-
ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង២៥ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

-
ពលរដ្ឋចាក់វ៉ាក់សាំងទូទាំងប្រទេសបាន ៦០,៧៣% (Video Inside)

ចំនួនប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងបានកើនជាង៩លាន៧សែននាក់ហើយគិតត្រឹម ថ្ងៃទី២៣ សីហានេះ។ យោងតាមក្រសួងសុខាភិបាលពលរដ្ឋដែលបានទទួលវ៉ាក់សាំង មានចំនួនសរុប៩លាន៧សែន ១ម៉ឺន៧ពាន់២៥៨នាក់ ក្នុងនោះអ្នកចាក់វ៉ាក់សាំងបាន២ដូសរួចមានចំនួន៧លាន៨សែន៧ម៉ឺន៤ពាន់៩៣៨នាក់។ កម្ពុជាដែលមានប្រជាពលរដ្ឋសរុបចំនួន១៦លាននាក់ ទំហំភាគរយនៃការចាក់វ៉ាក់សាំងនាពេលនេះ កើនបាន ប្រមាណ៦០,៧៣%ហើយ, ចំណែកការចាក់ដូសទី៣ ឬដូសជម្រុញវិញ ទើប ចាក់បានលើពលរដ្ឋចំនួន ៤៨ម៉ឺន៦ ពាន់៨៣៤នាក់នោះទេ។
-
ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងមានចំនួន៤១០ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩នៅក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះមានចំនួន៤១០ករណីដែលជាតួលេខឆ្លងធ្លាក់ចុះ ទាបជាងគេក្នុងខែសីហានេះ។ ការឆ្លង៤១០ ករណីថ្ងៃ នេះរួមការឆ្លងចូលក្នុងសហគមន៍ចំនួន២៧៨ករណី និងការឆ្លងមកពីក្រៅប្រទេស១៣២ករណី។ បើប្រៀបធៀបនឹងម្សិលមិញ តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានថយចុះ៨៦ករណី, ចំណែកតួលេខឆ្លងមកពី ក្រៅប្រទេស ក៏បានថយចុះ៤៤ករណីផងដែរ។ ការស្លាប់ ថ្មីក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ មានចំនួន ១៦នាក់ ដែលចំនួននេះកើនឡើង២នាក់ បៀបធៀបនឹង ម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រយៈពេល១៨៤ថ្ងៃកន្លងមកនេះ បានកើនឡើងដល់៧ម៉ឺន៥ពាន់៣៤០ករណី ។ កម្ពុជាគិតត្រឹមថ្ងៃ ទី២៣ខែសីហា, ការឆ្លងសរុបទូទាំងប្រទេស មានចំនួន៨ម៉ឺន៩ពាន់៦៤១ករណី, ការស្លាប់សរុបកើនចំនួន ១ពាន់៨០៨នាក់ និងការព្យាបាលជាសះស្បើយ សរុបមានចំនួន ៨ម៉ឺន៥ពាន់៦១៨នាក់។
-
វីរុសបំប្លែងថ្មី Delta ដែលឆ្លង២៣ខេត្តរាជធានីមានចំនួន៩៩៩ករណី (Video Inside)

កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩បំប្លែងថ្មីDelta សរុបជិត១ពាន់អ្នកហើយ។ យោងតាមសេចក្តីប្រកាស ព័ត៍មានរបស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី២២សីហារាជធានីនិងខេត្តចំនួន២៣ហើយដែលគេបានរកឃើញ ការឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន៩៩៩ករណី, ក្នុងនោះ រាជធានីភ្នំត្រូវបានគេរកឃើញមានការឆ្លងច្រើនជាងគេ ចំនួន ២៣៨ករណី, ខេត្តឧត្តរមានជ័យជាខេត្តដែលបានរកឃើញការឆ្លងច្រើនលំដាប់ទី២ចំនួន១៧៦ករណី, ខេត្ត សៀមរាប១៣៨ករណី, បន្ទាយមានជ័យ ១៤៦ករណី, ខេត្តព្រះវិហារ ៥១ករណី, ខេត្តប៉ៃលិន២៧ករណី, ខេត្ត បាត់ដំបង២៧ករណី, ខេត្តស្វាយរៀង៣៨ករណី, ខេត្តកំពង់ធំ ៣៩ករណី, ខេត្តត្បូងឃ្មុំ១២ករណី, ខេត្តកំពង់ចាម ១៨ករណី, ខេត្តរតនគិរី ១០ករណី, ខេត្តកំពង់ស្ពឺ ៧ករណី, ខេត្តកណ្តាល ២៩ករណី, ខេត្តព្រៃវែង ៣ករណី , ខេត្ត កំពត២ករណី, ខេត្តស្ទឹងត្រែង១៩ករណី, ខេត្តកំពង់ឆ្នាំង ១ករណី , ខេត្តពោធិសាត់ ៤ករណី , ខេត្តកោះកុង ១ករណី, ខេត្តមណ្ឌលគិរី៦ករណី, ខេត្តព្រះសីហនុ ៣ករណី , និងខេត្តតាកែវ ៤ករណី។ ខេត្តចំនួន២ផ្សេងទៀត ដែលមិនទាន់មានការឆ្លងវីរុសបំប្លែងថ្មី…
-
វ៉ាក់សាំងជំនួយចិន៦០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃនេះ (Video Inside)

