-
ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង២០ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

-
កម្ពុជាមានអ្នកឆ្លងកូវីដ១៩សរុបលើស១០ម៉ឺនករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជា បានកើនឡើងលើស១០ម៉ឺនករណីហើយ ក្រោយការឆ្លងថ្មី៦២៩ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះទៀត។ ការឆ្លងថ្មីចំនួន៦២៩ករណីនៅថ្ងៃនេះ បើប្រៀបធៀបនឹងម្សិលមិញ គឺបានកើនឡើងចំនួន៣៣ករណីថែមទៀត។ការឆ្លងថ្មីនៅថ្ងៃនេះរួមមាន៥១៦ករណីជាការឆ្លងចូលក្នុងសហគមន៍ និង១១៣ករណី គឺការឆ្លងមកពីក្រៅប្រទេស។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានថយចុះ៣៣ករណី, រីឯតួលេខឆ្លងមកពីក្រៅប្រទេសបានថយចុះ៦៧ករណី។
-
ក្រសួងសុខាភិបាលបញ្ជាក់ការជិតបញ្ចប់យុទ្ធនាការចាក់មនុស្ស១០លាននាក់ (Video Inside)

-
សាលារដ្ឋចាប់ផ្តើមបាញ់ថ្នាំមុនចូលរៀនសាឡើងវិញ (Video Inside)

-
ប្រទេសចិនសន្យាបន្តទិញទំនិញកសិផលកម្ពុជា (Video Inside)

ប្រទេសចិនបានសន្យានឹងទទួលទិញទំនិញកសិផលពីកម្ពុជាជាច្រើនទៀត ដែលការសន្យានេះបានធ្វើឡើង ទន្ទឹមនឹងសេចក្តីរាយការណ៍មុននេះអំពីទំនិញកសិផលផ្លែមៀនក្នុងខេត្តប៉ៃលិនជួបប្រទះនឹងភាពខ្វះទីផ្សារ។ លោកវ៉ាងយី ក្នុងសន្និសីទកាសែតមួយកាលពីល្ងាចអាទិត្យក្រោយពិធីចុះហត្ថលេខាលើឯកកិច្ចព្រមព្រៀងនៃ ឯកសារចំនួន៦ក្នុងវិមានសន្តិភាព បានថ្លែងថាប្រទេសចិន នឹងទទួលទិញកសិផលពីកម្ពុជាដែលមានគុណភាព នាំចូលក្នុងទីផ្សាររបស់ចិន
-
សម្តេចតេជោបង្ហាញកូនសោរគន្លឹះនៃការកសាងសន្តិភាព ក្នុងប្រទេសដែលមានជម្លោះ (Video Inside)

-
ឃាត់មនុស្ស២៧១នាក់ ក្នុងរយៈពេល៧២ម៉ោង កន្លងមកនេះ (Video Inside)

មនុស្សចំនួន២៤១នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងនេះ ដែលនាំឱ្យការឃាត់ខ្លួនមនុស្សក្នុងរយៈពេល ៧២ម៉ោងបានកើនឡើងដល់់២៧១នាក់ ក្នុងនោះឃាត់បានរថយន្ដ១០គ្រឿង,ម៉ូតូ២១គ្រឿង ,បិទអាជីវកម្មមួយ កន្លែង និងផាកពិន័យជាប្រាក់បានចំនួន៦លាន៨សែនរៀល ក្នុងការអនុវត្តវិធានការច្បាប់ចំនួន១១០ករណី។ ក្នុងអំពើ ល្មើសបំពានវិធានរដ្ឋបាលនិងវិធានសុខាភិបាលក្នុងស្ថានការណ៍ ដែលរាជរដ្ឋាភិបាលកំពុងបន្តឹងការ អនុវត្តច្បាប់ ប្រឆាំងនឹងការឆ្លងកូវីដ១៩។
-
រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាងយី បញ្ចប់ដំណើរទស្សនកិច្ច២ថ្ងៃនៅកម្ពុជា (Video Inside)

ដំណើរទស្សនកិច្ចរបស់ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន លោកវ៉ាងយី រយៈពេល២ថ្ងៃក្នុងប្រទេស កម្ពុជាបានបញ្ចប់ទន្ទឹមនឹងមានការប្រកាសនូវជំនួយរបស់រដ្ឋាភិបាលប្រទេសចិនចំនួន១ពាន់៧៥០លានយ័ន ដែលស្មើនឹង២៧០លានដុល្លារ, ការប្រកាសបន្តផ្តល់ជំនួយវ៉ាក់សាំងមកកាន់ប្រទេសកម្ពុជាបន្ថែមទៀត រួមនឹង ការ ចុះហត្ថលេខាលើឯកសារនានានៃកិច្ចព្រមព្រៀងផ្តល់សម្ភារៈនិងជំនួយដល់កម្ពុជាផងដែរ។
-
ព្រះមហាក្សត្រ និងសម្តេចម៉ែអបអរសាទរសម្តេចតេជោ ហ៊ុន សែន (Video Inside)

-
លទ្ធផលកិច្ចប្រជុំរវាងគណៈកម្មការអប់រំ យុវជនកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និង ក្រសួងធម្មការ និងសាសនា
