Category: អប្សរាណេត

  • ឃាត់ខ្លួនមនុស្សចំនូន៣៤២នាក់ និងបញ្ជូនទៅតុលាការ ១ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    ឃាត់ខ្លួនមនុស្សចំនូន៣៤២នាក់ និងបញ្ជូនទៅតុលាការ ១ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    មនុស្សចំនួន៣៤២នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើល្មើសបំពានវិធានរដ្ឋ បាល និងវិធានសុខាភិបាល ក្នុងស្ថានការណ៍ដែលរាជរដ្ឋាភិបាលកំពុងបន្តឹងការអនុវត្តច្បាប់ប្រឆាំងនឹងការឆ្លង កូវីដ ១៩។

  • ខណ្ឌព្រែកព្នៅ រកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ៤៣នាក់ (Video Inside)

    ខណ្ឌព្រែកព្នៅ រកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ៤៣នាក់ (Video Inside)

    ប្រជាពលរដ្ឋ៤៣នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩បំប្លែងថ្មី Delta ក្នុងខណ្ឌព្រែកព្នៅដែលនាំឲ្យចំនួន ឆ្លងវីរុសបំប្លែងថ្មី Delta ក្នុងរាជធានីកាន់តែកើនឡើង។ សេចក្តីប្រកាស ព័ត៍មានរបស់ក្រសួងសុខាភិបាលគិត ត្រឹមថ្ងៃទី២២សីហាមុននេះ បានរកឃើញការឆ្លងវីរុសបំប្លែងថ្មី Delta ក្នុងរាជធានីមានចំនួន២៣៨ករណីរួចទៅ ហើយ។

  • ពលរដ្ឋអាយុ១៨ឆ្នាំឡើងបង្ហាញខ្លួនមិនទាន់អស់ ក្នុងការចាក់វ៉ាក់សាំងតាមផែនការ (Video Inside)

    ពលរដ្ឋអាយុ១៨ឆ្នាំឡើងបង្ហាញខ្លួនមិនទាន់អស់ ក្នុងការចាក់វ៉ាក់សាំងតាមផែនការ (Video Inside)

    កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានចាក់វ៉ាក់សាំងលើមនុស្សបានចំនួន១៣ម៉ឺន៤ពាន់៦៣៨នាក់ ទន្ទឹមនឹងសេចក្តីរាយការណ៍បង្ហាញថាចំនួនពលរដ្ឋអាយុ១៨ឆ្នាំឡើងនៅមិនទាន់បានបង្ហាញខ្លួនមកចាក់អស់នៅ ឡើយទេ។

  • ការឆ្លងជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា កើនឡើងលើស៩ម៉ឺនករណី (Video Inside)

    ការឆ្លងជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា កើនឡើងលើស៩ម៉ឺនករណី (Video Inside)

    ការឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា បានកើនលើស៩ម៉ឺនករណីហើយ ក្រោយការឆ្លងថ្មី៤៦៦ករណីថ្មី បន្ថែមទៀតក្នុងរយ:ពេល ២៤ម៉ោងកន្លងមកនេះ។ តួលេខឆ្លងថ្ងៃនេះបានកើនឡើងលើសមិ្សលមិញចំនួន ៥៦ករណី។ ការឆ្លងនៅថ្ងៃនេះរួមការឆ្លងចូលក្នុងសហគមន៍ចំនួន៣៧២ករណី និងការឆ្លងមកពីក្រៅប្រទេស ៩៤ករណី។

  • អង្គការសុខភាពពិភពលោក ប្រគល់ផ្តល់រថយន្ត៣គ្រឿង និងសម្ភារៈពេទ្យតម្លៃជិត៣៣ម៉ឺនដុល្លារ (Video Inside)

    អង្គការសុខភាពពិភពលោក ប្រគល់ផ្តល់រថយន្ត៣គ្រឿង និងសម្ភារៈពេទ្យតម្លៃជិត៣៣ម៉ឺនដុល្លារ (Video Inside)

    រថយន្ត៣គ្រឿងនិងសម្ភារៈពេទ្យតម្លៃជិត៣៣ម៉ឺនដុល្លារ ត្រូវបានផ្តល់មកកម្ពុជាដោយអង្គការសុខភាពពិភព លោកដើម្បីប្រើប្រាស់ប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩។

