-
ឃាត់មនុស្ស២៣នាក់ ក្នុង២៤ម៉ោងចុងក្រោយនេះ (Video Inside)

-
ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរីត្រូវបានដកចេញពីតំណែង (Video Inside)

-
រយៈពេល២៤ម៉ោង ចាក់វ៉ាក់សាំងលើពលរដ្ឋបាន ៤ម៉ឺន ៨ពាន់ ៦៥៩នាក់ (Video Inside)

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន៤ម៉ឺន៨ពាន់ ៦៥៩នាក់។ យោងតាមក្រសួងសុខាភិបាល តួលេខនៃចំនួនសារុបដែលពលរដ្ឋទូទាំងប្រទេសបានទទួលការ ចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី៧ ខែកញ្ញានេះ បានកើនដល់ ១១លាន២សែន៩ម៉ឺន១ពាន់ ៤៦៥នាក់ហើយ, ក្នុងនោះ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន៩លា១ពាន់១២៣នាក់។ ការចាក់វ៉ាក់សាំងលើពលរដ្ឋ អាយុពី១៨ឆ្នាំ ឡើង មានចំនួន៩លាន៦សែន៨ពាន់៦៧៩នាក់, និងលើយុវជនវ័យជំទង់អាយុរវាងពី១២ ដល់១៧ឆ្នាំ មានចំនួន ១លាន៦សែន៨ម៉ឺន២ពាន់៧៨៦នាក់។
-
កម្ពុជាឆ្លងកូវីដ១៩ ចំនួន៥១១ករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

-
គ្រូពេទ្យស្នើរកការព្យាបាលភ្នែកខាងស្តាំរបស់ រ៉ុង ឈុន ប៉ុន្តែលោក រ៉ុង ឈុន បានស្នើសុំមិនទាន់ធ្វើការវះកាត់ ភ្លាមៗ នាពេលនេះទេ (Video Inside)

-
មន្ត្រីខុទ្ទកាល័យបញ្ជាក់នូវសុខភាពរឹងមាំរបស់សម្តេចក្រឡាហោម ស ខេង (Video Inside)

អ្នកនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់នូវសុខភាពរឹងមាំរបស់សម្តេច ក្រឡាហោម ស ខេង ក្រោយការវះកាត់នៅក្នុងប្រទេសបារាំង។ មិនមានការបញ្ជាក់ថាតើការ វះកាត់ដោយ ជោគជ័យពីក្រុមវេជ្ជបណ្ឌិតបារាំងលើសម្តេចក្រឡាហោម ស ខេង ដែលជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃនោះ បានជាប់ពាក់ព័ន្ធនឹងជម្ងឺអ្វីនោះទេ ប៉ុន្តែមន្ត្រីខុទ្ទកាល័យ បានបញ្ជាក់បន្ថែមថ្ងៃទី៧កញ្ញា នេះទៀតថា សម្តេចក្រឡាហោម ស ខេង ដែលកំពុងធ្វើចត្តាឡីស័ក មានសុខភាពល្អប្រសើរនោះទេ។
-
នាយករដ្ឋមន្ត្រីកម្ពុជាធ្វើជាប្រធានកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ (Video Inside)

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ ដែលនឹងមានការអញ្ជើញចូលរួមពីនាយករដ្ឋមន្ត្រីចិនលោកលឺខឺឈាង និងថ្នាក់ដឹកនាំនៃប្រទេសដទៃទៀតជា សមាជិក។ យោងតាមក្រសួងការបរទេសកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ កញ្ញាក្នុងសប្តាហ៍នេះ។
-
កម្ពុជាត្រៀមបញ្ជូនកីឡាបាល់ទាត់នារី ជម្រើសជាតិ ហ្វឹកហាត់នៅប្រទេសចិន (Video Inside)

-
ខេត្តព្រះសីហនុត្រៀមបើកសាលារៀនចំនួន៥នៅថ្ងៃ១៣កញ្ញា (Video Inside)

-
ខេត្តកោះកុង បើកសាលារៀនវិញនៅថ្ងៃទី៩ ខែកញ្ញា (Video Inside)

សាលារៀនក្នុងខេត្តកោះកុង នឹងត្រូវបើកសាឡើងវិញ នៅថ្ងៃទី៩កញ្ញាសប្តាហ៍នេះហើយ។ ការកំណត់បើកសា លារៀនវិញក្នុងខេត្តកោះកុងនេះ បានលើកឡើងក្នុងកិច្ចប្រជុំមួយនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ក្រោយការពិនិត្យ លើ ស្ថានភាពជាក់ស្តែងដែលបង្ហាញថា អត្រាឆ្លងជំងឺកូវីដ១៩ បានថយចុះ, ចំណែកសិស្សានុសិស្ស ក៏បានចាក់វ៉ាក់ សាំងការពារកូវីដ១៩ បានគ្រប់ៗគ្នារួចរាល់។