វ៉ាក់សាំងស៊ីណូហ្វាមចំនួន៦០ម៉ឺនដូសដែលជាវ៉ាក់សាំងជំនួយនៃប្រទេសចិន បានដឹកមកដល់កម្ពុជានៅថ្ងៃទី ២៣សីហានេះ តាមរយៈជើងយន្តហោះ២ដាច់ដោយឡែកពីគ្នា ក្នុងនោះវ៉ាក់សាំងជំនួយ៥០ម៉ឺនដូសនៃជំនួយ សម្រាប់ក្រសួងការពារជាតិ បានដឹកមកដល់វេលារសៀល និងវ៉ាក់សាំង១០ម៉ឺនដូសទៀតសម្រាប់កាកបាទ ក្រហមកម្ពុជាត្រូវបានដឹកមកដល់វេលាល្ងាចថ្ងៃដដែលនេះ។ ពិធីទទួលវ៉ាក់សាំង៥០ម៉ឺនដូស នៃជំនួយសម្រាប់ ក្រសួងការពារជាតិ បានអញ្ជើញទៅទទួលដោយសម្តេចពិជ័យសេនាទៀបាញ់ដោយមានការអញ្ជើញចូលរួមពី ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោកវ៉ាងវិនធៀន ។ យោងស្ថានទូតចិន, ក្រសួងការពារជាតិកម្ពុជាទទួលបានវ៉ាក់សាំងជំនួយពីប្រទេសចិនចំនួន៣លាន៧សែនដូស ហើយរាប់ទាំងវ៉ាក់សាំង៥០ម៉ឺនដូសចុងក្រោយនេះថែមទៀត។ លោកឯកអគ្គរដ្ឋទូតចិនវ៉ាងវិនធៀន បានថ្លែងថា ដរាបណាកម្ពុជានៅមិនទាន់អស់ការឆ្លងកូវីដ១៩, ជំនួយវ៉ាក់សាំងរបស់ចិនចំពោះកម្ពុជា គឺនៅតែបន្តជារៀងរហូត ។ ឯកអគ្គរដ្ឋទូតលោកវ៉ាងវិនធៀនបានថ្លែងបញ្ជាក់ថាចិនតែងចាត់ទុកការលំបាកដែលកម្ពុជាបានប្រឈមគឺជាការ លំបាកនិងការប្រឈមរបស់ប្រទេសចិនផងដែរ។ លោកបន្តថាចិននឹងបន្តការផ្គត់ផ្គង់សម្ភារៈបង្កាកូវីដ១៩និងបន្ត ធ្វើជាបង្អែកយុទ្ធសាស្ត្រនៃការផ្គត់ផ្គង់ប្រភពវ៉ាក់សាំងសម្រាប់កម្ពុជា។ ដោយឡែកនាល្ងាចថ្ងៃទី២៣សីហាដដែលនេះផងដែរ វ៉ាក់សាំងស៊ីណូហ្វាម១០ម៉ឺនដូសផ្សេងទៀតដែលជាវ៉ាក់ សាំងជំនួយពីសមាគមជាតិកាកបាទក្រហមចិន បានប្រគល់មកកាកបាទក្រហមកម្ពុជាផងដែរក្នុងពិធីមួយដែល មានការអញ្ជើញចូលរួមដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន។ សេចក្ដីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជា ចាត់ទុកថា វ៉ាក់សាំងកូវីដ-១៩ដែលជាជំនួយរបស់កាក បាទក្រហមចិន បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាមធ្យោបាយដ៏មានអានុភាពបន្ថែមទៀត ក្នុងការបន្ត កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ កាកបាទក្រហមកម្ពុជា បានបញ្ជាក់ជុំវិញការប្ដេជ្ញាបន្តខិតខំចូលរួម និងសហការជាមួយនឹងរាជរដ្ឋាភិបាល ឲ្យ កាន់តែខ្លាំងក្លាមួយកម្រិតទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការចូលរួមចំណែកអប់រំផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋតាមសហគមន៍ដើម្បីអនុវត្តវិធាការសុខាភិបាល និងវិធានការរដ្ឋបាល ដើម្បីសុខភាព ល្អរបស់គ្រួសារមួយ សហគមន៍មួយ និងសង្គមជាតិទាំងមូល។
-
សម្តេចហេងសំរិន៖ បច្ចេកវិទ្យា Digital ដើរតួនាទីកាន់តែសំខាន់ក្នុងការជម្រុញសន្ទុះនៃកំណើនសេដ្ឋកិច្ចឡើង វិញក្រោយវិបត្តិជម្ងឺកូវីដ១៩ (Video Inside)