  • ស្ថានបេសកកម្មអចិន្ត្រៃយ៍ព្រះរាជាណាចក្រកម្ពុជា ទាត់ចោលការបកស្រាយជុំវិញរឿងចោទប្រកាន់កាត់ទោស រ៉ុង ឈុន (Video Inside)

    ស្ថានបេសកកម្មអចិន្ត្រៃយ៍ព្រះរាជាណាចក្រកម្ពុជា ទាត់ចោលការបកស្រាយជុំវិញរឿងចោទប្រកាន់កាត់ទោស រ៉ុង ឈុន (Video Inside)

    ស្ថានបេសកកម្មអចិន្ត្រៃយ៍ព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិក្នុងក្រុងហ្សឺណែវប្រទេសស្វីស បានចេញសេចក្តីថ្លែងការណ៍មួយទាត់ចោលទស្សនៈផ្ទាល់ខ្លួនរបស់អ្នករាយការណ៍ពិសេសមួយក្រុមតូចដែល និយាយជុំវិញការអនុវត្តច្បាប់របស់កម្ពុជាកាត់ទោសលោករ៉ុងឈុន។

  • ក្រសួងមហាផ្ទៃបដិសេធការឃោសនាក្រុមប្រឆាំងដែលទាញដំណើរឯកជនសម្តេចក្រឡាហោមទៅប្រទេសបារាំង ក្នុងរឿងនយោបាយ (Video Inside)

    ក្រសួងមហាផ្ទៃបដិសេធការឃោសនាក្រុមប្រឆាំងដែលទាញដំណើរឯកជនសម្តេចក្រឡាហោមទៅប្រទេសបារាំង ក្នុងរឿងនយោបាយ (Video Inside)

    ការព្យាយាមឃោសនារបស់ក្រុមប្រឆាំងដើម្បីទាញរកផលប្រយោជន៍នយោបាយជុំវិញដំណើររបស់សម្តេចក្រ ឡាហោម ស ខេង ទៅប្រទេសបារាំង បានជម្រុញឲ្យមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃចេញលិខិតឆ្លើយតប។ សម្តេចក្រឡាហោម ស​ ខេង បានអញ្ជើញបំពេញទស្សនកិច្ចឯកជនក្នុងប្រទេសបារាំងរយៈពេល២សប្តាហ៍រវាងពីថ្ងៃទី២២ សីហាដល់៥កញ្ញាឆ្នាំ២០២១។ ប៉ុន្តែដំណើរឯកជនរបស់សម្តេចឧបនាយករដ្ឋមន្ត្រីសខេងទៅកាន់ប្រទេសបារាំង ដែលជាកន្លែងមួយនៃសំបុករស់នៅរបស់មេខ្លោងក្រុមឧទទ្ទាម, ក្រុមប្រឆាំងបានប្រើវិធីឃោសនាបំប៉ោងផងនិង បង្ហាញតម្រុយដើម្បីរកការចង់ជួបជជែកក្រៅផ្លូវការនោះថែមទៀត។ ការផ្សាយតាមបណ្តាញឃោសនាដែល ស្និទនឹងមេខ្លោងក្រុមប្រឆាំងថែមទាំងបានសរសេរដកស្រង់សម្តីក្រុមឧទ្ទាមក្រៅស្រុកបញ្ជាក់ថា គេមានគម្រោង ជួបពិគ្រោះយោបល់ក្រៅផ្លូវការជាមួយលោកសខេងនៅប្រទេសបារាំង។ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេ នីយ៍សន្តិបណ្ឌិតខៀវ សុភ័គ កាលពីល្ងាចថ្ងៃច័ន្ទ បានចេញសេចក្តី បដិសេធមួយបញ្ជាក់ថា ការធ្វើដំណើរទៅកាន់ប្រទេសបារាំងរបស់សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺដោយសារធុរៈផ្ទាល់ខ្លួន ហើយគ្មានកម្មវិធីផ្សេងក្រៅពីនោះឡើយ។ នៅថ្ងៃទី២៤ សីហានេះផងដែរ ឆ្លើយតបចំពោះពាក្យសម្តីរបស់ក្រុមប្រឆាំងដែលស្វែងរកការចង់ជួបសម្តេចក្រឡាហោម សខេង នៅក្នុងប្រទេសបារាំងនោះ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានថ្លែងចំអក ដល់ក្រុមប្រឆាំងថា ត្រូវរង់ចាំរហូតទាល់តែសេះដុះស្នែងសិន។ លោកសុខឥសានបានថ្លែងបន្តទៀត ថា គណបក្សប្រជាជនកម្ពុជាកាន់អំណាច មិនទៅជួបក្រុមឧទ្ទាមក្រៅច្បាប់នោះឡើយ។

