-
ខេត្តកំពង់ចាម ឆ្លងថ្មី១៤នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៤នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ១២នាក់ប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង ១៤នាក់ថ្ងៃនេះ រួមមាននៅស្រុកកងមាស៤នាក់, ស្រុកកោះសូទិនម្នាក់, ស្រុកជើងព្រៃ២នាក់, ស្រុកបាធាយ ម្នាក់, ស្រុកព្រៃឈរ ម្នាក់, ស្រុកស្ទឹងត្រង់៣នាក់, ស្រុកស្រីសន្ធរម្នាក់ និងមកពីខេត្តត្បូងឃ្មុំម្នាក់។ ចំណែកអ្នកស្លាប់ ជាបុរសអាយុ៧២ឆ្នាំនៃស្រុកស្ទឹងត្រង់។ ខេត្តកំពង់ចាមគិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៤ពាន់៧២២ករណី ក្នុងនោះករណីបំប្លែងថ្មី Delta ចំនួន១៨ករណី, ព្យាបាលជាសះស្បើយចំនួន ៤ពាន់២នាក់ និងចំនួនអ្នកស្លាប់បានកើនដល់១១៣នាក់ហើយ។
-
ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងថ្មី៤នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ ខេត្តស្វាយរៀងទើបបានប្រកាសរកឃើញមនុស្សឆ្លងវីរុសបំប្លែងថ្មី Delta ២៦នាក់ផង ដែរកាល ពីម្សិលមិញដែលនាំឲ្យចំនួនមនុស្សឆ្លងដោយសារវីរុសបំប្លែងថ្មី Deltaនេះ បានកើនដល់ចំនួន២៩នាក់ហើយ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៤នាក់ថ្ងៃនេះ រួមមានកម្មកររោងចក្រម្នាក់ និង អ្នកប៉ះពាល់នឹងអ្នកជំងឺ កូវីដ-១៩ចំនួន៣នាក់។ ចំណែកអ្នកស្លាប់ជាបុរសអាយុ៥៥ឆ្នាំនៃក្រុងស្វាយរៀង។ ខេត្ត ស្វាយរៀង មានអ្នក ឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៤២២នាក់, ព្យាបាលជាសះស្បើយចំនួន៥ពាន់៧៤នាក់ និងមានអ្នកស្លាប់ សរុបចំនួ១២៦នាក់។
-
ខេត្តព្រៃវែង ឆ្លងថ្មី៤៤នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៤នាក់ ដែលជាតួលេខថយចុះ៤នាក់ប្រៀបធៀបនឹង ម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៤៤នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែងម្នាក់, ស្រុកពារាំង១៨ នាក់, ស្រុកពាមរក៍៨នាក់, ស្រុកមេសាង៨នាក់, ស្រុកកំចាយមារ៣នាក់, ស្រុកស្វាយអន្ទរ២នាក់, ស្រុកបាភ្នំម្នាក់, ស្រុកព្រះស្តេចម្នាក់, ស្រុកស៊ីធរកណ្ដាលម្នាក់ និង មកពីខេត្តតាកែវម្នាក់។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៥ពាន់៤៣១នាក់ ក្នុងនោះបានជាសះស្បើយចំនួន៤ពាន់៧៧១នាក់ និងចំនួនអ្នកស្លាប់មាន១០២នាក់ ជាដដែល។
-
ខេត្តព្រះវិហារ ឆ្លងថ្មី២នាក់ (Video Inside)

ខេត្តព្រះវិហារបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២២នាក់ ថែមទៀតហើយ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន ១៧នាក់ បើធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះ ជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ២១នាក់ និងម្នាក់ទៀត បានឆ្លងលើពលករដែលទើប ត្រឡប់មកពីប្រទេសថៃ ។ អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញឆ្លងទាំងនោះ គឺជាពលរដ្ឋមានទីលំនៅក្នុង ក្រុង ព្រះវិហារ ១៣នាក់, ស្រុកជាំក្សាន្ត ៨នាក់ និងនៅស្រុករវៀង ម្នាក់ ។ ខេត្តព្រះវិហារគិតរហូតមកទល់នឹងពេល នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨៧៩នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៥២២នាក់ និងមានអ្នក ស្លាប់ចំនួន ៣នាក់ ៕