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន ដែលហៅកាត់ថា AIPA លើកទី៤២ តាមប្រព័ន្ធវីដេអូ និងបានថ្លែងជុំវិញបច្ចេកវិទ្យា Digital ដែលកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការ ជម្រុញសន្ទុះនៃកំណើនសេដ្ឋកិច្ចឡើង វិញនៅក្រោយវិបត្តិជម្ងឺកូវីដ១៩។ មហាសន្និបាតប្រចំាឆ្នាំលើកទី៤២ អន្តរសភាអាស៊ាន AIPA តាមប្រព័ន្ធវីដេអូនៅថ្ងៃទី២៣សីហាដោយមានការចូលរួមពីថ្នាក់ដឹកនាំសភាអាស៊ាន ទាំង១០ប្រទេសនាពេលនេះ គឺប្រទេសព្រុយណេបានធ្វើជាម្ចាស់ ផ្ទះ។ មហាសន្និបាតអន្តរសភាអាស៊ានឆ្នាំ ២០២១ បានធ្វើឡើងក្រោមមូលបទ “ជំរុញកិច្ចសហប្រតិបត្តិការ សភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍ អាស៊ានឆ្នាំ២០២៥” ។ សម្តេច ហេង សំរិន បានថ្លែងប្រាប់អ្នកចូលរួមថាក្នុងការឈានឆ្ពោះទៅរកឌីជីថលូបនីយកម្ម គឺរមែងត្រូវប្រឈម ទៅនឹងបច្ច័យអវិជ្ជមានដូចជាគម្លាតនៃការអភិវឌ្ឍន៍ឌីឌីថល, អក្ខរកម្មឌីជីថលនិងសន្តិសុខតាមប្រព័ន្ធអ៊ិនថឺណិត ដែលជាបញ្ហាប្រឈមដ៏ធំមួយរបស់សកលលោកទាំងមូល, ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ដែលមានធនធាន និងសមត្ថភាពនៅមានកម្រិត។ សម្តេចហេងសំរិនបានថ្លែងថា ដូច្នេះគេចាំបាច់ត្រូវវិនិយោគនិងបែងចែកធន ធានថែមទៀតដើម្បីលើកកម្ពស់អក្ខរកម្មឌីជីថលនិងសមត្ថភាពរបស់ប្រជាជន។ គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២២ ខាងមុខនេះ បន្ទាប់ពីប្រទេសប្រុយណេហើយ កម្ពុជានឹងក្លាយជាប្រធានអាយប៉ាលើកទី៤៣។
-
បុរសម្នាក់ស្លាប់ដោយសាររន្ទះបាញ់ នៅខេត្តបាត់ដំបង (Video Inside)

យុវជនម្នាក់ត្រូវបានរន្ទះ បាញ់ស្លាប់នៅខេត្តបាត់ដំបង។ សេចក្តីរាយការណ៍បញ្ជាក់ថា ហេតុការណ៍នោះបាន កើតឡើងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ស្ថិតក្នុងភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ សេចក្តីរាយការណ៍បន្តថា ភ្លៀងធ្លាក់លាយឡំ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ បានបាញ់ចំយុវជនឈ្មោះ ម៉ុត សំរាំង អាយុ១៦ឆ្នាំ បណ្តាលអោយបាត់បង់ជីវិត។ កម្ពុជាដែលជាប្រទេសមិនទាន់ជឿនលឿនក្នុងការដាក់ឧបករណ៍ គ្រប់កន្លែងដើម្បីបង្ការការពាររន្ទះបាញ់ តែងមានសេចក្តីរាយការណ៍ជុំវិញមនុស្សរងគ្រោះជារឿយៗ និងមាន ជារៀងរាល់ឆ្នាំនូវមនុស្សស្លាប់និងរបួសដោយសារបាតុភូតរន្ទះបាញ់នេះ។ ក្រសួងធនធានទឹកនិងឧតុនិយម ក្នុងសប្តាហ៍នេះ បានបន្តដាស់តឿនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់បន្តថែមទៀតដែលនឹងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។
-
ចាប់ថ្នាំញៀន២គីឡូ និងជនសង្ស័យ១នាក់ នៅកំពង់ឆ្នាំង (Video Inside)