  • កម្ពុជាគ្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (Video Inside)

    កម្ពុជាគ្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (Video Inside)

    គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ប្រវែងសរុប១៤៨គីឡូម៉ែត្រ ត្រូវបានចុះហត្ថលេខា លើកិច្ចសន្យាគម្រោងសាងសង់ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ។ ផ្លូវជាតិលេខ៤៨ គឺជាផ្នែក មួយនៃផ្លូវហាយវ៉េអាស៊ាន១២៣ ដែលភ្ជាប់ប្រទេសកម្ពុជា ទៅប្រទេសថៃ និងភ្ជាប់ពីភាគខាងកើតនៃ ឧបទ្វីប ឥណ្ឌូចិន ទៅភាគខាងលិចនៃឧបទ្វីបឥណ្ឌូចិន ត្រង់ក្រុងដាវ៉េនៃប្រទេសមីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីក្រសួងសាធារណ ការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នៅថ្ងៃទី២៣សីហាឆ្នាំ២០២១ បានអញ្ជើញ ជាអធិបតីក្នុងពិធីចុះហត្ថលេ ខាលើកិច្ចសន្យាគម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមហិរញ្ញប្បទានសម្បទានពី សាធារណរដ្ឋកូរ៉េ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។ ផ្លូវជាតិលេខ៤៨ ដែល ត្រូវរៀបចំលើកគុណភាព ប្រវែង១៤៨ គីឡូម៉ែត្រនោះ  គឺចាប់ពីចំការហ្លួង នៃស្រុកស្រែអំបិល រហូតដល់ក្រុង ខេមរភូមិន្ទ នៃខេត្តកោះកុង។   ការស្ថាបនាផ្លូវនោះ ក៏មានការសាងសង់ស្ពានថ្មីចំនួន៤កន្លែងប្រវែង១១៣ម៉ែត្រ, ប្រព័ន្ធបង្ហូររំដោះទឹក លូមូល បេតុង១៤០កន្លែង,លូប្រអប់១៥កន្លែង, បំពាក់គ្រឿងបរិក្ខារសុវត្ថិភាពចរាចរណ៍, ការកំណត់ល្បឿន៨០គីឡូម៉ែត្រ ក្នុង១ម៉ោងនៅតំបន់ទំនាប ឬផ្លូវត្រង់ និង ៦០គីឡូម៉ែត្រក្នុង១ម៉ោង សម្រាប់ តំបន់ខ្ពង់រាប ឬផ្លូវកោង។ ចំណែក រយៈពេលសាងសង់នឹងមានរយៈពេលចំនួន៣២ខែ និងគ្រោងចាប់ផ្តើមសាង…

  • រាជរដ្ឋាភិបាលតម្រូវរថយន្តក្រោមផ្លាកលេខរដ្ឋ, លេខ ខ.ម និងលេខ ន.ប ត្រូវបង់ពន្ធ (Video Inside)

    រាជរដ្ឋាភិបាលតម្រូវរថយន្តក្រោមផ្លាកលេខរដ្ឋ, លេខ ខ.ម និងលេខ ន.ប ត្រូវបង់ពន្ធ (Video Inside)

