-
ទំហំពាណិជ្ជកម្មសហរដ្ឋអាមេរិកកើនឡើង៣៧ភាគរយរយៈពេល៧ខែដើមឆ្នាំ (Video Inside)

-
ប្រធានគណៈឃោសនាអប់រំនៃគណបក្សប្រជាជនកម្ពុជានិងវៀតណាមជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ (Video Inside)

-
រដ្ឋបាលខេត្តសម្រេចបិទផ្សារ២ក្នុងខេត្តសៀមរាប (Video Inside)

-
ព្រះសង្ឃសុគត៧អង្គដោយការឆ្លងកូវីដ១៩ ក្នុងពិធីកាន់បិណ្ឌ (Video Inside)

យ៉ាងហោចមានព្រះសង្ឃ៧អង្គបានសុគតក្នុងរង្វង់ព្រះសង្ឃឆ្លងកូវីដ១៩សរុបប្រមាណមួយពាន់អង្គក្នុងរយៈ ពេលដែលមានពិធីកាន់បិណ្ឌដែលកំពុងប្រព្រឹត្តច្រើនថ្ងៃមកនេះ។ ការបញ្ជាក់តួលេខសុគតនិងការឆ្លងកូវីដ១៩ លើព្រះសង្ឃតាមទីវត្តអារាមនេះ បានធ្វើឡើងដោយមន្ត្រីនាំពាក្យក្រសួងធម្មការនិងសាសនាលោក សេង សុមុនី នៅថ្ងៃទី១តុលានេះ។ តួលេខព្រះសង្ឃដែលសុគតនិងឆ្លងកូវីដ១៩ប្រមាណមួយពាន់អង្គនេះ គឺគិតត្រឹមថ្ងៃទី៣០ កញ្ញាតែប៉ុណ្ណោះ។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៤ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

-
រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ៤ម៉ឺន២ពាន់៧៧៤នាក់ (Video Inside)

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះមានចំនួន ៤ម៉ឺន២ពាន់ ៧៧៤នាក់។ យោងតាមក្រសួងសុខាភិបាល, តួលេខនៃចំនួនសារុបដែលប្រជាពលរដ្ឋទូទាំងប្រទេសដែលបាន ទទួលការចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី៣០ខែកញ្ញា បានកើនដល់១៣លាន៣សែន៧ម៉ឺន៨៣៨នាក់ហើយ, ក្នុង នោះ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន១១លាន៦ម៉ឺន៥៧៣នាក់។
-
ការឆ្លងកូវីដ១៩នៅកម្ពុជា ក្នុងរយៈពេល២៤ម៉ោងនេះ ធ្លាក់ចុះមកនៅត្រឹម២៣២ករណី (Video Inside

តួលេខឆ្លងកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានធ្លាក់ចុះយ៉ាងខ្លាំងពីជាង៩០០ករណីមកនៅត្រឹម ជាង២០០ករណី។ ក្រសួងសុខាភិបាលបានឲ្យដឹងការរកឃើញឆ្លងថ្មីចំនួន២៣២នៅថ្ងៃនេះ គឺតាមរយៈលទ្ធផល បញ្ជាក់ដោយម៉ាស៊ីន PCR។ មិនមានសេចក្តីរាយការណ៍ជុំវិញការធ្វើតេស្តរកឃើញតាមឧបករណ៍តេស្តរហ័ស នោះឡើយ។ នេះជាតួលេខឆ្លងចាប់ផ្តើមនាដើមខែតុលាដែលជាខែថ្មីបន្ទាប់ពីការឆ្លងក្នុងខែកញ្ញាដែលផ្តើមដោយ តួលេខ៤៥៥ និងបញ្ចប់ដោយតួលេខ៩៧៨។ ក្នុងមួយខែកញ្ញាកន្លងមកនេះ ការឆ្លងសរុបមានចំនួន ១ម៉ឺន៩ពាន់ ២៩៦ករណី និងមានមនុស្សស្លាប់ក្នុងមួយខែនោះចំនួន៤១៦នាក់។
-
ឃាត់មនុស្ស១០នាក់ និងបញ្ជូនទៅតុលាការ១នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ (Video Inside)

-
រាជរដ្ឋាភិបាលបញ្ជូនជំនួយទៅខេត្តបន្ទាយមានជ័យដែលរងគ្រោះជំនន់ទឹកភ្លៀង (Video Inside)

មីជាង២ម៉ឺនកេស និងថវិកា១០០លានរៀល ត្រូវបានប្រមុខរាជរដ្ឋាភិបាលបានផ្តល់ដល់ខេត្តបន្ទាយមានជ័យ ដែលជាខេត្តមានពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនិងទឹកហូរមកពីប្រទេសថៃ។ ក្នុងខេត្តបន្ទាយមាន ជ័យនោះផងដែរប្រជាពលរដ្ឋ១ពាន់១៥០គ្រួសារ ត្រូវបានគេជម្លៀសដាក់លើទីទួលមានសុវត្ថិភាព។ មិនមាន សេចក្តីរាយការណ៍ជុំវិញករណីមនុស្សរងគ្រោះថ្នាក់នោះឡើយ។
-
ទូតអូស្រ្តាលីបញ្ជាក់ប្រាប់កម្ពុជានូវជុំវិញសន្ធិសញ្ញាត្រីភាគី AUKUSពាក់ព័ន្ធនាវាមុជទឹកប្រាស់ថាមពលនុយក្លេអ៊ែរ (Video Inside)

ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានអញ្ជើញជួបឧបនាយករដ្ឋមន្ត្រីកម្ពុជាលោក ហោ ណាំហុង នៅថ្ងៃទី១តុលានេះ ដោយកិច្ចពិភាក្សាបានផ្តោតលើជំហរអូស្ត្រាលីពាក់ព័ន្ធនឹងសន្ធិសញ្ញាត្រីភាគី AUKUS ដែលនឹងជួយជម្រុញប្រ ទេសអូស្រ្តាលីក្នុងការបង្កើតនាវាមុជទឹកប្រើប្រាស់ថាមពលនុយក្លេអ៊ែ័រ និងបញ្ហាមួយចំនួនទៀតដែលជាស្ថាន ការណ៍ពាក់ព័ន្ធក្នុងតំបន់ដែលកម្ពុជានឹងត្រៀមរៀបចំធ្វើក្នុងឆ្នាំ២០២២ក្នុងនាមជាប្រធានអាស៊ាន។