Category: អប្សរាណេត

  • ខេត្តសៀមរាប ឆ្លងថ្មី៧១នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី៧១នាក់ (Video Inside)

    ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៧១នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាមរដ្ឋបាល ខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុង ស្រុកពួក២៤នាក់, ស្រុកក្រឡាញ់១៥នាក់,ស្រុកជីក្រែង៥នាក់, ស្រុកសូទ្រនិគមន៍៥នាក់,  ក្រុងសៀមរាប៨នាក់, ស្រុកអង្គរជុំម្នាក់,ស្រុកអង្គរធំម្នាក់, ស្រុកស្រីស្នំ២នាក់,  ស្រុក ប្រាសាទបាគង៤នាក់, មកពីខេត្តកំពង់ធំ៣នាក់ និង មកពីខេត្តឧត្តរមានជ័យ៣នាក់ ។  ខេត្តសៀមរាប ក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ បានព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១៧៧នាក់បានជាសះស្បើយផងដែរ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៧ពាន់៩៥នាក់, ព្យាបាលជាសះ ស្បើយសរុបចំនួន៥ពាន់ ៧៣៦នាក់និងមានមនុស្សស្លាប់៧៥នាក់។

  • ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី១១នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី១១នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១១នាក់ ថែមទៀត នៅថ្ងៃនេះ ដែលជាតួលេខឆ្លង កើនឡើងចំនួន ១១នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះបានកើតលើពលរដ្ឋ នៅក្នុងក្រុងកំពង់ឆ្នាំង ចំនួន ម្នាក់, ស្រុកបរិបូរណ៌ ៨នាក់  និងស្រុករលាប្អៀរ ចំនួន ២នាក់ ។ ខេត្តកំពង់ឆ្នាំង គិត ត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២ពាន់ ៦៣៧នាក់, ជាសះស្បើយចំនួន ២ពាន់ ១៦០នាក់ និង មានអ្នកស្លាប់សរុបចំនួន ៧៣នាក់ ៕

  • ខេត្តកំពង់ធំ ឆ្លងថ្មី៤៤នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពង់ធំ ឆ្លងថ្មី៤៤នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៤នាក់ និងមានអ្នកស្លាប់ថ្មីចំនួន ២នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងថយចុះចំនួន ៧ នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។ យោងតាម រដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះបានកើតលើពលរដ្ឋនៅក្នុងក្រុងស្ទឺងសែន ១៣នាក់, ស្រុកកំពង់ស្វាយ ៣នាក់, ស្រុកស្ទោង ៤នាក់, ស្រុកប្រាសាទបល្ល័ង្គ ៥នាក់, ស្រុកសំបូរ ២នាក់, ស្រុកសណ្តាន់ ៣នាក់, ស្រុកសន្ទុក ៣នាក់, ស្រុកបារាយណ៍ ៣នាក់ និងឆ្លងលើពលរដ្ឋជាអ្នកដំណើរមកពីខេត្តកំពង់ចាម ៥នាក់ ខេត្តត្បូងឃ្មុំ ម្នាក់ និងខេត្តកំពត ម្នាក់ ។ ខេត្តកំពង់ធំ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣ពាន់ ១៧៧នាក់, ព្យាបាលជាសះស្បើយចំនួន ២ពាន់ ២៣៦នាក់ និងមានអ្នកស្លាប់បានកើនដល់ ៩៥នាក់ ហើយ ៕

  • ខេត្តស្ទឹងត្រែង ឆ្លងថ្មី១៥នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តស្ទឹងត្រែង ឆ្លងថ្មី១៥នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តស្ទឹងត្រែង បានរកឃើញឆ្លងកូវីដ១៩ ចំនួន ១៥នាក់ និងមានអ្នកស្លាប់ ម្នាក់ ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងថយចុះចំនួន ១៨ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត នៅថ្ងៃនេះផងទៀត ខេត្តបានបន្តរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩បំប្លែងថ្មី Delta ចំនួន៥នាក់ថែមទៀត ដែល ចុងសប្តាហ៍កន្លងមកនេះ ខេត្តស្ទឹងត្រែងបានជួនដំណឹងជុំវិញអ្នកឆ្លងដោយវីរុសបំប្លែង Delta មាន១៩នាក់រួច ទៅហើយ។ អ្នកដែលទើបរកឃើញឆ្លងកូវីដ១៩នៅថ្ងៃនេះ បានកើតឡើងលើពលរដ្ឋរស់នៅក្នុង ក្រុងស្ទឹងត្រែង ទាំងអស់ ។ ចំណែកអ្នកស្លាប់ថ្មីម្នាក់ នោះថែមទៀត គឺជាបុរស អាយុ ៤៥ឆ្នាំ នៃក្រុងស្ទឹងត្រែង ។ ខេត្តស្ទឹងត្រែង គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨៧៦នាក់, ជាសះស្បើយចំនួន ៥០៤នាក់ និងមានអ្នកស្លាប់បានកើនដល់ ៧នាក់ ហើយ ៕