    ម្ចាស់យានយន្តឯកជនទាំងឡាយណាដែលស្ថិតជ្រកក្រោមផ្លាកលេខរដ្ឋ, លេខខ.ម. និងលេខន.ប. នឹងលែង រួចខ្លួនលើការគេចពន្ធនោះបានទៀតឡើយ។ លិខិតរបស់ក្រសួងសេដ្ឋកិច្ចថ្ងៃទី២២សីហាឆ្នាំ២០២១ បានតម្រូវ ឲ្យរថយន្តទាំងនោះ ត្រូវមកបង់ពន្ធនាំចូល និងពន្ធផ្លូវប្រចាំឆ្នាំតាមច្បាប់។ លិខិតរបស់ក្រសួងសេដ្ឋកិច្ចដដែល បានបញ្ជាក់ថា សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានសម្រេចយល់ព្រម លើសំណើរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយកំណត់ឲ្យយានយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ដែលមានចង្កួត ឆ្វេង និងពុំមានចុះបញ្ជីទ្រព្យរបស់រដ្ឋ, ត្រូវបង់ពន្ធលើមធ្យោយបាយដឹកជញ្ជូនប្រចាំឆ្នាំ និងបង់ពន្ធនាំចូលតាម ច្បាប់ជាធរមាន។ ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា យានយន្តនាំចូល គឺជាប្រភពចំណូលយ៉ាងសំខាន់សម្រាប់ ថវិកាជាតិ។ ក្នុងឆ្នាំ២០១៩ ចំណូលពីការនាំចូលទំនិញប្រភេទនោះទទួលបានជាងពាក់កណ្តាល  នៃចំណូល សរុបដែលប្រមូលបានដោយអគ្គនាយកដ្ឋានគយ, និងនៅក្នុងឆ្នាំ២០២០តួលេខនោះបានធ្លាក់ចុះមកត្រឹម ៤៣% ដោយសារទីផ្សារយានយន្ត រងផលប៉ះពាល់ដោយសារកូវីដ-១៩៕

  • កងកម្លាំងឈរជើងតាមព្រំដែន ទទួលអំណោយមី ១ម៉ឺន៣ពាន់កេស របស់សម្តចតេជោ ហ៊ុន សែន (Video Inside)

    កងកម្លាំងឈរជើងតាមព្រំដែន ទទួលអំណោយមី ១ម៉ឺន៣ពាន់កេស របស់សម្តចតេជោ ហ៊ុន សែន (Video Inside)

    មី១ម៉ឺន៣ពាន់កេសដែលជាការឧបត្ថម្ភរបស់សម្តចតេជោហ៊ុនសែន ត្រូវបានផ្តល់ចំពោះកងកម្លាំង ដែលឈរ ជើងនៅតាមបន្ទាត់ព្រំដែន។ ពិធីប្រគល់និងទទួលមី ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២២សីហា ឆ្នាំ២០២១ ដោយ មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្ដិ និងប្រមុខដឹកនាំកងកម្លាំងនគរបាល និងកងទ័ព គឺនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។ ក្នុងពិធីប្រគល់និងទទួលនៅរោងចក្រម្សៅមី ម៉ែន សារុនក្នុងខណ្ឌព្រែកព្នៅនោះ, កងទ័ពនិងកងរាជអាវុធហត្ថទទួលបានមីចំនួន៨ពាន់កេស និងកងកម្លាំងនគរ បាលជាតិ ទទួលបានចំនួន៥ពាន់កេស សម្រាប់បែងចែកបន្តដល់កងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែន ។ នៅក្នុងឱកាសនោះផងដែរ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៅបានឧបត្ថម្ភបន្ថែម ម៉ាស់ចំនួន២០ ម៉ឺនម៉ាស់, ផ្លែមៀន ចំនួន១០តោន និងក្រុមហ៊ុនឧកញ៉ាម៉ែន សារុន នៅបានឧបត្ថម្ភថវិកាចំនួន២ម៉ឺនដុល្លារអាមេរិកថែមទៀតផង ដែរ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងក្នុងឳកាសនោះដែរថារាជរដ្ឋាភិបាលបាននិងកំពុងត្រៀមដាក់ចេញ នូវ កញ្ចប់ថវិកាអន្តរាគមន៍ ក្នុងទំហំទឹកប្រាក់ប្រមាណជិត១ពាន់លានដុល្លារអាមេរិក សំដៅបន្តប្រយុទ្ធការពារអាយុ ជីវិតប្រជាពលរដ្ឋ និងការរក្សាលំនឹងសង្គម-សេដ្ឋកិច្ច។