ថ្នាំញៀនជិត២គីឡូក្រាមនិងជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចបង្ក្រាបនៅក្នុងខេត្តកំពង់ឆ្នាំង។ មន្ទីរប្រឆាំងគ្រឿង ញៀនបានថ្លែងនៅថ្ងៃនេះថា ការបង្ក្រាបបានធ្វើកាលពីថ្ងៃទី១៦សីហានា២កន្លែងផ្សេងគ្នា គឺមួយករណីស្ថិត នៅចំណុចមុខហាងជំនោរកង្រី, ភូមិត្របែក ឃុំត្រងិល នៃស្រុកកំពង់លែង និងមួយករណីទៀត ស្ថិតនៅចំណុច ក្រុមហ៊ុនកាពីតូល លើផ្លូវជាតិលេខ៥ ក្នុងភូមិ១, សង្កាត់ខ្សាម នៃក្រុងកំពង់ឆ្នាំង។ ក្នុងប្រតិបត្តិការនោះ សមត្ថ កិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៉ន វ៉ាន អាយុ ៣២ឆ្នាំនិងបានរឹបអូសគ្រឿងញៀនមេតំហ្វេតាមីន(ICE) ទម្ងន់១គីឡូក្រាម៦៦០ក្រាមនិង២៨មីលីក្រាម។
-
សមត្ថកិច្ចចាប់គ្រឿងញៀនជិត៣០គីឡូ និងជនសង្ស័យ២នាក់ នៅខណ្ឌជ្រោយចង្វារ (Video Inside)

គ្រឿងញៀនជិត៣០គីឡូក្រាមនិងជនសង្ស័យ២នាក់ត្រូវបានបង្ក្រាបនិងចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញក្រោយ មានការផ្ទុះអាវុធដាក់គ្នាទៅវិញទៅមកផងនោះ។ ប្រតិបត្តិការបង្រ្កាបនោះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែសីហា នៅចំណុចបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប នៃខណ្ឌជ្រោយចង្វារ។ ក្នុងប្រតិបត្តិការដែល មានការតដៃពីក្រុមគ្រឿងញៀននោះ មិនមានមនុស្សណាម្នាក់បានរងរបួសនោះទេ។ កម្លាំង សមត្ថកិច្ចបានចាប់ ខ្លួនជនជាតិថៃ និងបក្ខពួកម្នាក់ទៀត និងបានដកហូតថ្នាំញៀនជិត ៣០គីឡូក្រាម។ សេចក្តីរាយការណ៍ បន្តថា ចំណែកមេក្លោង និងបក្ខពួកផ្សេងទៀតនៃក្រុមឧក្រិដ្ឋជនបានរត់គេចខ្លួន និងកំពុងស្ថិតតាមស្វែងរកចាប់ខ្លួនពី កម្លាំងសមត្ថកិច្ច។ សមត្ថកិច្ចបានដកហូតបានកាំភ្លើងខ្លី ១ដើមថែមទៀត។ ជនសង្ស័យដែលរងការចាប់ខ្លួន ត្រូវ បានគេបញ្ចេញអត្តសញ្ញាណដែលមានឈ្មោះប្រាក់ សឺត អាយុ ៥៤ឆ្នាំ ជនជាតិ ថៃនិងជនជាតិខ្មែរអាយុ៣៨ឆ្នាំ ឈ្មោះ គីម តាត់។ គ្រឿងញៀន ដែលដកហូតបានរួមមានៈ ម៉េតំហ្វេតាមីន (ICE) ចំនួន២៤កញ្ចប់ធំ ទម្ងន់ប្រ មាណជាង ២៤គីឡូក្រាម និងសារធាតុញៀនប្រភេទ MDMA (គ្រាប់) ១៤កញ្ចប់ ទម្ងន់ប្រមាណ៤គីឡូក្រាម។
-
ស្នងការដ្ឋាននគរបាលរាជធានី ជម្រុញដាស់តឿនមន្ត្រីក្រោមបង្គាប់ត្រូវរៀបចំការផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋឲ្យបានល្អ (Video Inside)