-
ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី១៦នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំងបានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន១៦នាក់និងស្លាប់ម្នាក់នៅថ្ងៃនេះ ដែលជាតួលេខឆ្លងកើនឡើង ជាងម្សិលមិញចំនួន១៥នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងទាំងនោះ គឺបានកើតលើពលរដ្ឋក្នុង ក្រុងកំពង់ ឆ្នាំងចំនួន២នាក់, ស្រុកកំពង់លែង២នាក់,ស្រុក ជលគីរីម្នាក់, ស្រុក ទឹកផុសម្នាក់, ស្រុកបរិបូរណ៍៦ នាក់, និង ស្រុករលាប្អៀរ៤នាក់។ចំណែកអ្នកស្លាប់ទាំង២នាក់នោះ គឺជាស្ដ្រី អាយុ៦៨ ឆ្នាំ ស្ថិតនៅក្នុងស្រុក ជលគីរីម្នាក់ និងស្ដ្រី អាយុ៧១ឆ្នាំ នៅស្រុករលាប្អៀរ។ ខេត្តកំពង់ឆ្នាំងគិតត្រឹមថ្ងៃនេះ មាន អ្នកឆ្លងកូវីដ១៩សរុប ២ពាន់៥៥២ នាក់, ព្យាបាលជាសះ ស្បើយចំនួន២ពាន់ ៧៩នាក់ និងចំនួនមនុស្ស ស្លាប់បានកើនដល់៦៨ នាក់ ហើយ។
-
ខេត្តកំពង់ធំ ឆ្លងថ្មី២៧នាក់ (Video Inside)

ខេត្តកំពង់ធំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៧នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងថយចុះចំនួន ១៧នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាល ខេត្ត ការឆ្លងនៅថ្ងៃនេះបានកើតលើពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន ១៧នាក់, ស្រុកកំពង់ស្វាយ ៦នាក់, ស្រុកតាំង គោក ៣នាក់ និងឆ្លងលើពលរដ្ឋជាអ្នកដំណើរមកពីខេត្តកណ្តាលម្នាក់ ។ ខេត្តកំពង់ធំគិតរហូតមកទល់នឹងពេល នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣ពាន់ ២៣នាក់, ជាសះស្បើយចំនួន ២ពាន់ ៥៥នាក់ និងមានអ្នកស្លាប់ចំនួន ៨៩នាក់ជាដដែល ៕
-
ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៩១នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩១នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងកើនខ្ពស់ជាងម្សិលមិញចំនួន ១៩នាក់ បើប្រៀបធៀបនឹងការរកឃើញកាល ពី ម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្តការឆ្លងនៅថ្ងៃនេះ ជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេស ថៃចំនួន៥៥នាក់, ឆ្លងលើពលករដែលកំពុងធ្វើចត្តាឡីស័កចំនួន ៥នាក់ និងជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៣១នាក់ ។ ការឆ្លងនៅក្នុងសហគមន៍ក្នុងខេត្តឧត្តរមានជ័យ នៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងស្រុកបន្ទាយ អំពិលចំនួន៣នាក់, ក្រុងសំរោង ៥នាក់ និង២៤នាក់ ដទៃទៀត គឺជាបុគ្គលិកនៃក្រុមហ៊ុន អូរស្មាច់រីសត ។ ខេត្តឧត្តរមានជ័យ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៦ពាន់ ៩នាក់ ក្នុងនោះមាន អ្នកជាសះស្បើយចំនួន ១ពាន់ ៣៩នាក់ និងមានអ្នកស្លាប់ចំនួន ១០នាក់ ជាដដែល ៕