  • ខេត្តព្រះវិហារ ឆ្លងថ្មី៤នាក់ (Video Inside)

    ខេត្តព្រះវិហារ ឆ្លងថ្មី៤នាក់ (Video Inside)

    ខេត្តព្រះវិហាររកឃើញឆ្លងកូវីដ១៩ ចំនួន ៤នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លង កើនឡើងចំនួន ២នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្ងៃនេះ បានកើតឡើងលើពលរដ្ឋ រស់នៅក្នុងស្រុករវៀងចំនួន ម្នាក់ និងនៅស្រុកគូលែន ចំនួន ៣នាក់ ។ ខេត្តព្រះវិហារ គិតរហូតមកទល់ ពេលនេះ មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៨៩៩នាក់, ជាសះស្បើយចំនួន ៥៤២នាក់ និងមានអ្នកស្លាប់ចំនួន ៣នាក់ ជា ដដែល ៕

  • ខេត្តបាត់ដំបង ឆ្លងថ្មី៩៣នាក់ (Video Inside)

    ខេត្តបាត់ដំបង ឆ្លងថ្មី៩៣នាក់ (Video Inside)

    ខេត្តបាត់ដំបង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩៣នាក់ និងមានអ្នកស្លាប់ម្នាក់ ថែមទៀត នៅថ្ងៃនេះ ។ យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីទាំងនោះ គឺជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៩១នាក់ និង ២នាក់ ទៀត ឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ ។ ការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងស្រុកថ្មគោល ចំនួន  ៣នាក់, ក្រុងបាត់ដំបង ១៧នាក់, ស្រុកសង្កែ ១២នាក់, ស្រុកបាណន់ ៦នាក់, ស្រុកកំរៀង ៨នាក់, ស្រុក រតនមណ្ឌល ២នាក់, មោងឬស្សី ២នាក់, សំពៅលូន ២នាក់, ស្រុកឯកភ្នំ ៤០នាក់ និងឆ្លងលើអ្នកដំណើរមកពី ខេត្តកំពង់ធំម្នាក់ ។ ចំណែកអ្នកស្លាប់ថ្មីម្នាក់ថែមទៀតនោះវិញ គឺជាបុរសចំណាស់ អាយុ ៨៤ឆ្នាំ នៃស្រុកបាណន់ ។ ខេត្តបាត់ដំបងគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៥ពាន់ ៣៧៥នាក់, អ្នកជាសះស្បើយឡើងវិញ មានចំនួន ៤ពាន់ ៤១៥នាក់…

  • ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១០៨នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១០៨នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០៨នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន ៥២នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ ជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន១៩ នាក់, ករណីឆ្លងលើពលករដែលទើបវិលត្រលប់មកពីប្រទេសថៃចំនួន ៥១នាក់, និងចំនួន ២៦នាក់ដទៃទៀត បានឆ្លងលើពលករដែលកំពុងធ្វើចត្តាឡីស័ក ។ សេចក្តីរាយការណ៍បន្តថា ចំពោះការឆ្លងនៅក្នុងសហគមន៍ ពលរដ្ឋដែលរដ្ឋដែលឆ្លងមាននៅក្នុងស្រុកបន្ទាយអំពិល២នាក់, ក្រុងសំរោង ១៦នាក់ និងពលរដ្ឋនៅស្រុកចុងកាល់ចំនួន ម្នាក់ ។ ខេត្តឧត្តរមានជ័យ គិតរហូតមកទល់នឹងពេលនេះ មានអ្នក ឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦ពាន់២២៣នាក់, ជាសះស្បើយមានចំនួន ២ពាន់ ៥៨១នាក់ និងមានអ្នកស្លាប់ ១០នាក់ ៕

  • ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១៩៩នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១៩៩នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៩៩នាក់ នៅថ្ងៃនេះ ដែលជាតួលេខ ថយចុះ ចំនួន៨៣នាក់ ធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មីនៅថ្ងៃនេះ គឺជាករណីឆ្លង នៅក្នុងសហគមន៍ដែលមានចំនួន ១០១នាក់, ករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ ៨៨, ចំណែក១០នាក់ដទៃទៀត គឺជាករណីឆ្លងនៅក្នុងមណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់នៃក្រុងសិរីសោភ័ណ ។ អ្នកឆ្លងថ្មីទាំងនោះ ជាពលរដ្ឋមានអាសយដ្ឋាននៅក្នុងក្រុងប៉ោយប៉ែត, ស្រុងស្វាយចេក, ស្រុកមង្គលបុរី, ស្រុកភ្នំ ស្រុក, ក្រុងសិរីសោភ័ណ, ស្រុកម៉ាឡៃ, ស្រុកព្រះនេត្រព្រះ, ស្រុកអូរជ្រៅ, ស្រុកថ្មីពួក និងពលរដ្ឋមកពីខេត្តផ្សេង រួមមាន៖ ខេត្តកំពត, កំពង់ធំ, ព្រៃវែង, សៀមរាប, កណ្តាល, កំពង់ចាម, បាត់ដំបង, ត្បូងឃ្មុំ, ព្រះវិហារ, តាកែវ, ស្វាយរៀង និងខេត្តកំពង់ស្ពឺ ។ ខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយ ឡើងវិញចំនួន ១០៥ នាក់ ផងដែរ ៕

  • អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា បានឧបត្ថម្ភថវិកាចំនួន១ពាន់លានរៀលជូន TYDA (Video Inside)

    អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា បានឧបត្ថម្ភថវិកាចំនួន១ពាន់លានរៀលជូន TYDA (Video Inside)

    អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយាបានឧបត្ថម្ភថវិកាចំនួន១ពាន់លានរៀល ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA)ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេច តេជោ (TYDA) បានចាត់ទុកការចូលរួមនោះ គឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA នៅបានថ្លែងអំណរគុណចំពោះ សប្បុរសជនទាំងអស់ ដទៃទៀតដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោតាម រយៈ ការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ សីហា ឆ្នាំ២០២១ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ នៅតែបន្តមានចំនួន ច្រើននោះ សប្បុរសជនជាច្រើន ត្រូវគេជើញបានចូលរួមឧបត្ថម្ភជាថវិកា, ភេសជ្ជ:, អាហារ និងសម្ភារៈជូនដល់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលកំពុងចូលរួមយ៉ាងខ្លាំងក្លាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដើម្បី សុវត្ថិភាពប្រជាពលរដ្ឋទូទាំងប្រទេស ។

  • ឃាត់ខ្លួនមនុស្ស ៦០៦នាក់ ក្នុង២៤ម៉ោងចុងក្រោយនេះ (Video Inside)

    ឃាត់ខ្លួនមនុស្ស ៦០៦នាក់ ក្នុង២៤ម៉ោងចុងក្រោយនេះ (Video Inside)

    មនុស្សចំនួន ៦០៦នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើល្មើសបំពានវិធានរដ្ឋបាល និងវិធានសុខាភិបាល។ មន្ត្រីគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បាន ថ្លែងនៅថ្ងៃច័ន្ទនេះថា ក្នុងប្រតិបត្ដិការនេះ សមត្ថកិច្ចបានឃាត់យានយន្តបានចំនួន ១៨៥ និងផាកពិ ន័យជាប្រាក់បានចំនួន ២លានរៀល ក្នុងការអនុវត្តវិធានការច្បាប់ចំនួន ២២៩ ករណី។ នេះជាតួលេខបង្ហាញ ការកាន់តែថយចុះនូវសកម្មភាពបំពានវិធានការរដ្ឋបាលក្រោយសមត្ថកិច្ចរឹតបន្តឹងវិធានការច្រើនថ្ងៃកន្លងមកនេះ ។ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី ១លានទៅ ៥លានរៀល, ត្រូវ ផ្ដន្ទាទោស ដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល បើអំពើនោះបាន បណ្ដាលឲ្យ មានការ ចម្លង ជំងឺ កូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិ ន័យ ជាប្រាក់ពី ៥លាន ទៅ ២០ លានរៀលបើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។