលរួម្ហបយងពិធីផ្លាស់ប្តូរអភិបាលខេត្តថ្មីនៅក្នុងខេត្តរតនគិរីនៅថ្ងៃទី ១២តុលានេះ។ អតីតអភិបាលខេត្ត លោក ថង សាវុន ត្រូវបាន ផ្ទេរទៅបំពេញភារកិច្ចថ្មីជាអភិបាលខេត្ត មណ្ឌល គិរី ,ចំណែកអភិបាលខេត្តថ្មី ដែលត្រូវមកជំនួសគឺ លោក ញ៉ែម សំអឿន៕

  • សម្តេចនាយករដ្ឋមន្ត្រីបង្ហាញវត្តមានលើកដំបូងក្នុងកន្លែងហាត់ប្រាណវាយកូនគោល (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រីបង្ហាញវត្តមានលើកដំបូងក្នុងកន្លែងហាត់ប្រាណវាយកូនគោល (Video Inside)

    នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានបង្ហាញវត្តមានក្នុងកន្លែងហាត់ប្រាណនៃទីលានវាយកូនគោលជាលើក ដំបូងនៅថ្ងៃទី១២តុលានៅទន្ទឹមនឹងគម្រោងការណ៍របស់រាជរដ្ឋាភិបាលដែលចង់បើកដំណើរការសេដ្ឋកិច្ចលើ គ្រប់វិស័យសាឡើងវិញនាចុងឆ្នាំ២០២១នេះ។ សម្តេចតេជោហ៊ុនសែន នៅជាមួយនឹងវត្តមានដែលស្ថិតក្នុង កន្លែងហាត់ប្រាណនៅថ្ងៃអង្គារនេះ បានសរសេរក្នុងបណ្តាញសង្គមបញ្ជាក់ថាការ«ចូលវាយកូនគោលឡើងវិញ បន្ទាប់ពីខកខានជាច្រើនខែដោយសារជាប់ដៃប្រយុទ្ធជាមួយកូវីដ១៩»។

  • សម្តេចបញ្ចេញមតិក្នុងបណ្តាញសង្គមជុំវិញការធ្វើវិសោធនកម្មច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ (Video Inside)

    សម្តេចបញ្ចេញមតិក្នុងបណ្តាញសង្គមជុំវិញការធ្វើវិសោធនកម្មច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ (Video Inside)

    សម្តេចតេជោហ៊ុនសែនបានថ្លែងថាពលរដ្ឋដែលមានសញ្ជាតិ២ឬច្រើន នៅតែអាចមានឳកាសមកបំរើជាតិមាតុ ភូមិបាន លើកលែងតែតំណែងកំពូលដឹកនាំស្ថាប័នទាំង៤ក្រោយការធ្វើវិសោធនកម្មច្បាប់កំណត់សញ្ជាតិខ្មែរតែ មួយនោះរួច។