-
ខេត្តសៀមរាប ឆ្លងថ្មី៨៥នាក់ (Video Inside)

ខេត្តសៀមរាបបានរកឃើញការឆ្លងជំងឺកូវីដ-១៩ ចំនួន៨៥នាក់ដែលជាតួលេខឆ្លងថយចុះ២នាក់ប្រៀបធៀប នឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងស្រុកជីក្រែង៩នាក់, ស្រុក សូទ្រនិគម២៦នាក់, ក្រុងសៀមរាប២០នាក់, ស្រុកពួក១៦នាក់, ស្រុកអង្គរជុំម្នាក់, ស្រុកប្រាសាទបាគង៤នាក់ និងស្រុកក្រឡាញ់៩នាក់។ រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះខេត្ត ក៏បានព្យាបាលសះស្បើយអ្នកជំងឺកូវីដ-១៩ចំនួន១៩៩នាក់ផងដែរ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៦ពាន់៨២៩នាក់, ព្យាបាលជាសះ ស្បើយចំនួន៥ពាន់៤១នាក់និងស្លាប់៧៥នាក់។
-
ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី២១០នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២១០នាក់ នៅថ្ងៃនេះ ដែលជាតួលេខឆ្លងថយ ចុះចំនួន ១០៤នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះ ជាករណីឆ្លងលើពលករដែលទើបត្រលប់មកពីប្រទេសថៃចំនួន១១៨នាក់, ឆ្លងនៅក្នុងសហគមន៍ចំនួន៤៧នាក់ និងឆ្លងក្នុងមណ្ឌលកែប្រែគ្រឿងញៀនជីវិតថ្មីភ្នំបាក់នៃក្រុងសិរីសោភ័ណចំនួន៤២នាក់ ។ ការឆ្លងនៅថ្ងៃនេះ កើតឡើងលើពលរដ្ឋនៅក្នុងស្រុកស្វាយចេក, ស្រុកថ្មពួក, ស្រុកមង្គលបុរី, ខេត្តកំពង់ចាម, ក្រុងប៉ោយប៉ែត, ស្រុកអូជ្រៅ, ស្រុកភ្នំស្រុក, ស្រុកព្រះនេត្រព្រះ, ក្រុងសិរីសោភ័ណ និងឆ្លងលើពលរដ្ឋមកពីខេត្តផ្សេងរួមមានខេត្ត បាត់ដំបង, ខេត្តកណ្តាល, ខេត្តកំពង់ចាម, ខេត្តកំពង់ធំ, ខេត្តតាកែវ,ខេត្តកំពត, ខេត្តព្រៃវែង, ខេត្តពោធិ៍សាត់, ខេត្តឧត្តរមានជ័យ, ខេត្តត្បួងឃ្មុំ និងខេត្តសៀមរាប ។ ខេត្តបន្ទាយមានជ័យថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ២៣៤នាក់ ផងដែរ ៕
-
ឃាត់ខ្លួនមនុស្ស១ពាន់៨១៥នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ (Video Inside)

មនុស្សចំនួន១ពាន់៨១៥នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើល្មើសបំពានវិធានរដ្ឋ បាល និងវិធានសុខាភិបាល។ មន្ត្រីគណៈកម្ម ការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេ នីយ៍ឯក ម៉ៅ ពៅ បាន ថ្លែងថានៅថ្ងៃសុក្រនេះថា ក្នុងប្រតិបត្ដិការនេះ គេបានឃាត់បានរថយន្ដចំនួន ២៥៧ គ្រឿង ,ម៉ូតូ៦២៤ និងផាកពិន័យជាប្រាក់បានចំនួន១២លាន ក្នុងការអនុវត្តវិធាន ការច្បាប់ចំនួន៨៣៩ករណី។ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី ១លានទៅ ៥លានរៀល, ត្រូវ ផ្ដន្ទាទោស ដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល បើអំពើនោះបាន បណ្ដាលឲ្យ មានការ ចម្លង ជំងឺ កូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិ ន័យ ជាប្រាក់ពី ៥លាន ទៅ ២០ លានរៀលបើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។