-
ផ្ទះ១១ខ្នងប្រគល់ជួនពលរដ្ឋក្រីក្រ ក្នុងខេត្តកំពង់ស្ពឺ (Video Inside)

-
ទីភ្នាក់ងារ KOICA ផ្តល់ជំនួយជិត៨លានដុល្លារដល់កម្ពុជា (Video Inside)

ទីភ្នាក់ងារ KOICA របស់កូរ៉េខាងត្បូង បានផ្តល់ជំនួយឥតសំណងជិត៨លានដុល្លារលើការកសាងសំណង់ នៃវិស័យអប់រំផង និងវិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា។ ការផ្តល់ជំនួយទាំងនេះគឺរួមមាន៣លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងថវិកាមួយ ចំណែកទៀតគឺការជួយលើវិស័យឧស្សាហកម្ម។
-
ស្នងការដ្ឋាននគរបាលជាតិពិនិត្យបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងរាជធានី (Video Inside)

បទល្មើសឧក្រិដ្ឋធំៗក្នុងរាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចបានបញ្ជាក់ថាមានការថយចុះតិចតួចប៉ុន្តែបែរជាកើន ឡើងនូវបទល្មើសឆក់លួចនោះទៅវិញក្នុងរយៈពេលមួយខែកន្លងមកនេះ។ នៅថ្ងៃទី៣កញ្ញានេះ ស្នងការដ្ឋាន នគរបាលរាជ ធានីភ្នំពេញ បានបើកកិច្ចប្រជុំពិនិត្យបញ្ហាកត្តាសន្តិសុខសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញដោយ មានការអញ្ជើញ ចូលរួមពីស្នងការនគរបាលរាជធានីលោកឧត្តមសេនីយ៍សថេត។
-
ប្រធានសាធារណការ និងដឹកជញ្ជូនរាជធានី បញ្ជាក់មូលហេតុលិចទឹកស្ពានក្រោមដីនៅចោមចៅ (Video Inside)

-
ស្រាទំពាំងបាយជូរផលិតច្រកក្នុងដបទឹកសុទ្ធ គឺជាស្រាជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ស្ត្រីវ័យក្មេងទាំង៣ (Video Inside)

-
ប្រទេសអាស៊ាន មានការឆ្លងជំងឺកូវីដ១៩ ជាង៧ម៉ឺនករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

-
ឃាត់មនុស្ស៣៥៣នាក់, បញ្ជូនទៅតុលាការ ៤នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

-
ពលរដ្ឋថៃថ្លែងថាការចាក់វ៉ាក់សាំងចិន ក្នុងប្រទេសថៃ តម្រូវការបង់ប្រាក់ (Video Inside)

ការចាក់វ៉ាក់សាំងចិនក្នុងប្រទេសថៃ ត្រូវពលរដ្ឋថៃរាយការណ៍ថាគឺជាការចាក់ដោយត្រូវបង់លុយ។ បណ្តាញ សង្គមនៅថ្ងៃនេះ បានបង្ហោះស្ត្រីជាតិថៃម្នាក់ឈ្មោះ ឆន គឹមកណ្ណិកា ដែលនិយាយភាសាខ្មែរ បញ្ជាក់ប្រាប់មិត្តភក្តិក្នុងបណ្តាញសង្គមថា នៅកម្ពុជាគេចាក់វ៉ាក់សាំងចិនដោយឥតគិតថ្លៃ ប៉ុន្តែនៅប្រទេសថៃ ការចាក់វ៉ាក់សាំង ចិនមិនមែន Free ដូចនៅក្នុងប្រទេសកម្ពុជានោះទេ
-
រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន៨ម៉ឺន ៣ពាន់២៥២នាក់ (Video Inside)

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន ៨ម៉ឺន៣ពាន់ ២៥២នាក់។ យោងតាមក្រសួងសុខាភិបាល តួលេខនៃចំនួនសរុបដែលពលរដ្ឋទូទាំងប្រទេសបានទទួលការ ចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី៣ខែកញ្ញានេះ បានកើនដល់១០លាន៩សែន៧ម៉ឺន៨ពាន់៤៧នាក់ហើយ, ក្នុងនោះ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន៨លាន៦សែន៦ម៉ឺន៦ពាន់៣២១នាក់។ ការចាក់វ៉ាក់សាំងលើពលរដ្ឋ អាយុពី១៨ឆ្នាំឡើង មានចំនួន៩លាន៣សែន៧ម៉ឺន៧ពាន់២៥៨នាក់, និងលើយុវជនវ័យជំទង់អាយុរវាងពី១២ ដល់១៧ឆ្នាំ មានចំនួន១លាន៦សែន៧៨៩នាក់។ បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦លាននាក់ទូទាំងប្រទេសវិញ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងនា ពេលនេះបានប្រមាណ៦៨,៦១%ហើយ។
-
កម្ពុជាឆ្លងកូវីដ១៩ថ្មីចំនួន៤៩១ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ការឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ បានកើនឡើង៧៥ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងថ្មីថ្ងៃនេះមាន៤៩១ករណី ដែលក្នុងនោះ ការឆ្លងចូលក្នុងសហគមន៍មាន ៣២៦ករណី និងការឆ្លងមកពីក្រៅប្រទេស១៦៥ករណី។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានកើនឡើង២២ករណី, រីឯតួលេខឆ្លងមកពីក្រៅប្រទេសបានកើនឡើង៥៣ករណី។ ការស្លាប់ថ្មី ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ មានចំនួន ៩នាក់ ដែលថយចុះ៣នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៩៤ថ្ងៃកន្លងមកនេះ បានកើនឡើង ដល់៧ម៉ឺន៨ពាន់៩០៨ករណី ។